អ៊ូ វីរៈ

ពីវិគីភីឌា
អ៊ូ វីរៈ
កើត (1976-01-07) January 7, 1976 (អាយុ 48)
កម្ពុជា
អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ត្រូវបានគេស្គាល់ថាសកម្មជន​សិទ្ធិ​មនុស្ស
រង្វាន់ពាន់​រង្វាន់​សិទ្ធិ​មនុស្ស​រីប៊ុក (២០០៧)

អ៊ូ វីរៈ (អង់គ្លេស: Virak Ou) (កើត​នៅ​ថ្ងៃទី៧ មករា ១៩៧៦) គឺ​ជា​សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា​ម្នាក់ ហើយ​ក៏​ជា​ប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា [១] ។ ក្រៅ​ពី​នេះ​លោក អ៊ូ វីរៈ ជា​ស្ថាប​និកសម្ព័ន្ធភាព​ដើម្បី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ ហៅកាត់ថា​អាហ្វិក​ (AFEC) ហើយ​ជា​អ្នក​ទទួល​បាន ពានរង្វាន់សិទ្ធិមនុស្សរីប៊ុក សម្រាប់​យុទ្ធនាការ​ដើម្បី​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ដើម្បី​ស្វែង​រក​ការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​ដទៃ​ទៀត។[២]

ជីវិត​ក្រោម​របប​ខ្មែរ​ក្រហម[កែប្រែ]

លោក អ៊ូ វីរៈ បាន​កើត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ក្រោយ​ពេល​ឪពុក​របស់​លោក ដែល​ជា​ទាហាន​ក្នុង​សម័យ លន់ នល់ ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់។ លោក​បាន​រស់​នៅ​ជាមួយ​ម្ដាយ និង​បង​ប្អូន​ប្រុស​ទាំង​បួន​នាក់។ ក្រោយ​មក ដោយ​សារ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុង​កំឡុង​ពេល​ប្រទេស​វៀតណាម​កាន់កាប់​កម្ពុជា គ្រួសារ​របស់​លោក​បាន​ភៀស​ខ្លួន​ទៅ​ជំរុំ​ឯ​ប្រទេស​ថៃ រួច​ហើយ​ក៏​បន្ត​ទៅ​រស់​នៅ​ឯ​សហរដ្ឋ​អាមេរិក[២]

ជីវិត​នៅ​សហរដ្ឋ​អាមេរិក[កែប្រែ]

អ៊ូ វីរៈ បាន​ជំនះ​រាល់​ឧបសគ្គ​ទាំង​ឡាយ​ក្នុង​ចំណាក​ស្រុក​ទាំង​វ័យ​ក្មេង​ទៅ​សហរដ្ឋ​អាមេរិក ហើយ​បាន​បន្ត​សិក្សា​មុខ​វិជ្ជា​សេដ្ឋកិច្ច​នៅ សាកលវិទ្យាល័យរដ្ឋកាលីហ្វញ៉ា (ទទួល​បាន​សញ្ញាបត្រ បរិញ្ញាបត្រ និង អនុបណ្ឌិត) ។ ស្រប​ពេល​ដែល​នៅ​សាកល​វិទ្យាល័យ លោក​គឺ​ជា​ប្រធាន​សមាគម​និស្សិត​កម្ពុជា​នៅ​ទីនោះ​ផង​ដែរ។

សិទ្ធិមនុស្ស​នៅ​កម្ពុជា[កែប្រែ]

ដោយ​ធ្វើ​ការ​ក្នុង​ផ្នែក​ច្បាប់ និង​សុខុមាល​ភាព​សាធារណៈ លោក អ៊ូ វីរៈ បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ និង​បាន​បង្រៀន​ផ្នែក​សេដ្ឋកិច្ច​នៅ សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ, ភ្នំពេញ។ លោក​បាន​ចូល​រួម​ជាមួយ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុង​តួនាទី​ជា​នាយក​ផ្នែក​តស៊ូ​មតិ និង​ទំនាក់​ទំនង​សាធារណៈ នៅ​ឆ្នាំ​២០០៥ ហើយ​បាន​ក្លាយ​ជា​ប្រធាន​នៅ​ឆ្នាំ២០០៧។

លោក​បាន​ដឹក​នាំ​សម្ព័ន្ធភាព​ដើម្បី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា (AFEC) ដោយ​ធ្វើ​ការ​ជាមួយ​អង្គការ​ផ្សេងៗ​ទៀត ដើម្បី​ផ្សព្វផ្សាយ និង​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ព័ត៌មាន និង​ការ​ជួបជុំ​គ្នា​នៅ​កម្ពុជា។ លោក​ក៏​ជា​អនុប្រធាន​ក្រុមការងារ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល (Cambodian NGO Working Group) ដើម្បី​បង្កើត​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​អាស៊ាន

កំណត់ចំណាំ[កែប្រែ]

  1. "ជីវប្រវត្តិ", គេហទំព័រ CCHR: http://www.cchrcambodia.org/index.php?lang=khm Archived 2014-01-17 at the វេយប៊ែខ ម៉ាស៊ីន.
  2. ២,០ ២,១ "We are trying to change the law", ពាន​រង្វាន់​សិទ្ធិ​មនុស្ស​រីប៊ុក (2007), http://www.reebok.com/Static/global/initiatives/rights/awards/recipients/virak.html

មើល​ផង​ដែរ[កែប្រែ]

តំណភ្ជាប់​ខាង​ក្រៅ[កែប្រែ]