អ្នកប្រើប្រាស់:ខន វាសនា

ពីវិគីភីឌា

សូមស្វាគមន៍ មកកាន់ ខេត្តព្រះសីហនុ

ខ្ញុំបាទឈ្មោះ ខន វាសនា ភេទ ប្រុស កើតនៅថ្ងៃទី ១៥​ ខែកញ្ញា ឆ្នាំ១៩៩៣​ ឥឡូវខ្ញុំជាសិស្ស ផ្នែកទំនាក់ទំនងសង្កម និង សារព័ត៌មាន ឆ្នាំទី១ ជំនាន់ទី៨ នៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ។ ថ្ងៃនេះខ្ញុំកំពុងរៀន វិគីមីឌា ជាថ្ងៃដំបូងដូច្នេះប្រសិនបើមានកំហុសសូមជួយកែប្រែផង។ សូមអគុណ......!!!

"សេដ្ឋកិច្ចកម្ពុជា"

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក ។ ក្នុងឆ្នាំ ១៩៩៩ ផលិតផលសរុបក្នុងស្រុក របស់កម្ពុជា គឺ ៣១០០ លានដុល្លា ដែលគិតក្នុងមនុស្សម្នាក់ ២៧០ ដុល្លារពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។ មុនពេលធ្លាក់ចូលក្នុងជំលោះស៊ីវិលនាឆ្នាំ១៩៧០ កម្ពុជាខ្វះខាតនូវការអភិវឌ្ឍន៍ឧស្សាហកម្មដោយកំលាំងពលកម្ម ភាគច្រើនស្ថិតក្នុងផ្នែកកសិកម្ម។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងបាននូវម្ហូបអាហារ និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង។ ទោះជាទិន្នផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។ សង្គ្រាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខ្មែរក្រហមពីឆ្នាំ ១៩៧៥- ១៩៧៩ និងសង្គ្រាមកម្ពុជា-វៀតណាមពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ នៅអំឡុងឆ្នាំ ១៩៧៤ នៃពេលសង្គ្រាម អង្ករត្រូវបាននាំចូលពី ខាងក្រៅ ផលិតផលធញ្ញជាតិរបស់កម្ពុជាដែលពីមុនអំណោយផលដល់ការនាំចេញ ផលិតផលកៅស៊ូបានធ្លាក់ចុះយ៉ាងគំហុក។ ភាពវឹកវរផ្ទៃក្នុងបានធ្វើអោយប៉ះពាល់ដល់ឧស្សាហកម្មកែឆ្នៃរបស់ កម្ពុជាដែលនៅក្មេងខ្ចីនៅឡើយ និងបានបំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោគ និងផ្លូវដែក។ ក្នុងឆ្នាំ ១៩៧៥ របបថ្មីខ្មែរក្រហមបានធ្វើជាតូនីយកម្មនូវរាល់មធ្យោបាយផលិត ក្នុងប្រទេសកម្ពុជា។ លុយ និងកម្មសិទ្ធិ ឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើសហករូបនីយកម្ម កម្មសិទ្ធផ្ទាល់ខ្លួនត្រូវបានបម្លែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ។ ផែនការ ៤ ឆ្នាំរបស់ខ្មែរក្រហមដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យ ដែលបានព្រាងក្នុងឆ្នាំ ១៩៧៦ បានឆ្លុះបញ្ចាំងពីការធ្វើស្រូវច្រើនរដូវ និងការពង្រីកឲ្យបានធំទូលាយនូវប្រព័ន្ធធារាសាស្ត្រ។ គម្រោងផែនការនេះមានបំណងបង្កើនចំណូលដែលបានមកពីការនាំចេញអង្ករ និងផលិតផលផ្សេងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគ្រឿងចក្រដែលប្រើប្រាស់សម្រាប់បម្រើដល់វិស័យ ឧស្សាហូបនីយកម្មនៅក្នុងប្រទេស។ គម្រោងផែនការ៤ឆ្នាំ នេះ ត្រូវបានបង្កើតឡើងដោយពុំបានពិចារណាអោយបានស៊ីជំរៅ និងត្រូវបានបង្ខំអោយអនុវត្តដោយឃោឃៅ និងពុំ ទទួលបានជោគជ័យឡើយ។ ផលិតស្រូវកើនឡើងតិចតួច តែមានមនុស្សរាប់រយពាន់នាក់បានស្លាប់រវាងឆ្នាំ១៩៧៦-១៩៧៨ ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកំលាំង និងជំងឺដង្កាត់ដែលពុំបានយកចិត្តទុកដាក់ព្យាបាល និងពិនិត្យរោគសញ្ញា ខុស។ ពួកខ្មែរក្រហមបានប្រហារជីវិតមនុស្សរាប់រយពាន់នាក់ដោយចោទពួកគេ ថាជាសត្វ្រុវរបស់អង្គការ។ អំពើឃោឃៅ របស់របបខ្មែរ ក្រហមបានសំលាប់រង្គាលកំលាំងពលកម្មកម្ពុជាយ៉ាងច្រើន។ បន្ទាប់ពីរបបរខ្មែរក្រហមត្រូវដួលរលំក្នុងដើមឆ្នាំ ១៩៧៩ មក រដ្ឋាភិបាលបានបើកទូលាយលើវិស័យកសិកម្ម ប្រជាជន កម្ពុជារាប់លាននាក់បានប្រកបការងារជាកសិករបែបគ្រួសារ។ ក្នុងអំឡុងពាក់កណ្តាលាទសវត្ស ៩០ ទើបកម្ពុជាអាចមាន ផលិតផលអង្ករគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ខ្លួនឯងបាន និងចាប់ផ្តើមនាំចេញបានបន្តិចបន្តួច។ ហេថារចនាសម្ព័ន្ធប្រទេសបាន កែលំអបន្តិចម្តងៗក្នុងឆ្នាំ ៩០ ដោយមួយភាគធំផ្អែកលើជំនួយបរទេស។ តែវិស័យផ្សេងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បាន រីកចំរើននៅឡើយទេ។ ក្នុងឆ្នាំ១៩៩៥សេដ្ឋកិច្ចប្រទេសទាំងមូលមានកំរិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះបើ ប្រៀបធៀប ទៅនឹងមុនឆ្នាំ ១៩៧០សម្រាប់អ្នកមកទស្សនានៅប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីកចំរើនដែលគេ មើលឃើញនៅភ្នំពេញ។ពន្ធលើតំលៃបន្ថែមទិដ្ឋភាពទូទៅពន្ធលើតំលៃបន្ថៃម VAT ត្រូវបានអនុវត្តសម្រាប់ របបពិតនៃអ្នកបង់ពន្ធចាប់ពីថ្ងៃទី ១ មករា ១៩៩៩ មក។ ក្រោមប្រព័ន្ធ VAT ពន្ធលើទិន្នផល "Output TAX" ត្រូវប្រមូលពីអតិថិជនដោយបន្ថែម VAT ទៅលើចំនួនដែលគេបានចំណាយ។ ទោះបីជាយ៉ាងណាក៏ដោយក៏អាជីវករត្រូវបង់ផង ដែរនូវពន្ធលើធនធានដើម "Input TAX" ទៅអ្នកផ្គត់ផ្គង់លើតំលៃដែល ខ្លួនបានជាវ។ អាជីវករត្រូវបង់ Output TAXបន្ទាប់ពីដករំលួស Input TAX ដែលបង់អោយអ្នកផ្គត់ផ្គង់រួច។ តាមទ្រឹស្តី អាជីវករបង់ពន្ធលើតំលៃដែលបន្ថែមទៅក្នុងចង្វាក់ផ្គត់ផ្គង់។ ពន្ធនេះកើតឡើងដោយអ្នកទិញ រឺអាជីវករដែលត្រូវ លើកលែងពីពន្ធពេលដែលអ្នកទិញ រឺអាជីវករមិនអាចទារ Input TAX ដែលបង់បាន។

