អ្នកប្រើប្រាស់:Kao bun song

ពីវិគីភីឌា

ពេលដែលសីលធម៌ធ្លាក់ចុះ[កែប្រែ]

–ហេតុដែលនាំេអាយបាតុភាពសង្គមមូយកេីតឡេីង វាមិនមែនជារឿងចៃដន្យទេ ដូចជា៩០ មក ៦៨ យេីងអាចសិក្សាបាតុភាពនេះតាមទ្រឹស្តីសង្គមវិជ្ជា តទៅេនះយេីងសាកល្បងពិចាណារ។ និន្នាការផ្តល់តម្លៃេលីសំបកខាងក្រៅនៃសង្គមខ្មែរ

–នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន មនុស្សនាំគ្នាឲ្យតម្លៃទៅលេីរូបភាពច្រេីនជាងខ្លឹមសារ។និន្នាការនេះកេីតមានគ្រប់ទីកន្លែង និង គ្រប់វិស័យ។មិនថាក្នុងវិស័យនយេាបាយ សេដ្ឌកិច្ច សង្គមកិច្ច ឬជីវិតរស់នៅប្រចាំផ្ងៃឡេីយ។ ក្រុមអក្នវិភាគសង្គមខ្មែរបានមេីលឃេីញថា នៅេពលដែលមនុស្សទូទៅហាក់ដូចជានាំគ្នាផ្តល់តម្លៃទៅេលីរូបភាព តែភ្លេចគិតពីខ្លឹមសារ សង្គមអាចបាត់បង់និរន្តភាព និងភាពរឹងមាំទៅផ្ងៃ អនាគត។នេះជាបពាា្ហដែលមិនអាចមេីលរំលងបាន។ –សង្គមខ្មែរមានការផ្លាស់ប្តូរគួរឲ្យកត់សំគាល់បន្ទាប់ពីបានឆ្លងផុតពីសម័យកាលសង្រ្គាមមកកាន់សម័យសន្តិភាពវិញ។ពីសង្គមមួយដែលរស់ក្នុងរបាំងប្រពៃណីតឹងរឹងមកជាសង្គមបេីកទូលាយ។ពីសង្គមមួយដែលអក្ននយេាបាយផ្តួលរំលំគ្នា េដាយប្រេីអាវុធមកជាសង្គមដែលប្រេីការេបាះឆ្នេាត និង ពីសង្គមដែលហែកហួរដេាយសង្គ្រាមសុីវិល មកជាសង្គមសន្តិភាព។ទាំងនេះ គឺជាការវិវឌ្ឈន៏ដែលមានលក្ខណះជ្រាលជ្រេៅនិងហាក់ដូចជាគួរឲ្យមានមេាទនះ។ក៏បុ៉ន្តែការវិវឌ្ឈន៏មួយចំនួនបានឈានទេៅរកទិសអវិជ្ជមានដ៏គ្រេាះផ្នាក់។ចំណុចលេចធ្លេាមួយក្នុងចំេណាមនេាះគឺ និន្នាការនៃការផ្តល់តម្លៃលេីរូបភាពខាងក្រេៅច្រេីនជាងខ្លឹមសារ។

−ជាការពិត បម្រែបម្រួលសង្គមពីសម័យកាលមួយទេៅសម័យមួយ គឺជាចលនាដែលមិនអាចទប់បាន បុ៉ន្តែគេអាចតម្រង់ទិសវាបានប្រសិនបើគេបានគិតគូរជាមុន។នៅកម្ពុជានិន្នារនៃការផ្តល់តំលៃ មនុស្សដោយផ្នែកលើសម្បកក្រៅហាក់កំពង់តែដណ្តើមទីតាំងឈរជើងកាន់តែរឹងមាំឡើជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។បច្ចុប្បន្នគេហាក់ដូចជាគោរពកោតខ្លាចមនុស្សដែលមានទ្រព្យសម្បត្តិ បុណ្យ សក្តិដែលគេមើលឃើញភ្លាមៗ។ទស្សនះបែបហាក់បាននិងកំពុងអូសទាញមនុស្សឲ្យរត់តាមកាន់តែច្រើនឡើង។ជាក់ស្តែងអ្នករៀនសូត្រមួយចំនួនចង់បានសញ្ញបត្របង្គួតគេ ជាជាងការចង់បាន ចំណេះដឹងពិតប្រាកដ។អ្នកមានលុយទទួលបានការគេារពទោះបីជាលុយនោះបានមកពីប្រភពណាក៏ដោយ។ប្រហែលជារត់តាមនិន្នាការនេះមន្រ្តីរាជការមួយចំនួនមានរថយន្តទំនេីប និងផ្ទះសម្បែង តម្លៃខ្ពស់ហួសពីប្រាក់ខែរបស់ខ្លួន។ −នៅក្នុងទិដ្ឌភាពនយោបាយវិញក៏ដូចគ្នា÷ទ្រឹស្តីប្រជាធិបតេយ្យបានរីកដុះដាលដល់គ្រប់មជ្ឈដ្ឌាន ពោលគឺមនុស្សគ្រប់គ្នាហាក់បានស្គាល់ពាក្សប្រជាធិបតេយ្យ បុ៉ន្តែថាតេីគេត្រូវអនុវត្តរបេៀបណាដេីម្បី ឲ្យប្រជាធិប្យតេយ្យប្រព្រឹត្តទៅដោយត្រឹមត្រូវតាមន័យពិតប្រាកដរបស់វា សំណួរនេះអាចឆ្លុះបពាា្ចំងបានពីភាពប្រទាំងប្រទេីសនៃការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន។ដោយសារតែមនុស្ស ហាក់ឲ្យតម្លៃទៅលេីរូបភាពសំខាន់ជាងខ្លឹមសារនេះហេីយបានជាពា្្ញឹកពា្ញយ អ្នកនយោបាយតែងតែបំភ្លេចខ្លឹមសារប្រជាធិបតេយ្យដោយផ្តោតតែលើរូបភាពសំបកក្រៅ។ទីបំផុតប្រជាពលរដ្ឌជាអ្នកវង្វេង ហើយជាពា្ញឹកពា្ញយពួកគេបានក្លាយជាអ្នកទទួលរងគ្រេាះព្រេាះភាពមិនច្បាស់លាស់របស់អ្នកនយោបាយ។

−នៅក្នុងបរិបទសង្គមទូទៅវិញ ការផ្តល់តម្លៃទៅលើរូបភាពសំបកក្រៅបាននិងកំពង់ធ្វេីឲ្យមនុស្សកាន់តែភ្លេចសីលធម៌និងគុណធម៌របស់មនុស្សដែលជាទូទៅគេមិនអាចមេីលឃេីញភ្លាមៗនេាះឡេីយ។ មនុស្សខ្លះមានគុណធម៌និងចំណេះដឹងខ្ពង់ខ្ពស់ប៉ុន្តែគ្មានទ្រព្យសម្បត្តិហុឺហាដូចគេក៏ត្រូវគេបំភ្លេចចេាលមិនឲ្យតម្លៃ។អ្នកអង្គុយស្រាវជ្រាវសរសេរសេៀវភៅច្រេីនជាអ្នកដែលគ្មានទ្រព្យពីព្រេាះសង្គមមិន ឲ្យតម្លៃដល់ការងាររបស់ពួកគេ។គ្រេាះថ្នាក់សង្គមនៅត្រង់ថា សំបកក្រៅមិនបពា្ជាាក់អំពីតម្លៃពិតប្រាកដរបស់មនុស្ស ឬវត្ថុអ្វីមួយនេាះឡើយ។ការផ្តល់តម្លៃលើទិដ្ឌភាពខាងក្រៅងាយធ្វើឲ្យមនុស្សយល់ ច្រឡំនៅក្នុងការសម្រេចចិត្ត ម្យ៉ាងទេៀតការឲ្យតម្លៃទៅលេីសម្ភារនិយមដែលជាគ្រេឿងបន្លំភ្នែកបានធ្វេីឲ្យរិចរឹលដល់ការងារជាច្រើនដែលមានប្រយេាជន៏សម្រាប់សង្គមេហីយវាបានធ្វើឲ្យមនុស្សជាច្រេីន បាក់ទឹកចិត្ត។ ជាងនេះទៅទេៀតគេហ៊ាន និយាយពាក្ស ត្រូវការមនុស្សធនធាន មិនត្រូវការធនធានមនុស្សទេ េនះជាកត្តាមួយ ៩០ មក ៦៨។ ់

ការបំរើសេវាជូនប្រជាជនរបស់មន្រ្តី់់់់់់[កែប្រែ]

ភាពក្រអឹតក្រទមដល់ប្រជាជនដែលមកសំុសេវាមកពីមន្រ្តីគេជាឯកឧត្តម េបីមិនអេានលំទោននិងការងារក្រេាមតុកំុសង្ឃឹម េដាយហេតុថាពេលនេះហើយជាពេលលុយមកដល់ដើម្បីការមានបានរបស់គេមិនមែនគេទទួល បេៀវត្សពីប្រជាជនត្រូវបំរើប្រជាជនវិញទេ។តើក្អែលកខ្វក់នេះលាងជ្រះទេ។ មន្រ្តីក្រេាមអំណាចត្រូវតែសាច់ញ្ាត្តិរបស់គេ ពីព្រេាះពេលប្រជាជនមករកសេវាបំរើត្រូវទៅជួបមន្រ្តីក្រេាមដេីម្បីនិយាយពីក្រេាមតុជំនួសគេ ទោះជាប្រជននេាះក្រីក្រក៏ដោយ គ្មានទេមនសិការការងារ មន្រ្តីក្រេាមអំណាចត្រូវតែេចះឪនលំទោន ឬេធ្វីជាទាសាទាសីទើបរស់នៅសុខក្នុងមុខតំណែង ទេាះជាអ្នកជំនាញការងារក៏ដេាយ ពាក្សគួរឲ្យឈឺចាប់គឺគ្មានអ្នក ការងារនៅតែធម្មតាបានផលយ៉ាងណា ក៏គេមិនខ្វល់ដែរ ពីព្រេាះខុសយ៉ាងណាឲ្យតែមានលុយជូនផ្នាក់លេី គេនៅរក្សាមុខតំណែងគេដ៏ដែល។ពួកគេគិតតែពីស្វែងរកផលប្រយេាជន៏ផ្ទាល់ខ្លួនដេីម្បីបង្កើនទ្រព្យធនយ៉ាងសម្បូរបែបក្នុងខណះ ដែលជីវភាពប្រជាជន និង េសដ្ឌកិច្ចជាតិស្ដិតក្នុងស្ដានភាពក្រីក្រនៅឡើយ កត្តាទាំងនេះធ្វើឲ្យមានគម្លាតគ្នាយ៉ាងខ្លាំងរវាងអ្នកមាននិងអ្នកក្រ ធ្វើឲ្យមានការបែងចែកវណ្ណះក្នុងសង្គម ធ្វើឲ្យមានភាព ច្រណែនគ្នាក្នុងសង្គម ដែលជាហេតុនាំឲ្យមានទំនាស់សង្គម ចង់មិនចង់អ្នកខ្សោយត្រូវតែគាំទ្រការឃោសនាទោះជាពិតឬមិនក្លាយជាការពិតដែលអ្នកឃោសនានោះអះអាងថាគេនិងបំបាត់ស្ដានភាព នេះបាន។ ខ្លាំងជាងនេះ ពេលដែលការដាក់ចេញវិធានការបំបាត់ភាពមិនប្រក្រតីក្នុងសង្គមរបស់ថ្នាក់លើែលែងមានប្រសិទ្ទភាព ភាពទទួលខុសត្រូវការងារចំពោះមុខងាររបស់មន្រ្តីដែលទទួលភារកិច្ច លែងមានក្នុងរបាយការណ៏ មានតែពាក្សបពេា្ជារលើកជើង ស្ដានភាពនេះអ្នកឆ្លេៀតឧ៍កាសកេងចំណេញងាយស្រួលក្នុងការទទួលផល នេះជាកត្តាមួយ ៩០ មក ៦៨។

ការបន្តវេនក្នុងសង្គម[កែប្រែ]

