ខេត្តខាហ្គុស៊ីម៉ា
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ខេត្តខាហ្គុស៊ីម៉ា (ជាភាសាជប៉ុន: 鹿児島県, ជាភាសារអង់គ្លេស: Kagoshima Prefecture) ជាខេត្តមួយរបស់ប្រទេសជប៉ុនដែលមានទីតាំងនៅកោះឃ្យឺស្សឺ។ ទីរួមខេត្តខាហ្គុស៊ីម៉ាគឺនៅក្រុងខាហ្គុស៊ីម៉ា។
[កែប្រែ] ទីតាំងភូមិសាស្ត្រ
ខេត្តខាហ្គុស៊ីម៉ាគឺជាអាណាខេត្តនៅភាគខាងត្បូងទី២នៅ ប្រទេសជប៉ុនបន្ទាប់ពីខេត្តអូគីណាវ៉ា។វាស្ថិតនៅភាគខាងត្បូងនៅកោះឃ្យឺស្សឺនិងចែកចេញជាតំបន់ធំៗរួមមានតំបន់សាត្សឹម៉ាតំបន់អូស៊ឹមីនិងតំបន់កោះ។ ខេត្តខាហ្គុស៊ីម៉ាជាប់នឹងសមុទ្រលឿងនៅខាងលិច ជាប់ខេត្តឃឹម៉ាម៉ុតុនៅខាងជើង ជាប់ខេត្តមីយ៉ាសាគីនៅខាងលិច និង ជាប់(ដោយសមុទ្រ)ខេត្តអូគីណាវ៉ានៅខាងត្បូង។ វាមានព្រំសមុទ្រប្រវែង ២ ៦៣២គ.ម។ នៅចន្លោះឧបទ្វីបសាត្សឹម៉ានិងឧបទ្វីបអូស៊ឹមី ជាឆកសមុទ្រគីងកូ។ ខេត្តខាហ្គុស៊ីម៉ាសំបូរភ្នំភ្លើងទាំងរស់និងងាប់ ដូចជាភ្នំសាគឹរ៉ាជីម៉ា ដែលផុសឡើងចំកណ្ដាលឆកសមុទ្រគីងកូ ចំងាយប្រហែល៤គ.មពីក្រុងខាហ្គុស៊ីម៉ា។ ភ្នំភ្លើងនេះនៅរស់ ដោយមានសកម្មភាពបញ្ចេញផ្សែងជារាងរាល់ថ្ងៃ និងផ្ទុសបំផុសផេះស្ទើររាល់ឆ្នាំ។ ភ្នំសាគឹរ៉ាជីម៉ាជាភ្នំភ្លើងដ៏សកម្មមួយរបស់ជប៉ុន។ ភ្នំនេះដើមឡើយជាកោះទេ ប៉ុន្តែកំអែពីបន្ទុះឆ្នាំ១៩១៤ បានតភ្ជាប់វាទៅឧបទ្វីបអូស៊ឹមី។
[កែប្រែ] សូមមើលផងដែរ
|
|
|
|---|---|
| តំបន់ហុកកៃដូ | ហុកកៃដូ |
| តំបន់តុហុកកឹ | អាអុម៉ុរី - អ៊ីវ៉ាតិ - មីយ៉ាហ្គ៊ិ - អាគីតា - យ៉ាម៉ាកាតា - ហ្វឹគឹស៊ីម៉ា |
| តំបន់ខាន់តូ | អ៊ីបារ៉ាគិ - តុឈីហ្គិ - ហ្គឺនម៉ា - សៃតាម៉ា - ឈីបា - តូក្យូ - ខាន់ណាហ្គាវ៉ា |
| តំបន់ជឺបឹ | តុយ៉ាម៉ា - អ៊ិស៊ីហ្គាវ៉ា - ហ្វឹគឹអ៊ី - យ៉ាម៉ាណាស៊ី - ណាហ្គាណុ - នីហ្គាតាក់ - ហ្គ៊ីហ្វឹ - ស៊ីស្ស៊ឹអុកា - អៃឈិ |
| តំបន់កាន់សៃ | មីអិ - ស៊ីហ្គា - ក្យូតុ- ស៊ីហ្គា - អូសាកា- ហ្យូហ្គុ - ណារ៉ា - វ៉ាកាយ៉ាម៉ា |
| តំបន់ជឺហ្គុកឹ | ថុតតុរី - ស៊ីម៉ាណិ - អូកាយ៉ាម៉ា - ហ៊ីរ៉ូស៊ីម៉ា- យ៉ាម៉ាហ្គឹឈិ |
| តំបន់ស៊ីកុកឹ | តុកឹស៊ីម៉ា - កាហ្គាវ៉ា - អិហ៊ីមិ - ខូឈិ |
| តំបន់ខ្ចឺសឺ | ហ្វឹគឹអុកា - សាហ្គា - ណាហ្គាសាគី - ឃឹម៉ាម៉ុតុ - អយតាក់ - មីយ៉ាសាគី - ខាហ្គុស៊ីម៉ា |
| តំបន់អូគីណាវ៉ា | អូគីណាវ៉ា |
| តំបន់ភូមិភាគ អាណាខេត្ត ក្រុងនៃ ប្រទេសជប៉ុន | |