ដែនអនុវត្តប្រព័ន្ធ VAT របស់កម្ពុជាបច្ចុប្បន្នកំណត់ត្រឹមសកម្មភាពអាជីវកម្មនៃអ្នកបង់ពន្ធ របបពិត ដែលផលិតនូវរបស់ផ្គត់ផ្គង់ ដែលត្រូវបង់ពន្ធហើយរួមទាំងអ្នកនាំចូលខ្លះ។ សូមមើលខាងក្រោមៈ អ្នកបង់ពន្ធរបបពិតរួមមានអ្នកបង់ពន្ធ Incorperated និង Large ដែលទាក់ទងដល់ផលិតកម្មពាណិជ្ជកម្ម និង សេវាកម្ម។ ក្នុងករណីនីមួយៗអាជីវករត្រូវបង់ VAT លើតំលៃនៃទំនិញ រឺសេវាដែលត្រូវផ្គត់ផ្គង់។ ការបង់ពន្ធលើ របបមិនពិតអាចនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធ VAT នាពេលក្រោយ។ VAT ក៏អនុវត្តផងដែរលើតំលៃនៃអាករលើទំនិញដែលនាំចូលដោយរួមមាន សម្បទាន ទោះបីសម្រាប់អ្នកនាំចេញក៏ដោយ ទំនិញដែលលើកលែងពន្ធខ្លះមានបារី គ្រឿងស្រវឹង ផលិតផលគ្រឿងយន្តដែលនាំចូលសម្រាប់គាំទ្រដល់ការកែឆ្នៃនាំចេញ។ ទំនិញដែលនាំចូលអាចចាត់ទុកជាសេវាភ្ជាប់រួម។ អ្នកនាំចូលត្រូវបង់ VAT ដល់គយនៅក្នុងពេលដែលអ្នកនាំចូលនោះ បង់ពន្ធនាំចូល។ VAT អាចត្រូវបង់នៅពេលទំនិញណាមួយត្រូវគេចាត់ទុកថាសម្រាប់ ប្រើប្រាស់ជាបុគ្គលរឺក៏ជាអំណោយ។

ទំនិញ និងសេវារួចពន្ធ VAT មិនត្រូវបានរាប់បញ្ចូលអោយបង់ទេ នូវសកម្មភាពដែលរួមមានការផ្គត់ផ្គង់នូវៈ • សេវាប្រៃសនីយ៍សាធារណៈ • សេវាថ្មាំពេទ្យ និងពេទ្យ, និងរាល់ទំនិញដែលបម្រើអោយសកម្មភាពនេះ • សកម្មភាពដឹកជញ្ជូនសាធារណៈដែលប្រតិបត្តិការដោយអ្នកផ្គត់ផ្គង់ខ្លួនឯង • ជំនួញផ្នែកធានារ៉ាប់រង • សេវាហិរញ្ញវត្ថុមួយចំនួន • ការនាំចូលនូវទំនិញផ្ទាល់ខ្លួនមួយចំនួន • សកម្មភាពមួយចំនួនដែលមិនគិតពីប្រាក់ចំណេញពោលគឺ ក្នុងគោលដៅប្រយោជន៍សាធារណៈ ដូចដែលមានចែងក្នុង ច្បាប់។ បើសិនជាអាជីវករលក់នូវទំនិញ រឺសេវាដែលរួចពន្ធ គេមិនអាចទារពន្ធ Input TAX ដែលបង់លើការជាវនេះបានទេ។ ប្រការនេះផ្ទុយពីអាត្រាសូន្យ ដែលអ្នកលក់ត្រូវរាប់បញ្ចូលទៅក្នុងប្រព័ន្ធ VAT និងដែលអាចត្រូវបង់ Input TAX។ បើ សិនជាអាជីវករលក់ទាំងរបស់ដែលត្រូវបង់ និងរួចពន្ធនោះ គេអាចត្រឹមតែទាមទារអោយបង់ពន្ធលើរបស់ដែលជាប់ជំពាក់ និង សកម្មភាពដែលត្រូវបង់ពន្ធប៉ុណ្ណោះ។

អាត្រាពន្ធ មានអាត្រាពន្ធ VAT ចំនួនពីរដូចខាងក្រោមៈ • ០%- អាត្រានេះអនុវត្តសម្រាប់តែទំនិញដែលនាំចេញពីកម្ពុជា និងសេវាដែលធ្វើនៅក្រៅកម្ពុជា ការនាំចេញត្រូវកំណត់ថា រាប់បញ្ចូលទៅក្នុងការដឹកជញ្ជូនអន្តរជាតិសម្រាប់អ្នកដំណើររឺ ទំនិញនិងសេវាដែលទាក់ទងទៅនឹងការដឹកជញ្ជូនអន្តរជាតិ។ • ១០%- នេះជាអាត្រាស្តង់ដារអនុវត្តចំពោះរាល់ការផ្គត់ផ្គង់ដែលមិនបង់ពន្ធដ៏ទៃទៀត។

មូលដ្ឋានប្រមូលពន្ធ Output TAX ជាទូទៅត្រូវគិតតាមការគុណតំលៃបង់ពន្ធ ពន្ធ VAT សុទ្ធដែលយកពីតំលៃវិក័យ ប័ត្រដោយអាត្រា VAT ដែលអនុវត្ត។ ជាមួយមុខទំនិញកំណត់មួយចំនួន VAT ត្រូវបានគណនាដោយផ្អែកលើ ជីធ នៃតំលៃនាំចូលបូកនឹងពន្ធគយ នាំចូលបូកនឹងពន្ធពិសេសលើសេវា និងទំនិញមួយចំនួន។ សម្រាប់ទំនិញដែលលក់ឈរលើគោលការណ៍ទិញ-ជួល 9រិះេ-ផុរចហាសបេ និងកិច្ចសន្យាជួលហរិញ្ញវត្ថុ 9ធិនានចិលា-លសោបេ VAT ត្រូវបានគណនាលើតំលៃសរុបនៅពេលផ្គត់ផ្គង់ ដែលខុសពីប្រាក់បង់បន្តិចម្តងៗដែលទទួលបាន។ សម្រាប់ទំនិញដែលស្ថិតក្រោមការជួល រឺទិញដោយបង់តាមរយៈពេល ទំនិញត្រូវបានចាត់ទុកថាត្រូវបានផ្តង់ផ្គង់ជាបន្តបន្ទាប់។ Input Credit ក៏ត្រូវបង់ពន្ធ VAT ដែរលើការកំសាន្តរួមមានផលិតផលប្រេង និងការទិញយានយន្តរបស់អ្នក ដំណើរខ្លះ។

ការចុះបញ្ជី អ្នកបង់ពន្ធលើរបបពិតទាំងអស់ដែលផ្គត់ផ្គង់នូវរាល់ទំនិញ និងសេវាបង់ពន្ធនៅកម្ពុជាត្រូវចុះបញ្ជីសម្រាប់ VAT។ ការចុះបញ្ជីដោយស្ម័គ្រចិត្តសម្រាប់អ្នកដែលមិនបង់របបពិតនិង អង្គភាពដែលទទួលអាជ្ញាប័ត្រពី ជឌជ ក្នុងដំណាក់កាល មុនពេលប្រតិបត្តិការក៏អាចធ្វើបានដែរ។

បែបបទរដ្ឋបាល សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក អ្នកបង់ពន្ធទាមទារអោយបិទបញ្ជី VAT និងធ្វើសេចក្តីប្រកាស និងការទូទាត់ផ្អែកលើ មូលដ្ឋានប្រចាំខែនៅថ្ងៃទី២០នៃខែបន្ទាប់។ សម្រាប់ការនាំចូល VAT អាចបង់ទៅគយនៅពេលនាំចូល។ នៅពេលដែល Input VAT របស់អ្នកបង់ពន្ធលើសពី Output VAT អាជីវករត្រូវប្រកាសពីការលើសនេះក្នុងរយៈពេលបីខែបន្ទាប់។ អាជីវករអាចស្នើសុំអោយអាជ្ញាធរគយបង់អោយខ្លួនវិញនូវអ្វីដែលលើស ។ បទដ្ឋានពិសេសនៃការបង់ជូនវិញសម្រាប់អ្នក នាំចេញ និងអង្គភាពដែលទទួលអាជ្ញាប័ត្រពី CDC ក្នុងដំណាក់កាលមុនពេលប្រតិបត្តិការ។ បទដ្ឋានលំអិតរួមមាន កាតព្វកិច្ចក្នុងការថែរក្សាតួលេខ និងការធ្វើវិក័យប័ត្រពិសេស។ វិក័យបត្រប្រែប្រួលដោយផ្អែកលើការចុះបញ្ជី រឺមិនចុះបញ្ជី VAT របស់អ្នកដែលកំពុងធ្វើវិក័យបត្រ។ ២.ពន្ធលើផលរបរទិដ្ឋភាពទូទៅ៣១ ធ្នូ ១៩៩៨ ពន្ធលើផលរបរត្រូវអនុវត្តលើរាល់បុគ្គល រឺអង្គភាពទោះបីបុគ្គលរឺក្រុមហ៊ុនក្នុងស្រុក រឺក៏បរទេសដែល ដាក់ទុនក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការចាប់ផ្តើមអនុវត្តVATពីថ្ងៃទី១មករា១៩៩៩មក ពន្ធលើផលរបរលែងត្រូវបាន គេអនុវត្តទៀតហើយលើអ្នកបង់ពន្ធរបបពិត។ ពន្ធ៤%នៃការប្រើប្រាស់ពីមុន ក៏ត្រូវបានដកចេញផងដែរពីរាល់អ្នកនាំចូល ទោះបីជា VAT នៅអនុវត្តក៏ដោយ។ ពន្ធលើផលរបរបន្តអនុវត្តចំពោះអ្នកបង់ពន្ធមិនមែនរបបពិតក្នុងអា ត្រាទាប២%។ សម្រាប់ពន្ធលើផលរបរគឺរួមមានប្រាក់ ចំណូលពីការផ្គត់ផ្គង់ទំនិញ និងសេវាទោះបីជាអ្នកនាំចេញភាគច្រើនត្រូវលើកលែង។ ផលរបរដែលមិនទាក់ទងនឹងពន្ធលើ ផលរបរត្រូវបានកំណត់ក្នុងក្របខ័ណ្ឌដូចខាងក្រោមៈ • ការលក់ផលិតផលកសិកម្មដែលមិនកែឆ្នៃ ដែលការលក់នេះធ្វើដោយអ្នកផលិត • សកម្មភាពអាជីវកម្មតូចៗ • ការនាំចេញភាគច្រើន មូលដ្ឋានបង់ពន្ធពន្ធលើផលរបរគឺជាពន្ធលើប្រាក់ដែលប្រកបរបរដែលរកបាន ហើយវាមិនមែនជា VAT ទេ។ ជាទូទៅគេគណនាវាដោយតំលៃសរុបដែលមានក្នុងវិក័យប័ត្រដោយអាត្រាអនុវត្តកំណត់មួយ។ វាជាការសាមញ្ញែដលពន្ធនេះត្រូវបានទារលើភាគីធ្វើ វិក័យប័ត្រ។ករណីនេះពន្ធលើផលរបរដែលប្រមូលបានជាទូទៅចាត់ទុកថា ជាបំណុលនៃពន្ធលើផលរបរទាំងមូលឧទាហរណ៍ដូចជាគ្មានការហូតពន្ធដែរ។