សង្កមខ្មែរហាក់កំពុងស្គាល់ការផ្លាស់ប្តូរមួយគួរឲ្យកត់សំគាល់។យុវជនកំពុងបង្ហាញពីតួនាទីកាន់តែសំខាន់ឡេីងក្នុងសង្គម ប៉ុន្តែការបន្តរវេនមនុស្សជំនាន់ចាស់និងយុវជនស្រករក្រេាយហាក់កំពុងជួប វិបត្តិមួយពិបាកដោះស្រាយ។ការតភ្ជាប់ជំនាន់មនុស្សពីមួយទៅមួយគឺពីមនុស្សចាស់ទៅយុវជនស្រករក្រោយដែលគេហៅថា ជាការបន្តវេននោះកំពុងជួបឧបសគ្គធំធេង។


មនុស្សចាស់មួយចំនួនប្រកាន់គំនិតអភិរក្សហួសហេតុដោយមិនចង់ប្រគល់ ការងារឲ្យក្មេងស្រករក្រោយឡើយ។រីឯយុវជនជំនាន់ក្រោយខ្លះដែលអាងលើសញ្ញាបត្រ ហាក់ដូចជាមើលស្រាលមនុស្សចាស់ដែលគ្មានសញ្ញាបត្រស្មើនឹងខ្លួន។ការមិនចុះសម្រុងគ្នានេះត្រូវគេមើលឃើញថាជាវិបត្តិធំធេងសម្រាប់សង្គមខ្មែរដែលត្រូវតែដោះស្រាយ។

មិនថានៅតាមមន្ទីរក្រសួងសាធារណះ ឬក៏នៅតាមកន្លែងធ្វើការផ្សេងទេៀតឡើយមនុស្សជំនាន់ចាស់ និងមនុស្សស្រករក្រោយហាក់កំពុងបង្ហាញគម្លាតគ្នាគួរឲ្យកត់សម្គាល់។បពាា្ហនេះមានសភាពកាន់តែធ្ងន់ធ្ងរនៅក្នុងរដ្ឌ បាលសាធារណះ។នៅតាមមន្ទីរក្រសួងជាច្រើន មនុស្សចាស់និងយុវជនស្រករក្រោយហាក់មិនអាចធ្វើសមាហរណកម្មជាមួយគ្នាតាល់តែសោះ។មនុស្សចាស់អាងលើអាយុ អាងលើបទបិសេាធន៏និងអតីតភាពការងារយូឆ្នាំ ក៏មើលស្រាលក្មេងៗដែលបទពិសោធន៏ការងារនៅក្មេងខ្ចីនៅឡើយ បើទេាះពួកគេមានសញ្ញាប័ត្រខ្ពស់ជាងក៏ដោយ។ចំណែកក្មេងស្រករក្រោយវិញដោយអាងលើសញ្ញាបត្រនិងចំណេះដឹងខាងពត៍មានវិទ្យា និងបច្ចេកវិទ្យាថ្មី ខ្លះដែលចាស់ក្មាន ក៏ផ្តើមពើងទ្រូង ហើយមើលស្រាលសមត្ដភាពមនុស្សចាស់វិញ។

ការមិនចុះសម្រុងគ្នានេះបាននិងកំពុងបង្កឲ្យមានគម្លាតដាច់ពីគ្នាកាន់តែឆ្ងាយរវាងជំនាន់មនុស្សមួយទៅមនុស្សមួយទេៀតដែលពិបាកនឹងតភ្ជាប់គ្នា។នៅកន្លែងធ្វើការ មនុស្សចាស់ហាក់ព្រួយបារម្ភអំពីមហិច្ឆតាចង់ដណ្តើម កៅអីរបស់់ខ្លួនពីសំណាក់ក្មេងស្រករក្រោយខណះដែលយុវជនខ្លះវិញមើលស្រាលមនុស្សចាស់ផា ធ្វើការតាមបែបបុរាណហួសសម័យ ហើយមិនព្រមទទួលស្គាល់សមត្ដភាពក្មេងជំនាន់ក្រោយ ព្រោះខ្លាចអន់។ ម្យា៉ងទេៀត មនុស្សចាស់ខ្លះ ក្រាញននៀលនិងតួនាទីមិនព្រមផ្ទេរការងារឲ្យទៅស្រករក្រោយឡើយ បើទោះបីចាដល់អាយុចូលនិវត្តន៏ទៅហើយក្តី ក៏មិនព្រមឈប់ ដែលធ្វើឲ្យអ្នកស្នងការងារអស់សង្ឃឹម។

ជាការពិតណាស់ យុវជនជាអ្នកស្នងបន្តរវេនពីមនុស្សចាស់ ប្រេៀបដូចជាទំពាំងស្នងឫស្សី។នៅក្នុងសង្គមមួយមនុស្សចាស់ និងមនុស្សជំនាន់ក្រោយជាធាតុផ្សំពីរដែលមិនអាចខ្វះបានដើម្បីបន្តរនិរន្តរភាពនៃការអភិវឌ្ឈន៏ ប្រទេសជាតិ។មនុស្សចាស់ដែលពោពេញដោយបទពិសោធន៏ការងារត្រូវផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ទាំងឡាយរបស់ខ្លួនទៅឲ្យកូនចៅ ឬមនុស្សស្រករក្រោយ ហើយរីករាយនិងឃើញពួកគេមានសម្ដភាព លើសពិអ្វីដែលខ្លួនមាន។ចំណែកក្មេងជំនាន់ក្រោយវិញត្រូវត្រេៀមខ្លួនទទួលយកបទពិសោធន៏និងចំណេះដឹងពីមនុស្សចាស់។ នេះជាទស្សនះជេឿនលេឿនសម្រាប់គ្រួសារមួយក៏ដូចជាសង្គមមួយដែលមនុស្សគ្រប់គ្នាគួរប្រកាន់ យក។ ប៉ុន្តែនៅពេលដែលជំនា់ទាំងពីរនេះមិនចុះសម្រុងគ្នាហើយចាំតែមើលបណ្តាំគ្នា បូញមាត់ និងបត់ដំដៃដាក់គ្នា តើអនាគតប្រទេសជាតិនិងទៅជាយ៉ាងណា?។ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន សញ្ញាដ៏គ្រោះផ្នាក់នេះហាក់កំពុងកើតឡើងយ៉ាងពេញបន្ទុកដែជាសញ្ញានែវិបត្តិសង្គម ដ៏ធ្ងន់ធ្ងរមួយ។នៅតាមកន្លែងធ្វើការនានា គេតែងតែលឺការរអ៊ូរទាំអំពីភាពមិនចុះសំរុងគ្នានេះស្ទើគ្រប់ទីកន្លែង។ ការមិនចុះសម្រុងគ្នាដោយសារបក្ខពួក និងនិន្នាការនយោបាយជារេឿងមួយ រីឯការមិនចុះសម្រុងគ្នាដោយសារវ័យ និងរបេៀបធ្វើការខុសគ្នាជារេឿងមួយទេៀត។សម្រាប់ក្រសែភ្នែកអ្នកវិភាគសង្គមខ្មែរ មានមូលេហតុ ច្រើនយ៉ាងដែលនាំឲ្យកើតមានវិបត្តិនេះ។ មូលហេតុទាំងនោះវាផ្តើមចេញពីបម្លាស់ប្តូររបបសង្គម និងនយោបាយជាចម្បង។ កាលពីមុនការឈានទៅកាន់តំណែងតួនាទីក្នុងរដ្ឌាភិបាល ក៏ដូចជាក្នុងសង្គមត្រូវពឹងពាក់លើ ប្រវត្តិរូបតស៊ូខាងនយោបាយ។នេះជាហេតុផលដែលមនុស្សចាស់ជាច្រើនមានតំណែងសំខាន់តែគ្មានសញ្ញាបត្រខ្ពស់។បច្ចុប្បន្នសង្គមបានផ្លាស់ប្តូរ មនុស្សសម័យនេះអាងលើសញ្ញាបត្រ ទោះជាសញ្ញាបត្រខ្លះមិនបពា្ជាក់ ពីសមត្ដភាពពិតប្រាកដក៏ដោយ។ការវិវឌ្ឈន៏ខុសគ្នារវាងសង្គមក្នុងសម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ន ខុសពីសម័យសង្គមចាស់បុរាណពីមុនក៏រួមចំណែកធ្វើឲ្យផ្នត់គំនិតមនុស្សផ្លាស់ប្តូរខុសគ្នាដែរ។ មនុស្សសម័យមុនខ្លះបត់បែនមិនទាន់សភាពការណ៏ ខណះដែលមនុស្សជំនាន់ក្រោយដើរលេឿនហួសពេកដែលគេនឹកស្មានមិនដល់។ក្រៅពីនោះ បពា្ហាផលប្រយោជន៏ដែលកំពុងគ្របសង្គត់លើផ្នត់គំនិតមនុស្សជាទូទៅបានជំរុញឲ្យម្នាក់ៗហាក់ដូចជាគិតភាពចង់មានចង់បានដែលលប់ បាត់លើការអេៀនខ្មាស់។

តើហេតុផលខាងលើជាបាតុភូត ៩០ មក ៦០ ឬទេ‽

ការបន្តវេនក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន[កែប្រែ]

ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ កម្ពុជាបានជួបនូវវិបត្តិដ៏ធំជាច្រើនសម្រាប់សង្គមកម្ពុជា ក្រោយពេលដែលខ្មែរក្រហមបានកម្ទេចចោលនូវធនធានមនុស្សព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងកម្មសិទ្ធិបុគ្គលនានាចោលស្ទើតែទាំងអស់ ការកសាងពីចំណុចសូន្យក្នុងការបណ្តុះបណ្តាលធនធានមនុស្សត្រូវបានចាប់ផ្តើមសារជាថ្មី វាប្រៀបដូចជាការកសាងធនធានមនុស្សពីយុគសម័យបុរេប្រវត្តិឡើងវិញដោយអនុវត្តនូវទ្រឹស្តីមួយ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ។ ជាភ័ព្វសំណាងនៃសង្គមខ្មែរហាក់កំពុងស្គាល់ការផ្លាស់ប្តូរមួយគួរឲ្យកត់សំគាល់នាតំណាក់កាលអំឡុងពាក់កណ្តាលទស្សវត្ស៨០និងបន្តមកចុងទសវត្ស៩០ និងបន្តហក់ងើបយ៉ាងខ្លាំងក្លានៅដើមសហវត្សថ្មីនេះ ធនធានមនុស្សដែលជាយុវជនបានបណ្តុះបណ្តាលតាមរយៈគ្រឹស្ថានរដ្ឋនិងឯកជនបានបន្តហូរចូលយ៉ាងច្រើនក្នុងសង្គមកម្ពុជា យុវជនកំពុងបង្ហាញពីតួនាទីកាន់តែសំខាន់ឡើងក្នុងសង្គមប៉ុន្តែ ការបន្តរវេនមនុស្សជំនាន់ចាស់និងយុវជនស្រករក្រោយហាក់កំពុងជួបវិបត្តិមួយពិបាកដោះស្រាយ ។ ការតភ្ជាប់ជំនាន់មនុស្សពីមួយទៅមួយគឺពីមនុស្សចាស់ទៅយុវជនស្រករក្រោយដែលគេហៅថា ជាការបន្តវេននោះកំពុងជួបឧបសគ្គធំធេង។ មនុស្សចាស់មួយចំនួនប្រកាន់គំនិតអភិរក្សហួសហេតុដោយមិនចង់ប្រគល់ ការងារឱ្យក្មេងស្រករក្រោយឡើយ រីឯយុវជនជំនាន់ក្រោយខ្លះដែលអាងលើសញ្ញាបត្រ ហាក់ដូចជាមើលស្រាលមនុស្សចាស់ដែលគ្មានសញ្ញាបត្រស្មើនឹងខ្លួន ការមិនចុះសម្រុងគ្នានេះត្រូវគេមើលឃើញថាជាវិបត្តិធំធេងសម្រាប់សង្គមខ្មែរដែលត្រូវតែដោះស្រាយ។ មិនថានៅតាមមន្ទីរក្រសួងសាធារណះ ឬក៏នៅតាមកន្លែងធ្វើការផ្សេងទៀតឡើយមនុស្សជំនាន់ចាស់ និងមនុស្សស្រករក្រោយហាក់កំពុងបង្ហាញគម្លាតគ្នាគួរឲ្យកត់សម្គាល់។ បញ្ហានេះមានសភាពកាន់តែធ្ងន់ធ្ងរនៅក្នុងរដ្ឋបាលសាធារណៈនិងនៅតាមមន្ទីរក្រសួងជាច្រើន មនុស្សចាស់និងយុវជនស្រករក្រោយហាក់មិនអាចធ្វើសមាហរណកម្មផ្នត់គំនិតនិងការងារជាមួយគ្នាទាល់តែសោះ មនុស្សចាស់អាងលើអាយុ អាងលើបទពិសោធន៍ និងអតីតភាពការងារយូរឆ្នាំក៏មើលស្រាលក្មេងៗ ដែលមានបទពិសោធន៏ការងារនៅក្មេងខ្ចី បើទោះពួកគេមានសញ្ញាប័ត្រខ្ពស់ជាងក៏ដោយ។ ចំណែកក្មេងស្រករក្រោយវិញដោយអាងលើសញ្ញាបត្រនិងចំណេះដឹងខាងពត៍មានវិទ្យា និងបច្ចេកវិទ្យាថ្មីខ្លះដែលចាស់គ្មាន ក៏ផ្តើមពើងទ្រូង ហើយមើលស្រាលសមត្ថភាពមនុស្សចាស់វិញ។ ការមិនចុះសម្រុងគ្នានេះបាននិងកំពុងបង្កឱ្យមានគម្លាតដាច់ពីគ្នាកាន់តែឆ្ងាយរវាងជំនាន់មនុស្សមួយទៅមនុស្សមួយទៀត ដែលពិបាកនឹងតភ្ជាប់គ្នា នៅកន្លែងធ្វើការ មនុស្សចាស់ហាក់ព្រួយបារម្ភអំពីមហិច្ឆតាចង់ដណ្តើមកៅអីរបស់់ខ្លួនពីសំណាក់ក្មេងស្រករក្រោយខណៈដែលយុវជនខ្លះវិញមើលស្រាលមនុស្សចាស់ ថា ធ្វើការតាមបែបបុរាណហួសសម័យ ហើយមិនព្រមទទួលស្គាល់សមត្ថភាពក្មេងជំនាន់ក្រោយព្រោះខ្លាចអន់។ ម៉្យាងទៀតមនុស្សចាស់ខ្លះ ក្រាញននៀលនិងតួនាទីមិនព្រមផ្ទេរការងារឲ្យទៅស្រករក្រោយឡើយ បើទោះបីជាដល់អាយុចូលនិវត្តន៏ទៅហើយក្តី ក៏មិនព្រមឈប់ ដែលធ្វើឱ្យអ្នកស្នងការងារបន្តអស់សង្ឃឹម។ ជាការពិតគ្រប់សង្គមនានាលើសកលលោក យុវជនជាអ្នកស្នងបន្តរវេនពីមនុស្សចាស់ ប្រៀបដូចជាទំពាំងស្នងឫស្សី នៅក្នុងសង្គមមួយមនុស្សចាស់ និងមនុស្សជំនាន់ក្រោយជាធាតុផ្សំពីរលក្ខណៈជាវិចារវិទ្យា ដើម្បីបន្តរនិរន្តរភាពនៃការអភិវឌ្ឈប្រទេសជាតិ មនុស្សចាស់ដែលពោពេញដោយបទពិសោធន៏ការងារត្រូវផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ទាំងឡាយរបស់ខ្លួនទៅឱ្យកូនចៅ ឬមនុស្សស្រករក្រោយ ហើយរីករាយនិងឃើញពួកគេមានសមត្ថភាពលើសពីអ្វីដែលខ្លួនមាន ចំណែកក្មេងជំនាន់ក្រោយវិញត្រូវត្រៀមខ្លួនទទួលយកបទពិសោធនិងចំណេះដឹងពីមនុស្សចាស់។ នេះជាទស្សនៈជឿនលឿនសម្រាប់គ្រួសារមួយក៏ដូចជាសង្គមមួយដែលមនុស្សគ្រប់គ្នាគួរប្រកាន់យក។ ប៉ុន្តែនៅពេលដែលជំនាន់ទាំងពីរនេះមិនចុះសម្រុងគ្នាហើយចាំតែមើលបំណាំគ្នា បូញមាត់ និងបត់ដំដៃដាក់គ្នា តើអនាគតប្រទេសជាតិនិងទៅជាយ៉ាងណា?។ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន សញ្ញាដ៏គ្រោះថ្នាក់នេះហាក់កំពុងកើតឡើងយ៉ាងពេញបន្ទុកដែលជាសញ្ញានៃវិបត្តិសង្គមដ៏ធ្ងន់ធ្ងរមួយប្រៀបបីដូចជាជម្ងឺមហារីក។ នៅតាមកន្លែងធ្វើការនានា គេតែងតែលឺការរអ៊ូរទាំអំពីភាពមិនចុះសំរុងគ្នានេះស្ទើគ្រប់ទីកន្លែង។ ការមិនចុះសម្រុងគ្នាដោយសារបក្ខពួក និងនិន្នាការនយោបាយជារឿងមួយ រីឯការមិនចុះសម្រុងគ្នាដោយសារវ័យ និងរបៀបធ្វើការខុសគ្នាជារឿងមួយទៀត សម្រាប់ក្រសែភ្នែកអ្នកវិភាគសង្គមខ្មែរ មានមូលហេតុច្រើនយ៉ាងដែលនាំឱ្យកើតមានវិបត្តិនេះ។ មូលហេតុទាំងនោះវាផ្តើមចេញពីបម្លាស់ប្តូររបបសង្គម និងនយោបាយជាចម្បង។ កាលពីមុនការឈានទៅកាន់តំណែងតួនាទីក្នុងរដ្ឋាភិបាល ក៏ដូចជាក្នុងសង្គមត្រូវពឹងពាក់លើប្រវត្តិរូបតស៊ូខាងនយោបាយ។ នេះជាហេតុផលដែលមនុស្សចាស់ជាច្រើនមានតំណែងសំខាន់តែគ្មានសញ្ញាបត្រខ្ពស់។ បច្ចុប្បន្នសង្គមបានផ្លាស់ប្តូរ មនុស្សសម័យនេះអាងលើសញ្ញាបត្រ ទោះជាសញ្ញាបត្រខ្លះមិនបញ្ជាក់ពីសមត្ដភាពពិតប្រាកដក៏ដោយ។ ការវិវឌ្ឈន៍ខុសគ្នារវាងសង្គមក្នុងសម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ន ខុសពីសម័យសង្គមចាស់បុរាណពីមុន ក៏រួមចំណែកធ្វើឱ្យផ្នត់គំនិតមនុស្សផ្លាស់ប្តូរខុសគ្នាដែរ។ មនុស្សសម័យមុនខ្លះបត់បែនមិនទាន់សភាពការណ៏ ខណៈដែលមនុស្សជំនាន់ក្រោយដើរលឿនហួសពេកដែលគេនឹកស្មានមិនដល់ ក្រៅពីនោះបញ្ហាផលប្រយោជន៍ដែលកំពុងគ្របសង្កត់លើផ្នត់គំនិតមនុស្សជាទូទៅបានជម្រុញឱ្យម្នាក់ៗហាក់ដូចជាគិតភាពចង់មានចង់បាន ដោយឱ្យតម្លៃទៅលើសម្ភារៈនិយមជាជាងចំណេះដឹងដែលលប់បាត់លើការអៀនខ្មាស់និងសីលធម៍ សុជីវធម៍ដែលដូនតាបានបន្សល់មកសម្រាប់អនុវត្តក្នុងសង្គម។

ភាពរុងរឿងសម័យអង្គរ[កែប្រែ]

នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី៩​ នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ឆ្លងកាត់​នូវ​យុគខ្មៅ​ងងឹត ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម ហើយ​ចក្រភព​អារ៉ាប់​កំពុង​ស្គាល់​ភាព​រុងរឿង វាតទី​កាន់កាប់ទឹកដី​នៅ​ប៉ែកខាងត្បូង និង​ខាង​កើត​នៃ​តំបន់​មេឌីទែរ៉ាណេ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឯណោះវិញ អាណាចក្រ​មួយ​ក៏​កំពុង​តែ​ងើបឡើង និង​ស្គាល់​ភាព​រុងរឿង​ខ្លាំង​ដែរ នោះគឺ អាណាចក្រ​ខ្មែរ។

តាមរយៈ​ការសិក្សា​របស់​អ្នក​បុរាណវិទ្យា គេរកឃើញ​ថា នៅ​ត្រង់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ មាន​មនុស្ស​រស់នៅ​ដើមដំបូង តាំង​ពី​ប្រមាណ​ជា ៤២០០ឆ្នាំ​មុន​គ.ស ពោលគឺ ប្រមាណ​ជា​ជាង ៦ពាន់​ឆ្នាំមុន​សម័យកាល​បច្ចុប្បន្ន។ ប្រជាជន​នៅ​តំបន់​នេះ​បាន​ចាប់ផ្តើម​ងាកចេញ​ពី​ការរស់​នៅ​បែប​បុរេ​ប្រវត្តិ មក​​ចាប់​ប្រកបរបរ​កសិកម្ម រួចហើយ​​បន្តិចម្តង​បាន​បង្កើត​ទៅ​ជា​រដ្ឋមួយឡើង នៅ​អំឡុង​សតវត្សរ៍​ទី១​គ.ស គឺ​នគរ​​គោកធ្លក (ឬ​នគរ​ភ្នំ ) ដែល​ក្នុង​ឯកសារ​ចិន​ហៅ​ក្លាយ​មក​ជា “ហ៊្វូណន”។

ដំណើររឿង​នៃ​ការ​កកើត​នគរ​គោកធ្លក ឬ​ហ៊្វូណន ត្រូវបានគេ​ដំណាល​ជា​លក្ខណៈ​រឿង​ព្រេង និង​មាន​កត់ត្រា​ទុក​ក្នុង​សិលាចារឹក​និងក្នុង​​ឯកសារ​ចិន។ តាមដំណើររឿងព្រេង នៅ​ក្នុង​ទំនៀមទម្លាប់​ប្រពៃណីខ្មែរ ការកកើត​នៃ​នគរគោកធ្លក ចាប់ផ្តើម​ពី​អាពាហ៍ពិពាហ៍ រវាង​ព្រះថោង ដែល​ជា​ក្សត្រ​មក​ពី​ឥណ្ឌា និង​នាងនាគ ដែល​ជា​ម្ចាស់ស្រុក។

ក៏ប៉ុន្តែ នៅ​ក្នុង​សិលាចារឹក​ជា​ភាសា​សំស្ក្រឹត គេ​បាន​រកឃើញ​នូវ​កំណត់ត្រា​អំពី​ដំណើររឿង នៃ​អាពាហ៍ពិពាហ៍​ រវាង​ម្ចាស់ស្រុក គឺ​ព្រះនាង​សោមា ជាមួយ​នឹង​ព្រាហ្មណ៍​​ម្នាក់​ឈ្មោះ កោណ្ឌញ្ញ ដែល​ធ្វើ​ដំណើរ​តាមទូក​ មកពីទិស​ខាង​ត្បូង​ (អាចមក​ពីកោះជ្វា ឬ​ស៊ូម៉ាត្រា)។ ចំណែក​ឯកសារ​ចិន​វិញ​​មាន​កត់ត្រា អំពី​​​​អាពាហ៍ពិពាហ៍​រវាង​ព្រះបាទ​ហ៊ុនទៀន និង​ព្រះនាង​លីវយី។

អ្នកប្រាជ្ញ​ខ្លះ​យល់ថា ដំណើររឿង​ទាំង៣ខាងលើនេះ គឺ​ជា​រឿង​តែមួយ គ្រាន់តែ​មាន​ការ​កត់ត្រា​ឈ្មោះ​ខុសៗគ្នា។ ក៏ប៉ុន្តែ អ្នក​ខ្លះ​ទៀត យល់ថា រឿង​នេះ​អាច​ជា​ដំណើររឿង ផ្សេងគ្នា ដែល​កើតឡើង​នៅ​ក្នុង​ទឹកដី​ខ្មែរដូចគ្នា ប៉ុន្តែ ក្នុង​កាលវេលា​ខុសគ្នា។

