អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា
មិត្តអ្នកអានជាទីមេត្រី! ឡេឌីស៍(Ladies: ស្ត្រីៗ)សូមលើកយកមក ជំរាបជូន នូវប្រភេទអាហារដ៏ ឆ្ងាញ់ពិសា មាន១០ប្រភេទ ប្រកបដោយសុខភាព ខ្ពស់បំផុត ដោយសារតែ ប្រភេទមុខអាហារនីមួយៗ យ៉ាងហោចណាស់ ក៏មានលក្ខណៈវិនិច្ឆ័យយ៉ាងត្រឹមត្រូវ បីចំណុចផងដែរ ក្នុងចំណុចដ៏សំខាន់ ប្រកបទៅដោយគុណភាព ដូចខាងក្រោមនេះ៖ ជាប្រភពអាហារ ដ៏ប្រសើរនិងមានគុណប្រយោជ ព្រោះមានរសជាតិសរសៃ សំបូរទៅដោយជីវជាតិ វីតាមីន ខនិជ(ជាតិរ៉ែ) រួមជាមួយនឹងសមាសធាតុ បំប៉នផ្សេងៗទៀតផងដែរ។ ជាប្រភេទអាហារ ដែលមានកំរិត សមាសភាគជាតិបំប៉ន(Phytonutrients) និងសារធាតុអុកស៊ីតកម្ម (អុកស៊ីដង់) យ៉ាងខ្ពស់ មានដូចជាប្រភេទវីតាមីន A និង E រួមទាំង វីតាមីនបេតាការ៉ូទីន។ អាចជួយកាត់បន្ថយបាន ចំពោះករណីមានជំងឺ ពាក់ព័ន្ធនឹងបេះដូង ព្រមទាំងករណី ទាក់ទិនទៅនឹង បញ្ហាសុខភាព ផ្សេងៗទៀត ។ មានកំរិតដង់ស៊ីតេកាឡូរីទាប បានសេចក្ដីថា បើទោះបីជាអ្នកទទួលទានក្នុងបរិមាណច្រើន តាមចំណង់ចំណូលចិត្តក្ដី ក៏មិនបានបង្កើនកាឡូរី ខ្លាំងពេកនោះដែរ ។ ជាប្រភេទអាហារ ដែលមានផ្សំជាស្រេច នូវអ្វីដែលជាតំរូវការ របស់រូបកាយមនុស្ស ពិសេសគឺសុខភាព ។ ជាបន្តទៀតនោះ ឡេឌីស៍សូមលើកយកមក អធិប្បាយជូនអំពីអាហារ ទាំង១០ប្រភេទនោះ ដោយសូមជំរាបជូន តាមលំដាប់លំដោយ មានដូចតទៅ៖
ផ្លែប៉ោម (Apple)
[កែប្រែ]ហេតុអ្វីទើបបានជា ចាំបាច់បរិភោគ ផ្លែប៉ោម? ផ្លែប៉ោមជា ប្រភេទអាហារ ដែលសំបូរទៅដោយ ប្រភព Pectin ជាជាតិសរសៃ ងាយនឹងរលាយ ហើយដែលអាចកាត់បន្ថយបាន នូវជាតិខ្លាញ់កូឡេស្តេរ៉ូលក្នុងឈាម ក៏ដូចជា ជួយកំហិតជាតិស្ករក្នុងឈាម ផងដែរ ។ ផ្លែប៉ោមស្រស់ក៏ជាប្រភព ដ៏ប្រសើរនៃវីតាមីនសេ ដែលជាសារធាតុអុកស៊ីដង់ ជួយការពារ កោសិកានៃរូបកាយ ឲ្យបានចៀសផុតពី សេចក្ដីវិនាសអន្តរាយ ។ វីតាមីនC ក៏នឹងជួយភ្ជាប់ ជាលិកាកូឡាហ្សេន ជួយធ្វើឲ្យ សរសៃឈាមតូចៗ ក្នុងរូបកាយរបស់មនុស្ស ប្រកបដោយសុខភាព រួមជាមួយនឹង ការបង្កលក្ខណៈធ្វើឲ្យរូបកាយ ងាយស្រូបយកជាតិដែក និងជាតិFolate ។