អាត្រាពន្ធ ចាប់ពីថ្ងៃទី ១ មករា ១៩៩៩ មក ពន្ធលើផលរបរត្រូវបានក្នុងអាត្រា ២%។ បែបបទរដ្ឋបាលចំពោះទំនិញក្នុងស្រុក អ្នកបង់ពន្ធត្រូវធ្វើសេចក្តីប្រកាស និងបង់ពន្ធពិសេសនេះលើគោលការណ៏ប្រចាំខែដោយមិនអោយ ហួសពីថ្ងៃទី ១០ នៃខែបន្ទាប់។ សម្រាប់ទំនិញនាំចូលពន្ធពិសេសត្រូវបង់ទៅអោយគយក្នុងពេលនាំចូល ។ បទដ្ឋានលំអិត មានចែងពីកាតព្វកិច្ចក្នុងការថែរក្សាទិន្នន័យ និងការធ្វើវិក័យប័ត្រ។

២.១. ពន្ធពិសេសលើសេវា និងទំនិញកំណត់ ទិដ្ឋភាពទូទៅ ពន្ធពិសេសលើសេវា និងទំនិញកំណត់គឹជាទំរង់មួយនៃពន្ធអាករដែលអនុវត្តចំពោះការនាំ ចូល រឹផលិតផលក្នុងស្រុក និង ការផ្គត់ផ្គង់សេវា និងទំនិញកំណត់។ អត្រាពន្ធទំនិញ សេវា និងអត្រានៃពន្ធមានដូចខាងក្រោមៈ • រថយន្តមួយចំនួន និងគ្រឿងបន្លាស់ ដែលមានកំលាំងខ្លាំងជាង ២០០០ សេសេ ៖ ៣០% • រថយន្តមួយចំនួន និងគ្រឿងបន្លាស់ ដែលមានកំលាំងខ្លាំងជាង ២០០១ សេសេ ៖ ២០% • រថយន្តទំហំធំមួយចំនួនធំ ឧ. (ឡានដឹកអ្នកដំណើរ ឡានដឹកទំនិញ ) ៖ ១០% • ម៉ូតូ និងគ្រឿងបន្លាស់ដែលមានកំលាំងខ្លាំងជាង ១២៤ សេសេ ៖ ១០% • ផលិតផលប្រេងមួយចំនួន ២០% • ភេសជ្ជៈដែលមិនស្រវឹង និងមានសារធាតុកាបូណាតខ្លាត ៖ ២០% • ស្រាបៀ ស្រា និងគ្រឿងផឹកស្រវឹង ៖ ១០% • បារី និងស៊ីហ្គា ៖ ១០% • សណ្ឋាគារ និងកន្លែងកំសាន្ត ៖ ១០% • សំបុត្រយន្តហោះអន្តរជាតិ ដែលក្នុងកម្ពុជា ៖ ២% • សកម្មភាពទូរគមនាគមន៏អន្តរជាតិខ្លះ ៖ ២% ចូរកំណត់ចំណាំថា ការអនុវត្តន៏ពន្ធពិសេសលើការជួលបន្ទប់សណ្ឋាគារត្រូវបានផ្អាករហូតដល់មានសេចក្តីណែនាំថ្មី។មូលដ្ឋានទារពន្ធ សម្រាប់ទំនិញដែលផលិតក្នុងស្រុក ពន្ធពិសេសគឺជាទូទៅគិតលើតំលៃលក់ក្រោយចេញពីរោងចក្រ។ សម្រាប់ទំនិញដែល នាំចូលវិញពន្ធនេះគិតលើតំលៃ ជីធ រួមជាមួយពន្ធគយ។ សម្រាប់សំបុត្រយន្តហោះ សណ្ឋាគារ និងសេវាទូរគមនាគមន៍ពន្ធ នេះជាទូទៅបង់លើតំលៃដែលមានក្នុងវិក័យប័ត្រដោយចំពោះសំបុត្រ យន្តហោះ ត្រូវកំណត់ត្រឹមសំបុត្រដែលចេញក្នុង ប្រទេសកម្ពុជា។

បែបបទរដ្ឋបាលចំពោះទំនិញក្នុងស្រុក អ្នកបង់ពន្ធត្រូវធ្វើសេចក្តីប្រកាស និងបង់ពន្ធពិសេសនេះលើគោលការណ៏ប្រចាំខែដោយមិនអោយ ហួសពីថ្ងៃទី ១០ នៃខែបន្ទាប់។ សម្រាប់ទំនិញនាំចូលពន្ធពិសេសត្រូវបង់ទៅអោយគយក្នុងពេលនាំចូល ។ បទដ្ឋានលំអិតមាន ចែងពីកាតព្វកិច្ចក្នុងការថ្ងែរក្សាទិន្នន័យ និងការធ្វើវិក័យប័ត្រ។

៣. ពន្ធគយនាំចេញ នាំចូល ពន្ធនាំចូល ពន្ធនាំចូលគ្របដណ្តប់លើទំនិញជាច្រើនប្រភេទ។ ជាទូទៅអាត្រាមានពី ៧% ១៥% ២០% ៣៥% រឺ ៥០%។ ការលើកទឹកចិត្តចំពោះវិនិយោគ ការលើកលែងពន្ធនាំចូលអាចផ្តល់ជូនដោយ ជឌជ ដោយចាត់ទុកថាជាការលើកទឹកចិត្តចំពោះការវិនិយោគ។ ការលើក លែងនេះអនុវត្តចំពោះ ៖ • សំភារៈសំណង់ • គ្រឿងម៉ាស៊ីន និងសំភារៈ និងគ្រឿងបន្លាស់ ដែលត្រូវប្រើសម្រាប់ផលិតកម្ម • សំភារៈឆៅ និងទំនិញពាក់កណ្តាលកែឆ្នៃ ដែលប្រើក្នុងផលិតកម្ម • គម្រោងវិនិយោគ ដែលមានទំនាក់ទំនង និងការលើកទឹកចិត្តផ្នែកពន្ធនាំចុលរួមមានៈ • គម្រោងដែលមានទិសដៅនាំចេញ យ៉ាងតិច៨០% • គម្រោងដែលស្ថិតក្នុងតំបន់លើកទឹកចិត្តពិសេស • គម្រោងក្នុងផ្នែកឧស្សាហកម្មទេសចរណ៏ • គម្រោងផលិតកម្មការងារបំពាក់បំពន • គម្រោងផ្នែកហេថារចនាសម្ពន្ធ័ និងថាមពល ពន្ធនាំចេញ ពន្ធនាំចេញគ្របដណ្តប់លើមុខទំនិញមួយចំនួនមានកំណត់តែប៉ុណ្ណោះ ដូចជាឈើនិងផលិតផលចេញអំពីសត្វមួយចំនួន ភាគច្រើនរួមមានអាហារសមុទ្រ។

