ស្រឡៃ

ពីវិគីភីឌា
ស្រឡៃ (ស្រឡៃតូច ស្រឡៃធំ)

ស្រឡៃជាឧបករណ៍ភ្លេង ដែលាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយគឺមានតាំងពីមុនសតវត្សរ៍ទី៩ ទៅទៀតពីព្រោះនៅលើជញ្ជាំងប្រាសាទដែលបានកសាងឡើងតាំងពីសតវត្សរ៍ទី៩ នោះមានឆ្លាក់រូបស្រឡៃកំពុងប្រគំរួមជាមួយឧបករណ៍ភ្លេងដទៃទៀត។ តាមព្រះបន្ទូលរបស់សម្តេចព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត ក្នុងឆ្នាំ១៩៦៥ ថាឧបករណ៍ស្រឡៃនេះ ខ្មែរយើងធ្វើត្រាប់តាមឧបករណ៍ភ្លេងឥណ្ឌាហៅថា សេហុី ឬណាហ្គាបើរល់ ក្នងចន្លោះសតវត្សរ៍សូន្យ និងសតវត្សរ៍ទី៦ គឺនៅក្នុងសម័យឥណ្ឌាមករកសុីលើទឹកដីនគរភ្នំ ពីដើមហៅតាមឥណ្ឌាថា សេហុីដែរ។ ក្រោយមកខ្មែរបានកែរូបរាងមួយបែបផ្សេងទៀតខុសពីស្រឡៃឥណ្ឌា គឺមានរូរាងជាស្រឡៃតូច និងស្រឡៃធំប្រើប្រាស់មកដលសព្វថ្ងៃនេះ។ ស្រឡៃមានពីរបែបគឺស្រឡៃតូច និងស្រឡៃធំ ស្រឡៃទាំងពីរបែបនេះមានរបៀបធ្វើដូចគ្នា និងយកវត្ថុធាតុយកមកធ្វើដូចគ្នា។ ស្រឡៃតូច និងស្រឡៃធំមានរន្ធសំនៀងដូចគ្នា ដែលមានចន្លោះឃ្លាតពីគ្នាពីមួយទៅមួយតាមកម្រិតសំនៀងរបសើខ្លួន។ រន្ធនីមួយៗអាចប្រើបានពីរទៅបីសំនៀងតាមរបៀបផ្លាស់ប្តូរម្រាមដៃបិទ និងបើកគូបផ្សំនឹងបច្ចេកទេសរបស់អណ្តាតផ្សំជាមួយនឹងអណ្តាតស្រឡៃ[១]

ឯកសារយោង[កែប្រែ]

  1. របាំព្រះរាជទ្រព្យ សីហា ឆ្នាំ២០០៥