ហឝ៌វម៌្មទី២

ពីវិគីភីឌា
ហឝ៌វម៌្មទី២
វ្រះបាទ
រជ្ជកាល៩៤១-៩៤៤
រាជ្យមុនជយវម៌្មទី៤
រាជ្យបន្តរាជេន្ទ្រវម៌្មទី២
ព្រះនាមពេញ
ធូលីវ្រះបាទធូលីជេងវ្រះកម្រតេង អញឝ្រីហឝ៌វម្ម៌ទេវ
បច្ឆាមរណនាម
វ្រះបាទវ្រហ្មលោក
សន្តតិវង្សកៅណ្ឌិន្យ
បិតាជយវម៌្មទី៤
មាតាជយទេវី

វ្រះបាទហឝ៌វម៌្មទី២ (ហស៌ពម៌ទី២) រជ្ជកាល (គ.ស ៩៤១-៩៤៤) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទធូលីជេងវ្រះកម្រតេងអញឝ្រីហឝ៌វម្ម៌ទេវ (ធូលីព្រះបាទ ធូលីជើងព្រះគម្ដែងអញ ស្រីហស៌ពម៌ទេព) ព្រះអង្គសោយរាជ្យនៅរាជធានីកោះកេរ្តិ៍ របស់វ្រះបាទជយវម៌្មទី៤ជាព្រះបិតា។ រាជបុរោហិតព្រាហ្មណ៍ស្ដេងអញអាត្មឝិវ ត្រូវជាក្មួយព្រាហ្មណ៍ឦឝានម៌ុទិ។ រាជគ្រូឦឝានម៌ុទិ បានបំរើវ្រះបាទជយវម៌្មទី៤ និងបុត្ររបស់ព្រះអង្គព្រះនាមហឝ៌វម៌្មទី២ លោកគឺជាកូនចៅរបស់ព្រាហ្មណ៍ឝិវកៃវល្យ ដែលជារាជគ្រូរបស់វ្រះបាទជយវម៌្មទី២ ក្សត្រស្ថាបនិកអារ្យធម៌អង្គរ និងបានធ្វើពិធីនៅលើភ្នំគូលែននៅឆ្នាំ ៨០២។

វ្រះបាទ​ហឝ៌វម៌្មទី២ ទ្រង់​សោយរាជ្យ​បាន​តែ​ពីរ ឬ​បី​ឆ្នាំ ក៏​បាត់​ខ្លួន ឬ​ក៏​ទ្រង់​សុគត​ទៅ។ ឯកសារ​ខ្លះ​បាន​បញ្ជាក់​ថា វ្រះបាទ​ហឝ៌វម៌្មទី២ ទ្រង់​សោយរាជ្យ​បាន​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ គឺ​នៅ​គ្រិស្ដសករាជ ​៩៤៤ ព្រះអង្គ​ត្រូវ​វ្រះបាទ​រាជេន្ទ្រវម៌្មទី២ ជា​ព្រះភាតាអយ្យកោមួួយខាងមាតា និងក៏ជាព្រះបិតុលាខាងបិតារបស់ព្រះអង្គ ច្បាំង​ដណ្ដើម​រាជ​សម្បត្តិ​បាន ហើយ​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះអង្គ។ និងរើរាជធានីត្រឡប់ទៅយឝោធរបុរវិញ។ ព្រះបរមមរណនាមគឺ វ្រះបាទវ្រហ្មលោក (ព្រះបាទព្រហ្មលោក)។ ទ្រង់បានសោយទិវង្គតនៅឆ្នាំ ៩៤៤។ [១] [២]

ពង្សាវលី[កែប្រែ]

គោរម្យងារសំរាប់រាជ្យ
មុនដោយ
ជយវម៌្មទី៤
ចក្រវរ្តិននៃកម្វុជទេឝ
៩៤១–៩៤៤
តដោយ
រាជេន្ទ្រវម៌្មទី២

ឯកសារយោង[កែប្រែ]

  1. http://www.rfa.org/khmer/news/history/the-kings-of-angkor-continued-04092014005953.html
  2. https://www.facebook.com/khmermorale1/posts/741903985840738