៤. ពន្ធលើបៀវត្ស ទិដ្ឋភាពទូទៅ បទបញ្ញាត្តិស្តីពីពន្ធលើបៀវត្សរបស់កម្ពុជាកំណត់តាមគោលការ ណ៏ប្រភព និងការស្នាក់នៅផ្តល់អោយជាលក្ខណៈ អន្តរជាតិ។ ប្រាក់បៀវត្សបរទេសសម្រាប់ជនដែលស្នាក់នៅកម្ពុជា ស្ថិតក្រោមពន្ធលើបៀវត្សរបស់កម្ពុជាចំពោះអ្នកដែលមិន ស្នាក់នៅកម្ពុជា តែប្រាក់បៀវត្សមានប្រភពពីកម្ពុជាក៏ស្ថិតក្រោមពន្ធលើប្រាក់បៀវត្ស នេះដែរ។ ទីកន្លែងនៃការបើក បៀវត្សមិនទាក់ទងដល់ការកំណត់ប្រភពវាឡើយ។ កម្ពុជាធ្វើការបែងចែកខុសពីគ្នារវាងប្រាក់បៀវត្សសុទ្ធ និងប្រាក់ចំណេញបន្ទាប់បន្សំ។ ប្រាក់បៀវត្សសុទ្ធត្រូវទារពី និយោជិតក្នុងពេលដែលពន្ធលើបៀវត្សលើប្រាក់ចំណេញបន្ទាប់បន្សំត្រូវ បង់ដោយនិយោជក។ ពន្ធលើបៀវត្សគ្របដណ្តប់លើ ប្រាក់ខែដែលទាក់ទងនឹងការបំពេញការងារតែប៉ុណ្ណោះ ដែលខុសពីចំណូលបុគ្គលទូទៅ។ ចំណូលសុទ្ធមិនត្រូវបានរាប់ បញ្ចូលផងដែរ ដោយចំណូលរបៀបនេះត្រូវស្ថិតក្រោមប្រភេទពន្ធលើប្រាក់ចំណេញ។ បទដ្ឋានទាំងនេះអាចអោយអាជ្ញាធរ គិតថាអ្នកពិគ្រោះយោបល់ខ្លះជានិយោជិត។

ការស្នាក់នៅ អ្នកដែលស្នាក់នៅកម្ពុជា ដែលកំណត់ថាជានិយោជិត អ្នកបង់ពន្ធរឺមនុស្សម្នាក់គឺអ្នកដែល ៖ • ស្នាក់នៅកម្ពុជា រឺ • មានទីកន្លែងជាគោលនៅកម្ពុជា រឺ • ដែលមានវត្តមាននៅកម្ពុជាលើសពី ១៨២ថ្ងៃ ក្នុងមួយឆ្នាំនៃប្រតិទិន។

ប្រាក់បៀវត្សដែលត្រូវបង់ពន្ធ ការបែងចែកខុសគ្នាត្រូវធ្វើចំពោះបៀវត្សសុទ្ធ និងប្រាក់ចំណេញបន្ទាប់បន្សំ។ កំរិតនៃការបង់ពន្ធខុសគ្នាត្រូវយកមក អនុវត្តលើបៀវត្សសុទ្ធ។ បៀវត្សសុទ្ធរួមមាន ប្រាក់ខែ ប្រាក់កំលាំងពលកម្ម ប្រាក់រង្វាន់ ប្រាក់លើសម៉ោង ការទូទាត់កំចី និងប្រាក់បើកមុនដែល ផ្តល់ដោយនិយោជក។

ផលចំណេញបន្ទាប់បន្សំ ផលចំណេញបន្ទាប់បន្សំរួមមានៈ • ការប្រើប្រាស់យានយន្ត • ប្រដាប់ប្រដាដែលប្រើប្រាស់សម្រាប់តុបតែងទីកន្លែងស្នាក់នៅ រួមមានគ្រឿងសង្ហារឹម និងប្រដាប់ប្រដាខាងក្នុងផ្សេង ទៀតផង។ • កំចីអត្រាការប្រាក់ទាប និងការលក់បញ្ចុះតំលៃ • ជំនួយផ្នែកអប់រំ ឧទាហរណ៏ដូចជា ការបណ្តុះបណ្តាល • ការគាំទ្រផ្នែកធានារ៉ាប់រងមួយចំនួន • ប្រាក់ហោប៉ៅបន្ទាប់បន្សំ រឺលើស និងនិរភ័យសង្គម និងវិភាគទានប្រាក់សោធនិវត្ត។ • ប្រាក់ចំណាយលើការកំសាន្ត និងលំហែកាយ ដែលមិនដកពីអ្នកផ្តល់សម្រាប់គោលដៅលើប្រាក់ចំណេញឡើយ

បៀវត្សដែលមិនបង់ពន្ធ • ការទូទាត់លើសមួយចំនួន • ការទូទាត់សងនៃចំណាយដែលទាក់ទងនឹងការងារ • ប្រាក់សម្រាប់ធ្វើដំណើរខ្លះ • ប្រាក់បៀវត្សរបស់និយោជិកនៃអង្គការជំនួយ រឺការទូត និងអន្តរជាតិដែលទទួលស្គាល់ • ប្រាក់បៀវត្សនៃជនដែលមិនស្នាក់នៅកម្ពុជា ហើយដែលប្រាក់នេះមិនបើកនៅកម្ពុជា ។

ការកាត់រំលោះ ការកាត់រំលោះគឺត្រូវបានគេកំរិតចំពោះចំនួនទឹកប្រាក់ដែលបាន កំណត់ដោយច្បាប់ដែលមាន ចំនួនតិចតួចសម្រាប់កូននៅ ក្នុងបន្ទុករបស់និយោជិក និងសម្រាប់ការសងវិញនៃប្រាក់កម្ចីនិយោជកឬប្រាក់ផ្តល់អោយមុន ប្រាក់ Avances។

អត្រាពន្ធលើប្រាក់បៀវត្ស ប្រាក់ខែសុទ្ធ-ការស្នាក់នៅក្នុងប្រទេសកម្ពុជា អត្រាពន្ធលើប្រាក់បៀវត្សប្រចាំខែគិតជាប្រាក់រៀល • ០-៥០០,០០០៛ គិត ០% • ៥០០,០០១៛-១,២៥០,០០០៛ គិត ៥% • ១,២៥០,០០១៛-៨,៥០០,០០០៛ គិត ១០% • ៨,៥០០,០០១៛-១២,៥០០,០០០៛ គិត ១៥% • ១២,៥០០,០០១៛ ឡើទៅគិត ២០% អត្រាពន្ធនេះសម្រាប់ការមិនស្នាក់នៅក្នុងប្រទេសកម្ពុជាគឺយ៉ាងទាប១៥%។ ពន្ធនេះបង្កើតបានជាពន្ធចុងក្រោយផងដែរ។ ប្រាក់ចំណេញបន្ទាប់បន្សំ ប្រាក់ចំណេញបន្ទាប់បន្សំគឺអាចដាក់ពន្ធបានលើនិយោជក(មិនមែនលើ និយោជិក) ចំពោះកំរិតអត្រាយ៉ាងទាប២០%នៃ តំលៃទីផ្សារនៃប្រាក់ចំណេញ។ កំរិតអត្រាពន្ធគឺត្រូវបានកំណត់ជាប្រាក់រៀលកម្ពុជាចំណូលជារូបិយ បណ្ណ័បរទេសត្រូវ បង្វែរទៅជាប្រាក់រៀល។ អត្រាប្តូរប្រាក់ជាផ្លូវការគឺត្រូវបានផ្តល់អោយចំពោះគោលបំណងនេះ ។ ការគ្រប់គ្រងនិយោជិកទាំងឡាយត្រូវតែធ្វើសេចក្តីប្រកាស និងការបង់ពន្ធលើប្រាក់បៀវត្សប្រចាំខែមិនត្រូវយឺតជាងថ្ងៃទី១៥នៃ ខែ បន្ទាប់ៗ។ មិនមានការបង់ត្រឡប់ប្រចាំឆ្នាំវិញឡើយ។

