ឌឹ ឃែមបូឌា ដេលី

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី The Cambodia Daily)
អ្នកកាសែត លោកប៊ែណាដ គ្រីហ្សឺ

The Cambodia Daily (ឌឹ ឃែមបូឌា ដេលីនៅភាសាខ្មែរបកប្រែ រាល់ថ្ងៃជាមួយកាសែតខ្មែរ) គឺជាកាសែតខ្មែរផ្សាយជាភាសាអងគ្លេស់ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា។ កាសែតនេះ បង្កើតឡើងនៅឆ្នាំ ១៩៩៣ ដោយអ្នកកាសែត ជនជាតិអាមេរិក ឈ្មោះ ប៊ែណាដ គ្រីហ្សឺ

ឌឹ ឃែមបូឌា ដេលី គឺជាកាសែតសំខាន់ជាងគេនៅប្រទេសកម្ពុជាជាភាសាអង់គ្លេស វាបានចាប់ផ្តើមនៅឆ្នាំ១៩៩៣ ដោយលោកប៊ែណាដ គ្រីហ្សឺ ជាជនជាតិអាមេរិចបានទំនាក់ទំនងចុះកិច្ចសន្យាជាមួយអ្នកកាសែតពីរនាក់ គឺ បាតុន ប៊ីកស៍ និង រ៉ូប៊ីន ម៉ាកដូវ៉ែល ធ្វើជាអ្នកបោះពុម្ពផ្សាយដំបូង ។ កាសែតនេះត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងភ្នំពេញ គេធ្វើកាសែតនេះមានលក្ខណៈទំហំជា A4 ហើយនឹងគេបោះពុម្ពកាសែត​នេះរាល់​ថ្ងៃច័ន្ទ​ដល់ថ្ងៃសៅរ៍ និងនៅថ្ងៃអាទិត្យគេហៅថាកាសែតចុងសប្តាហ៍ (Weekend Magazine)​ដោយបោះពុម្ពជាមួយពណ៏ស្រស់ស្អាត ។

គេយកព័ត៌មានអន្តរជាតិរបស់អង្គការអន្តរជាតិដូចជា រ៉ូតធើរ៍ ញូយ៉កថាម វ៉ានស៊ីនតុនប៉ុស៍ ។ល។ សំរាប់ព័ត៌មាននៅក្នុងប្រទេសកម្ពុជា គេមានអ្នក​កាសែតខ្មែរ និងបរទេស ដែលយកព័ត៌មានជាតិ ។ រាល់ថ្ងៃការបោះពុម្ពផ្សាយមានបួនទំព័រជាភាសាខ្មែរ ដែលសង្ខេបពីព័ត៌មានសំខាន់ជាងគេប្រចាំថ្ងៃ ។ ឌឹ ឃែមបូឌា ដេលី មានតំលៃ ១២០០រៀល នៅឆ្នាំ ២០១០ ។

គេហទំព័រ [កែប្រែ]