អៀង សារី
'អៀង សារី' | ||
---|---|---|
ប្រវត្តិរូបសង្ខេប | ||
ឈ្មោះវៀតណាម | គឹម ត្រាង | |
ឈ្មោះខ្មែរ | អៀង សារី | |
ថ្ងៃកំនើត | ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩២៥ | |
ថ្ងៃស្លាប់ | 'ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ | |
ទីកន្លែងកំនើត | នៅភូមិងាន ហ៊ ឃុំឡុង ហ៊ ស្រុកឆូ ថាញ់ ខេត្តត្រាវិញ វៀតណាមខាងត្បូង | |
ឪពុកឈ្មោះ | គឹម រៀង ជាជនជាតិខ្មែរក្រោម | |
ម្តាយឈ្មោះ | ត្រាន ទីឡូ ជាជនជាតិចិន | |
មុខងារ | អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស |
លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃ របបកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម) ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឃុំខ្លួនជា បណ្តោះអាសន្នដើម្បីរង់ចាំការជម្រះក្តី ពីបទថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិង ឧក្រិដ្ឋកម្មសង្គ្រាមរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។
ប្រវត្តិរូបសង្ខេប
[កែប្រែ]អៀង សារី កើតនៅថ្ងៃទី២៤ខែតុលាឆ្នាំ១៩២៥។ មានទីកន្លែងនៅភូមិងាន ហ៊ ឃុំឡុង ហ៊ ស្រុកឆូ ថាញ់ ខេត្តត្រាវិញ វៀតណាមខាងត្បូង។ ឪពុកឈ្មោះគឹម រៀង ជាជនជាតិខ្មែរក្រោម ម្តាយឈ្មោះត្រាន ទីឡូ ជាជនជាតិចិនដែលផ្លាស់ទីលំនៅមករស់នៅប្រទេសវៀតណាមជាមួយ ម្តាយឪពុករបស់នាងតាំងតែពីនាងនៅពីតូច។ អៀង សារីប្តូរឈ្មោះមកពីឈ្មោះវៀតណាមថាគឹម ត្រាញ់ពេលដែលគាត់ចូលទៅ ក្នុងរបបខ្មែរក្រហម។ អៀង សារីបានរៀបការជាមួយខៀវ ធីរិទ្ធនៅទីក្រុងប៉ារីសនៅឆ្នាំ១៩៥១។ ធីរិទ្ធបានយកឈ្មោះប្តីរបស់នាងមកដាក់ថាអៀង ធីរិទ្ធ។ បច្ចុប្បន្ន អៀង សារី និង ប្រពន្ធរបស់ គាត់ អៀង ធីរិទ្ធ ឬ ខៀវ ធារិទ្ធ រស់នៅទីក្រុងប៉ៃលិន និងម្តងម្កាល ស្នាក់នៅទីក្រុងភ្នំពេញ។
អៀង សារី អតីតនិស្សិតផ្នែកវិទ្យាសាស្ត្រ នយោបាយនៅសាលាស័របោន ប្រទេសបារាំង មានតួនាទី ជាឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្ត្រី ក្រសួងការបរទេស នៃរបបកម្ពុជាប្រជាធិបតេយ្យ ពី ឆ្នាំ ១៩៧៥ ដល់ ១៩៧៩។
នៅឆ្នាំ ១៩៤៩ អៀង សារី បានទទួលអាហារូបករណ៍ទៅរៀននៅប្រទេសបារាំង ហើយត្រឡប់មកវិញនៅឆ្នាំ១៩៥៣ ។ នៅឆ្នាំ១៩៦០ អៀង សារី ជាគ្រូបង្រៀនផ្នែកប្រវត្តិសាស្ត្រនិងភូមិសាស្ត្រ នៅសាលាឯកជនមួយឈ្មោះ «កម្ពុជបុត្រ» ដែលមានឈ្មោះ ហ៊ូ យន់ ជានាយកសាលា ។
