ឥណ្ឌូចិន

ដោយវិគីភីឌា

ឥណ្ឌូចិន មកពីពាក្យ ឥណ្ឌា + ចិន

ឥណ្ឌូចិននៅឆ្នាំ១៨៨៦

ឧបទ្វីបឥណ្ឌូចិន គឺជាទឺកដីដែលស្ថិតនៅចន្លោះ ប្រទេសឥណ្ឌា និង ប្រទេសចិន។ តាមប្រវត្តិសាស្ត្រ ប្រទេសនៅអាស៊ីអាគ្នេយ៍ទទួលឥទ្ឋិពលវប្បធម៌ក្នុងកំរិតផ្សេងគ្នា ពីឥណ្ឌានិងចិន

ឧបទ្វីបឥណ្ឌូចិនពីដើមមាន៖ អាណាចក្រខ្មែរ(Khmer Empire), ប្រទេសភូមា, ប្រទេសម៉ាឡេស៊ី, ប្រទេសលាវ, ប្រទេសចំប៉ា(ចាម) (បច្ចុប្បន្នជាទឺកដីភូមិភាគកណ្តាល នៃប្រទេសវៀតណាម, ប្រទេសតុងកឹង(យួន)ពីដើមនៅជាប់ព្រំប្រទល់ប្រទេសចិន

  • តាមន័យទូលាយ ឧបទ្វីបឥណ្ឌូចិនបច្ចុប្បន្នមាន៖ ប្រទេសមីយ៉ាន់ម៉ា, ប្រទេសថៃ(សៀម), ប្រទេសម៉ាឡេស៊ី, ប្រទេសកម្ពុជា, ប្រទេសឡាវ, ប្រទេសវៀតណាម(យួន) និងប្រទេសសិង្ហបុរី
  • តាមន័យប្រាកដ ឧបទ្វីបឥណ្ឌូចិនសំដៅតែលើប្រទេសក្រោមអាណានិគមបារាំងទាំង៣​គឺប្រទេសកម្ពុជា ឡាវ និង វៀតណាម។

សាសនាសំខាន់នៅតំបន់នេះគឺព្រះពុទ្ឋសាសនាហីនយាន (ថេរវាទ) និង មហាយាន។