អ្នកលឿង
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
អ្នកលឿងគឺជាទីក្រុងពាណិជ្ជកម្មមួយស្ថិតក្នុងខេត្តព្រៃវែង តាមដងទន្លេមេគង្គ និងផ្លូវជាតិលេខ១។ វាជាឃុំមួយ និង ជាទីរួមស្រុកពាមរ ខេត្តព្រៃវែង ផងដែរ។ គេអាចទៅដល់អ្នកលឿងដោយជិះសាឡាងពីឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ឬក៏ ដោយជិះទូកឬអូប័រតាមបណ្តោយទន្លេមេគង្គ។
ដោយសារវាជាតំបន់យុទ្ធសាស្រ្ត ទីប្រជុំជននិងកំពង់ផែអ្នកលឿងធ្លាប់ជាសមរភូមិប្រយុទ្ធក្នុងសម័យសង្រ្គាមប្រទេសកម្ពុជា។ ក្នុងខែសីហា ឆ្នាំ១៩៧៣ សម័យសង្រ្គាមស៊ីវិល អ្នកលឿងត្រូវបានគេយកធ្វើជាមជ្ឃមណ្ឌលតាំងទីជាអន្តរជាតិ ដែលនៅពេលនោះគ្រាប់បែក B-៥២ របស់សហរដ្ឋអាមេរិកបានទំលាក់ដោយកំហុសដែលមានទំងន់ ២០តោន បានទំលាក់ចំកណ្តាលទីប្រជុំជន។ មានជ្រជាជនកម្ពុជាយ៉ាងហោចណាស់ ១៣៧នាក់បានស្លាប់ និង ២៦៨នាក់ផ្សេងទៀតបានរងរបួស។
[កែប្រែ] សូមមើលផងដែល
|
|
||
|---|---|---|
| ទីរួមខេត្ត | ព្រៃវែង | |
| ស្រុក | បាភ្នំ កំចាយមារ កំពង់ត្របែក កញ្ច្រៀច មេសាង ពាមជរ ពាមរ ពារាំង ព្រះស្ដេច ព្រៃវែង កំពង់លាវ ស៊ីធរកណ្ដាល | |
| ទីប្រជុំជន | អ្នកលឿង | |