គ្រាប់ផ្លែអាល់ម៉ុន ឬ អាម៉ង់ ()
[កែប្រែ]ហេតុអ្វីទើបបានជា ត្រូវបរិភោគគ្រាប់ផ្លែអាល់ម៉ុន? គ្រាប់ផ្លែដែលមាន រសជាតិឈ្ងុយឆ្ងាញ់នេះ សំបូរទៅដោយរសជាតិ និងជីវជាតិ ជាតិសរសៃ រីបូផ្លាវីន ម៉ាញ៉េស្យូម ជាតិដែក និងកាល់ស្យូម ។ ផ្លែ Almond សំបូរទៅដោយ ជាតិកាល់ស្យូមលើសពីផ្លែឈើដទៃទៀត គឺមានជាតិកាល់ស្យូម ដល់ទៅ៧០មីលីក្រាមឯណោះ ក្នុងផ្លែ Almond នេះ ស្មើត្រឹម២៣គ្រាប់ ។ ការបរិភោគផ្លែឈើនេះ ជួយពង្រឹងរូបកាយរបស់អ្នក ដោយបង្កើតវីតាមីន E ដល់ទៅពាក់កណ្ដាលឯណោះ ។ ដូចគ្នានឹងប្រភេទ គ្រាប់ផ្លែឈើឯទៀត ផងដែរ ផ្លែ Almond ជាផ្លែឈើមានប្រភពប្រូតេអ៊ីន ហើយមាន ផលប្រយោជយ៉ាងខ្លាំង ចំពោះសុខភាពបេះដូង ។ ភាគច្រើននៃជាតិខ្លាញ់ ដែលមាននៅក្នុងផ្លែ Almond នោះ ជាប្រភេទប្រេងឬខ្លាញ់ដ៏ល្អ ដែលធានាបាន នូវគុណភាពសុខភាព ជួយកំចាត់ចោលបាន នូវបរិមាណយ៉ាងច្រើន នៃជាតិខ្លាញ់ (កូឡេស្តេរ៉ូល:cholesterol) ដែលមាននៅក្នុងឈាម ។
ផ្លែ Blueberry
[កែប្រែ]ហេតុអ្វីបានជា ត្រូវបរិភោគផ្លែ Blueberry ? ផ្លែឈើប្រភេទនេះ ជាប្រភពសំបូរទៅដោយ សារជាតិបំប៉នបំផុត ហើយលើសពីនេះទៅទៀត ជាប្រភេទអាហារអាចជួយទប់ស្កាត់បាន អាការៈឈឺចាប់ប្រព័ន្ធទឹកមូត្រ បានទៀតផង ។ ផ្លែ Blueberry នេះអាចជួយធ្វើឲ្យ មានការចងចាំបានមួយរយៈពេល ព្រមទាំងជួយបំប៉នដល់សុខភាព ចំពោះមនុស្សចាស់ជរា ។ ក៏ជាប្រភេទផ្លែឈើ ដែលជួយកាត់បន្ថយបានទាំងកាឡូរី ជាប្រភព នៃជាតិសរសៃនិងវីតាមីន C ។ ទឹកBlueberry ត្រឹម១ពែង ស្រស់ៗ មានផ្ទុក៨៣កាឡូរី ជាតិសរសៃ៣,៥ក្រាម និងវីតាមីនC ១៤មីលីក្រាម ។
បន្លែ ផ្កាស្ពៃបៃតង (Broccoli)
[កែប្រែ]ហេតុអ្វីទើបបានជា ត្រូវបរិភោគបន្លែ Broccoli ? ជាប្រភេទបន្លែ ដែលមានប្រភព នៃសារធាតុកាល់ស្យូម ប៉ូតាស្យូម flolate និង ជាតិសរសៃ ។ បន្លែ Broccoli សំបូរទៅ ដោយសារជាតិបំប៉ន ហើយអាចជួយទប់ស្កាត់បាន រាល់ជំងឺឆ្លងសួរពូជ ក្នុងនោះមានទាំងជំងឺ ពាក់ព័ន្ធនឹងបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកបាន មួយចំនួនទៀតផង ។ បន្លែ Broccoli ជាប្រភពសំបូរ ទៅដោយជីវជាតិ វីតាមីន A និង C សារធាតុអុកស៊ីតកម្ម ដែលជួយការពារ កោសិការូបកាយមនុស្ស ទប់ស្កាត់បាន រាល់ក្ដីអន្តរាយទាំងពួង ។
