អង្គដួង

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី អង្គឌួង)

ហរិរក្សរាមាឥស្សរាធិបតី (អង់គ្លេស: Ang Duong) (១២ មិថុនា ១៧៩៦ - ១៩ តុលា ១៨៦០) គឺជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណចក្រកម្ពុជា​ពីគ.ស. ១៨៤៨ ដល់ គ.ស. ១៨៦០ នៅពេលដែលព្រះអង្គឡើងសោយរាជ្យ ព្រះអង្គបានទទួលព្រះបរមងារថា "ព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សាធិបតី ព្រះអង្គដួង"។ ចំណែកឯព្រះនាមក្នុងរាជ្យគឺ "ព្រះករុណា ព្រះ​បាទ​សម្តេច​ ព្រះហរិរក្សរាមាមហាឥស្សាធិបតីស្រីសុរិយាបរមធ្មិស្សា វរបរមសុរិន្រ្ទាភូវណៃមហាចក្រពត្តិពិសេនាសាធិបាឥស្សរាកម្ពុជរាជាណាចក្រ ឧភតោសុជាតិវរ្ម័ន តម្រង់កម្ពុជា មហាប្រទេសសុរិយាណាចក្រភូមិន្ទរាជវិវឌ្ឍន៍ អធិរាជរាមាមហាកាមារដ្ឋធិបាតនរិន្រ្ទារាជវិសុទ្ធបរមពោធិ ព្រះចៅក្រុងកម្ពុជាធិបតី"។

ដួង
ព្រះចៅក្រុងកម្ពុជា
ព្រះមហាក្សត្រកម្ពុជា
រជ្ជកាល១៨៤៨ – ១៨៦០
អង្គមុនអង្គម៉ី
អង្គក្រោយនរោត្តម
ប្រសូត១២ មិថុនា ១៧៩៦
ភ្នំឧដុង្គ
សុគត១៩ តុលា ១៨៦០
ភ្នំឧដុង្គ
រាជពន្ធភាពអ្នកម៉ែនាងប៉ែន
អ្នកម៉ែនាងពៅ
ព្រះស្នំឯក អ្នកព្រះនាង ផលទិព្វសុវណ្ណ
រាជបច្ឆាញាតិនរោត្តម
ព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិ
ស៊ីវត្ថា
បិតាអង្គអេង
មាតាអ្នកម្នាងរស់
សាសនាថេរវាទ

