ESET NOD32 Antivirus

ពីវិគីភីឌា
ESET NOD32 Antivirus
អ្នកអភិវឌ្ឍESET
Stable releaase៤.២.៧១.២ / 25 January 2011; 13 ឆ្នាំកន្លងទៅ (2011-០១-25)
Preview release៥.០.៨៤ RC ១ / 14 June 2011; 12 ឆ្នាំកន្លងទៅ (2011-០៦-14)
ប្រព័ន្ធប្រតិបត្តិការMicrosoft Windows, Mac OS X, Linux, FreeBSD, DOS, Novell NetWare, Solaris, Windows Mobile
ប្រភេទAntivirus software
អាជ្ញាបណ្ណProprietary commercial software
គេហទំព័រESET.com

អំពី NOD32[កែប្រែ]

ESET NOD32 Antivirus គឺជា កម្មវិធី​កំចាត់​មេរោគ​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន ESET Slovak។ កម្មវិធី​នេះ​បាន​លក់​ចេញ​ជា​ពីរ​គឺ សំរាប់នៅផ្ទះ និង​សំរាប់​មុខ​ជំ​នួញ​។ កញ្ចប់​សំរាប់មុខ​ជំ​នួញ​មាន​បន្ថែមនូវ Remote Administrator សំរាប់​ការគ្រប់គ្រង Server, ការធ្វើអោយទាន់​សភាពការ និង លទ្ធភាពក្នុង​ការតំឡើង​ក្នុង ប្រព័ន្ធប្រតិបត្តិការ Microsoft Windows Server

ប្រវត្តិ[កែប្រែ]

NOD32[កែប្រែ]

NOD32 បានបង្កើត​នៅឆ្នាំ​១៩៩០ ពេលមេរោគកុំព្យូទ័រកំពុងរីកដុះដាល។ ដំបូងកម្មវិធី​នេះ​មាន​ប្រ​ជា​ប្រិយ​ភាព​ជាមួយ អ្នកធ្វើការ​ផ្នែក​ IT ក្នុង​អឺរ៉ុបខាងកើត តាបរយៈESET នៅប្រចាំ​បរទេសស្លូវាគី។ ក្រុមហ៊ុន​នេះ​បាន​សំរេច​នូវ​ការ​បន្ថែម​អត្ថន័យរបស់មេរោគ​លើក​ទី​៦០០០​នៅ​ថ្ងៃទី៣០​ ខែ​មីនា​ ឆ្នាំ២០១១។ ពាក្យកាត់​ថា NOD តំណាង​អោយ​ Nemocnica na Okraji Disku ("មន្ទីពេទ្យនៅចុងឌីស") ការលេង​ពាក្យ​ពេជ្រ​គឺ​ទាក់ទង​នឹង Czechoslovakian medical drama មកពីឃ្លា Nemocnice na okraji mësta (មន្ទីពេទ្យជាយក្រុង).

សារសុវត្ថិភាពសំរាប់ Microsoft Exchange Server[កែប្រែ]

នៅថ្ងៃទី​១០ ខែ​មីនា ឆ្នាំ២០១០ ESET បាន​ចេញ​ ESET Mail Security សំរាប់ [Microsoft Exchange Server] ដែលមានរួមបញ្ចូល​ anispamware និង​ antispam។ វា​ត្រូវគ្នា​ជាមួយ​ Microsoft Exchange ៥.៥, ២០០០, ២០០៣, ២០០៧, និង២០១០។

Mobile Security[កែប្រែ]

ESET Mobile Security គឺជាការជំនួសដោយ ESET Mobile Antivirus។ វានាំមកនូវ​គុណសម្បត្តិដូចទៅនឹង ESET Mobile Antivirus ក៏ដូចជាគុណ​សម្បត្តិ​ថ្មីដែរ ដូចជាanti-thef ដែលមាន SIM locking, Security Audit និង​Firewall។ ជំនាន់​នេះគឺសំរាប់ Windows Mobile និង​Symbian OS ដែលមានសំរាប់អ្នក​ប្រើប្រាស់​តាមផ្ទះ និង​សហគ្រាស។

Remote Administrator[កែប្រែ]

ESET Remote Administrator គឺជាទីស្នាក់ការ​កណ្តាល​ធ្វើ​ឡើងសំរាប់​អោយអ្នក​អភិបាល​បណ្តាញអាច​គ្រប់គ្រង​លើ​ កម្មវិធី​ESET ដែលមានលើបណ្តាញ​រួម។

Smart Security[កែប្រែ]

នៅថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ២០០៧ ESET បានចេញ ESET Smart Security ជំនាន់​ទី​ ៣.០ ដើម្បីប្រជែងនឹង ក្រុមហ៊ុនដទៃទៀត​ដូចជា McAfee, Symantec, AVG, Kaspersky

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៩ ESET Smart Security ៤.០ បានដាក់អោយប្រើប្រាស់​ ដោយមានបន្ថែម​ ESET Sysinspector អាចប្រើជាមួយ Mozilla Thunderbird និង Window Live Mail, Selft-Defense Module ថ្មី, Firewall Module ថ្មី, ESET SysRescue, ការណែនាំពីការបង្កើត​ Bootable CD និង USB Flash drive និង អាចប្រើជាមួយ​ Windows ២០០០។ ជំនាន់​៤.០ នេះមានបញ្ហា​ដូចជា​មិន​សូវ​ត្រូវគ្នា​ជាមួយ​ Windows Vista Service Pack ២ ប៉ុន្តែ​វាត្រូវបានប្រសើរឡើង​វិញបន្តាប់ពីបានកែប្រែដោយ Update។

នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១០ ESET Smart Security ៤.២ បានចេញអោយប្រើ​ជាមួយ​នឹង​គុណសម្បត្តិថ្មី និងបំលាស់ប្រែថ្មីជាច្រើនទៀត។

SysInspector[កែប្រែ]

ESET SysInspecotr គឺជាប្រដាប់​វិនិច្ឆ័យ​អាការៈ​ដែលធ្វើការវិនិច្ឆ័យ​យ៉ាងល្អិតល្អន់តាម​បែបផ្សេងៗគ្នា​នៃ​ប្រព័ន្ធប្រតិបត្តិការ។

អាចមើលបន្តទៀតអំពី[កែប្រែ]

ឯកសារយោង[កែប្រែ]

ESET NOD32 វីគីអង់គ្លេស