សណ្ដែកក្រហម
[កែប្រែ]ហេតុអ្វីបានជា ត្រូវបរិភោគសណ្ដែកក្រហម? បើនិយាយអំពី គ្រាប់សណ្ដែកក្រហមវិញ មានដល់ទៅ ពីរប្រភេទនោះគឺ៖ សណ្ដែកក្រហមគ្រាប់តូចៗ និងសណ្ដែកក្រហមក្រមៅ ។ ជាប្រភេទអាហារ សំបូរទៅដោយដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ជាតិទង់ដែង ជាតិThiamin ។ សណ្ដែកក្រហម ក៏មានលក្ខណៈពិសេសផ្សេងទៀត ដែលជួយកាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយទាំងកាឡូរី សំបូរដោយប្រូតេអ៊ីន និងជាតិសរសៃ ។ សណ្ដែកក្រហមមាន ប្រសិទ្ធិភាពដ៏ប្រសើរបំផុត ក្នុងការជួយទប់ស្កាត់ករណី ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺមហារីក និងការឆ្លងជំងឺសួរពូជ ។
ត្រីសូម៉ុង Salmon
[កែប្រែ]ហេតុអ្វីទើបបានជា ត្រូវបរិភោគត្រីសូម៉ុង? ត្រីសូម៉ុងនេះជាប្រភព ដ៏ល្អអស្ចារ្យបំផុតសំបូរដោយ អាស៊ីដខ្លាញ់ Omega-3 ។ Omega-3 ក៏អាចជួយការពារ មិនឲ្យបេះដូងដើរខុសសង្វាក់ ដែលជាមូលដ្ឋានអាចបណ្ដាលឲ្យ មនុស្សបាត់បង់ជីវិតបាន ព្រោះតែបញ្ហាគាំងបេះដូង ។ លើសពីនេះទៅទៀត នេះជាប្រភេទអាហារ ដែលជួយធ្វើឲ្យ គ្រាប់ឈាមដំណើរការបានល្អ ជួយកាត់បន្ថយបាន រាល់ការប្រឈមមុខទៅនឹងករណី ស្ទះដាច់សរសៃឈាម ក្នុងខួរក្បាល ។ ក្រៅពីនេះវិញ អាហារត្រីសូម៉ុងសំបូរដោយ អាស៊ីដ Omega-3 ដែលជួយបន្សុទ្ធជាតិខ្លាញ់ កូឡេស្តេរ៉ូល និងជាប្រភពដ៏សំខាន់ នៃប្រូតេអ៊ីនទៀតផង ។
ស្ពៃអេពីណា Spinach
[កែប្រែ]ហេតុអ្វីទើបបាន ជាត្រូវបរិភោគស្ពៃអេពីណា? ស្ពៃអេពីណាមាន កំរិតវីតាមីន A និង C ព្រមទាំង Folate ដ៏ខ្ពស់។ វាក៏ជាប្រភពដ៏ល្អ នៃសារជាតិ Riboflawin វីតាមីន B6 កាល់ស្យូម ដែក និងម៉ាញ៉េស្យូម។ ស្ពៃអេពីណា ជាប្រភេទបន្លែ ដែលជួយពង្រឹង ប្រព័ន្ធការពាររូបកាយ ព្រមជាមួយការជួយ ធ្វើឲ្យសក់ និងស្បែករបស់អ្នក ឲ្យកាន់តែមានសុខភាពល្អ ថែមទៀត ។
