ប្រាជ្ញាបារមីតហ្ឫទយសូត្រ

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Prajna Paramita)

ប្រាជ្ញាបារមីតហ្ឫទយសូត្រ អវលោកេស្វរពោធិសត្វ កាលប្រតិបត្តិដ៏ឧត្តុង្គឧត្តមនូវប្រាជ្ញាបារមី បានចាក់ធ្លុះនូវបញ្ចក្ច័ន្ធទាំងឡាយថាជាសភាវសូន្យទៅ នឹង(ជាអ្នក)ឆ្លងផុតហើយអំពីអន្លុងទុក្ខសោករោគ ភ័យនិងអកុសលធម៌ទាំងឡាយ។ម្នាលសារីបុត្រ រូបមិនខុសពី(ដូចគ្នានឹង)សុញ្ញតា, សុញ្ញតាមិនខុសពីរូប ,រូបគឺជាសុញ្ញតា ,សុញ្ញតាគឺជារូប វេទនា សញ្ញា សង្ចារ វិញ្ញាណក៏ដូច្នោះដែរ។ ម្នាលសារីបុត្រ ព្រះធម៌ទាំងឡាយមានលក្ចណសូន្យទៅ ជារបស់មិនកើតមិនស្លាប់ មិនមែនជារបស់លាមក មិនមែនជារបស់បរិសុទ្ធ មិនបង្កើនមិនបន្ថយ ។ដូច្នេះនៅក្នុងសុញ្ញតា មិនមានរូប វេទនា សញ្ញា សង្ចា វិញ្ញាណ , មិនមានចក្ចុ សោត ឃាន ជិវ្ហា កាយ ចិត្ត ,មិនមានរូប សម្លែង ខ្លិន រស សម្ផស្ស ធម្ម ,មិនមានចក្ខុធាតុ រហូតដល់មនោវិញ្ញាណធាតុ អវិជ្ជា ក៏មិនមែន,អវិជ្ជាមិនមាន សូម្បីជរាមរណក៏មិនមែន។ ជរាមរណមិនមាន ទុក្ខសច្ច សមុទយសច្ច និរោធសច្ច និងមគ្គសច្ចក៏មិនមាន, អបញ្ញានិងអលាភទាំងពីរនេះ ក៏មិនមាន។ ព្រះពោធិសត្វអាស្រ័យហើយនូវប្រាជ្ញាបារមី ដូច្នេះចិត្តមិនមានឧបសគ្គរារាំង។ មិនមានឧបសគ្គរារាំង ការភ័យខ្លាចក៏មិនមាន​នឹងឃាតចាកឆ្ងាយអំពី វិបរីត(គំនិតខុសអំពីភាពពិត)និងសុបិនសញ្ញាទាំងឡាយ រហូតលុះក្នុងទីបំផុតគឺព្រះនិព្វាន។ព្រះសម្មាសម្ពុទ្ធទាំងឡាយនៅក្នុងភពបីសុទ្ធតែទីពឹងអាស្រ័យហើយនូវប្រាជ្ញាបារមី ដល់នូវការត្រាស់ដឹងនៃ អនុត្តរសម្មាសម្ពោធិញាណ។ដូច្នេះគប្បីដឹងថាប្រាជ្ញាបារមី គឺជាមហិទ្ធិកមន្ត មហាវិទ្យមន្ត្រ អនុត្តរមន្ត អសមមន្ត៕ល៕អាចនិងកម្ចាត់បង់នូវទុក្ខទាំងឡាយ នេះគឺជាសច្ចវាចាមិន មែនក្លែងក្លាយ។ដូច្នេះទើបសម្តែងអំពីប្រាជ្ញាបារមីតមន្ត គឺសម្តែងនូវមន្តដូច្នេះថា គតេ គតេ បារគតេ បារសង្គតេ ពោធិ ស្វាហា(ទៅហើយ ទៅហើយ ជាអ្នកមានកិរិយា ដល់ហើយនូវត្រើយ ជាអ្នកឈ្នះហើយនូវ(អវិជ្ជានឹងតណ្ហា)នឹងបរិបូណ៌ហើយនូវកិរិយាត្រាស់ដឹងនៃពោធិញាណ)៕