ស្រុកដងទង់ខេត្ដកំពត

ដោយវិគីភីឌា

មាតិកា

ស្រុកដងទង់ [កែប្រែ]

គឺជាស្រុកមួយដែលស្ថិតនៅខេត្តកំពត។ ស្រុកដងទង់គឺជាស្រុកមួយក្នុងចំណោមស្រុកទាំប្រាំបីនៃខេត្ដកំពត​ ។​ បើយើងធ្វើដំណើរទៅស្រុកដងទងទង់យើងធ្វើដំណើរ​តាមផ្លូវជាតិលេខ៣​ដល់ស្រុកឈូកបត់ទៅទិសខាងត្បូងខាងលិចវិទ្យាល័យឈូកហើយប្រហែល២០km យើងនិងដល់ស្រុកដងទង់ ហើយធ្វើដំំណើរពីស្រុកកំពង់ត្រាច មកស្រុកដងទង់ក៏បានដែរ។​

ស្រុកដងទង់មានផ្លូបំបែកជាបួនគឺ​​ ទៅទិសខាងកើតទៅឈុំ ទទុង ត្រពាំងត្រាំញ់ ទិសខាងលិចទៅវត្ដក្រាំលាវ ខាងត្បូងទៅស្រុកកំពង់ត្រាច និងខាងជើងទៅស្រុកឈូក ។ ស្រុកនេះមានវិទ្យាល័យមួយ ឈ្មោះថា វិទ្យាល័យប៉ុនរ៉ានីហ៊ុនសែនដងទង់​​​​​ បឋមសិក្សាដងទង់ និងមានផ្សាមួយឈ្មោះថា ផ្សារដងទង់ ​ដែលមានប្រជាជនជាច្រើន ។ ស្រុកដងទង់គឹជាស្រុកមួយដែលស្ថិតនៅតំបន់ដាច់ស្រយាល ពីទីរួមខេត្ដកំពត។ ស្រុកដងទង់មានព្រំប្រទល់ខាងលិចជាប់ស្រុកទឺកឈូ​ ខាងត្បូងជាប់ស្រុកកំពង់ត្រាច ខាងកើតជាបស្រុកបន្ទាយមាស​ ខាងជើងជាប់ស្រុកឈូក។ [[ឯកសារ:]]

ទេសភាពវាលស្រែស្រុកដងទង់

ឃុំនៅស្រុកដងទង់ កំពត [កែប្រែ]

ស្រុកដងទង់មានឃុំចំនួនដប់ គឺៈ

  • ឃុំដំណាក់សុក្រំ
  • ឃុំដងទង់(កំពត)
  • ឃុំខ្ជាយខាងជើង(កំពត)
  • ឃុំខ្ជាយខាងត្បូង(កំពត)
  • ឃុំមានរិទ្ធិ(កំពត)
  • ឃុំស្រែជាខាងជើង(កំពត)
  • ឃុំស្រែជាខាងត្បូង(កំពត)
  • ឃុំទទុង(កំពត)
  • អង្គរមាស(កំពត)
  • ឃុំល្អាង(កំពត)

ប្រជាជន [កែប្រែ]

ស្រុកដងទង់មានប្រជាជនភាគច្រើនប្រកបររបរ​ជាកសិករ ។​​ ស្រូវសំខាន់ណាស់សម្រាប់ពួកគាត់ពីព្រោះស្រូវជាមុខរបរសំខាន់បំផុត គាត់ពឹងផ្អែកដំណាំស្រូវទាំស្រុង ។ ប៉ុន្ដែក្រៅពីដំណាំស្រូវ ពួកគេចូលចិត្ដដាំដំនាំជាច្រើនទៀតដូចជា ពោត សណ្ដែក ស្វាយចាន្ទី ដំលូង និងដំណាំរួមផ្សំជាច្រើនទៀត ដើម្បីបំពេញតំរូវការសម្រាប់គ្រួសារនិងដែលជូយសេដ្ធកិច្ចគ្រួសារមួយចំណែកទៀត

​ស្រុកនេះផ្ទៃក្រលា៣៤៥០០ហិចតា ចំពោះដំណាំស្រូវវិញដោយសារអាកាសធាតុអំណោយផល(២៦,២៧c) ភ្លៀងធ្លាក់ជាមធ្យម២១៤៨ម.ម​​ ក្នុងមួយឆ្នាំ និង មានការយកចិត្ដទុកដាក់រាជរដ្ជាភិបាលកម្ពុជា ស្រុកដងទង់មានសម្ថភាពអាចផលិតស្រូវបានគ្រប់គ្រន់ ដើម្បីបំពេញតំរូវការក្នុងស្រុកបាន។​​ ស្រុកដងទង់សំបូរស្រូវម៉ែន​ទែនសម្រាប់ប្រជាកសិករនៅក្នុងស្រុក។ ប្រជាជនម្នាក់ៗធ្វើស្រែចំការ​ និងអ្នកខ្លះមានដីចំការនៅតាមជើងភ្នំភាគច្រើនដាំដំនាំជាច្រើនដូចជា ពោត សណ្ដែក ស្រូវ ស្វាយ សង្គមមានការអភិវឌ្ឍន៍ជាលំដាប់​។ នៅរដូវវស្សាមានស្រូវពេញវាលស្រែទាំងអស់ គ្មានចន្លោះឡើយ ។

អភិវឌ្ឈន៍ [កែប្រែ]

ស្រុកដងទង់ ចំពោះការអភិវឌ្ឈន៍វិញបើនិយាយពីផ្លូវថ្នល់វិញ មានផ្លូវខ្វាត់ខ្វែងមន្ទីរពេទ្យ សាលារៀនមានប្រព័ន្ធធារាសាស្រ្តដួជា ផ្លូវទឹក អណ្ដូង អណ្ដូងលូ ​​ និង មានអ្វីជាច្រើនទៀត សំរាប់អោយប្រជាកសិករងាយស្រួលក្នុងការប្រើប្រាស់ទឹក ។ ចំពោះផ្នែកអសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ផ្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលយកចិត្ដទុកដាក់យ៉ាងខ្លាំចំពោះទុក្ខវេទនារបស់ប្រជាជន ។ ហេតុនេះហើយទើបប្រជាជនមានជីវភាពធូធារឡើងជានិរន័្ដ ៕

តំណភ្ជាប់ក្រៅ [កែប្រែ]

ឯកសារពិគ្រោះ [កែប្រែ]

''អត្ថបទជាអក្សរទ្រេត'អត្ថបទជាអក្សរទ្រេត''អត្ថបទជាអក្សរទ្រេត[[ឯកសារ:--ច្រាន់រៀម ម៉ោង១៣:២២ ថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១១ (UTC)ឧទាហរណ៍.jpg--ច្រាន់រៀម ម៉ោង១៣:២២ ថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១១ (UTC)អត្ថបទតូចអត្ថបទតូចអត្ថបទតូច]]'