អាពាហ៍ពិពាហ៍​ខ្មែរ


ក្នុង​ពិធី​មង្គលការ​ខ្មែរ​វា​មាន​ច្រើន​នៃ​ពិធី​ប្រារព្ធ​ឡើង​នៅ​ក្នុង​ការ​បញ្ជា​ទិញ​កាលប្បវត្តិ​មួយ​។ ពួក​គេ​បាន​បង្ហាញ​ពី​ការ​ចាក់​ឬ​ស​ជា​ប្រវត្តិ​សា​ស្រ្ត​ដែល​ទាក់ទង​ទៅ​នឹង​រយៈ​ពេល​របស់​ព្រះពុទ្ធ​ដែល​មាន​អាយុ​ពី​មុន​។ នេះ​បើ​យោង​តាម​សៀវភៅ "ច្បាប់​អាពាហ៍ពិពាហ៍​ខ្មែរ​" របស់​ឧកញ៉ា​វិច្ឆិកា​វា​បាន​ដាក់​ថា​នៅ​ក្នុង​ច្បាប់​អា​ពា​ហ៍​ពិពាហ៍​បុរាណ​ខ្មែរ​, មនុស្ស​អនុវត្ត​បទ​ចម្រៀង​មួយ​ដែល​អធិប្បាយ​អំពី​ព្រះ​ជា Vesandor បរម Pothisat រៀប​ចំ​អា​ពា​ហ៍​ពិពាហ៍​រវាង​កុមារ​របស់​គាត់ - Chealy និង Kroesna ។ និង​បទ​ចម្រៀង​មួយ​ចំនួន​ផ្សេង​ទៀត​គឺ​អំពី​ការ​រៀប​ចំ​អា​ពា​ហ៍​ពិពាហ៍​របស់​ព្រះ​រាម​និង​សេ​ដា​។ ឧកញ៉ា​វិច្ឆិកា​បាន​សរសេរ​ថា​ការ​រៀប​ចំ​អា​ពា​ហ៍​ពិពាហ៍​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​រៀបចំ​តាម​វិធាន​ដែល​បាន​គូរ​ឡើង​ដោយ​ព្រះបាទ​ជ័យ Chesda Thebdey ។

នេះ​បើ​យោង​តាម​សៀវភៅ​របស់​ស្តេ​ច​នេះ​វា​បាន​ដាក់​ថា​ពិធី​ទាំង​អស់​នៅ​ក្នុង​ពិធី​មង្គលការ​ខ្មែរ​ដែល​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​រឿង​ទេវកថា​ដូចជា​រឿង "សោម​ស្លា​កន្សែង​»​មួយ​។ វា​ត្រូវ​បាន​ប្រាប់​ថា​មាន​បុរស​ពីរ​នាក់​ដែល​បាន​ទៅ​ចិញ្ចឹម​ក្របី​របស់​ខ្លួន​នៅ​ក្នុង​វាល​នេះ​ចង់​ធ្វើ​ឱ្យ​មិត្ត​ភក្តិ​នឹង​គ្នា​និង​ចង់​ឱ្យ​មាន​ទំនាក់​ទំនង​ដោយ​ការ​អា​ពា​ហ៍​ពិពាហ៍​ជាមួយ​គ្នា​ដោយ​សារ​តែ​មួយ​មាន​កូន​ប្រុស​មួយ​ផ្សេង​ទៀត​ដែល​មាន​កូន​ស្រី​ម្នាក់​។ ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ពី​ពាក្យ​របស់​ពួក​គេ​ដែល​ពួក​គេ​បាន​ស្នើ​សុំ​គ្រាប់​ម្លូ​​​ដាក់​ក្នុង​ក្រមា​ពី​គ្នា​ទៅវិញទៅមក​ដើម្បី​បង្ហាញ​ពី​ការ​សន្យា​របស់​ខ្លួន​ដែល​ថា​កូន​របស់​ពួក​គេ​នឹង​រៀប​ការ​ជាមួយ​គ្នា​។ រឿង​មួយ​ទៀត​គឺ "ផ្កា​ម្លូ​​​ទាំង​បី​" ។ វា​ពណ៌នា​ថា​មាន​ចំនួន​បួន​នាក់​ដែល​មាន​ជំនាញ​ផ្សេង​គ្នា - ហែល​ទឹក​ការ​បាញ់ប្រហារ​, ការ​ទស្សន៍ទាយ​និង​ការ​វេទមន្ត​។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​របស់​ពួក​គេ​ដែល​ពួក​គេ​បាន​វិល​ត្រឡប់​មក​ផ្ទ​​ះ​វិញ​។ នៅ​តាម​ផ្លូវ​ត្រឡប់​មក​វិញ​នៅ​ក្បែរ​អូរ​មួយ​, គ្រូទាយ​បាន​និយាយ​ថា​ថ្ងៃ​ដែល​ពួក​គេ​ត្រូវ​បាន​ចូល​ទៅ​ជួប​នារី​ម្នាក់​និង​បាន​ក្លាយ​​​ជា​ប្រពន្ធ​របស់​គេ​។ បន្ទាប់​មក​បក្សី​ធំ swooped ចុះ​នៅ​លើ​ក្មេងស្រី​ម្នាក់ Khemry ដែល​ត្រូវ​បាន​គេ​មាន​ការ​ងូត​ទឹ​ក​មួយ​។ ភ្លាម​បុរស​ម្នាក់​ថត​បាន​ក្បាល​របស់​គាត់​និង​បាញ់​បក្សី​ធ្លាក់​ចុះ​ត្រឡប់​ទៅ​ស្ទ្រីម​។ ហែល​ទឹក​បន្ទាប់​មក​ហែល​ទឹក​ដើម្បី​នាំ​យក​នាង​ទៅ​ដី​ប៉ុន្តែ​នាង​បាន​ស្លាប់​គ្រាន់​តែ​។ បន្ទាប់មក​បុរស​វេទមន្ត​ជួយ​នាង​រស់​ម្តង​ទៀត​។ បួន​នាក់​បុរស​ទាំង​អស់​មាន​អារម្មណ៍​ថា​ស្រឡាញ់​ក្មេង​នោះ​ដូច្នេះ​ពួក​គេ​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ព្រះពុទ្ធ​ថា​នាង​នឹង​ក្លាយ​​​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ណា​ម្នាក់​ដែល​បាន​ហែល​ទឹក​ជួយ​នាង​បាន​ទេ​ព្រោះ​គាត់​អាច​ប៉ះ​រាងកាយ​របស់​នាង​ជា​លើក​ដំបូង​មួយ​។ និង​គ្រូទាយ​បុរស​ម្នាក់​វេទមន្ត​និង​បុរស​ម្នាក់​បាញ់​ប្រហារ​នេះ​នឹង​ក្លាយ​​​ជា​ឪពុក​ម្តាយ​និង​បង​ប្រុស​រៀងគ្នា​។ ចាប់​តាំង​ពី​ពេល​នោះ​មក​នៅ​ក្នុង​ពិធី​មង្គលការ​ទាំង​អស់​ដែល​កូនក្រមុំ​និង​កូនកំលោះ​ត្រូវ​តែ​មាន​ផ្កា​ម្លូ​​​បី​នៅ​ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​ឆ្ពោះ​ទៅ​រក​ឪពុក​ម្តាយ​និង​បងប្អូន / បងប្អូន​ស្រី​របស់​ពួកគេ​។

ពិធី​នេះ​-ការ​កំណត់​កាលបរិច្ឆេទ​និង​កូនកំលោះ​កាន់​កន្សែង​នោះ​ត្រូវ​បាន​គេ​ប្រាប់​ថា​ព្រះ​អង្គ​ម្ចាស់​ថោ​ង​បាន​រៀបការ​ជាមួយ​ព្រះនាង Tevtey កូនស្រី​របស់​ស្ដេច​នាគ​សមុទ្រ​។ បន្ទាប់​ពី​ការ​កំណត់​កាលបរិច្ឆេទ​រួច​ទៅ​ហើយ Tevtey បាន​នាំ​គាត់​ទៅ​ឪពុក​របស់​នាង​នៅ​ក្នុង​ពិភព​នាគ​ដូច្នេះ​កូនស្រី​នាគ​សមុទ្រ​បាន​សួរ​ថា​សម្ដេច​កាន់​កន្សែង​របស់​នាង​ក្នុង​គោល​បំណង​ដើម្បី​ជ្រមុជទឹក​ចូល​ទៅ​ក្នុង​ពិភព​នាគ​។ នៅ​ខណៈ​នោះ​ផង​ដែរ​ដែល​ជា​ស្ដេច​នាគ​បាន​បញ្ជា​នរណា​ម្នាក់​របស់​លោក​ក្នុង​ការ​សម្លាប់​មេ​ដឹក​នាំ​នៅ​ច្រក​ទ្វារ​នេះ​ក្នុង​គោលបំណង​ដើម្បី​សាកល្បង​នូវ​សមត្ថភាព​របស់​សម្ដេច​។ ក៏​ប៉ុន្តែ​កូនស្រី​បាន​គេ​ស្គាល់​ថា​នេះ ហេតុ​នេះ​នាង​បាន​ក្លែង​ខ្លួន​ឯង​ថា​ជា​ព្រះអង្គម្ចាស់​ដោយ​ការ​ផ្លាស់​ប្តូ​សំពត់​របស់​នាង​ហើយ​វា​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​សម្ដេច​ជំនួស​វិញ​ដូច្នេះ​ឃាតករ​នោះ​គឺ​ពុំ​អាច​សម្លាប់​ព្រះអង្គ​។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​នៅ​ក្នុង​មង្គលការ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​ផ្លាស់​ប្តូ​រ​ស​ម្លៀ​ក​បំពាក់​រវាង​កូនកំលោះ​និង​កូនក្រមុំ​និង​កូនកំលោះ​កាន់​កន្សែង​កូនក្រមុំ​ទៅ​ក្នុង​បន្ទប់​អម​ដោយ​បទ​ចម្រៀង "ផា​ត​យ​និង​នាង​នាគ​"​, ល

