Jump to content

ម្ហូបបារាំង

ពីវិគីភីឌា

ម្ហូបបារាំង (Cuisine française) របៀបធ្វើម្ហូបអាហាគឺមានដើមកំនើតពីប្រទេសបារាំង​ ហើយត្រូវបានកែរប្រែពី​សតវត្សមួយទៅសតវត្សទៅតាមសង្គម​​ និង នយោបាយ។ នៅសតវត្សកណ្តាលគេបានបង្កើត ហ្គូលលេអ៊ូម(Guillaume)ដែលស្គាល់ថាជាតាលលេវេន(Taillevent)។​​ នៅសម័យទំនើប​ចាប់ផ្ដើមពីសតវត្សទី៧មក មនុស្សចាប់ផ្ដើមនិយមតិណជាតិនិង ដាក់គ្រឿងតិចជាងមុន​​ ព្រមទាំងដាក់ក្រែមច្រើន។វាចាប់ផ្ដើមពីការធ្វើរបស់ចុងភៅរបស់ណាប៉ូលេអុង ដែលធ្វើឡើងសំរាប់ព្រះចៅអធិរាជ្យនិង អ្នកអំនាចផ្សេងៗ។

វិជ្ជាធ្វើម្ហូបរបស់បារាំងត្រូវបានប្រមូលជាក្រមតែមួយនៅសតវត្សទី២០​ ដោយលោក ចចជីស អូហ្គីស អេសខូហ្វេ ដើម្បីអោយក្លាយ ជាម្ហូបដ៏ឧត្តមនៅ សម័យកាលថ្មី។ហើយវាក៏ជាការងារចំបងរបស់លោកខូហ្វេផងដែរ។ហើយគាត់ក៏បានព្យាយាមលើកដំកើនវាផងដែរដើម្បីអោយគេស្គាល់​ ម៉្យាងទៀតវាក៏ធ្វើអោយទាក់ទាញ ភ្ថៀវទេសចរណ៏ អោយធ្វើដំនើរទៅទស្សនា នៅ​ទីជនបទផងដែរ។វិជ្ជាធ្វើម្ហូបរបស់ហ្គេសខន(Gascon) បានជះឥទ្ធិពលលើក្បួនធ្វើម្ហូបនៅ​ខាងត្បូងឈាងខាងលិចនៃប្រទេសបារាំងផងដែរ។​ឯគ្រៀងគឺប្រែប្រួលទៅតាមតំបន។​​ដំបូងវាគ្រាន់តែជាម្ហូបដែលគេនិយមបរិភោគនៅតំបន់មួយប៉ុន្នេះ តែក្រោយមកវាត្រូវបានពេញនិយមពាស់ពេញប្រទេសនិង ឈានទៅ ដល់អន្តរជាតិទៀតផង។ មានម្ហូបជាច្រើនដែលពីមុនគ្រាន់តែពេញនិយមនៅតំបន់មួយ​ សាយភាយក្លាយជាពេញនិយមពេញប្រទេស។ ប្រូម៉ានិងស្រាគឺជាអាហារដ៏ចំបងនៅ ហើយវាដើរតួជាច្រើនមុខងារនៅ​តាមតំបន់ និងទូទាំង​ប្រទេសដែលបានផ្លាស់ប្ដូទៅជាច្រើនសន្ថានម៉្យាងទៀតគេហៅសាមញ្ញថាd'origine d'origine contrôlée (AOC) ( អនុវិសាមញ្ញា)នៃច្បាប់។

ម្ហូបជាតិ

[កែប្រែ]
ចន ឌូក​នៃផ្លែប៊ែរី (Berry) កំពុងរីករាយនិងបរិភោគម្ហូបឆ្ងាញ់។ ឌូកកំពុងអង្គុយជាមួយ កាដីនន័ល នៅតុខ្ពស់មួយ, នៅក្រោម baldaquin​មួយដ៏ប្រណិត, ទលមុខជើងក្រានកំដៅផ្ទះ, ដែលមានអ្នកបំរើពីរបីនាក់នៅចាំបំរើ រាប់ទាំង ខាវ័រ. នៅលើតុខាងឆ្វេងដៃឌូកមានដបដាក់អំបិលធ្វើពីមាសមួយ​ , នៅសណ្ធានរបស់សំពៅមានលំអរដោយ Très Riches Heures du Duc de Berry, ca 1410.

