ឧទ្យានជាតិបុទុមសាគរ

ពីវិគីភីឌា
ឧទ្យានជាតិបុទុមសាគរ
Botum Sakor National Park
Map showing the location of ឧទ្យានជាតិបុទុមសាគរ
Map showing the location of ឧទ្យានជាតិបុទុមសាគរ
ទីតាំងKampot and Kompong Som, Cambodia
ខេត្ត-ក្រុងKampot
កូអរដោនេ11°06′56″N 103°14′59″E / 11.11553035°N 103.24969205°E / 11.11553035; 103.24969205Coordinates: 11°06′56″N 103°14′59″E / 11.11553035°N 103.24969205°E / 11.11553035; 103.24969205 [១]
ផ្ទៃដី1,712.5 km2 (661.2 sq mi)[១]
បង្កើតឡើង1993[១]
Governing bodyCambodian Ministry of Environment, Department of Nature Conservation and Protection


ឧទ្យានជាតិបុទុមសាគរ​មាន​ទីតាំង​ស្ថិត​នៅ​ទឹក​ដី​ខេត្តកោះកុង មាន​ព្រំ​ប្រទល់​ផ្លូវជាតិលេខ ៤៨ ពី​ចំណុច ឃំអណ្តូងទឹក រហូត​ទៅដល់​ឃុំ​ត្រពាំងរូង ក្រៅ​ពី​នោះ​គឺ​មាន​ព្រំ​ប្រទល់​ជាប់​មាត់​សមុទ្រ​ទាំង​អស់ ។ ឧទ្យាននេះមានផ្ទៃដី ១៨៣.៤០៨ ហិកតា ខាង​ជើង​ជាប់ នឹង​ព្រែក​ត្រពាំង​រូង ក្នុង​ឃុំត្រពាំងរូង ខាងកើត​ជាប់​ផ្លូវជាតិលេខ ៤៨ ខាងត្បូង និង ខាង​លិច​ជាប់​ព្រំ​ប្រទល់​ទឹក​សមុទ្រ ។ ឧទ្យាន​ជាតិ​នេះ​ជា​តំបន់​ធម្មជាតិ និង ជា​ដែន​ជម្រក​សត្វព្រៃ និង មច្ឆជាតិ​គ្រប់​ប្រភេទ ។ ក្រៅ​ពី​ជា​កន្លែង​សម្បូរ​ដំណាំ​ហូប​ផ្លែ​ច្រើន​មុខ​ឧទ្យាន​ជាតិ​ជាប់​សមុទ្រ​មាន​ឆ្នេរ​ខ្សាច់​ម៉ដ្ឋ​លាត​សន្ធឹង​ធំ​ល្វឹង​ល្វើយ​សម្បូរ​ទៅ ដោយ​ព្រៃ​កោង​កាង​យ៉ាង​ក្រាស់​ក្រែល ។ នៅ​ក្នុង​តំបន់នោះ​ក៏​មានប្រជាជន​រហូត​ដល់​ទៅ ២៤ ភូមិ​សុទ្ធ​សឹង​តែ​ប្រជា​នេសាទ សមុទ្រ​ទាំង​អស់ ។ កត្តា​ទាំង​អស់​ខាង​លើ​នេះ វា​ក៏​ជា​កន្លែង​អំណោយ​ផល​យ៉ាង​គាប់​ប្រសើរ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ចង់​ទៅ​ទស្សនា​កម្សាន្ត ជា​ពិសេស នោះ​ដោយ​តំបន់​នោះ​ជា​តំបន់​សមុទ្រ គេ​អាច​ជិះ​ទូក​អូប័រ​ទៅ​លេង​កម្សាន្ត​នៅកោះស្តេច ដែល​ស្ថិត​នៅ មិន​ឆ្ងាយ ប៉ុន្មាន​ពី​ឧទ្យាន​ជាតិ​នេះ ។ ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្តាយ​ដោយ​ក្នុង​តំបន់​មិន​ទាន់​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​រៀច​បំ​បាន​ស្រួល​នៅ​ឡើយ វា​ក៏​មិន​ទាន់​អាច​ទទួល​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​បាន​នោះ​ដែរ ។ បុទុមសាគរ​ត្រូវ​បាន​កំណត់​ជា​ឧទ្យាន​ជាតិ​បុទុមសាគរ ដោយ​ព្រះករុណាព្រះបាទនរោត្តម សីហនុ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ។

ឯកសារយោង[កែប្រែ]

  1. ១,០ ១,១ ១,២ "Botum-Sakor National Park". WCMC. Retrieved 2009-08-29.