នគរហ៊្វូណន​មាន​រាជធានី​នៅ​ម្តុំ​ បាភ្នំ (ខេត្ត​ព្រៃវែង​បច្ចុប្បន្ន) ហើយមាន​​វប្បធម៌​លាយ​ចម្រុះ​គ្នា រវាង​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​ដើម និង​វប្បធម៌​ទទួល​ឥទ្ធិពល​ពីឥណ្ឌា។ សាសនា​ក៏ដូចគ្នា​ដែរ។ ប្រជារាស្រ្ត​នៃហ៊្វូណនគោរព​តាម​ជំនឿ​​សាសនា​ដើម​របស់​ខ្លួនផង ដែល​គេហៅថា សាសនា​អ្នកតា និង​តាម​ជំនឿ​សាសនា​ពី​ឥណ្ឌា​ផង គឺ​ដំបូង​ព្រហ្មញ្ញសាសនា​ និង​បន្ទាប់មកទៀតពុទ្ធសាសនា។

តាមពិត ហ៊្វូណន​​គឺ​ជា​អាណាចក្រ​មួយ ដែល​មាន​នគរ​ច្រើនជា​ចំណុះ។ នគរ​ទាំងនេះ​​​គ្រប់គ្រង​ដោយ​ក្សត្រផ្សេងគ្នា ​មាន​ឯករាជ​ដាច់ចេញ​ពីគ្នា ហើយ​ពេល​ខ្លះ ថែម​ទាំង​​ធ្វើ​សង្រ្គាម​រវាង​គ្នា​ទៀតផង គឺ​​ដូចជា សង្រ្គាម​រវាង​ស្តេចត្រាញ់ នៅ​តំបន់​អឺរ៉ុប ក្នុង​យុគសម័យ​កណ្តាល ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម​ដូច្នោះដែរ។

នៅ​ក្នុង​អាណាចក្រ​ហ៊្វូណន គេឃើញ​មាននគរ​ពីរ ដែល​មាន​ការ​ប្រកួតប្រជែងគ្នា​ខ្លាំង​ជាងគេ គឺ​មួយ​មាន​រាជធានី​នៅ​វយធបុរៈ (នៅត្រង់​ព្រៃកប្បាស​បច្ចុប្បន្ន) និង​មួយទៀត មាន​រាជធានី​នៅ​សម្ភុបុរៈ (ត្រង់​ស្រុក​សម្បូរ ខេត្ត​ក្រចេះ​បច្ចុប្បន្ន)។

នៅ​សតវត្សរ៍​ទី៥ នគរ​វយធបុរៈ​បាន​វាយដណ្តើម​កាន់កាប់​សម្ភុបុរៈ​ ហើយ​បញ្ចូលគ្នា​បង្កើត​ទៅជា​នគរ​ធំមួយ ដែល​មាន​អំណាច​យ៉ាង​ខ្លាំង រហូត​​ក្រោយ​មកទៀត ឈាន​ទៅ​​​ដណ្តើម​កាន់កាប់​​ដែនដី​នៃ​នគរហ៊្វូណន​ទាំងមូល។ នគរហ៊្វូណន​ត្រូវ​ដួលរលំ ហើយ​ជំនួស​មកវិញ ដោយ​នគរ​ថ្មីមួយទៀត ដែល​នៅ​ក្នុង​ឯកសារ​ចិន​ដាក់​ឈ្មោះ​ឲ្យ​ថា “ចេនឡា” ហើយ​ដែល​ក្រោយមក​បាន​ក្លាយ​ទៅជា​អាណាចក្រ​ខ្មែរ។

នៅសតវត្សរ៍ទី៧ ក្រោយ​ការ​ចូលទីវង្គត​របស់​ព្រះបាទ​ជ័យវរ្ម័នទី១ រាជាណាចក្រ​កម្ពុជា ដែលចិន​ហៅ​ថា ចេនឡា ត្រូវ​បាន​បំបែក​ជា​​នគរ​ពីរ ដូចកាល​ពី​សម័យ​ហ៊្វូណន​វិញ គឺ​នគរ​វយធបុរៈ ដែល​ចិនហៅថា “ចេនឡា​ទឹក” និង​នគរ​សម្ភុបុរៈ ដែល​ចិន​ហៅ​ថា “ចេនឡាគោក”។ ចេនឡាទឹក​មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​កម្ពុជា​ក្រោម​សព្វថ្ងៃ ចំណែក​ឯ​ចេនឡា​គោក មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ហើយ​លាតសន្ធឹង​ដល់​ជួរភ្នំ​ដងរែក។ ក៏ប៉ុន្តែ ការបែងចែក​នគរ​ចេនឡា​ជាពីរ​នៅពេលនោះ ប្រហែល​ជា​ធ្វើឡើង គ្រាន់តែដើម្បី​ចែកគ្នា​គ្រប់គ្រង​តែប៉ុណ្ណោះ។ ចេនឡា​ទាំងពីរ ​មិនមែន​ជាសត្រូវ​នឹងគ្នា ដូច​ជា​កាលពី​នគរវយធបុរៈ និង​សម្ភុបុរៈ កាល​ពី​​នៅក្នុង​សម័យកាល​​នគរហ៊្វូណន​នោះទេ។

ផែនទី​នៃ​អាស៊ីអាគ្នេយ៍​ ក្នុង​អំឡុង​សតវត្សរ៍ទី១០[កែប្រែ]

រហូតដល់​ដើមសតវត្សរ៍​ទី៩ ចេនឡា​ទាំងពីរ​ក៏​បាន​បង្រួបបង្រួម​គ្នា​ជា​នគរ​តែមួយ​ឡើងវិញ ក្រោមការដឹកនាំ​របស់​ព្រះបាទ​ជ័យវរ្ម័នទី២ ដែល​បាន​ឡើង​គ្រងរាជ្យ នៅ​ឆ្នាំ​៨០២។ ថ្វីដ្បិត​តែ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ព្រះបាទ​ជ័យវរ្ម័នទី២​មិនសូវ​មាន​កិត្តិនាម​ល្បី ដូចជា ព្រះបាទ​ជ័យវរ្ម័នទី៧ ក៏ប៉ុន្តែ ព្រះអង្គ​ត្រូវបានអ្នក​ប្រវត្តិសាស្រ្ត​​​ចាត់ទុកថា​ជា​ក្សត្រ​ដំបូងបង្អស់ ដែល​បាន​ស្ថាបនា​អាណាចក្រ​ខ្មែរ​រួបរួមគ្នា​មួយ ដែល​ក្រោយមកទៀត ​បាន​ស្គាល់​នូវ​ភាពរុងរឿង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ខ្មែរ។ ​ឆ្នាំ​៨០២ ដែល​​​ព្រះបាទ​ជ័យវរ្ម័នទី២ ​ឡើង​គ្រងរាជ្យ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ទូទៅ​កំណត់​ថា​ជា​ចំណុច​ចាប់ផ្តើម​នៃ​សម័យអង្គរ​ ដែល​ជា​សម័យកាល​ដ៏រុងរឿង​បំផុត​នៃ​អាណាចក្រ​ខ្មែរ។

ក្នុងរយៈពេល​ប្រមាណ​ជា​ជាង ៦០០ឆ្នាំ​ ចាប់តាំង​ពី​ដើម​សតវត្សរ៍​ទី៩ រហូតដល់​ពាក់កណ្តាល​សតវត្សរ៍ទី១៥ អាណាចក្រ​ខ្មែរ​​បាន​ស្គាល់​នូវភាពរុងរឿង​ ក្នុងឋានៈ​ជា​មហាអំណាច នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នៅ​ក្នុង​អំឡុង​ពេលនោះ អាណាចក្រ​ខ្មែរ​​បាន​គ្រប់គ្រង​ទឹកដី​ដ៏ធំ ដែលគ្របដណ្តប់​លើ​ទឹកដី​កម្ពុជា​ ថៃ ឡាវ និង​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​បច្ចុប្បន្ន។ ព្រំដែន​នៃ​អាណាចក្រ​ខ្មែរ​លាតសន្ធឹង​រហូតទៅដល់​ប្រទេស​ចិន នៅ​ប៉ែក​ខាង​ជើង ភូមា នៅប៉ែក​ខាង​លិច ម៉ាឡេស៊ី នៅប៉ែក​ខាង​ត្បូង និង​នគរ​ចម្ប៉ា នៅ​ខាងកើត។នៅ​ក្នុង​កំណត់ត្រា​របស់​ពួកអារ៉ាប់ នៅ​ចន្លោះ​ពីសតវត្សរ៍ទី៩ និង​សតវត្សរ៍​ទី១០ គេឃើញ​ថា កាលណា​និយាយ​ពី​តំបន់​អឺរ៉ុប ពួកអារ៉ាប់តែងតែ​លើកឡើង​ពី​ការ​ធ្លាក់ដុនដាប​ ក្នុង​យុគខ្មៅងងឹត ក៏ប៉ុន្តែ ពួកអារ៉ាប់​បាន​​ចាត់ទុក​តំបន់​អាស៊ីអាគ្នេយ៍ថា​ស្ថិត​ក្នុង​​តំបន់​ដែល​មាន​ភាព​រុងរឿង​បំផុត នៅលើ​ពិភពលោក នៅ​ក្នុង​អំឡុង​ពេលនោះ។ក៏ប៉ុន្តែ ជម្លោះ​ផ្ទៃក្នុង ជាពិសេស ជម្លោះ​ដណ្តើម​រាជ្យបល្ល័ង្ក បូករួម​ជាមួយ​នឹង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង បាន​ធ្វើ​ឲ្យ​អាណាចក្រ​ខ្មែរ​ត្រូវ​ធ្លាក់ចុះ​ខ្សោយ​ជាបន្តបន្ទាប់ ហើយទឹកដី​កាន់តែ​រួញតូច។ជាទូទៅ អ្នកប្រវត្តិសាស្រ្ត​បាន​កំណត់​ថា សម័យកាល​រុងរឿង​នៃ​អាណាចក្រ​ខ្មែរ​បាន​ចាប់ផ្តើម​ពី​ឆ្នាំ​៨០២ ជាមួយនឹង​ការ​ឡើងគ្រងរាជ្យ​នៃ​ព្រះបាទ​ជ័យវរ្ម័ន​ទី២ និង​បញ្ចប់នៅ​ត្រឹម​ឆ្នាំ​១៤៣១ នៅ​ពេល​ដែល​​ព្រះបាទ​ស្រីសុរិយោពណ៌ (ឬចៅពញាយ៉ាត) សម្រេច​ចិត្ត​បោះបង់​រាជធានី​អង្គរចោល ហើយ​​ទៅតាំង​រាជធានី​នៅស្រីសន្ធរ និង​បន្ទាប់​មក​នៅ​​ភ្នំពេញវិញ ដើម្បី​គេចចេញ​ពី​ការឈ្លានពាន​របស់​កងទ័ព​សៀម៕

ប្រសិន​បើ​លោកអ្នក​ចង់ស្វែងយល់​បន្ថែម សូម​អាន​សៀវភៅ​ "Histoire du Cambodge" របស់​លោក Adhémar Leclère (ជាភាសាបារាំង) ឬ​សៀវភៅ "A History of Cambodia" របស់​លោក David Chandler (ជាភាសាអង់គ្លេស)។

ការដាក់អាណាព្យាបាលបារាំងនៅកម្ពុជា[កែប្រែ]

ចាប់តាំង​ពី​ពាក់កណ្តាល​សតវត្សរ៍​ទី​១៥ អាណាចក្រ​ខ្មែរ ដែល​ធ្លាប់​តែ​ជា​​មហាអំណាច​ដ៏ធំមួយ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ធ្លាក់ចុះ​ទន់ខ្សោយ​ឥតឈប់ ហើយ​ដែនដី​ក៏​ចេះតែ​រួញ​តូចទៅៗ ដោយសារ​តែ​ការ​លេបត្របាក់​ពី​ប្រទេស​ជិតខាង គឺ​សៀម នៅ​ខាង​លិច និង​អាណ្ណាម នៅ​ខាងកើត។ មិនតែ​ប៉ុណ្ណោះ ទឹកដី​ដែល​នៅ​សេសសល់​របស់​នគរ​ខ្មែរ ក៏​មិន​មានឯករាជ្យ​ពេញលេញ​នោះដែរ ដោយ​ត្រូវ​សៀម និង​អាណ្ណាម​ផ្លាស់គ្នា​គ្រប់គ្រង​ជានគរ​ចំណុះម្តងម្នាក់ៗ ស្ទើរតែ​ជាប់ជាប្រចាំ។

