អូន ព័ន្ធមុនីរ័ត្ន

ពីវិគីភីឌា
អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រីកម្ពុជា
ក្នុងការិយាល័យ
៦ កញ្ញា ២០១៨
នាយករដ្ឋមន្ត្រីហ៊ុន សែន
ហ៊ុន ម៉ាណែត
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្នុងការិយាល័យ
២៤ កញ្ញា ២០១៣
នាយករដ្ឋមន្ត្រីហ៊ុន សែន
ហ៊ុន ម៉ាណែត
មុនគាត ឈន់
សមាជិករដ្ឋសភា
ក្នុងការិយាល័យ
៥ កញ្ញា ២០១៨
មណ្ឌលបោះឆ្នោតខេត្តកណ្ដាល
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1965-10-01) 1 October 1965 (អាយុ 58)
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
សញ្ជាតិខ្មែរ
គណបក្ស​នយោបាយគណបក្ស​ប្រជាជន​កម្ពុជា
សាលាមាតាសាកលវិទ្យាល័យរដ្ឋម៉ូស្គូ (អនុបណ្ឌិតសិល្បៈ, បណ្ឌិតទស្សនវិជ្ជា)
គេហទំព័រGovernment website

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ( កើតថ្ងៃទី១ ខែតុលា ឆ្នាំ១៩៦៥) ជាអ្នកនយោបាយ និងសេដ្ឋវិទូខ្មែរ ដែលបច្ចុប្បន្នកំពុងបម្រើការជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាឧបនាយករដ្ឋមន្ត្រី។[១] លោកក៏ធ្លាប់បានបម្រើការ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់នាយករដ្ឋមន្ត្រី ​ពី​ឆ្នាំ​១៩៩៨​ ដល់​ឆ្នាំ​២០១៣ ផងដែរ។ មុន​ពេល​បាន​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី លោក​ធ្លាប់​ធ្វើ​ការ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាមជា​រដ្ឋលេខាធិការ។ ក្រៅពីនេះ លោក​ក៏​ជាតំណាងរាស្ត្រប្រចាំខេត្តកណ្ដាលចាប់តាំងពីឆ្នាំ២០១៨ ទៀតផង។

ជីវិតនិងអាជីព[កែប្រែ]

អូន ព័ន្ធមុនីរ័ត្ន កើតនៅឆ្នាំ ១៩៦៥ នៅរាជធានីភ្នំពេញនៃកម្ពុជា។ ដែលជា​សេដ្ឋវិទូ លោក​បាន​បម្រើការ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៤​។ តំណែង​ដំបូង​របស់​លោក​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៣ ជា​ជំនួយការ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​១៩៩៤។ នៅខែធ្នូ ឆ្នាំ១៩៩៨ លោកបានក្លាយជាទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី ដែលមានឋានៈជារដ្ឋលេខាធិការ។ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៩៩ លោកត្រូវបានតែងតាំងជាអគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាភូមិន្ទរដ្ឋបាល និង ធនាគារជាតិនៃកម្ពុជា

នៅឆ្នាំ២០១៣ លោកត្រូវបានជ្រើសរើសឱ្យឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបន្ទាប់ពីឯកឧត្តម គាត ឈន់ ហើយចូលកាន់តំណែងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។ លោកជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (តាំងពីខែកញ្ញា ឆ្នាំ២០០១)។ [២]

នៅឆ្នាំ២០២០ លោកត្រូវបានគេលើកឡើងថាជាបេក្ខជនដ៏មានសក្ដានុពលជានាយករដ្ឋមន្ត្រី មុនពេលដែលគណបក្សប្រជាជនកម្ពុជាជ្រើសរើសលោកឯកឧត្តម ហ៊ុន ម៉ាណែត នៅខែធ្នូ ឆ្នាំ២០២១។ មុននេះ ត្រូវបានគេរាយការណ៍មកថា មានគម្រោងឲ្យ អូន ព័ន្ធមុនីរ័ត្ន ជានាយករដ្ឋមន្ត្រីអន្តរកាល មុននឹងប្រគល់ឱ្យលោក ហ៊ុន ម៉ាណែត ជាយថាហេតុ ស្រដៀងនឹងតួនាទីរបស់លោកហ្គោច ឆុកតុង មុនពេលប្រគល់ឱ្យលោក លី ស៊ានឡុង[៣]

សមិទ្ធិផលសិក្សា[កែប្រែ]

អូន​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ ​សាកលវិទ្យាល័យរដ្ឋម៉ូស្គូ ដែល​លោកបានទទួលបណ្ឌិតទស្សនវិជ្ជា ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម និង​នយោបាយ។ លោកនិយាយភាសាដោយស្ទាត់ជំនាញនឹង ភាសាអង់គ្លេស និង រុស្ស៊ី

ជីវិត​ឯកជន[កែប្រែ]

លោកបាន​រៀប​ការ​ជាមួយ អ៊ឹម ប៉ូលីកា ហើយ​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អូន ព័ន្ធមុនីរាជ ដែល​រៀប​ការ​ជាមួយ​ចៅ​ស្រី ឡោ ម៉េងឃីន[៤] [៥] លោកមាន សញ្ជាតិពលរដ្ឋស៊ីប[៦]

ឯកសារយោង[កែប្រែ]

  1. "H.E. Aun Porn Moniroth". Ministry of Economy and Finance. Retrieved 25 May 2014.
  2. "H.E. Aun Porn Moniroth". Ministry of Economy and Finance. Retrieved 25 May 2014.
  3. "PM Successor Poser: Mr Hun Sen hints at Aun Pornmoniroth pick". Khmer Times. 16 December 2020. https://www.khmertimeskh.com/50793511/pm-successor-poser-mr-hun-sen-hints-at-aun-pornmoniroth-pick/. 
  4. "Cambodian Elite Park Millions in Australia". RFA (in អង់គ្លេស). Retrieved 2023-03-10.
  5. Nimol, Seoung (2023-02-02). "Finance Minister's Wife Gets State Land in Keo Seima for Ecotourism". VOD (in British English). Retrieved 2023-03-10.
  6. "How relatives and allies of Cambodia’s leader amassed wealth overseas." (ជាen). Reuters. https://www.reuters.com/investigates/special-report/cambodia-hunsen-wealth/.