Microsoft word 2007

ពីវិគីភីឌា
ឯកសារ:Mini toolbar Word 2007.jpg
Microsoft word 2007 mini toolbar

ក្នុងនាមខ្ញុំជាអ្នកសរសេសៀវភៅនេះសូមអភ័យទោសទុកជាមុនចំពោះមិត្តអ្នកអាន ក៏ដូចជាសូមអភ័យទោសពីសំណាក់បងៗដែលមានចំនេះដឹងខ្ពស់ៗ​ខាងមុខវិជ្ជានេះព្រោះថា​ខ្ញុំទើបតែរៀនបានតិចតួចស្ស្ដួចស្ដើងហើយខ្ញុំដឹងថាខ្ញុំគ្មានសមត្តភាពដីម្បីបង្រៀនគេនោះទេ តែខ្ញុំគ្រាន់តែចង់ចែករំលែកអ្វីដែលខ្ញុំចេះបន្ដិចនេះទៅអោយអ្នកដែលមិនទាន់ចេះអោយគេបានចេះដូចយើងដែរ។​នេះក៏ចាត់ទុកដូចជាការវិកហាត់របស់ខ្ញុំដែរ​ដូចនេះដូចនេះសូមអ្នកទស្សនាទាំងឡាយជួយកែសំរួលកំហុសរបស់ខ្ញុំផងចុះដោយក្តីអនុគ្រោះពីខ្ញុំបាទ​ ព្រាប សន​ ។

ដោយសារតែការវិវត្តនៃវិស្ស័យពត៌មានវិទ្យាកាន់តែខ្លាំ ឡើងៗហេតុនេះហើយបានជាមានកម្មវិធីថ្មីៗជាច្រើនកើតឡើងជាបន្តរបន្ទាប់​ យ៉ាងណាវិញក្រុមហ៊ុនMicrosoft ក៏បានវិវត្តន៏កម្មវិធីMicrosoft របស់ខ្លួនដែរគឺវិវត្តន៏ទៅជា Microsoft 2007។ ឥឡូវនេះខ្ញុំសូបបង្ហាញពីកម្មវិធីMicrosoft Word 2007

អ្វីទៅជាកម្មវិធីMicrosoft Word[កែប្រែ]

Microsoft Word គឺជាកម្មវិធីមួយដែលមានជំនាញក្នុងការវាយអត្ថបទធ្វើជាសៀវភៅ ​ ​លិខិតស្នាម ធ្វើជារបាយការណ៏ផ្សេងៗ វាមានជំនាញក្នុងការណ៏រចនាអត្តបទរបស់យើងដោយសារតែវាមានTools ជាច្រើនដូចជា Word Art Clip art និង​ Picture ជាដើម។

របៀបចូលកម្មវិធី Microsoft Word 2007[កែប្រែ]

យើងអាចបើកចូលកម្មវិធីនេះបានជាច្រើនរបៀប 1.ចុចលើStart button យពាក្យ Program > Microsoft office > Microsoft word ឬយើងអាDouble Click លើIcon Microsoft word ក៏បាន 2.ចុចលើStart យកពាក្យRun រួចវាយពាក្យWinwordរួចចុOK​ រឺចុចEnter ជាកាស្រាច់។

របៀបបើកឯកសារថ្មី(New)[កែប្រែ]

របៀបចូល ចុចលើMicrosoft Office Button យកពាក្យ​New បន្ទាប់មកយកពាក្យ​ Blank Document >ចុចលើCreate ។

របៀបបើកឯកសារចាស់មកបន្ថែម(Open)[កែប្រែ]

របៀបចូល​ ចុចលើMicrosoft Office Buttonយកពាក្យOpenត្រងLookin ជ្រើសរើសកន្លើងទុក​ឯកសារ ត្រង File name សរសេរ​ឈ្មោះឯកសាររបស់យើង ត្រង់Files of type ជ្រើសរើស់ប្រភេទដែលត្រូវបើក​ នៅពេលដែលឃើញឯកសាររបស់យើងហើយ Select លើវាយកពាក្យ Open ជាការស្រេច។

របៀបរក្សារទុកឯកសារ​ (Save)[កែប្រែ]

នៅពេលយើងធ្វើអ្វីៗការរក្សារទុកវាមានសារៈសំខាន់ណាស់ព្រោះថាការងារមិនប្រាកដថាយើងធ្វើតែមួយថ្ងៃហើយរួចរាល់នោះដែរ ណាមួយនោះទៀតការងារដែលយើង​ ការងារដែលយើងធ្វើគឺយើងចង់ទុកប្រើការនៅថ្ងៃក្រោយទៀតដូចនេះកម្មវិធី Microsoft Word អនុញ្ញាតិអោយលោកអ្នករក្សារទុកឯកសារដោយគ្រាន់តែលោកអ្នកអនុវត្តន៏ដូចខាងក្រោម -ចុចលើ​ Microsoft Office Button យកពាក្យ​ Save ពេលនោះវានិងបង្ហាញផ្ទាំ Dialog មួយអោយយើងធ្វើការSave នៅក្នុងផ្ទាំDialog ​នោះមានដូចជា Save in ជ្រើសរើសកន្លែងដែលត្រូវទុកឯកសារ File Name សរសេរ​ ឈ្មោះរបស់ឯកសារ Save as type ជ្រើសរើសប្រភេទដែលត្រូវSave ពេ​លដែលលោកអ្នកបំពេ​ញរួចរាល់ចុចSave ជាការស្រេច។

    ​ការរចនាអត្តបទ

ឈានមកដល់ចំនុចនេះគឹជាចំនុចសំខាន់ដែលលោកអ្នកត្រូវការមិនអាចខ្វះ​បានព្រោះថាប្រសិនបើលោកអ្នកមិនចេះចំនុចទាំងនេះទេលោកអ្នកមិអាច​រចនាអត្ថបទរបស់លោកអ្នកបានល្អនោះទេ ពោលគីអត្ថបទរបស់លោកអ្នកគ្មានការចាប់អារម្មណ៏ ខាងក្រោមនេះខ្ញុំនិងបង្ហាញអំពីចំនុចមួយចំនួនក្នុងការរចនាអត្តបទរបស់លោកអ្នក

                         របៀបដាក់អក្សរឆ្លាក់(Word Art)
  ១,លោកអ្នកគ្រន់តែរំកិលមៅរបស់លោកអ្នកទៅចុចលើ Insert 
   ២,បន្ទាប់មកត្រង់កន្លែងTextចុចលើពាក្យWord Art
   ៣, បន្ទាប់ំកយើងជ្រើសរើសប្រភេទអក្សឆ្លាក់
   ៤, នៅត្រងកន្លែងArt Text ទីនេះគីជាកន្លែងដែលយើងសរសេរអត្តបទរបស់យើង
   ៥,ចុងបញ្ចប់លោកអ្នកចុចOKជាការស្រេច។