ពិធី​ហៅ​ថា​«​ជ័យ Haong Sousdey Haong បុរស Haong "នៅ​ក្នុង​ពិធី​អា​ពា​ហ៍​ពិពាហ៍​បាន​អនុវត្ត​រហូត​ដល់​ឥឡូវ​នេះ​ត្រូវ​បាន​បន្ត​ដោយ​រឿង​បុរាណ​បាន​កត់ត្រា​ទុក​នៅ​ក្នុង​" ច្បាប់​នៃ​អា​ពា​ហ៍​ពិពាហ៍​»​សៀវភៅ​។ វា​បាន​ពិពណ៌នា​ថា​ពេល​ដែល​នៅ​លើ​ពេល​វេលា​មួយ​ដែល​មាន​ការ​បង​ប្អូន​ប្រុស​ពីរ​នាក់ - ជ័យ​និង Sousdey ។ នៅ​ពេល​នោះ​មាន​ស្ដេច​ដើម្បី​បន្ត​បន្ទាប់​ពី​ស្តេ​ច​មុន​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ដូច្នេះ​មន្ត្រី​ក្នុង​វាំង​ពឹង​ផ្អែក​លើ​ដំរី​ដ៏​វិសុទ្ធ​និង​សេះ​ដើម្បី​ស្វែង​រក​បុរស​ម្នាក់​ដែល​ជា​ស្ដេច​របស់​ពួក​គេ​។ បន្ទាប់​មក​សត្វ​ចូល​ទៅ​ជិត​ផ្ទះ​របស់​បងប្អូន​។ ដូច្នេះ​ពួក​គេ​បាន​ដឹង​ថា​បងប្អូន​ជា​មនុស្ស​សមរម្យ​ដែល​ត្រូវ​បាន​គ្រងរាជ្យ​។ ជ័យ​បាន​ក្លាយជា​ព្រះមហាក្សត្រ​និង Sousdey ក្លាយ​​​ជា​ជំនួយ​ការ​របស់​គាត់​នៅ​ក្នុង​ពេល​ដូច​គ្នា​នេះ​។ នៅពេល​ដែល​គ្រងរាជ្យ​ប្រជាជន whooped ដើម្បី​ប្រទាន​ពរ​ដល់​ស្តេ​ច​។ ពួក​គេ​បាន​និយាយ​ថា​: «​ជ័យ Haong Sousdey Haong បុរស Haong "ក្នុង​ពេល​ដំណាល​គ្នា​។ ការ​ប្រសិទ្ធពរ​នេះ​ត្រូវ​បាន​ប្រែប្រួល​ទៅ​ប្រើ​ក្នុង​ពិធី​មង្គលការ​នោះ​រហូត​ដល់​ឥឡូវ​នេះ​។ ពិធី "Bongvil កំពង់ពពិល​" នៅ​ក្នុង​អា​ពា​ហ៍​ពិពាហ៍​ខ្មែរ​ត្រូវ​បាន​សរសេរ​ផង​ដែរ​នៅ​ក្នុង​«​រឿងព្រេង​ខ្មែរ​រួម "សៀវភៅ​ទំហំ 9 បើ​យោង​តាម​រឿងព្រេង​ដែល​វា​ត្រូវ​បាន​គេ​ប្រាប់​ថា​នៅ​ពេល​ដែល​ទៅ​លើ​ពេល​វេលា​មួយ​, មាន​បុរស​ម្នាក់​ឈ្មោះ​ជ័យ​សូ​រិ​យា​ដែល​បាន​បញ្ចប់​ការ​ប​ណ្តុះ​ប​ណ្តា​វេទមន្ត​គឺ រួច​ទៅ​ហើយ​ពី Eyso របស់​ព្រះ​ដូច្នេះ​លោក​បាន​ស្នើ​សុំ​ព្រះ​ជា​ម្ចាស់​សម្រាប់​កេរ្តិ៍ដំណែល​ដ៏​ពិសិដ្ឋ​ជា​ឧបករណ៍​ពរ​សម្រាប់​អាពាហ៍ពិពាហ៍​របស់​មនុស្ស​នោះ​។ បន្ទាប់​មក​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​បុរស​ម្នាក់​នេះ​ធ្វើ​សិលា​ចម្លង​មួយ​នៃ​លិង្គ​របស់​គាត់​និង​ចម្លង​នៃ​ទ្វារមាស​ប្រពន្ធ​របស់​គាត់​ដែល​ជា​ឧបករណ៍​ពរ​រាលដាល​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក​។ Eyso ព្រះ​បាន​យក​ខ្សាច់​ពេជ្រ​ពី​សកល​ដើម្បី​ធ្វើ​ឱ្យ​ស្លឹក​ពោធិ​មាស​ដែល​តំណាង​ឱ្យ​ទ្វារមាស​ប្រពន្ធ​របស់​គាត់​ហើយ​បាន​យក​ដុំ​ថ្ម​ពេជ្រ​មួយ​មក​ពី​ភ្នំ​ហិមាល័យ​ដើម្បី​ធ្វើ​ឱ្យ​ទៀន​តំណាង​ឱ្យ​លិង្គ​របស់​គាត់​ហើយ​បាន​ស​ន្ម​ត់​ថា​ពួកគេ​មាន "ពីរ​ពរជ័យ​" ។ បន្ទាប់​មក​គាត់​បាន​ប្រាប់​បុរស​ម្នាក់​ឱ្យ​យក​ទៀន​រុំ​នៅ​ក្នុង​ស្លឹក​ពោធិ​គូស​ចំនួន​បី​ដង​នៅ​ជុំវិញ​កូនកំលោះ​និង​កូនក្រមុំ​ដើម្បី​ស្រូប​ផ្សែង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អំណាច​នោះ​ទេ​។ "កំពង់ពពិល​" ពិធី​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​នាំ​មក​នូវ​ភាព​សុខដុម​និង​អំណរ​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​ឧបសគ្គ​ទាំង​អស់​។ ចាប់​តាំង​ពី​ប្រជាជន​ខ្មែរ​យ៉ាង​រឹងមាំ​ដោយ​ស្មោះ​និង​ជឿ​នៅ​ក្នុង "កំពង់ពពិល​" វា​ត្រូវ​បាន​អនុវត្ត​មិន​ត្រឹម​តែ​នៅ​ក្នុង​ពិធី​មង្គលការ​នោះ​ទេ​ប៉ុន្តែ​ក៏​មាន​នៅ​ក្នុង​ពិធី​បុណ្យ​ផ្សេង​ទៀត​ដូច​ជា housewarming​, ថ្ងៃ​កំណើត​, ល

"កាន់​មួយ​ដាវ​" ប្រពៃណី​ក្នុង​ការ​រីក​ចំរើន​អា​ពា​ហ៍​ពិពាហ៍​នេះ​ក៏​បាន​ប្រាប់​ថា​នៅ​ពេល​ដែល​ទៅ​លើ​ពេល​វេលា​មួយ​ដែល​មាន​ការ​ជិះសេះ​ចំណាត់ថ្នាក់​ខ្ពស់​មួយ​នៅ​ក្នុង Peareansey វិមាន​ដែល​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​មាន​ស្នេហា​ជាមួយ​កូនស្រី​របស់​អ្នកភូមិ​និង​ដាក​​់​ដុំ​មាស​ដែល​ជា​ថ្លៃ​បណ្ណាការ​និង​បាន​សន្យា​ថា​នឹង រៀបការ​ក្នុង​ពេល​បី​ខែ​។ បី​ឆ្នាំ​បាន​ទៅ​ដូច្នេះ​គាត់​បាន​រៀបការ​ជាមួយ​អ្នក​ភូមិ​ជិត​ខាង​របស់​នាង​ប៉ុន្តែ​នៅ​ថ្ងៃ​អា​ពា​ហ៍​ពិពាហ៍​, ជិះសេះ​នេះ​បាន​លេច​មក​ហើយ​បាន​យក​ដាវ​របស់​គាត់​និង​បាន​សម្លាប់​បុរស​ម្នាក់​ដែល​ជា​កូនកំលោះ​នោះ​។ បន្ទាប់​មក​ប្រធាន​បព្វជិត​បាន​អធិស្ឋាន​ដើម្បី​ច្រានចោល​រឿង​អាក្រក់​ទាំង​អស់​នៅ​កន្លែង​នេះ​។ បព្វជិត​បាន​វិភាគ​លើ​អំណាច​នៃ​ដាវ​នេះ​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​មនុស្ស​ប្រើ​ដាវ​ក្នុង​ពិធី​មង្គលការ​នៅពេល​ដែល​កូនក្រមុំ​និង​កូនកំលោះ​គឺ​នៅ​ក្នុង​គូ​សម្រាប់​ពរជ័យ​។

