ឡៅ ម៉ុងហៃ

ពីវិគីភីឌា
Lao Mong Hay in November 2017.

បណ្ឌិត ឡៅ ម៉ុងហៃ (ជាអក្សរឡាតាំង៖ Lao Mong Hay) គឺ​ជា​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ លើ​បញ្ហា​ណា​មួយ​ដែល​កើត​មាន​ឡើង​ក្នុង​សង្គម ជា​ពិសេស​បញ្ហា​នយោបាយ។ លោក​ធ្លាប់​ជា​មនុស្ស​សំខាន់​មួយ​រូប​ក្នុង​ដំណើរ​ការ​សន្តិភាព និង​ជា​ហត្ថលេខី​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ផង​ដែរ ដែល​កាល​នោះ​លោក​ជា​ប្រធាន​គណៈ​ប្រតិភូ​នៃ គណបក្សរណសិរ្សរំដោះជាតិខ្មែរ ដែល​មាន​លោក សឺន សាន ជា​អ្នក​ដឹក​នាំ។

ដំណើរ​ជីវិត និង​ការសិក្សា[កែប្រែ]

ខណៈ​ពេល​ដែល​កងទ័ព​ខ្មែរ​ក្រហម​បាន​កាន់កាប់​ប្រទេស​កម្ពុជា ពេល​នោះ​​លោក​កំពុង​តែ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ សាកលវិទ្យាល័យវេលស៍ (University of Wales) នៅ​ឡើយ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​មក​រស់​នៅ និង​ធ្វើ​ការ​ក្នុង​ជំរំជនភៀសខ្លួន សាយធូ (Site 2) ពី​ឆ្នាំ​១៩៨៨ ដល់ ១៩៩២ ។ បន្ទាប់​ពី​នោះ​មក លោក​បាន​ធ្វើ​ជា​នាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា រហូត​ដល់​ចុង​ឆ្នាំ ១៩៩៤ ទើប​លោក​បាន​បង្កើត និង​ដឹកនាំ វិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ[១]

ឯកសារ​យោង[កែប្រែ]

  1. Dr Lao Mong Hay - political analyst, http://blog.andybrouwer.co.uk/2006/07/dr-lao-mong-hay-political-analyst.html Archived 2014-03-25 at the វេយប៊ែខ ម៉ាស៊ីន.