នៅខែឧសភា ឆ្នាំ១៩៦៣ ដោយភ័យខ្លាចអំពីការចាប់ខ្លួនរបស់រដ្ឋអំណាចសង្គមរាស្ត្រនិយម អៀង សារី បានរត់ចូលព្រៃនៅតាមព្រំដែនខេត្តកំពង់ចាម ហើយក៏បង្កើតកងទ័ពតស៊ូនៅភូមិភាគឦសាន ។
នៅឆ្នាំ១៩៧០ អៀង សារី បានទៅហាណូយដើម្បីទាក់ទងការងារជាមួយវៀតណាម ហើយនៅឆ្នាំ១៩៧២ ក៏ក្លាយទៅជាអគ្គមេបញ្ជាការកងទ័ពនៅភូមិភាគឦសាន ។
នៅខែកញ្ញា ឆ្នាំ១៩៧៥ អៀង សារី ស្ថិតនៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥ អៀង សារី ទទួលខុសត្រូវកិច្ចការបរទេស ទាំងបក្សនិងរដ្ឋ ។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៦ អៀង សារី ត្រូវបានគណៈមជ្ឈិមបក្ស តែងតាំងជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ បរទេស ។
មានសេចក្តីរាយការណ៍មួយចំនួន បានរាយការណ៍ថា អៀង សារី ជាអ្នកដឹកនាំការឃោសនាបញ្ចុះបញ្ចូលនិស្សិតនិងបញ្ញវន្តខ្មែរជាច្រើន នាក់នៅឯបរទេស ឱ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ក្រោមហេតុផលថា អង្គការបដិវត្តន៍កំពុងត្រូវការអ្នកទាំងនោះជាចាំបាច់ដើម្បីជួយ ក្នុងការកសាងប្រទេសជាតិឡើងវិញ ក្រោយពីត្រូវខ្ទេចខ្ទាំដោយសង្រ្គាម ។
លោក ទុំ បូរ៉ាន់ អតីតនាយទាហានកងនាវាចរណ៍ ដែលបានធ្វើកម្មសិក្សានៅឯសហរដ្ឋឤមេរិកកាលពីឆ្នាំ១៩៧៤ បានបញ្ជាក់អះអាងថា លោកបានជួបលោក អៀង សារី និងលោក ជួន ប្រសិទ្ធ នៅឆ្នាំ១៩៧៦ ហើយលោកថែមទាំងបានបដិសេធសេចក្តីអន្ទងរបស់បងទី៣នេះទៀតផង ដោយលោកមានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំទៅជួបលោក អៀង សារី ហ្នឹង គាត់និយាយពីរឿងកម្ពុជាប្រជាធិបតេយ្យបានឈ្នះហើយ ចម្រុងចម្រើនមហាអស្ចារ្យអីចុះឡើងអ៊ីចឹងទៅ ហើយក៏និយាយថា គេត្រូវការអ្នកចេះដឹងទៅជួយ ។ អ្នកដែលមករៀនជាមួយខ្ញុំ គេត្រឡប់ទៅវិញ ។ អ្នកដែលនៅជាមួយខ្ញុំពីរនាក់ គឺ គង់ ហ៊ត និង អ៊ឹង ហ៊ូយូ ផ្ញើផូសខាត មកពីស្រុកចិន សរសេរថា ខ្ញុំបានមកដល់[សណ្ឋាគារ]ស្រុកចិនហើយ អត់អីទេ ហើយថ្ងៃស្អែកហ្នឹងនឹងឡើងយន្ដហោះទៅស្រុកខ្មែរ ។ ផុតពីស្រុកចិនទៅ គឺបាត់រហូត» ។
សាក្សីដែលនៅរស់ខ្លះ បានឲ្យដឹងថា ក្រោយការអន្ទងអូសទាញរបស់លោក អៀង សារី និស្សិត បញ្ញវ័ន្តខ្មែររាប់ពាន់នាក់បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដែលអ្នកទាំងនោះត្រូវដាក់ឲ្យរស់នៅផ្តុំគ្នានៅមន្ទីរលត់ដំបឹង ត្របែក ហើយខ្លះទៀត ក្រោយមក ត្រូវបានបញ្ជូនទៅធ្វើទារុណកម្ម សួរចម្លើយនិងសម្លាប់ចោលនៅមនី្ទរ ស-២១ ឬគុកទួលស្លែង ។
