ស្លក្រាម

ពីវិគីភីឌា

ឃុំស្លក្រាមគីជាឃុំមួយ នៅចំកណ្ដាល ក្រុងសៀមរាប នៅក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា

ឃុំនេះជាឃុំស្អាតជាងគេនិងធំជាងគេនៅក្នុង ក្រុងសៀមរាប ព្រោះនៅទីនោះមានក្រុមអ្នកសម្អាតទីក្រុង ដែលបោសសម្អាតជា​រៀងរាល់ថ្ងៃ

ជាពិសេសនៅតាមទីប្រជុំជន នឹងនៅតាមប្រាង្គប្រាសាទនានា។ នៅតាមដងផ្លូវដ៏ធំនិងស្អាតប្រកបដោយ​សុវត្តិភាពនៃឃុំ​នេះ​មាន​ដើមឈើធំៗ

ហើយខ្ពស់ៗដែលធ្វើឲ្យមានបរិយាកាសរីករាយនិង ត្រជាក់ស្រួល ហើយនៅទីនោះមានសាលារៀន​ជាច្រើន​មានទាំងបឋមសិក្សា អនុវិទ្យាល័យ

វិទ្យាល័យ និងសកលវិទ្យាល័យជាច្រើនដែលអាចទ្រទ្រង់ការសិក្សារបស់សិស្សានុសិស្សនិងអាចអនុញ្ញាត្តិឲ្យសិស្សានុសិស្សទាំងអស់ចូល​សិក្សា

​រៀនសូត្រហើយ​អាចផ្ដល់ចំនេះដឹងនិងជំនាញមួយច្បាស់លាស់សម្រាប់ការ​ប្រកបរបរ​និង​ ​បំពេញ​​​​​ការងារ​​​បានយ៉ាងពេញលេញ នៅក្នុងឃុំនេះដែរក៏​

មានមន្ទីពេទ្យរដ្ឋនិង ជំនួយពីអង្គការក្រៅប្រទេសផ្សេងៗ ដែលមានដូចជាមន្ទីពេទ្យបង្អែកខេត្ត មន្ទីពេទ្យកុមារនិងពេទ្យឯកជន​ដទៃ​ទៀត​ជា​ច្រើន​។

ព្រះរាជដំណាក់ ក៏ជាផ្នែកមួយដ៏សំខាន់របស់របស់ខេត្តសៀមរាប ក្រុងសៀមរាប ក៏ដូចជាឃុំនេះដែរ ហើយនៅជិតព្រះរាជ្យដំណាក់នេះដែរ

មានកន្លែងសក្ការៈបូជាមួយ​ដែលមាន​ឈ្មោះ​ថា​ ព្រះអង្គចេក ព្រះអង្គចម។ ហើយនៅចំពីមុខព្រះរាជ្យដំណាក់មានស្ទឹងមួយដ៏វែងដែលមាន​

ឈ្មោះថា ស្ទឹងសៀមរាប។ នៅស្ទើពាសពេញឃុំនេះមានសណ្ឋាគារ​ជាច្រើននិង​​ គ្រប់លំដាប់​ថ្នាក់​ បន្ទាប់ពីនេះមានផ្ទះសំណាក់

ភោជនីយដ្ឋាន​​​ អាហារដ្ឋាន រមណីយដ្ឋាន សួនកម្សាន្ដ លើសពីនេះមានរោងភាពយន្ដដែលមានតែមួយគត់នៅក្រុងសៀមរាបគឺ រោងភាពយន្ដ​

បារាយ៍អណ្ដែត ព្រមទាំងមានអង្គការនិង​ ក្រសួងនានា​ដែលជួយអភិវឌ្ឍន៍ក្រុង​សៀមរាប ឲ្យកាន់តែមានសម្រស់ស្រស់ស្អាតហើយអាច​

ទាក់ទាញ​ភ្ញៀវទេសចរណ៍បានស្ទើគ្រប់ប្រទេស និង​ភ្ញៀវក្នុងស្រុកផងដែរ លើសពីនេះអ្វីដែល​ទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់បំផុត​នេះ​គឺរាសាទ​

នានា​ជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត។ ហើយប្រជាជននៅឃុំនេះប្រកបរបរចិញ្ចិមជីវិត​ដូចជា៖កសិកម្មមានលក្ខណៈតិចតួច​នៅតាមភូមិ

​ស្ថាន អ្នកនេសាទ​ច្រើនមាននៅតាម​បឹងទន្លេសាប អាជីវករលក់ដូរ អ្នកធ្វើការតាមក្រុមហ៊ុន ក្រសួង និងអង្គភាពផ្សេងៗ​ជាច្រើន​ដែធ្វើឲ្យ​

ឃុំស្លក្រាម ក្រុងសៀមរាប និងខេត្តសៀមរាបទាំងមូលមានសកម្មភាពលូតលាស់ឆាប់​រហ័ស​​ស្ទើគ្រប់វិស័យ ទាំងកសិកម្ម សេដ្ឋកិច្ច ទេសចរណ៍

និង វិស័យផ្សេងៗទៀតជាច្រើន។