មានម្ហូបជាច្រើន ដែលចាត់ទុកថាជាផ្នែកមួយនៃមុខម្ហូបរបស់ជាតិនៅថ្ងៃនេះ។ ភាគច្រើនមកអាហារឧត្តមនៅក្នុងមុខម្ហូបរបស់ព្រះរាជា ប៉ុន្តែក៏មានខ្លះមកពីអាហារតាមតំបន់ដែលបាន ក្លាយជាពេញនិយមពេញប្រទេសផងដែរ។

ប្រវត្តិរបស់មុខម្ហូប

[កែប្រែ]

ម្ហូបបារាំងត្រូវបានវិវត្ត​ជាច្រើនលើកច្រើនសារពីសតវត្សមួយទៅ​សតវត្សមួយទៀត។​ ចាប់ផ្ដើមពីសម័យមជ្ឈិមសម័យ​ (សតវត្សទី៥ដល់សតវត្សទី១៤)​ មុខម្ហូបដែលមានភាពពិសេសនិង មានភាពឆ្នៃប្រឌិតខ្ពស់ត្រូវបានផុសរូបរាងឡើង។ ចលនាខុសៗគ្នានៃសង្គម ចលនានយោបាយ​ និងទេពកុសលរបស់ចុងភៅ​ រួមបញ្ចួលគ្នាបង្កើតបានជាចលនានេះ។ពីឆ្នាំមួយទៅឆ្នាំមួយ របៀបនៃការធ្វើម្ហូបបារាំងត្រូវបានគេអោយឈ្មោះផ្សេងៗពីគ្នា និងត្រូវបានកែខៃដោយមេចុងភៅផ្សេងៗពីគ្នា។ ក្នុងអំឡុងពេលគេរស់នៅមានជីវិតពួកចុងភៅទាំងអស់នោះត្រូវបានគេ ផ្តល់កិត្តយសខ្ពងខ្ពស់ដោយគេបានជួយធ្វើវិភាគទានជូនវប្បធម៌ និងប្រទេសជាតិ។ជាដំបូងម្ហូបជាតិត្រូវបានគេធ្វើអោយអភិវឌ្ឍនៅទីក្រុងប៉ារីស ហើយធ្វើឡើងសំរាប់តែរាជ្យវង្សសានុវង្ស របស់បារាំងប៉ុន្នោះ តែជាយថាហេតុវាត្រូវបានបែកសាយពេញផ្ទៃប្រទេស ហើយនិងត្រូវនាំចេញទៅបរទេសទៀតផង។ ​

សម័យកណ្ដាល

[កែប្រែ]

ម្ហូបបារាំងនៅសម័យកណ្ដាល។ការជប់លាងគឺជារឿងធម្មតាមួយរបស់អ្នកវេណ្ណះអភិជន។ម្ហូបជាច្រើនមុខនិងត្រូវបានរៀបចំ ប៉ុន្តែបែបជារបៀប

ដែលគេហៅថាសេវាឥណ្នទាន (service en confusion)។ ម្ហូបភាគច្រើនត្រូវបានហូបដោយដៃ ឯសាច់ត្រូវបានគេចិត្តជាចំរៀកធំៗ និងទឹកជ្រលួក គឺខាប់ ធ្ងន់និងមានរស់ជាតិស្ពៃខៀវក៏ត្រូវបានគេប្រើដែរ។ នំផាយក៏ជាម្ហូបដ៏ពេញនិយមនៅក្នុងពិធីជប់លាង ចំនែកផ្នែករឹងរបស់វាគេក៏បានយក

មកធ្វើប្រអប់ រឺ ចាន សំរាប់ដាក់ម្ហូប រឺ សំរាប់ដាក់អ្វីផ្សេង។ហើយនៅចុងសម័យមជ្ឈិមសម័យ គេក៏បានអភិវឌ្ឍវាអោយកាន់តែល្អ។ពីមុនពេលគេ​ បរិភោកអាហារគេគឺនៅលើតុ​ បូរាណ(issue de table) តែក្រោយមកកែក៏ហូបនៅតុបង្អែមសម័យថ្មី ដែលជាបែបផែន dragées (នៅមជ្ឈិមសម័យ ដែលបានន័យថាស្ករ ឬ ទឹកឃ្មុំ)