ប្រពៃណី​ខ្មែរ​អាពាហ៍ពិពាហ៍​នៅ​លើ​រដូវ

ពិធី​អាពាហ៍ពិពាហ៍​នេះ​គឺ​មាន​អត្ថន័យ​ខ្លាំង​ណាស់​សម្រាប់​គ្នា​នៃ​ជីវិត​របស់​បុគ្គល​ដែល​បាន​ធ្វើ​តាម​ប្រពៃណី​និង​ច្បាប់​នៃ​ប្រទេស​របស់​ខ្លួន​។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ពិធី​នេះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​ទាក់ទង​ទៅ​នឹង​ការ​ជ្រើស​រើស​កាល​បរិច្ឆេទ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​នាំមក​នូវ​សំណាង​និង​ភាព​សុខដុមរមនា​សម្រាប់​ជីវិត​របស់​ប្រជាជន​និង​ការ​ចាប់​ផ្តើ​ម​ជា​មួយ​ក្រុម​គ្រួសារ​ថ្មី​។ គ្រួសារ​ខ្លះ​មិន​អនុញ្ញាត​ឱ្យ​កូន​របស់​ពួកគេ​រៀបការ​ជាមួយ​នៅ​ក្នុង​រដូវ​ភ្លៀង​និង​ខ្លះ​ព​ន្យា​ពេល​វា​ពីរ​ឆ្នាំ​បន្ទាប់​ពី​ការ​ចូលរួម​ក្នុង​ពិធី​ដោយ​សារ​តែ​ការ​ទស្សន៍ទាយ​នេះ​។

យោង​តាម​លោក​ញា​ន​ភឿន​អ្នក​ស្រាវ​ជ្រាវ​និង​ជា​ចាងហ្វាង​ការ​ផ្សាយ​នៃ​ប្រពៃណី​ខ្មែរ​នៃ​គណៈ​ក​ម្មា​ធិ​ពិធីបុណ្យ​ជាតិ​និង​អន្តរជាតិ​លោក​បាន​ឱ្យ​ដឹង​ថា​ប្រពៃណី​ខ្មែរ​អនុញ្ញាត​ឱ្យ​មនុស្ស​ដែល​រៀប​ការ​បាន​តែ​ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ក្នុង​មួយ​ឆ្នាំ​ប៉ុន្តែ​មិន​បាន​ប្រាំមួយ​ផ្សេង​ទៀត​។ អាពាហ៍ពិពាហ៍​អាច​ត្រូវ​បាន​អនុវត្ត​តែ​នៅ​ក្នុង​ខែ 30 ថ្ងៃ​។ អ្នក​ទាំង​នោះ​អាច​នឹង​មាន​រយៈពេល​ប្រាំមួយ​ខែ​ក្នុង​ខែ​ឧសភា​ដើម​ខែ​កក្កដា​ខែ​តុលា​ខែ​មករា​និង​ខែ​មីនា​។ ប៉ុន្តែ​សម្រាប់​ពិធី​ការ​ចូលរួម​និង​ការ​ផ្គូផ្គង​នឹង​ការ​គីមីវិទ្យា​ធម្មជាតិ​រវាង​កូនប្រុស​និង​កូនស្រី​របស់​ពួកគេ​អាច​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ខែ​ណា​មួយ​ឡើយ​។

លោក​បាន​បន្ត​ទៀត​ថា​សម្រាប់​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​លើ​នេះ​មាន​តែ 7 ថ្ងៃ​ក្នុង​មួយ​ខែ​ដែល​ជា​ថ្ងៃ​ដ៏​ល្អ​។ នេះ​បើ​យោង​តាម​ប្រពៃណី​ខ្មែរ​, ពួក​គេ​មិន​គួរ​ធ្វើ​ការ​នៅ​លើ​ថ្ងៃ​កំណើត​របស់​ខ្លួន​ថ្ងៃ​សាសនា​តាម​ច័ន្ទ​គតិ​ឬ​សូរ្យគ្រាស​, និង​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​របស់​ខ្មែរ​។

ជា​ការពិត​ណាស់​មូលហេតុ​ដែល​មនុស្ស​មិន​រៀបការ​ក្នុង​រដូវ​ភ្លៀង​នេះ​គឺ​ថា​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​វា​មាន​ការ​លំបាក​សម្រាប់​ការ​ទទួល​ស្វាគមន៍​អា​ពា​ហ៍​ពិពាហ៍​,​, ដំណើរការ​និង​ពិធី​បុណ្យ​ផ្សេង​ទៀត​។ វា​ជា​ការ​លំបាក​សម្រាប់​ភ្ញៀវ​ធ្វើ​ដំណើរ​ទៅ​កាន់​ពិធី​អាពាហ៍ពិពាហ៍​ផង​ដែរ​ហើយ​វា​គឺ​ជា​ពេល​ដែល​កសិករ​រវល់​ជាមួយ​វាល​របស់​ពួកគេ​។

ប្រវត្តិ ប្រាសាទព្រះវិហារ


ឈ្មោះ: ប្រាសាទព្រះវិហារ អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២ កាលបរិច្ឆេទកសាង: សតវត្សរ៏ទី១១-១២ ឧទ្ទិសថ្វាយ: ព្រះឥសូរ

ស្ថាបត្យកម្ម: រចនាប័ទ្មបន្ទាយស្រី ទីតាំង: ខ្នងភ្នំដងរែក ខេត្តព្រះវិហារ ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ វិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។

សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិ ក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។[១] កាលបរិច្ឆេទសំខាន់ៗ

   ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ : ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្ដី រវាងវិវាទកម្ពុជា-ថៃលើប្រាសាទព្រះវិហារ។
   ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨: អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា។

ប្រវត្តិនៃប្រាសាទព្រះវិហារ

តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ(ឯកសារបារាំង)រឺ៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។

ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នកដែលសរសេរសិលាចារឹកហ្នឹង ឈ្មោះហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជិន្រ្ទវរ័ន្ម គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ គេសរសេរជាភាសាសំស្រ្កឹតនិងជាភាសាខ្មែរ ។ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះៗគឺប្រាសាទព្រះវិហារនេះឯង ។ គេសរសេរថា ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។ ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ

អំពីជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់ពេលដែលលោកចាស់ទៅ លោកទៅរៀនធម៌ តាំងសីលនៅលិង្គបូ ៗ គឺជាវត្តភូ នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយ លោកបានកសាងលិង្គមួយ យកថ្មនោះជាបំណែកនៃលិង្គធំមួយ ។ លិង្គនោះឈ្មោះថា ស្រីសិខៈ រិ ស្វារៈ លោកយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ ។ ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈ នេះ ពេលក្រោយឆ្នាំក្រោយ មកទៀត គេតែងតែហៅសម្រាប់ឈ្មោះលិង្គផង និងឈ្មោះទីប្រាសាទវិហារនេះផង ដូច្នេះអ្នកដែលមកប្រតិស្ឋស្ថាន [[ស្រីសិខៈ រិស្វារៈ:: ថ្មហ្នឹងគឺជាបំណែកមួយ ដែលនៅនឹងលិង្គបូ នោះ នៅវត្តភូនោះ គឺយកមកទុកនៅប្រាសាទព្រះវិហារនោះ គឺព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ពេលនោះ អ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនោះ គេសន្មត់ថា ទីនោះប្រហែលជាទីតាំងទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃនេះទេ ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះជាទីកន្លែងសម្រាប់ស្នាក់នៅនៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។ ព្រាហ្មណ៍តៈបៈស្វិន្រ្ទបណ្ឌិត

បើតាមអត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១ ដែលសរសេរជាភាសាខ្មែរផងនិងសំស្រ្កឹតផង បានឲ្យដឹងបន្ថែមថា មានព្រាហ្មណ៍ម្នាក់ឈ្មោះ តៈបៈស្វិន្រ្ទបណ្ឌិត ជាមនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទព្រះវិហារ ។ តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមមួយ នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារនោះ ។ នៅរវាងឆ្នាំ១០២៤ គឺលោកបានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន ពីព្រះបាទសុរិយវរ្ម័នទី១ ព្រោះតែព្រះអង្គដឹងគុណដល់លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។