នៅ​អំឡុង​សតវត្សរ៍​ទី​១៩ នគរ​អាណ្ណាម ដែល​បានកាត់យក​​ទឹកដី​កូសាំងស៊ីន ឬ​កម្ពុជាក្រោម ពី​នគរ​ខ្មែរ​រួចទៅហើយ ដោយ​​ថែមទាំង​បាន​ត្រួតត្រា​ស្តេចខ្មែរ​ជា​នគរ​ចំណុះ​ថែមទៀត ប៉ុន្តែ​ ​នៅ​មិនអស់​ចិត្ត ក៏​មាន​គម្រោង​ចង់​យក​កាត់យក​នគរ​ខ្មែរ​ទាំងមូល​យក​ទៅ​ធ្វើ​ជា​ទឹកដី​ខ្លួនឯង។

នៅ​ឆ្នាំ​១៨៣៤ អាណ្ណាម​បាន​លើក​បន្តុប​ក្សត្រិយ​មួយ​អង្គព្រះនាម អង្គម៉ី ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះបាទ​អង្គចន្ទ ឲ្យ​ឡើង​មក​គ្រងរាជ្យ​ជា​មហាក្សត្រ​ខ្មែរ រួចហើយ​បាន​ចាត់​វិធានការ​គ្រប់យ៉ាង ដើម្បី​ព្យាយាម​បំបាត់​ប្រពៃណី ទំនៀមទម្លាប់ សាសនា និង​របៀបរបប​គ្រប់គ្រង​រដ្ឋបាល​ពី​បុរាណ​របស់​នគរ​ខ្មែរ។ ខេត្ត​របស់​ខ្មែរ ដែល​មាន ៥៦ ត្រូវ​បានកាត់បន្ថយ​មក​នៅ​ត្រឹម ៣៣ ហើយ​ត្រូវ​ប្តូរឈ្មោះ​​ហៅ​តាម​ភាសាវៀតណាម​វិញ ហើយ​គ្រប់​ចៅហ្វាយខេត្ត​ទាំងអស់​នេះ ត្រូវ​មាន​ជំនាញការ​វៀតណាម​ម្នាក់​មក​ត្រួតពីលើ។

ដោយទ្រាំ​មិនបាន​នឹង​ទង្វើ​​នេះ ប្រជារាស្រ្ត​ខ្មែរ​ក៏​បាន​នាំគ្នា​ងើបឡើង​បះបោរ ធ្វើការ​វាយឆ្មក់ កាប់ស្លាប់​ទាហាន និង​ប្រជាជន​អាណ្ណាម ដោយ​ឥតរើសមុខ។ ឆ្លៀត​ក្នុង​ឱកាស​​ចលាចលនោះ មន្រ្តី​ខ្មែរ​ក៏​បាន​ឯកភាព​គ្នា ទៅ​សុំ​អន្តរាគមន៍​ពី​សៀមឲ្យ​មក​ជួយ​វាយបណ្តេញ​អាណ្ណាម និង​លើក​អ្នកអង្គម្ចាស់ ​អង្គឌួង ដែល​មាន​ការ​ស្រឡាញ់​ចូលចិត្ត​ពី​រាស្រ្ត ឲ្យ​ឡើង​សោយរាជ្យ ជំនួស​អង្គម៉ី។

ក្រោយ​ពី​បាន​ធ្វើ​សង្រ្គាម​នឹង​គ្នា​អស់​ជាច្រើន​ឆ្នាំ នៅ​ឆ្នាំ​១៨៤៥ នគរ​ខ្មែរ សៀម និង​អាណ្ណាម​បាន​ចរចា​គ្នា​បញ្ចប់​សង្រ្គាម ហើយ​​ទាំង​សៀម និង​ទាំង​អាណ្ណាម​សុទ្ធតែ​បាន​ទទួល​យល់ព្រម​​ឲ្យ​ព្រះបាទ​អង្គឌួង ឡើងគ្រងរាជ្យ​ជា​ព្រះមហាក្សត្រ​ខ្មែរ។ ក៏ប៉ុន្តែ នៅ​ពេលនោះ នគរ​ខ្មែរ​នៅតែ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​​ពី​សំណាក់​​ស្តេច​សៀម និង​អាណ្ណាម ហើយ​​​សូម្បីតែ​ការ​ធ្វើ​រាជាភិសេក​របស់​ព្រះបាទ​អង្គឌួង នៅ​ឆ្នាំ​១៨៤៧ ក៏​​ត្រូវ​បាន​ធ្វើឡើង ​នៅ​ចំពោះមុខ​តំណាង​​ស្តេច​នៃ​នគរ​ជិតខាង​ទាំងពីរ​នេះ​ដែរ។

ដែនដី​កូសាំងស៊ីន​ ដែល​ត្រូវ​បាន​នគរ​អាណ្ណាម​ដណ្តើម​កាន់កាប់​កាល​ពីមុន នៅតែ​បន្ត​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អាណ្ណាម​ដដែល ហើយ​ខេត្ត​ទាំង ២១ នៃ​ដែនដី​កូសាំងស៊ីន​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​ភាសាវៀតណាម​រហូត​មក​ទល់​នឹង​សព្វថ្ងៃ។ ចំណែក​​នៅ​ប៉ែក​ខាង​លិចវិញ ​ខេត្ត​មួយ​ចំនួន​ រួមមាន បាត់ដំបង សៀមរាប មង្គលបុរី ស៊ីសុផុន ដែល​ត្រូវ​​សៀម​ដណ្តើម​យក​ទៅ​កាន់កាប់​ពីមុន​មក​នោះ ក៏​បន្ត​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សៀម​ជា​បន្ត​ទៀត។ លើស​ពីនេះ​ទៅទៀត សៀម​បាន​បង្ខំ​ឲ្យ​ព្រះបាទ​អង្គ​ឌួង​ចុះ​កិច្ចព្រមព្រៀង​​ទទួលស្គាល់​ការកាត់​ខេត្ត​ពីរ​ទៀត​ឲ្យ​ទៅ​សៀម គឺ​ខេត្ត​ម្លូព្រៃ និង​ទន្លេរ​រពៅ។

ក្រោយ​ពី​បាន​ឡើងគ្រងរាជ្យ ព្រះបាទ​អង្គឌួង​ទ្រង់យល់​ច្បាស់​ក្នុង​ចិត្ត​​ថា ទាំង​នគរ​សៀម និង​នគរ​​អាណ្ណាម​សុទ្ធតែ​នាំគ្នា​បន្ត​ចិញ្ចឹម​ចិត្ត​ចង់​លេបត្របាក់​យក​នគរ​ខ្មែរ ហើយ​ដោយ​​​បារម្ភ​ថា នៅ​ក្រោយ​ពេល​ព្រះអង្គ​សោយទិវង្គត​ទៅ នគរ​ខ្មែរ​អាច​នឹង​​ត្រូវ​សៀម និង​អាណ្ណាម​ពុះចែក​គ្នា ព្រះអង្គ​ក៏​មាន​ព្រះរាជតម្រិះ​ចង់​ស្វះស្វែង​រក​កិច្ចការ​ពារ​ពី​ចក្រភព​បារាំង។ ចក្រភព​បារាំង ដែល​ក្រោយ​ពី​ចាញ់​សង្រ្គាម​ទល់​នឹង​អង់គ្លេស នៅ​ឥណ្ឌា បាន​ចាប់ផ្តើម​​ងាក​មក​ផ្តោត​​លើ​ការ​ពង្រីក​ដែន​អាណានិគម នៅ​ក្នុង​តំបន់​ឥណ្ឌូចិន។

នៅ​ឆ្នាំ​១៨៥៣ ព្រះបាទ​អង្គឌួង បាន​ផ្ញើ​រាជសារមួយច្បាប់ ដោយ​មាន​ភ្ជាប់​ជាមួយ​នឹង​អំណោយ​យ៉ាង​ច្រើន​ផង ទៅកាន់​អធិរាជ​ណាប៉ូឡេអុង ទី៣ (ត្រូវ​ជា​ក្មួយ​របស់​ណាប៉ូឡេអុង​ បូណាប៉ាត) ដើម្បី​ស្នើ​សុំ​ចង​ភ្ជាប់​សម្ព័ន្ធមិត្ត​​ជាមួយ​ចក្រភព​បារាំង។


នៅ​ឆ្នាំ​១៨៥៥ បេសកជន​បារាំង​ប្រចាំ​ស្រុកចិន និង​ស្រុក​សៀម​ ឈ្មោះ ស្ហាល ដឺម៉ុងទីញី (Charles de Montigny)​ បាន​ទទួល​បញ្ជា​ពី​អធិរាជ​ណាប៉ូឡេអុង​ទី៣ ឲ្យ​រៀបចំ​ចុះ​កិច្ចព្រមព្រៀង​ភ្ជាប់​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​នគរ​ខ្មែរ តាម​សំណើ​របស់​​ព្រះបាទ​អង្គឌួង។ ក៏ប៉ុន្តែ មុននឹង​ទៅ​​​នគរ​ខ្មែរ ដឺម៉ុងទីញី បាន​ធ្វើ​ដំណើរ​កាត់​តាម​នគរ​សៀម ហើយ​បាន​ធ្លោយ​មាត់​ប្រាប់​សៀម អំពីគម្រោងមក​ចុះ​សន្ធិសញ្ញា​​សម្ព័ន្ធភាព​ជាមួយ​នឹង​នគរ​ខ្មែរ។ ដឹង​អំពី​រឿងនេះ ស្តេច​សៀម​បាន​ចាត់​មន្រ្តី​ម្នាក់​ឲ្យ​ក្លែងខ្លួន​ជា​អ្នក​ដំណើរ​ធម្មតា ហើយ​ចុះ​កប៉ាល់​​ជាមួយ ដឺម៉ុងទីញី ដើម្បី​ឃ្លាំ​តាម​មើល​ដំណើរ​របស់​ ដឺម៉ុងទីញីផង និង​ដើម្បី​នាំសារ​មក​ថ្វាយ​ព្រះរាជាខ្មែរ​ផង ដើម្បី​គំរាម​កុំ​ឲ្យ​ព្រះអង្គ​ចុះ​សន្ធិសញ្ញា​ជាមួយ​បារាំង។

ពេល​ធ្វើ​ដំណើរ​មកដល់​ស្រុកខ្មែរ ដឺម៉ុងទីញី បាន​ប្រព្រឹត្ត​កំហុសឆ្គង​មួយទៀត គឺ​លោក​មក​ស្នាក់​នៅ​ត្រឹម​ខេត្តកំពត​ប៉ុណ្ណោះ ដោយ​​មិន​បាន​​ធ្វើ​ដំណើរ​ទៅដល់​​រាជធានី​ឧត្តុង្គ ដើម្បី​ជួប​ព្រះរាជា​ខ្មែរ​ដោយ​ផ្ទាល់​នោះទេ តែបែរ​ជា​ចាត់​បុព្វជិត​កាតូលិក​ម្នាក់​ឲ្យ​ជា​តំណាង​ទៅ​ចូល​គាល់​ព្រះបាទ​អង្គឌួង​ទៅវិញ។

ណាមួយ​ភ័យខ្លាច​រងការ​វាយប្រហារ​ពី​សំណាក់​នគរ​សៀម ណាមួយ​ទៀត មើលឃើញ អំពី​​ចរឹកខ្ជីខ្ជា​របស់​មន្រ្តី​បារាំង ដែល​មិនគួរ​ឲ្យ​ទុកចិត្ត​ថា​ បារាំង​ពិតជា​​នឹង​អាច​ជួយការពារ​ខ្មែរ​ពី​ការវាយប្រហារ​របស់​សៀម​បាន​ ព្រះបាទ​អង្គឌួង ក៏​បាន​បដិសេធ​មិន​ចុះ​សន្ធិសញ្ញា​ជាមួយ​បារាំង ហើយ​លែង​ស្វះស្វែង​រក​អន្តរាគមន៍​ពី​បារាំង​តទៅទៀត។

រហូតដល់​ឆ្នាំ​១៨៥៨ នៅ​ក្រោយ​ពេល​ឃើញ​បារាំង​​បញ្ជូន​ទ័ព​មក​វាយ​​លុក​លើ​​អាណ្ណាម​ នៅ​កូសាំងស៊ីន ទើប​ព្រះបាទ​អង្គឌួង​ចាប់ផ្តើម​ពិចារណា​ចង់​ទាក់ទង​បារាំង​ម្តងទៀត។ ក៏ប៉ុន្តែ ព្រះអង្គ​ត្រូវ​ធ្លាក់​ព្រះកាយ​ប្រឈួន និង​សោយ​ទិវង្គត នៅ​ឆ្នាំ​១៨៦០ ហើយ​បុត្រា​ច្បង​របស់​ព្រះអង្គ ឈ្មោះ អង្គវតី ក៏​បាន​ឡើង​មក​ស្នងរាជ្យ​ជា​ព្រះមហាក្សត្រ​ខ្មែរ ដោយ​យក​ព្រះនាម​ថា ព្រះបាទ​នរោត្តម។

