អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ដោយវិគីភីឌា

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (IATA: PNH, ICAO: VDPP) ស្ថិតនៅចំងាយប្រហែល ១០ គ.ម ពី ក្រុង ភ្នំពេញ តាមផ្លូវជាតិលេខ ៤។ កាលពីមុនមានឈ្មោះជា អាកាសយានដ្ឋានអន្តរជាតិពោធិ៏ចិនតុង

អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ

មាតិកា

ប្រវត្តិអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ [កែប្រែ]

អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ចាប់កសាងជាលើកដំបូងដោយបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ នៅខែតុលា ១៩៩៤ ផ្លូវរត់ឡើងចំងាយ ៣០០០ម ត្រូវបានទទួលការរ៉ាប់រង​ជួសជុលជាថ្មីឡើងវិញដោយក្រុមហ៊ុន MEADA របស់ជប៉ុន។ បន្ទាប់មកផ្លូវរត់ឡើងត្រូវបានសាងសង់បន្ថែមប្រវែង ៣៥០ម ទៀតដោយក្រុមហ៊ុនបារាំង G.T.M (Grand Travaux de Marseille) សំរាប់លទ្ធភាពចុះចតនៃយន្តហោះធុនធំដូចជា ATR Boeing332 Boeing337 Boeing747 ជាដើម។ ដើម្បីឆ្លើយតបនឹងកំនើនចំនួនអ្នកធ្វើដំណើរ អាកាសយាន្តដ្ឋានត្រូវបានបើកការដ្ឋាន​រុះរើសាងសង់ជាថ្មីឡើងវិញ​នៅឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន SCA (Société de Concession de l'Aéroport)។ អាកាសយាន្តដ្ឋានដែលត្រូវបានសាងសង់រួចរាល់​ជាស្ថាពរនៅឆ្នាំ ២០០២ មានលទ្ធភាពទទួលអ្នកដំនើរបាន ៥លាននាក់ក្នុង១ឆ្នាំ។ អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​នៅថ្ងៃទី ១៥ មករា ២០០៣។

ក្រុមហ៊ុនអាកាសចរណ៏បម្រើឲ្យអាកាសយានដ្ឋាន [កែប្រែ]

Aerial overview of Pochentong Airport

ក្រុមហ៊ុនអាកាសចរណ័ដឹកអ្នកដំណើរ

ក្រុមហ៊ុនអាកាសចរណ័ដឹកទំនិញ

  • ក្រុមហ៊ុនអាកាសចរណ៏ទ្រី អេម ជី អ៊ីនត្រាអេស៊ា -Tri-MG Intra Asia Airlines(Bangkok-Suvarnabhumi, Ho Chi Minh City, Singapore)

ស្ថិតិ [កែប្រែ]

ស្ថិតិអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ឆ្នាំ អ្នកដំណើរសរុប យន្តហោះសរុប
១៩៩៨ 595,432 6,244
១៩៩៩ 738,115 7,239
២០០០ 860,614 8,625
២០០១ 917,367 17,364
២០០២ 948,614 18,082
២០០៣ 867,190 16,346
២០០៤ 1,022,203 17,543
២០០៥ 1,081,745 17,033
២០០៦ 1,322,267​​ 19,042
២០០៧ 1,598,424 20,881
២០០៨ 1,692,000 20,380
២០០៩ 1,588,000 20,350

ទែរមីណាល់អន្តរជាតិ [កែប្រែ]

  • ផ្ទៃក្រលា​១៦​០០០​ម២
  • បន្ទប់រង់ចាំ​១​៣០០​ម២
  • បន្ទប់VIP​២៥០​ម២
  • អាហារដ្ឋាននិងភេសជ្ជៈ​៣៥០​ម២
  • ហាងទំនេញរួចពន្ឋ​៧០០ម២
  • បរិមាណកៅអី​៣៦០
  • កន្លែងត្រួតពិនិត្យចូល(ឆែកអ៊ីន)​២២
  • កន្លែងគយ​អន្តោប្រវេសន៍​និងទិដ្ឋការ​៣០
  • ចំនូនច្រក​ច្រកមានស្ពានឆ្លងចូលយន្តហោះ៤​ច្រកទៅឡានក្រុងផ្ទេរទៅយន្តហោះ២
  • ចំណតរថយន្ត​៣៨០

ទែរមីណាល់ក្នុងស្រុក [កែប្រែ]

ផ្នែក​ចេញដំណើរ

  • ផ្ទៃក្រលា​១​២០០​ម២
  • ច្រកឡើង​៣

ផ្នែក​មកដល់

  • ផ្ទៃក្រលា​២​៤៧០​ម២
  • សួនច្បារ​៩០០​ម២

ផ្លូវរត់ឡើង [កែប្រែ]

  • ប្រវែង​៣​០០០ម
  • ទទឹង​៤៥​ម
  • ទំរង់​គ្រឹះបេតុងក្រាលបេទីម

មើលផងដែរ [កែប្រែ]

Commons-logo.svg
វិគីមីឌាទូទៅមានមីឌា​ដែលបានទាក់ទងនឹង:

ទំព័រភ្ជាប់ [កែប្រែ]

គេហទំព័រអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