ដំឡូងជ្វា
[កែប្រែ]ហេតុអ្វីបានជា ត្រូវបរិភោគដំឡូងជ្វា? ដំឡូងជ្វាដែល មានពណ៌លឿង ដូចជាពណ៌ទឹកក្រូច ជាប្រភេទអាហារសំបូរដោយ សារជាតិបំលែងឲ្យទៅជា វីតាមីនA នៅក្នុងរូបកាយ របស់អ្នក។ អាហារប្រភេទនេះ ក៏ជួយធ្វើឲ្យជីវិតរស់នៅ កាន់តែវែង ហើយជួយកាត់បន្ថយបាន នូវរាល់ការប្រឈមមុខ នៃជំងឺមហារីកមួយចំនួន ។ ដំឡូងជ្វាជាអាហារ ដ៏ប្រសើរដែលជាប្រភព នៃជាតិសរសៃ Vitamin B6 Vitamin C និងVitamin E ហ្វូឡាត និងប៉ូតាស្យូម។ ដូចគ្នានឹងប្រភេទអាហារទាំងឡាយផងទៀតនោះ ដំឡូងជ្វាមិនមានជាតិខ្លាញ់ ហើយមានបរិមាណកាឡូរីដ៏តិចតួច ។ ដំឡូងជ្វាមួយមើម មានត្រឹមតែ៥៤កាឡូរី តែប៉ុណ្ណោះ ។
ទឹកបន្លែ (Vegetable juice)
[កែប្រែ]ហេតុអ្វីទើបបានជា បរិភោគទឹកបន្លែគាប? ទឹកបន្លែសំបូរដោយ វីតាមីន ខនិជ(ជាតិរ៉ែ) ព្រមទាំង ជាតិបំប៉នច្រើនមុខទៀត នៅក្នុងប្រភពដើម នៃបន្លែទាំងអស់។ ការបរិភោគទឹកបន្លែ ជាមធ្យោបាយមួយយ៉ាង ងាយស្រួលសំរាប់តំណមអាហារ របស់អ្នក។ បើនិយាយអំពី ទឹកផ្លែប៉េងប៉ោះ និងប្រភេទទឹកបន្លែគាបជាច្រើនមុខផ្សេងទៀតនោះ ជាប្រភពដ៏ប្រសើរ នៃជាតិLycopene ជាប្រភពប្រឆាំង នឹងអុកស៊ីដង់ ដែលអាចជួយកាត់បន្ថយបាន អាការៈគាំងបេះដូង ជំងឺមហារីកប្រូស្តាត រួមនិងជំងឺមហារីក ផ្សេងៗទៀត ។ ប្រភេទបន្លែដទៃទៀត រួមជាមួយនឹងផ្លែប៉េងប៉ោះ មានកំរិតសូដ្យូមដ៏ខ្ពស់ ហើយអាចធ្វើឲ្យសារធាតុនេះប្រែប្រួលទៅតាម សេចក្ដីត្រូវការ នៃរូបរាងកាយ ។
បណ្ដូលគ្រាប់ស្រូវសាលី
[កែប្រែ]ហេតុអ្វីទើបបានជា ត្រូវបរិភោគបណ្ដូល គ្រាប់ស្រូវសាលី? បណ្ដូលនេះហើយដែលនឹង ធ្វើឲ្យដុះពន្លក ប្រៀបបាននឹងសណ្ដែកបណ្ដុះ ដែលដុះចេញពីគ្រាប់សណ្ដែកបាយនោះ ផងដែរ។ បណ្ដូលគ្រាប់ធញ្ញជាតិស្រូវសាលីនេះ សំបូរដោយប្រភព នៃសារធាតុបំប៉ន រួមមាន៖ Niacin Thiamin Riboflavin វីតាមីន E Folate ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ដែក ស័ង្កសី និងប៉ាហាំង ។ បញ្ចូលគ្រាប់ស្រូវភោគសាលីនេះ ក៏សំបូរដោយប្រូតេអ៊ីន ជាពិសេសជាតិលីពីត ថែមទៀតផង ៕