នៅ​ឆ្នាំ​១៨៦២ បារាំង​បាន​ឈ្នះសង្រ្គាម​​នៅ​វៀតណាមខាងត្បូង ដោយ​ដណ្តើម​យក​ទឹកដី​កូសាំងស៊ីន​មក​គ្រប់គ្រង​ជា​អាណាខេត្ត​របស់​បារាំង។ មួយឆ្នាំ​ក្រោយ​មក​ទៀត ទេសាភិបាល​បារាំងនៅ​កូសាំងស៊ីន បាន​បញ្ជូន​តំណាង​ម្នាក់ ឈ្មោះ ឌូដារ ដឺឡាក្រេ (Doudart de Lagrée) ឲ្យ​ទៅ​ចូល​គាល់​ព្រះបាទ​នរោត្តម នៅ​រាជធានី​ឧត្តុង្គ។ ក្រោយ​ពី​បាន​ឮបន្ទូល​របស់​ព្រះបាទ​នរោត្តម​ដែល​ថា ព្រះអង្គ​មិនចង់​នៅ​រណបសៀម លោក​ឌូដារ ដឺឡាក្រេ​ ក៏​បាន​​ស្នើ​ឲ្យ​ព្រះអង្គ​ដាក់​កម្ពុជា​​ឲ្យ​ស្ថិតក្រោម​អាណាព្យាបាល​បារាំង ដោយសន្យា​ថា បារាំង​នឹង​ការពារ​កម្ពុជា​ឲ្យ​រួចផុត​ពី​ការត្រួតត្រា​របស់​នគរ​សៀម និង​អាណ្ណាម។ ព្រះបាទ​នរោត្តម​យល់ព្រម ហើយ​បាន​ក៏​បាន​ចុះ​សន្ធិសញ្ញា​ទទួល​យក​អាណាព្យាបាល​បារាំង នៅ​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​១៨៦៣។

ក្រោយ​ពី​បារាំង​បាន​ដាក់​អាណាព្យាបាល​លើ​កម្ពុជា នគរសៀម​ក៏​បាន​បញ្ជូន​កេតនភណ្ឌ ដែល​រួមមាន​ទាំង​ព្រះខ័ណ្ឌរាជ្យ​ផងយក​មក​ឲ្យ​ស្តេច​ខ្មែរ​វិញ ហើយ​ព្រះបាទ​នរោត្តម​ក៏​បាន​ទទួល​រាជាភិសេក​ជាផ្លូវការ នៅថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ​១៨៦៤ ដោយ​បាន​រើរាជធានី​ចេញ​ពី​ឧត្តុង្គ មក​តាំង​នៅ​ភ្នំពេញ។

នៅ​អាណ្ណាម​ឯណោះវិញ បារាំង ដែល​បាន​យក​កូសាំងស៊ីន​ធ្វើ​ជា​អាណាខេត្ត​របស់​ខ្លួន​រួចទៅហើយ​នោះ បាន​​ប្រើ​កម្លាំង​ទ័ព​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ទៅ​កាន់​ទឹកដី​ប៉ែក​កណ្តាល និង​ប៉ែក​ខាង​ជើង​នគរ​អាណ្ណាម​ជា​បន្ត​ទៀត។ នៅទីបំផុត នៅ​ឆ្នាំ​១៨៨៤ បារាំង​បាន​យក​នគរ​អាណ្ណាម​ទាំងមូល​យក​មក​ដាក់​ក្រោម​អាណាព្យាបាល​បារាំង គឺ​ទាំង​ភូមិភាគ​កណ្តាល ដែល​គេហៅថា អាណ្ណាម និង​ភូមិភាគ​ខាងជើង​ជាប់​ព្រំដែន​ចិន ដែល​គេ​ហៅថា តុងកឹង។

នៅ​ឆ្នាំ​ដដែល​នោះ គឺ​នៅ​យប់ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ​១៨៨៤ នៅ​កម្ពុជា បារាំង​បាន​បង្ខំ​ឲ្យ​ព្រះបាទ​នរោត្តម ឡាយ​ព្រះហស្តលេខា​​លើ​អនុសញ្ញា​ថ្មី​មួយទៀត ដើម្បី​ប្រគល់​រាល់​កិច្ចការ​​ផ្ទៃក្នុង​នគរ​ខ្មែរ​ទាំងអស់​ទៅ​ឲ្យ​បារាំង​ជា​អ្នក​គ្រប់គ្រង បន្ថែម​ពីលើ​វិស័យ​ការពារជាតិ និង​កិច្ចការបរទេស ដែល​បាន​ព្រមព្រៀង​គ្នា ក្នុង​សន្ធិសញ្ញា​ឆ្នាំ​១៨៦៣។ ការបះបោរ​ប្រឆាំង​នឹង​បារាំង​ក៏​បាន​ចាប់ផ្ទុះឡើង ចាប់ពី​ចុងឆ្នាំ​១៨៨៤ រហូត​ដល់​ដើម​ឆ្នាំ​១៨៨៧។

ក្រោយ​ពី​មាន​ការ​បះបោរ​នេះ បារាំង​ក៏​បាន​ប្រគល់​អំណាច​ខ្លះៗ​ទៅ​ឲ្យ​ព្រះរាជា​ខ្មែរ​វិញ ព្រមទាំង​បាន​ចាត់ចែង​ឲ្យ​មាន​គណៈ​​រដ្ឋមន្រ្តី ព្រមទាំង​រដ្ឋបាល​សាធារណៈ​ខ្មែរ​ឡើង ក៏ប៉ុន្តែ រ៉េស៊ីដង់​ជាន់ខ្ពស់​បារាំង (Résident supérieur) ព្រមទាំង​រ៉េស៊ីដង់​បារាំង​ នៅតាម​ខេត្ត​ចំនួន ៤ គឺ​ កំពត កំពង់ធំ ក្រចេះ និង​ពោធិសាត់ នៅតែ​មាន​អំណាច​ច្រើន​ ក្នុង​កិច្ចការ​រដ្ឋបាល​​របស់​ខ្មែរ៕

វប្បធម៌ឃុបឃិតគឺជារបាំងរារាំងការអភិវឌ្ឍន៍​ប្រទេស [កែប្រែ]

ក្នុង​សង្គម​បច្ចុប្បន្ន ​មាន​បញ្ហា​ជាច្រើន​ណាស់​ដែល​ហាក់​គ្មាន​អ្វី​គួរ​ឲ្យ​ពិបាក​ដោះស្រាយ​ ​ប៉ុន្តែ ​វា​បាន​អូស​បន្លាយ​រាប់​ខែ​ឬ​រាប់​ឆ្នាំ​នៅ​តែ​មិន​ទាន់​ចប់​ លើក​លែង​តែ​មាន​បញ្ជា​ផ្ទាល់​ពី​នាយក​រដ្ឋមន្ត្រី។ ​ប្រសិន​បើ​គេ​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ​មែន​ទែន​ បញ្ហា​ទាំង​នោះ​ភាគ​ច្រើន​សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​គ្នា​ជាខ្សែ​​បណ្តាញ​​​ដូច​សម្ល​កំពឹស។ ​មាន​បញ្ហា​ច្រើន​យ៉ាង​ដែល​មាន​ដើម​ហេតុ​ចេញ​ពី​ការ​ឃុបឃិត៖

នៅ​ពេល​ដែល​បុគ្គល​អ្នក​មាន​ប្រាក់​ឬ​អ្នក​មាន​អំណាច​ចង់​ទិញ​ដី​មួយ​កន្លែង ​ពួកគេ​តែង​រត់ការ​តាម​រយៈ​អាជ្ញាធរ​ដែនដី​ដើម្បី​ទទួល​បាន​ឯកសារ​ស្របច្បាប់​ជាថ្នូរ​នឹង​កម្រៃ​ជើងសារ។ ​កម្រៃ​ជើងសារ​នេះ​ឯង​ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​ដែនដី​ខ្លះ​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រត់ការ​ឯកសារ​ឲ្យ​បាន​បើ​ទោះបី​ជា​ពេល​ខ្លះ​ត្រូវ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ក៏ដោយ។ ​អ៊ីចឹង​ហើយ​បាន​ជា​គេ​តែង​លឺ​ករណី​ដី​មួយ​កន្លែងមាន​ប្លង់​ជាន់​គ្នា ​ឬ​ក៏​សុខៗ​ស្រាប់​តែ​មាន​អ្នក​មក​ប្តឹង​ប្រជាពលរដ្ឋ​យក​ដី​ដោយ​សម្អាង​លើ​ប្លង់​កម្មសិទ្ធិ​ដែល​ជួនកាល​កើត​ចេញ​ពី​ការ​ឃុបឃិតគ្នាសោះ។ ទំនាស់​ដីធ្លី​ទាក់ទង​នឹង​ដីសម្បទាន​មួយ​ចំនួន​ក៏មាន​ប្រវត្តិ​ស្រដៀង​គ្នានេះ​ដែរពោល​គឺ​ការ​ឃុបឃិតគ្នា​ក្នុង​បណ្តាញ​រត់ការឯកសារ​នេះ​ឯង។

និយាយ​ជារួម​ វប្បធម៌​ឃុបឃិត​គ្នា​ជា​បណ្តាញ​នេះ​បាន​បង្កលក្ខណៈ​ងាយ​ស្រួល​យ៉ាង​ខ្លាំង​ដល់​អ្នក​រកស៊ី​មិន​ស្មោះត្រង់។ ​វា​ក៏បើក​ឱកាស​ឲ្យ​មន្ត្រី​មាន​បុណ្យ​ស័ក្តិ​ខ្លះ​ឆ្លៀត​ធ្វើខ្នង​បង្អែក​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​មួយចំនួន​ជា​ថ្នូរ​នឹង​កម្រៃ​ជើងសារ​ផងដែរ។​ ក្រុមហ៊ុន​ទាំងនោះ​ច្រើន​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ ហើយ​នៅ​ពេល​មាន​បញ្ហា​គេ​មិន​ងាយ​នឹង​ដោះស្រាយ​បាន​ឡើយ។ ​ការ​ឃុបឃិត​ក៏​ជាមូលហេតុ​ដែល​ធ្វើឲ្យ​សេវាកម្ម​របស់​រដ្ឋ​គ្មានប្រសិទ្ធភាពផងដែរ។ ​ជាក់ស្តែង​ ការ​ត្រួត​ពិនិត្យ​គុណភាព​ទំនិញ​ ការងារ​អធិការកិច្ច​ក្នុង​វិស័យ​មួយចំនួន​ ឬ​ការងារ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ផ្ទះ ​អគារ​ រហូត​ដល់​សំណង់​ផ្លូវស្ពាន​ជាដើម។

ការ​ឃុបឃិត​ក៏​ជា​ប្រភព​នៃ​អំពើ​ពុករលួយ​ដែល​ពិបាក​នឹង​លុប​បំបាត់។ ​វា​មិន​មែន​គ្រាន់​តែ​ជាប្រភព​នៃ​ការកិបកេង​ថវិកា​ជាតិ​ប៉ុណ្ណោះ​ទេ ​សូម្បីតែ​ម្ចាស់​ជំនួយ​ខ្លះ​ក៏​ត្រូវ​បាន​គេ​កិបកេង​ប្រាក់​នៅ​ក្នុង​ប្រព័ន្ធ​ឃុបឃិត​គ្នា​ជា​ខ្សែ​បណ្តាញ​នេះ​ដែរ។ ​គម្រោង​មួយចំនួន​ដែល​ផ្តល់​ថវិកា​ដោយម្ចាស់​ជំនួយ​និង​បាន​ឆ្លងកាត់​ការដេញ​ថ្លៃ​នៅ​ចំពោះមុខ​ក៏ដោយ ​ក៏មិន​អាច​គេច​ផុត​ពី​អំពើ​ពុករលួយ​ដែរ​ពីព្រោះ​ដោយសារ​ការឃុបឃិត ​ការដេញ​ថ្លៃ​ខ្លះ​គ្រាន់​តែ​ជា​ការរៀបចំ​ឆាក​បន្លំ​ភ្នែកម្ចាស់​ជំនួយ​តែ​ប៉ុណ្ណោះ។ ។ អំពើ​ពុករលួយ​ក្នុង​គម្រោង​សុខាភិបាល​ដែល ​ Global Fund ​បាន​រក​ឃើញ​ថ្មី​ៗ​នេះជា​ឧទាហរណ៍​ស្រាប់។