ព្រះបាទអង្គដួង ប្រសូតនៅឆ្នាំ១៧៩៦ ។ ព្រះអង្គគឺជាព្រះរាជបុត្រពៅរបស់ស្តេចអង្គអេង (១៧៩៤-១៧៩៧) ហើយបានភៀសព្រះកាយទៅគង់នៅឯសៀម ជាង១ទសវត្ស។ ព្រះបាទអង្គឌួង​ ត្រឡប់មកស្រុកខ្មែរវិញនៅឆ្នាំ១៨៤១ ដែលយើងអាចទុកថា ព្រះអង្គសោយរាជសម្បត្តិចាប់តាំងពីពេលនោះមកពិតមែន តែម្ចាស់ក្សត្រីអង្គម៉ី មិនទាន់ចូលទីវង្គត់នៅឡើយ។ ដោយសន្ធិសញ្ញារវាង សៀម និង យួន​នៅខែធ្នូ​ ឆ្នាំ១៨៤៥ បានសុះស្រួលប្រគល់រាជបល្ល័ង្កខ្មែរមកព្រះបាទអង្គដួងវិញ។ បានទទួលពិធីរាជាភិសេកនៅរាជធានីឧដុង្គ នាថ្ងៃទី៧ មីនា ១៨៤៨ ក្នុងព្រះជន្មាយុ៥២ ព្រះវស្សា ។ បន្ទាប់ពី​ឡើង​សោយ​រាជ្យភ្លាម ព្រះអង្គចាប់ផ្តើមកសាងជាតិឡើងវិញ ដោយប្រើថវិកាជាតិពីឃ្លាំងរាជវាំង បង្កើតស្ថាបន័ផ្នែកសង្គមកិច្ចពោលគឺ ប្រជារាស្រ្តក្រីក្រ និង ព្រះសង្ឃ អាចមកទទួលអាហារស្រស់ស្រូបប្រចាំថ្ងៃបាន។ ព្រះអង្គបានបន្ថយពន្ធដារនានា ហើយសុវត្តិភាពក៏បានកើតឡើងវិញក្នុងប្រទេសដោយព្រះអង្គបាន​បង្កើតរចនាសម្ព័ន្ធ​នានា​សម្រាប់​បង្រ្កាបចោរកម្ម និង បទឧក្រិដ្ឋផ្សេងៗ។ នៅឆ្នាំ១៨៤៨ ព្រះបាទអង្គដួង បានបង្កើតតុលាការ សាលាឧទ្ធរណ៍ ហើយ​ព្រះអង្គ​ផ្ទាល់​ជាអធិបតី​លើតុលាការទី២ នេះ។ ចាប់ពីឆ្នាំ១៨៥៣ បានចាប់ផ្តើមពិនិត្យសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានចូលរួមជាសកម្ម។ ព្រះបាទអង្គដួង បានឲ្យបោះប្រាក់រូបហង្ស នៅឆ្នាំ១៨៤៨ ហើយនិងបានកែប្រែរាជការកិច្ចជាទូទៅ។ ព្រះអង្គចាប់ផ្តើមឲ្យសង់កំពែង និងផ្លូវគមនាគមន៍ ហើយរវាងឆ្នាំ១៨៥០ ព្រះអង្គបញ្ជាឲ្យមន្រ្តីធ្វើកេណ្ឌប្រជាជនឲ្យធ្វើកំពែងដី ដើម្បីការពារប៉ែកខាងកើតរាជធានី ហើយបានយកថវិកាពីឃ្លាំងរាជវាំងឲ្យកសាងផ្លូវថ្នល់ ដើម្បីឲ្យរាស្រ្តស្រែចំការដឹកជញ្ជូនភោគផលទៅដល់កំពង់ផែភ្នំពេញ។ ព្រះអង្គបានកែទម្រង់ពុទ្ធសាសនា។ អង្គដួង បានកសាងជាតិកម្ពុជាឡើងវិញ ទាំងផ្នែកវប្បធម៌ ទាំងផ្នែកសេដ្ឋកិច្ច។ ព្រះអង្គបានរើបម្រះចេញពីការត្រួតពិនិត្យ សៀម និងយួន ហើយងាកមករកបស្ចឹមប្រទេសវិញ(ពួកបាំរាំង)។ ព្រះអង្គ បានចូលទិវង្គតនៅឆ្នាំ១៨៦០។ ព្រះអង្គមានព្រះរាជបុត្រាពីរអង្គ បានឡើងគ្រងរាជ្យបន្តបន្ទាប់ស្នងពីព្រះអង្គ។ អង្គដួង រាជឧិសេសីលធម៌ និងជាពុទ្ធសាសនិកជនយ៉ាងខ្លាំងក្លា។ ស្នាព្រះហស្ថព្រះអង្គមាន រឿងកាកី និពន្ធនៅឆ្នាំ​១៨១៥ និងច្បាប់ស្រី នៅឆ្នាំ១៨៣៧។ [១]

អក្សរសិល្ប៍នៅឯក្រុងសៀម[កែប្រែ]

នៅឆ្នាំ១៨១៤ ស្តេច អង្គដួងគឺជាករីនិពន្ធដ៏ប៉ិនប្រសព្វទាំងផ្នែកកំណាព្យ និងអក្សរសិល្ប៌ខ្មែរនៅឯក្រុងទេព(បាងកក)។ ទ្រង់បានបកប្រែអក្សរសិល្ប៌ខ្មែររឿង ព្រះវរវង្ស និងសូរិ្យវង្ស ទៅជាភាសាសៀមសម្រាប់ជាកាដូរថ្ងៃខួបកំណើតរបស់រាជ្យទាយាទ មង្គទ នៃព្រះរាជាណាចក្រសៀម។ នៅឆ្នាំ១៨៤៣ ស្តេចអង្គដួងបានឡើងសោយរាជ្យជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ហើយត្រឡប់មកក្រុងឧត្តុង្គវិញ។

ប្រវត្តិ[កែប្រែ]