លោក អុង ថុងហឿង អតីតនិស្សិតខ្មែរមួយរូបនៅស្រុកបារាំង បានវិលត្រឡប់មកមាតុប្រទេសវិញ ។ លោកមានប្រសាសន៍ថា ក្នុងចំណោមខ្មែរវិលត្រឡប់ពីបរទេសប្រមាណ ៤ពាន់នាក់ ដែលលោកបានជួបនោះ នៅមានជីវិតមិនដល់ ១ពាន់នាក់ឡើយ សព្វថ្ងៃនេះ ៖ «យើងទាំងអស់គ្នា មកដើម្បីស្រុកទាំងអស់គ្នា អាហ្នឹងគឺក្នុងការយល់របស់ខ្ញុំនៅពេលហ្នឹង ។ ដល់យើងមកដល់ ចេញពីពោធិ៍ចិនតុងដឹកពួកខ្ញុំដល់វិទ្យាស្ថានបច្ចេកទេសមិត្តភាព សូវៀត ក៏គេដឹកខ្ញុំចូលទៅក្នុងហ្នឹង ខ្មែរក្រហមគេហៅថា ជំរំអប់រំ ស-១៥ ។ បងប្អូន មិត្តភក្តិខ្ញុំដែលមករស់នៅជាមួយគ្នាហ្នឹង ប្រហែលជាជិត ៤០០០នាក់ ហើយរស់នៅសព្វថ្ងៃ តាមខ្ញុំដឹង គឺមិនដល់១០០០នាក់ទេ» ។
មានសេចក្ដីរាយការណ៍ទៀតថា អៀង សារី បានរួមចំណែកក្នុងការអនុវត្តគោលការណ៍បោសសំឤតនិងសម្លាប់រង្គាលនៅក្នុងរបបខ្មែរក្រហម ។
នៅក្នុងសៀវភៅមួយក្បាល ដែលមានចំណងជើងថា «ឆ្ងាយហួសពីជើងមេឃ ៥ឆ្នាំជាមួយពួកខ្មែរក្រហម» របស់លោកស្រី ឡូរ៉ង់ ពិក ជាជនជាតិបារាំងនិងជាអតីតភរិយារបស់មន្ត្រីជំនិតម្នាក់របស់លោក អៀង សារី នោះ បានរៀបរាប់អំពីការជាប់ទាក់ទិនរបស់ អៀង សារី ក្នុងការសម្លាប់មនុស្ស ។
នៅក្នុងទំព័រ ១៨៤ និង១៨៥ លោកស្រី ឡូរ៉ង់ ពិក បានរៀបរាប់ដូច្នេះថា ៖ «ក្រោយ ពីរលកនៃការបោសសំឤត ប្រៀបដូចជាការបង្ហូរឈាមឲ្យខ្សោះនោះមក អៀង សារី បានកោះហៅកម្មាភិបាលដឹកនាំជាច្រើនរូប ទាំងប្រពន្ធនិងកូនផងនោះ មកពីភូមិភាគពាយ័ព្យដឹកនាំដោយ ឈ្មោះ ស៊ូ ។ ក្រោយពីការសម្រាកមួយរយៈខ្លីនៅ ប-១ ឬក្រសួងការបរទេសមក ពួកគេត្រូវបានបញ្ជូនជាផ្លូវការ ទៅកាន់អង្គភាពពិសេសមួយ ដើម្បីត្រៀមខ្លួនចេញទៅបើកស្ថានទូតនៅឯបរទេស ។ ប៉ុន្មានថ្ងៃក្រោយមក យើងទទួលដំណឹងថា អ្នកទាំងនោះជា "ពួកក្បត់" ទៅវិញ» ។
ពាក់កណ្កាលជីវិត
[កែប្រែ]បន្ទាប់ពីការវិលត្រឡប់មកដល់ប្រទេសកម្ពុជាគាត់បានគាត់បាននាំចូលមកគណះកម្មការកណ្ដាលនៃអ្នកធ្វើការនៃកម្ពុជានៅកញ្ញាឆ្នាំ១៩៦០។បន្ទាប់ពីគាត់ធ្លាក់នៅក្នុងសារណះរដ្ឋខ្មែរនៅថ្ងៃ១៧
មេសាឆ្នាំ១៩៧៥ គាត់បានបង្កើតបក្សសម្ព័ន្ធផ្ទាល់ខ្លួនដោយការនិរទេសទៅជួយកសាងប្រទេសកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ពួកគេបានចាប់ខ្លួនមនុស្សជាច្រើនពេលដែលមកដល់ហើយបានបោះទៅក្នុងមន្ទីរឃុំឃាំងយ៉ាងសាហាវឃោឃៅ។ ជាមួយគ្នានោះដែរប៉ុលពតនិងអៀងសារីត្រូវបានគេកាត់ទោសហើយបានស្លាប់នៅការកាត់ទោសបន្ទាប់ពីរបបខ្មែរក្រហមដួលរលំឆ្នាំ១៩៧៩។