ជំនួញ​ឈើ​មាន​តម្លៃ​ដែល​នៅ​តែ​កើត​មាន​ជា​ហូរហែរ​បង្ក្រាប​មិន​ចេះ​អស់​​ក៏​មាន​ប្រភព​ចេញ​ពី​ការ​ឃុបឃិត​គ្នា​នេះ​ដែរ។ ​ប្រសិន​បើ​គ្មាន​ការ​ត្រូវរូវគ្នារវាងឈ្មួញនិង​សមត្ថកិច្ច​ដែនដី ឬពេលខ្លះការត្រូវរូវជាមួយតុលាការផងនោះ ​ឈើ​ក៏មិន​អាច​ចេញ​ពីព្រៃ​បានដែរ។ ​នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ខ្លះៗ​ប៉ុណ្ណោះដែល​រំលេច​ឲ្យ​ឃើញ​ពីផលវិបាកដ៏ធំធេងនៃ​ការ​ឃុបឃិត​គ្នា​។ សូម្បីតែបទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ក៏អស់ប្រសិទ្ធភាពដោយសារវប្បធម៌ឃុបឃិត​គ្នានេះ​ដែរ។ ​

ជាការ​ពិត​ណាស់​ ការ​ឃុបឃិត​គ្នា​ដើម្បី​ផ​លប្រយោជន៍​ហាក់​បាន​ក្លាយ​ជា​ទម្លាប់​ធម្មតា​មួយ​ទៅ​ហើយ​នៅ​ក្នុង​បណ្តាញ​រដ្ឋបាល​សាធារណៈ ​រាប់តាំង​ពី​កិច្ចការ​តូចតាច​ រហូត​ដល់​កិច្ចការ​ធំៗ។ ​ អំពើ​ឃុបឃិត​បែបនេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​​ស្ថាប័នជាតិ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ វា​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោល​នយោបាយ​រដ្ឋាភិបាល​ជាពិសេស​ប៉ះពាល់​​កិត្តិយស​ប្រទេស​ជាតិ​​ទាំងមូល ​នៅ​ពេល​ដែល​ក្រសែភ្នែក​សហគមន៍​អន្តរជាតិ​និង​អ្នក​វិនិយោគទុន​បរទេស​សម្លឹង​មក​កម្ពុជា​ជា​ទីកន្លែង​ដ៏ស្មុគស្មាញ គ្មានតម្លាភាព​សម្រាប់មុខ​ជំនួញ។ ​បើ​ស្ថានភាព​នេះ​នៅ​តែ​បន្ត កម្ពុជា​មិន​អាច​ទាក់ទាញ​អ្នកវិនិយោគទុន​ធំៗ​ដែល​រកស៊ី​ត្រឹមត្រូវ​បាន​ទេ។

ដូច្នេះ ​ ការគាស់​រំលើង​វប្បធម៌​ឃុបឃិត​គ្នា​មានន័យ​ស្មើនឹង​ការដកចេញ​នូវ​របាំង​ដែល​រារាំង​ការអភិវឌ្ឍ​ប្រទេស។ ​ពិតណាស់​ថា​ វា​មិនមែន​ជាកិច្ចការ​ងាយ​ស្រួល​ទេ​ពីព្រោះ​ផ្នត់គំនិត​ឃុបឃិត​ដើម្បី​លាភ​សក្ការៈ​ផ្ទាល់ខ្លួន​បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅ​ក្នុង​មនុស្ស​ខ្មែរ​យ៉ាងច្រើន​រួច​ទៅ​ហើយ​។ ​ប៉ុន្តែ ​ប្រសិន​បើ​គេ​ទុក​បណ្តោយ​ឲ្យ​វប្បធម៌​នេះ​នៅ​មាន​អត្ថិភាព ​កម្ពុជា​ពិបាក​នឹង​ស្គាល់​ការអភិវឌ្ឍ​ពិតប្រាកដ​ណាស់។​ ជាពិសេស​ ផលវិបាក​នឹង​ធ្លាក់​ទៅ​លើ​រដ្ឋាភិបាល​គណបក្ស​កាន់អំណាច​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ថែម​ទៀត​សម្រាប់​ការបោះឆ្នោត​ខាង​មុខ​នេះ៕

តើកម្ពុជាគួរតែឆ្លងផុតដំណាក់កាលនយោបាយ«ប្តូរជីវិតដើម្បីជាតិ»ហើយឬនៅ? [កែប្រែ]

ពាក្យពេចន៍​ស្នេហា​ជាតិ​ដែល​បង្កប់​ដោយ​អត្ថន័យ«ប្តូរជីវិត​ដើម្បី​ជាតិ» ត្រូវបាន​គេ​លឺជា​ញឹកញាប់​ណាស់​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ មាន​វីរជន​ស្នេហា​ជាតិ​ជាច្រើន​រាប់មិនអស់​ដែល​ត្រូវបាន​គេ​ចាត់ទុកជា​គំរូ​ពី​ព្រោះតែ​ពួកគេ​បាន​សុខចិត្ត​លះបង់​ជីវិត​ដើម្បី​ជាតិ​នៅក្នុង​សម័យ​កាល​ដ៏​ជូរចត់​ជាច្រើន​ដែល​កម្ពុជា​បាន​ឆ្លងកាត់។ ការលះបង់​ជីវិត​រប​ស់​អ្នក​ស្នេហា​ជាតិ​ខ្មែរ​មាន​ទាំង​ជាមួយ​សត្រូវ​ពី​ខាងក្រៅ​ផង​និង​ជាមួយ​សត្រូវ​ដែលជា​ខ្មែរ​គ្នាឯង​ផង។

វីរជន​ស្នេហា​ជាតិ​ទាំងអស់នោះ​ពិតជា​គួរ​ឲ្យ​គោរព​និង​កោតស្ញប់ស្ញែង​ខ្លាំងណាស់។ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ អ្នកស្នេហាជាតិ​ខ្មែរ​នៅតែមាន​ជា​បន្តបន្ទាប់។ ជាក់ស្តែង បច្ចុប្បន្ន ទោះជា​ប្រទេសជាតិ​គួរតែ​ឆ្លង​ផុតពី​ដំណាក់កាល​តស៊ូ​ដាក់​ជីវិត​ហើយក៏​ដោយ ក៏​ពាក្យពេចន៍​ស្នេហា​ជាតិ​នៅតែ​ផុស​ចេញពី​បបូរមាត់​អ្នកនយោបាយ​ខ្មែរជារឿយៗដែរ។ ពាក្យពេចន៍​ទាំងនោះ​ត្រូវបាន​អ្នកនយោបាយ​ប្រើ​ដើម្បី​បង្ហាញ​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​ពួកគេ​ឲ្យ​អ្នកគាំទ្រ​បានលឺ។

ប៉ុន្តែ នៅពេលដែល​គេ​បានលឺ​ពាក្យ​ថា«ស៊ូស្លាប់​ដើម្បី​ជាតិ»ផុស​ចេញពី​បបូរមាត់​របស់​អ្នកនយោបាយ​នៅក្នុង​សម័យកាល​នេះ អារម្មណ៍​មួយ​ក៏បាន​ផុស​ឡើង​ថា​កម្ពុជា​នៅ​មិនទាន់​ឆ្លង​ផុតពី​ដំណាក់កាល​ធ្វើ​នយោបាយ​ដាក់​ជីវិត​នៅឡើយ​ទេ។

ហេតុអ្វី​បានជា​ដូច្នេះ?

ជាការ​ពិតណាស់ ប្រទេស​កម្ពុជា​បាន​ចាប់យក​របត់​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​អស់​រយៈ​ពេល​ពីរ​ទសវត្ស​រ៍​មកហើយ។ ស្ថានភាព​ប្រទេសជាតិ​ក៏បាន​ផ្លាស់ប្តូ​រដែរ៖ ប្តូរ​ពី​សង្គ្រាម​ហែក​ហួរ​និង​កាប់សម្លាប់​គ្នា​មក​សន្តិភាព។ ប្តូរ​ពី​ការដណ្តើម​អំណាច​ដោយ​ចុង​កាណុង​មកជា​ការ​ដណ្តើម​អំណាច​ដោយ​សន្លឹកឆ្នោត និង​ប្តូរ​ពី​ទោស​ប្រហារជីវិត​មក​ត្រឹម​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​តែប៉ុណ្ណោះ។ ទោស​នយោបាយ​ក៏​លែងមាន​ទៀត​ដែរ នេះ​ប្រសិនបើ​អ្នក​នយោបាយ​នាំគ្នា​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ។

ទាំងនេះ​ជាការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។ ការផ្លាស់ប្តូរ​ដ៏​ស៊ីជម្រៅ​នេះ​វា​គួរតែ​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​អ្នកនយោបាយ និង​របៀប​ធ្វើ​នយោបាយ​ផងដែរ ពោលគឺ​ការធ្វើ​នយោបាយ​ក្នុងសម័យ​ទំនើប​នេះ​គួរតែ​លែង​ត្រូវការ​ប្តូរជីវិត​ទៀតហើយ។ ការលះបង់​ត្រឹមតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​បក្សពួក​ដើម្បី​ជាតិ​គឺជា​ការ​គ្រប់គ្រាន់​ហើយពី​ព្រោះ​បើតាម​គោលការណ៍​ប្រជាធិបតេយ្យ ទំនាស់​នៃ​ទស្សន​នយោបាយ​មិនមែនជា​សត្រូវ​ស្លាប់​រស់​ដែល​គួរ​យក​ជីវិត​ទៅ​ប្តូរ​នោះឡើយ។

ប៉ុន្តែ ក្នុងការ​អនុវត្ត​ជាក់ស្តែង​វិញ ជម្លោះ​នយោបាយ​នៅ​កម្ពុជា​នៅតែ​ជា​រឿង​ស្រួចស្រាល់​យ៉ាងខ្លាំង​នៅឡើយ។ បើទោះជា​ស្ថានភាព​មានការ​ប្រែប្រួល​ខុសពី​មុន​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ ក៏ជារឿយៗ «ជម្លោះ​នយោបាយ»នៅតែ​បង្ក​ឲ្យ​មាន​អ្នករងគ្រោះថ្នាក់​ដែល​ជួនកាល​រហូតដល់​អាយុជីវិត​ក៏មាន។ នេះ​មកពី​អ្នកនយោបាយ​នៅ​មិនទាន់​ចេះ​ឈ្លោះ​គ្នា​ដើម្បី​ជាតិ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​នៅឡើយ។ ហេតុ​ដូច្នេះហើយ​បានជា​ការលះបង់​ជីវិត​ដើម្បី​ជាតិ​នៅតែ​ជា​ពាក្យ​ដែលមាន​ឥទ្ធិពល​ក្នុង​ផ្នត់គំនិត​ប្រជាពលរដ្ឋ​ខ្មែរ។

ជាក់ស្តែង ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតែ​ផ្តល់​និយមន័យ​ពាក្យ«នយោបាយ»ថា​ជា​រឿង​គ្រោះថ្នាក់​នៅឡើយ។ គ្រោះថ្នាក់​ដោយសារតែ​អ្នកនយោបាយ​និង​សកម្មជន​នយោបាយ​ជាច្រើន​ដើរ​មិនទាន់​ការវិវឌ្ឍ​ន៍​របស់​ប្រទេសជាតិ​ពោលគឺ​ខណៈដែល​កម្ពុជា​ស្ថិតក្នុង​យុគសម័យ​ប្រជាធិបតេយ្យ​ជា​យូរ​ឆ្នាំ​មកហើយ តែ​អ្នកនយោបាយ​ខ្មែរ​នៅតែ​ប្រើ​មធ្យោបាយ​ដណ្តើម​អំណាច​ដោយ​ការដំឡើង​សាច់ដុំ​ដាក់គ្នា​នៅឡើយ។ ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ក៏​ទំនងជា​មិនអាច​ចៀស​ផុតពី​ហិង្សា​ដែរ​នៅ​ទីបំផុត។

