ឧទ្យានជាតិកែប

ពីវិគីភីឌា
ឧទ្យានជាតិកែប
Kep National Park
Map showing the location of ឧទ្យានជាតិកែប
Southeast Asia, Cambodia (green)
ទីតាំងKep, Cambodia
កូអរដោនេ10°30′22″N 104°18′29″E / 10.50614988°N 104.30800459°E / 10.50614988; 104.30800459Coordinates: 10°30′22″N 104°18′29″E / 10.50614988°N 104.30800459°E / 10.50614988; 104.30800459
ផ្ទៃដី50 km2 (19.3 sq mi)[១]
បង្កើតឡើង1993[១]

ឧទ្យានជាតិកែប​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែន​ដី​នៃ ខេត្ត​កែប ​ដែល​មាន​ចម្ងាយ​ប្រមាណ ២៥ គីឡូម៉ែត្រ ពី​ទីក្រុងកំពត ហើយ​មាន​ចម្ងាយ ១៧៣ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ។ ឧទ្យាន​ជាតិ​នេះ​មាន​ផ្ទៃ​ដី ៥.០០០ ហិកតា មាន​ព្រំប្រទល់​ ខាងជើង​ជាប់​នឹង​ផ្លូវជាតិលេខ ១៦, ខាង​ត្បូង​ជាប់​នឹង​ឆ្នេរ​សមុទ្រ, ខាង​កើត និង ខាង​លិច​ជាប់​នឹង​ផ្លូវជាតិលេខ ១៦២ ។ បុរីកែប​មាន​ព្រំ​ប្រទល់​ប្រមាណ ១៥ គីឡូម៉ែត្រ​ក្រៅ​ពី​ផ្លូវ​គោក​ ផ្លូវសមុទ្រ​ក៏​អាចជា​មធ្យោបាយ​គមនាគមន៍​ដ៏​សំខាន់ សម្រាប់​សហគមន៍​ក្នុង​តំបន់ផងដែរ ។ ច្រើន​ជាង​នេះ​ទៅ​ទៀត​វា​ផ្តល់​នូវ​ធនធាន​សមុទ្រ​ដ៏​ច្រើន​ដល់​ប្រជាជន​ក្នុង​តំបន់​ដូច​ជា ត្រី ក្តាម បង្គា មឹក លៀស ខ្យង ងាវ... ៘ ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ឆ្នេរ​ខ្សាច់​គឺ​តំបន់​ឧទ្យាន​ជាតិ​កែប គឺ​ជួយ​ទាក់​ទាញ​ភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ​ឱ្យ​នៅ​ស្នាក់​កម្សាន្ត​តំបន់​នោះ​ផង​ដែរ ។ ផ្នែក​មួយ​ចំនួន​នៃ​មាត់​សមុទ្រ​នៅ​ភាគ​ខាង​កើត និង ខាង​លិច​នៃ​តំបន់​នេះ ព្រៃ​កោង​កាង​លាត​សន្ធឹង​ពី​តំនាប​ទឹក​ប្រៃ​រហូត​ដល់​មាត់​សមុទ្រ ហើយ​ព្រៃ​កោង​កាង​ខាង​លើ​នេះ​ផ្តល់​ជា​ថ្នាល​បណ្តុះ​ពូជ និង ជា​ទី​សម្បុក​ពង កូន​ដល់​ពពួក​ត្រី ក្តាម ខ្យង ល្មូន និង គ្រប់​សត្វ​សមុទ្រ ។ ក្រៅ​ពី​នោះ​ក៏ជា​តំបន់​តូច​ធំ​ធ្លាប់​មាន​ប្រវត្តិ​ថា ជា​តំបន់​ជម្រក​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​សត្វ​ព្រៃ ដូច​ជា​ចតុប្បាទ​បក្សា​បក្សី​សម្បូរ​បែប​ប្រកប​ដោយ​ជីវសាស្ត្រ​ចម្រុះ និង សោភណភាព​ទេសភាព​ស្រស់​បំព្រង ។ ដើម្បី​រារាំង​នឹង​ការ​ដែល​ចេះ​តែ​មិន​ឈប់​ឈរ​នូវ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បំផ្លាញ​ជម្រក​ធម្មជាតិ និង ជីវ​សាស្ត្រ​ចម្រុះ​នៅ​ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា ឆ្នាំ ១៩៩៣ ត្រូវ​បាន​សម្រេច និង ប្រកាស​ដាក់​ជា​ឧទ្យាន​ជាតិ​ដោយ​ព្រះរាជ​ក្រឹត ដែល​ឡាយ​ព្រះ ហស្ត​ដោយ​ព្រះ​បាទ​សម្តេច​ព្រះនរោត្តម សីហនុវរ្ម័ន

ឯកសារយោង[កែប្រែ]

  1. ១,០ ១,១ "Kep National Park". WCMC. Retrieved 2009-08-28.

ទំព័រគំរូ:តំបន់អភិរក្សនខ្ៅកម្ពុជា