ការកាត់ទោស
[កែប្រែ]នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៧៩ លោក អៀង សារី ត្រូវបានកាត់ទោសកំបាំងមុខប្រហារជីវិតនិងរឹបអូសយកទ្រព្យសម្បត្តិ ទាំងអស់ដោយតុលាការប្រជាជនបដិវត្តន៍នៅទីក្រុងភ្នំពេញ ។
លោក អៀង សារី បានទទួលការលើកលែងទោសពីអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៦ បន្ទាប់ពីបានដឹកនាំកងទ័ពខ្មែរក្រហមរាប់ពាន់នាក់ ចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
តាមអំណាចនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅដោយខ្លីថា សាលាក្តីខ្មែរក្រហម លោក អៀង សារី ត្រូវបានចាប់ខ្លួនចេញពីផ្ទះវីឡារបស់លោកនៅក្នុងទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៧ ។
លោក អៀង សារី ត្រូវបានឃុំឃាំងជាបណ្តោះអាសន្នចាប់តាំងពីពេលនោះមក ។
ការសម្រេចឃុំខ្លួនបណ្តោះអាសន្ន បានធ្វើឲ្យលោក អៀង សារី ប្តឹងជំទាស់ ហើយតាមការគ្រោងទុកសាលាក្តីខ្មែរក្រហមនឹងលើកយកបណ្តឹងជំទាស់របស់ លោក អៀង សារី មកធ្វើសវនាការនៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០០៨ ដើម្បីសម្រេចថា តើត្រូវឃុំខ្លួនជាបន្ត ឬត្រូវដោះលែងជាបណ្ដោះអាសន្ន ៕
មរណៈភាព
[កែប្រែ]លោក អៀង សារី បានស្លាប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ នៅវេលាម៉ោងប្រហែលជា ៨:៤៥ នាទី ដោយរោគាពាធ នាមន្ទីរពេទ្យខ្មែរ-សូវៀត។មុខពេលការប្រឆាំងរឿងក្តីរបស់គាត់
អាចយកសេចក្តីសំរេច។គាត់មានជំងឺបេះដូងអស់រយះពេលជាច្រើនឆ្នាំក៏ដូចជាមានជំងឺផ្សេងៗទៀតផងដែរ។គាត់បានយកភាគហ៊ុនរបស់គាត់ទៅដាក់នៅក្នុងមន្ទីរឃុំឃាំងពិសេសនៅឯមន្ទីរ
ពេទ្យនៅថ្ងៃទី៤ខែមិនាឆ្នាំ២០១៣ហើយមេធាវីរបស់គាត់បាននិយាយថាក្រពះនិងពោះវៀនរបស់គាត់មានបញ្ហា។ខ្ឡួនប្រាណរបស់គាត់ត្រូវបានគេបញ្ជូនទៅផ្ទះរបស់លោកនៅខេត្ត
បន្ទាយមានជ័យ។ខ្លួនរបស់គាត់និងយកទៅផ្តេករយះពេល៧ថ្ងៃមុនពេលរំលាយសាកសព។មុនពេលគាត់ស្លាប់ គាត់បាននិយាយថាការកាត់ទោសរបស់គាត់ជាប់ទាក់ទងទៅនិង
ខ្មែរក្រហម។
លោកអ៊ីលីសាបែត ស៊ីម៉ូនែ ហ្វត គឺជាមេធាវីរបស់គាត់បាននិយាយថាសំរាប់ជនរងគ្រោះជានេះគឺជាការស្លាប់ដ៏តូចតាចនៃការកាត់ក្តីហើយរឹតត្បឹតពួកគេស្វែងរក សច្ចះធម៍និងយុត្តិធម៍។
សូមមើលផងដែរ
[កែប្រែ]- វិទ្យុអាស៊ីសេរី Archived 2008-12-10 at the វេយប៊ែខ ម៉ាស៊ីន.