ដូច្នេះ គួរតែ​ដល់ពេល​ហើយ​ដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវ​ដុសខាត់​កម្អែល​នយោបាយ​ចាស់​គំរឹល​ហើយ​បែរមក​ប្រកាន់​ទស្សនៈ​ថ្មី​ជឿនលឿន​តាមបែប​ប្រជាធិបតេយ្យ​ពិតប្រាកដ​ឥត​ក្លែងក្លាយ​ដើម្បី​បង្ហាញ​ភាពជា​គំរូ​ដល់​សកម្មជន​និង​អ្នកគាំទ្រ​របស់ខ្លួន។ ភាពជា​គំរូ​នេះ​គួរ​ស្តែងឡើង​ជាបឋម​តាមរយៈ​ការ​ថ្លែង​សារ​នយោបាយ​នេះឯង។ អំណឹះតទៅ សារ​នយោបាយ​ដែល​បង្កប់​ដោយ​ហិង្សា គំនុំសងសឹក គួរ​ត្រូវបាន​ជំនួស​ដោយ​ពាក្យពេចន៍​ដែល​បង្កប់​ដោយ​ន័យ​អហិង្សា​និង​ការផ្សះផ្សារ​ជាតិ។

ប្រសិនបើ​អ្នកនយោបាយ​អាច​ទទួលយក​ទស្សនៈ​ថ្មី ពី​ការលះបង់​ជីវិត​មកជា​ការលះបង់​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន បក្សពួក ឬ​មុខតំណែង​ដើម្បី​ជាតិ​វិញ​នោះ គេ​ពិតជា​អាច​និយាយ​បាន​ថា​កម្ពុជា​ឆ្លង​ផុតពី​សម័យកាល​ធ្វើ​នយោបាយ​ប្តូរជីវិត​ហើយ។ ផ្ទុយទៅវិញ ប្រសិនបើ​គេ​មិន​​នាំគ្នា​គិតគូរ​ពី​បញ្ហា​នេះ​ទេ ប្រវត្តិសាស្ត្រ​ច្បាស់​ជា​នឹង​ច្រំ​ដែល​ដោយ​ចៀស​មិន​ផុត​ឡើយ៕

វប្បធម៌​លើក​តម្កើង​បុគ្គល[កែប្រែ]

នៅ​តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​កម្ពុជា​។ មន្ដ្រី​រាជការ​គ្រប់​ជាន់​ថ្នាក់ ជា​ពិសេស​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​តែ​ម្ដង បាន​ប្រណាំង​​គ្នាបង្ហាញ​​គាំទ្រ​និង​លើក​តម្កើង​​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​យ៉ាង​លើស​លុប។ មែន​ទែន​ទៅ ការ​លើក​តម្កើង​បុគ្គល​ណាមួយ មិន​មែន​ជា​រឿង​ខុស​ឆ្គង​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​ការ​លើក​តម្កើង​នោះ​ខ្ពង់ខ្ពស់​ហួស​ជ្រុល​ពេក វា​នឹង​បំផ្លាញ​បុគ្គល​ដែល​ត្រូវ​បាន​លើក​តម្កើង​នោះ​ទៅ​វិញ​។

ពាក្យ​ថា វប្បធម៌​លើក​តម្កើង​បុគ្គល ឬ Culture of Personality ថ្វី​ត្បិត​តែ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៨០០​ក្នុង​ប្រទេស​បារាំង​និង​អាឡឺម៉ង់​ក៏​ពិត​មែន ប៉ុន្តែ​ប្រទេស​នានា​លើ​លោក​រួម​ទាំង​កម្ពុជា​ផង បាន​ប្រតិបត្តិ​ទម្លាប់​នេះ​តាំង​ពី​បុរាណ​កាល​មក​ហើយ​។ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា ជនជាតិ​ខ្មែរ​មាន​ទម្លាប់​លើក​តម្កើង​​​ព្រះ​មហាក្សត្រ​ ថា​ជា​អាទិទេព ជា​ព្រះ​ពុទ្ធ ជា​បុគ្គល​មាន​បារមី​ស័ក្តិសិទ្ធិ ជា​ម្លប់ដ៏​ត្រជាក់​ត្រជុំ​​នៃ​ប្រទេស​។ ក្រោយ​ៗ​មក នៅ​ពេល​ដែល​ប្រទេស​ប្ដូរ​របប​នយោបាយ ថ្នាក់​ដឹក​នាំ​ប្រទេស​ត្រូវ​បាន​គេ​គោរព​លើក​តម្កើង​ជំនួស​វិញ​។

នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ លោក​សេនា​ប្រមុខ លន់ នល់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរជន​ដ៏​ឆ្នើម​បំផុត​។ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គេ​បាន​ប្រើ​ប្រាស់​ពាក្យ អង្គការ​មហាលោត​ផ្លោះ មហា​អស្ចារ្យ ដើម្បី​ហៅ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​នេះ​។ ក្រោយ​ៗ​មក​ទៀត នៅ​ក្នុង​សម័យ​​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២ ថ្នាក់​ដឹក​នាំ ជាទូទៅ ត្រូវ​បាន​មន្ដ្រី​ថ្នាក់​ក្រោម អ្នក​គាំទ្រ ក៏​ដូច​ជា​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន ចាត់ទុក​ជា​បុគ្គល​ដ៏​ខ្ពង់​ខ្ពស់​។ ការ​ចូល​រួម​នៅ​ក្នុង​ពិធី​ណាមួយ គឺ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់។ ការ​និយាយ​ជា​សាធារណៈ គឺ​ជា​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​។ សូម្បី​តែ​ហត្តលេខា ក៏​គេ​ចាត់​ទុក​ថា​ជា​ហត្តលេខា​ដ៏​ខ្ពង់​ខ្ពស់​ដែរ​។​ នៅ​តាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​​មួយ​ចំនួន តាំង​ពី​កម្មវិធី​ព័ត៌មាន រហូត​ដល់​កម្មវិធី​កម្សាន្ត សកម្មភាព​របស់​ថ្នាក់​ដឹក​នាំ​ត្រូវ​បាន​ផ្សព្វផ្សាយ​ភ្ជាប់​ជាមួយ​ដោយ​សារ​លើក​តម្កើង​ពី​គុណ​បំណាច់ ការ​តស៊ូ និង​ការ​លះ​បង់​នានា ដើម្បី​សុខ​សន្តិភាព​របស់​ប្រទេស​។

ជា​ការ​ពិត​ហើយ​ថា ការ​លើក​តម្កើង​បុគ្គល​ណាមួយ មិន​មែន​ជា​រឿង​ខុស​ឆ្គង​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​ការ​លើក​តម្កើង​នោះ​​​ខ្ពង់ខ្ពស់​ហួស​ជ្រុល​ពេក មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត វា​នឹង​​ត្រឡប់​ទៅ​​បំផ្លាញ​មេ​ដឹក​នាំ​​ដែល​ត្រូវ​បាន​លើក​តម្កើង​នោះ​ទៅ​វិញ​។ ជា​ទូទៅ នៅ​ក្នុង​សង្គម​ដែល​ប្រកាន់​យក​វប្បធម៌​លើក​តម្កើង​បុគ្គល គេ​ច្រើន​តែ​សង្កេត​ឃើញ​ថា ថ្នាក់​ដឹក​នាំ​មាន​អំណាច​ខ្លាំង ក្នុង​ការ​បង្គាប់​​បញ្ជា​​មន្ដ្រី​ថ្នាក់​ក្រោម​​​។ ការ​អនុវត្ត​របៀប​នេះ​ក្លាយ​ជា​ទម្លាប់ រហូត​ធ្វើ​ឲ្យ​មន្ដ្រី​ថ្នាក់​ក្រោម​ក្លាយ​ជា​ខ្ជិល​ច្រអូស មិន​ទទួល​ខុស​ត្រូវ​លើ​ការងារ​របស់​ខ្លួន ទាល់​តែ​មាន​បញ្ជា​ពី​ថ្នាក់​លើ​។ ទាំង​នេះ​បាន​ធ្វើ​ឲ្យ​បញ្ហា​តូច​ប្រមូល​ផ្ដុំ​ក្លាយ​ជា​បញ្ហា​ធំ និង​ចាក់​ស្រែះ​ពិបាក​ដោះ​ ស្រាយ​។

រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​វប្បធម៌​លើក​តម្កើង​ថ្នាក់​ដឹក​នាំ ធ្លាប់​ទទួល​បាន​​មេរៀន​ជូរចត់ ​និង​ច្បាស់លាស់​ណាស់​ តាមរយៈ​ការស្រុតចុះ​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្នុងការ​បោះឆ្នោត​សភា​ចុងក្រោយ​នេះ។ មេរៀន​នេះ ​គួរតែ​មានន័យ​គ្រប់គ្រាន់​ក្នុងការ​កែលម្អ​ស្ថានការណ៍​ឡើងវិញ។ ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​វប្បធម៌​លើក​តម្កើង​ ដើម្បី​ផ្គាប់​ថ្នាក់លើ​ច្រើនជាង​ផ្គាប់ចិត្ត​ពលរដ្ឋ​ម្ចាស់ឆ្នោត ​នៅតែ​មិនទាន់​ថមថយ​នៅឡើយ​ទេ។ សព្វ​ថ្ងៃ គេ​នៅ​តែ​ប្រទះ​ឃើញ សារ​ជូន​ពរ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នានា​សម្រាប់​បុគ្គល​ណា​ម្នាក់ ជា​ពិសេស​ថ្នាក់​ដឹក​នាំ នៅ​ក្នុង​ឱកាស​ខួប​កំណើត ឬ​ក្នុង​ឱកាស​តែង​តាំង​ឋានៈ​ថ្មី​ណា​មួយ​។

យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​បន្ទោស មន្ដ្រី​ថ្នាក់​ក្រោមចំពោះ​ការ​លើក​តម្កើងមេ​កើយ​យ៉ាង​ដូច្នេះ​ណាស់​។ ពិបាក​បន្ទោស ព្រោះការ​ប្រតិបត្ត​របៀប​នេះ កើត​មាន​តាំង​ពី​បុរាណ​កាល ហើយ​​បន្ត​កើត​មាន​កាន់​តែ​ច្រើន​ឡើង​ៗ​នា​ពេល​បច្ចុប្បន្ន​។ អ្នក​លើក​តម្កើង​គេ​មួយ​ចំនួន មិន​ត្រឹម​តែ​ចង់​ទំយើ​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​តាម​ទម្លាប់​ប៉ុណ្ណោះ​ទេ ពួក​គេ​ក៏​ចង់​បាន​មក​វិញ​ដែរ​នូវ​ឥទ្ធិពល​និង​ផល​ប្រយោជន៍​។

ដូច្នេះ ការ​បញ្ចប់​វប្បធម៌​លើក​តម្កើងបុគ្គល​ដែល​ជា​មេកើយ​​នេះ ទំនង​មិន​អាច​ទៅ​រួច​ទេ ប្រសិន​​បើ​គេ​រង់​ចាំ​តែ​ការ​អនុវត្ត​ពី​មន្ដ្រី​ថ្នាក់​ក្រោម​តែ​ម្ខាង​។ មន្ដ្រីថ្នាក់​លើ ដែល​ត្រូវ​គេ​លើក​តម្កើង ត្រូវ​ទទួល​ស្គាល់​ថា ការ​ប្រព្រឹត្ត​របៀប​នេះ កំពុង​តែ​បង្កើត​ជា​បញ្ហា​។ ហើយ​ត្រូវ​បង្កើត​ទម្លាប់​ថ្មី​ ដែល​ថ្នាក់​ក្រោម​អាច​សរសើរ ព្រម​ទាំង​រិះគន់ស្ថាបនា​​មន្ដ្រី​ថ្នាក់​លើ ដោយ​ផ្អែក​លើ​តថភាព​ជាក់​ស្ដែង​។ មាន​តែ​ទម្លាប់​ថ្មី​ដូច្នេះ​ទេ ទើប​អាច​ផ្ដួល​រំលំ​នូវ​ការ​ធ្វើ​នយោបាយ​បែប​អំណាច​ប្រមូល​ផ្ដុំ ឈាន​ទៅ​ដោះ​ស្រាយ​បញ្ហា​នានា​នៅ​ក្នុង​សង្គម​ជាតិ​បាន​ពិត​ប្រាកដ​៕