កម្ពុជាក្នុងអំឡុងរាជ្យស្តេចអង្គដួង គឺកំពុងមានគ្រោះដោយសារការព្យាយាមលេបត្របាក់ដោយប្រទេសជិតខាងដ៏ខ្លាំងក្លារពីរគឺ វៀតណាម និងសៀម។ ដើម្បីការពារកម្ពុជាពីការលេបត្របាក់នេះ ស្តេចអង្គដួងបានលួចលាក់ទាក់ទងនឹងពួកអាជ្ញាធរបារាំងដែលបានមកដល់តំបន់អាស៊ីសម្រាប់ការការពារ។ ទង្វើររបស់ស្តេចអង្គដួងបានត្រួសត្រាយផ្លូវដល់បារាំងសម្រាប់ការបង្កើតឲមានអាណានិគមន៍ ក្រោមរូបភាពជាអាណាព្យាបាលក្នុងប្រទេសនេះនៅឆ្នាំ១៨៦៣ ដែលបានអូសបន្លាយរហូតដល់៩០ឆ្នាំ។ ព្រះបាទអង្គដួងគឺជាអ្នកដែលទទួលខុសត្រូវចំពោះការដាក់អាណានិគមន៍របស់បារាំងនៅកម្ពុជា ប៉ុន្តែទ្រង់បានសោយទីវង្គត់៣ឆ្នាំមុនពេលដែលកិច្ចការនេះសម្រេច ដោយទុកឲបុត្ររបស់ទ្រង់ព្រះនាម ព្រះបាទនរោត្តមជាអ្នកបន្តវេន។

វានៅតែជាការវែកញ៉ែកនៅឡើយចំពោះព្រះបញ្ញាញាណនៃទង្វើររបស់ទ្រង់។ ប៉ុន្តែទោះជាយ៉ាងណាបើយើងសង្កេតមើលទិដ្ឋភាពខណៈនោះព្រះអង្គគឺច្បាស់ជាបានសម្រេចចិត្តបានត្រឹមត្រូវ ចាប់តាំងពីប្រពៃណីវប្បធម៌របស់ខ្មែរដែលមានតាំងពីបុរាណកាលត្រូវបានរាំងខ្ទប់ដោយការគំរាមកំហែងពីសំណាក់ប្រទេសជិតខាងយួន និងសៀមដែលកំពុងប្រកួតប្រជែងកំណាចគ្នាដើម្បីគ្រប់គ្រងកម្ពុជាទាំងមូល។ ដោយវិស័យការពារជាតិរបស់កម្ពុជានៅមានកម្រិតមិនអាចការពារខ្លួនពីមហិចតារបស់ប្រទេសធំៗទាំងពីរខាងលើដែលកំពុងតែចាក់គ្រិះ និងរីកដុះដាល់យ៉ាងរ៉ឹងម៉ាំរួចទៅហើយក្នុងតំបន់នេះ ការពឹងពាក់កងទ័ពបារាំងគឺអាចជួយឲកម្ពុជាមានសុវត្ថិភាពផុតពីការឈ្លានពានរបស់ប្រទេសទាំងពីរនេះបាន។ បើទោះជាការស្ថិតក្រោមអាណាព្យាបាលបារាំងអាចធ្វើឲកម្ពុជាខ្លួនឯងបាត់បង់ឯករាជ្យភាពទៅឲបារាំងគ្រប់គ្រងទៅតាមប្រព័ន្ធរបស់បាំរាំងនាំឲប្រជាជនខ្មែររស់ក្រោមការគៀបសង្គត់ដោយរដ្ឋបាលនោះក្តី ក៏បច្ចុប្បន្នយើងឃើញថាឥទ្ធិពលរបស់រដ្ឋបាលនេះបានធ្វើឲកម្ពុជាក្លាយជានីតិរដ្ឋមួយ ដែលមានអត្តសញ្ញាណច្បាស់លាស់ មានប្រពៃណីវប្បធម៌របៀបជីវិតមួយដាច់ដោយឡែកពីសៀម និងយួនដោយពុំនោះសោតកម្ពុជាអាចត្រឹមជារដ្ឋបាលមួយឋិតក្នុងរង្វង់ដែនសីមារបស់ប្រទេសថៃ ឫវៀតណាមតែប៉ុណ្ណោះ។

វិចិត្រសាល[កែប្រែ]

កំណត់[កែប្រែ]

  1. "ស្នាព្រះហស្ថព្រះបាទអង្គឌួងដែលបានបន្សល់ទុកសម្រាប់ប្រជារាស្រ្តខ្មែរ". SPKTLIV (in American English). Retrieved 2023-02-06.

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]


តំណភ្ជាប់ខាងក្រៅ[កែប្រែ]

គោរម្យងារសំរាប់រាជ្យ
មុនដោយ
អង្គម៉ី
ព្រះមហាក្សត្រកម្ពុជា តដោយ
ព្រះបាទនរោត្តម