ព្រះបាទ សុរិយវរ្ម័នទី១ លោកជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាម ស្រីសិខៈ រិស្វារៈ ដែលធ្វើរួចហើយពីវត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារ លិង្គនេះឯង តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារឲ្យលោកឃើញ ។ លោកគ្មានពេលនឹងទៅធ្វើពិធីគោរពបូជាដល់លិង្គហ្នឹង មានតែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះទេ គាត់ធ្វើ ហើយលោកសុំឲ្យខំធ្វើនោះតទៅទៀត ដើម្បីឲ្យបានបុណ្យបានផលហ្នឹងដល់លោកនិងប្រទេសកម្ពុជា ។ សេចក្តីក្នុងសិលាចារឹកនោះ បញ្ជាក់ហើយបញ្ជាក់ទៀត ព្រះអង្គម្ចាស់ខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា អ្នកដែលនៅបម្រើនៅក្នុងប្រាសាទព្រះវិហារ នៅដើមសតវត្សរ៍ទី១ នៃរជ្ជកាលរបស់ព្រះបាទ សុរិយវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះ ជាពល ជាអ្នកស្រុកនៃភូមិដែលនៅជិតៗហ្នឹង គេមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះយើងអត់ដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា ។ អ៊ីចឹង ព្រះបាទ សុរិយវរ្ម័នទី១ លោកសុំឲ្យយកអ្នកទាំងអស់គ្នានេះ ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្ត អត់ទេ ។

សម្បថនោះមានអីខ្លះទៅ? គឺថា សម្បថនោះមាន បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ អ្នកនៅបម្រើទាំងអស់ហ្នឹង សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ហ្នឹង សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុកអស់នោះ ។ ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឲ្យធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសម្រេចថា យើងនៅបម្រើអាទិទេព សិខៈ រិស្វារៈ នៅនឹងភ្នំព្រះវិហារនេះ» ។


ស្រីសុកៈរាមា

នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះមានបុរសម្នាក់ឈ្មោះ ស្រីសុកៈរាមា ជាមនុស្សសំខាន់ ។ ស្រីសុកៈរាមានេះ មានក្រុមគ្រួសាររបស់គាត់ ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះរាជាកម្ពុជា រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្តផ្សេងៗ តាំងពីសម័យមុនអង្គរគឺព្រះបាទស្រីប្បវរ័្មន រហូតមកដល់ព្រះបាទ ស្រី សុរិយវរ័្មន នេះ មានទាំងអស់ គេសរសេរទុក ខ្ញុំមើលនៅស្លឹកហ្នឹង គឺស្លឹករឹតហើយ ។ ទុកនៅនឹងប្រាសាទព្រះវិហារផង និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះ នៅនឹងប្រាសាទខាងជើងភ្នំដងរែក ។ គេយកគាត់មកនិយាយនេះ គឺគាត់ជាអ្នកគោរពត្រឹមត្រូវ ជួយធ្វើការបោសសំអាត រៀបចំគោរព ស្រី សិខារិស្វារៈ ។ ព្រះបាទសុរិយវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនា ថេរវាទ ។ លោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាចរបស់លោកបណ្តោះអាសន្ន លោកឲ្យគេធ្វើលិង្គ៤ ដែលលិង្គនីមួយៗឈ្មោះដដែលគឺ សុរិយ វ៉ារមិស្វារៈ គឺឥសូរដែលមានឈ្មោះហៅថា សុរិយវរ្ម័ននេះឯង ។

   លិង្គមួយត្រូវបានយកទៅទុក នៅក្នុងខេត្តបាត់ដំបង គឺវត្តឯក គឺឈ្មោះថា ជ័យក្សេត្រ នៅព្រំប្រទល់ខាងលិច ។
   នៅព្រំប្រទល់ខាងជើង គឺយកលិង្គមួយ ផ្សេងទៀតដែលព្រះនាមដដែលនោះ យកមកទុកនៅព្រះវិហារ កំណត់បណ្តោះអាសន្នព្រំប្រទល់អំណាចរបស់លោកនៅផ្នែខាងជើង ។
   មានមួយទៀតយកទៅទុកនៅលើភ្នំ សូរិយាទ្រិ គឺភ្នំព្រះឥសូរ ភ្នំឥសូរយើងនៅខេត្តតាកែវសព្វថ្ងៃនេះ ហ្នឹងគឺផ្នែកទិសខាងត្បូង ។
   ហើយមានមួយទៀត លិង្គឈ្មោះដដែលហ្នឹង គឺទុកនៅឥសាន តិរថៈ ប្រហែលជានៅតាមដងទន្លេមេគង្គ ប្រហែលជានៅខាងក្រចេះស្ទឹងត្រែង ។

លិង្គទាំងបួននេះ គេយកទៅប្រតិស្ឋនៅទិសទាំងបួនហ្នឹង នៅនឹងគ.ស. ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទ សុរិយវរ្ម័នទី១ លោកបានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ ។ ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក

សិលាចារឹកនៅនឹងភ្នំសន្តក កាលេខ ១៩៤ នៅភ្នំព្រះវិហារនេះ កាលេខ ៣៨៣ និយាយច្រើនណាស់ តែអំពីព្រាហ្មណ៍ម្នាក់ ឈ្មោះ ទិវាក ឬ ទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍នេះ បម្រើស្តេចខ្មែរតាំងតែពីនៅវ័យក្មេង តាំងតែពីជំនាន់រជ្ជកាលព្រះបាទ ឧទ័យៈទិត្យវរ័្មន ទី២ ដែលលោកកសាងប្រាសាទ បាពួន ហើយរហូតមកដល់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី២ ។ លោកបានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ជាទីប្រឹក្សាផ្ទាល់របស់ព្រះបាទ សុរិយវរ្ម័នទី២ ហើយ លោកតែងតាំងជាព្រាហ្មណ៍ធំ សម្រាប់ធ្វើរាជាភិសេកទាំងអស់ស្តេចទាំងប៉ុន្មាន ។ សេចក្តីសំខាន់នៃសិលាចារឹកដែលទាក់ទងនឹងព្រះវិហារ គឺលោកជាអ្នកចាត់ចែងតបញ្ជាពីព្រះបាទ សុរិយវរ្ម័នទី២ មក ទ្រព្យសម្បត្តិទាំងប៉ុន្មានសម្រាប់ប្រាសាទទាំងអស់ នៅក្នុងស្រុកខ្មែរហ្នឹង គឺលោកចាត់ចែង ។ ទ្រព្យសម្បត្តិភាគច្រើនដែលព្រាហ្មណ៍ទិវាក បានទទួលជាព្រះរាជទានពីព្រះមហាក្សត្រ រួមមានគ្រឿងអលង្ការជាមាស ជាពេជ្រដ៏មានតម្លៃ និងជាវត្ថុមានតម្លៃជាមធ្យមក្តី គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។ ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមានអាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោកមានកិច្ចការសម្រាប់ប្រាសាទព្រះវិហារ។

ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឲ្យដីភូមិ លោកទៅបោះព្រំប្រទល់ លោកឲ្យពលសម្រាប់ភូមិណា ដែលត្រូវការសម្រាប់ធ្វើម៉េចឲ្យអាចបានធ្វើការ យកស្រូវ យកអង្ករហ្នឹង យកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុងប្រាសាទព្រះវិហារនេះ ។ ហើយមួយពេលនោះ លោកទទួលបានបុស្បុកមាសជារង្វាន់ពីព្រះបាទសុរិយវរ្ម័នទី២ លោកយកទៅថ្វាយអាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង គឺលោកយកសំរឹទ្ធទៅក្រាលនៅកណ្តាលប្រាសាទ ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះ ហើយយកចានធ្វើអំពីមាស ពីប្រាក់ យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឲ្យជាសត្វពាហនៈ មានឲ្យជាខ្ញុំបម្រើ ។ បន្ទាប់មកទៀត លោកធ្វើការជួសជុលសំណង់ផ្សេងៗ លោកជាអ្នកទទួលព្រះករុណាយាងទៅណា លោកទៅតាមដើម្បីនឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា ក្នុងព្រះរាជាណាចក្រ ។ អ៊ីចឹងផ្នែកខាងបូជា ផ្នែកខាងរក្សាប្រាសាទ ព្រះបាទ សុរិយវរ្ម័នទី២ លោកផ្ទុកផ្ដាក់ទៅលើព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះឯង។ គោលបំណងនៃការកសាងប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើងដើម្បីរំឭកគុណព្រះវិស្នុរ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ ។ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសុរិយវរ្ម័នទី១ ជាពិសេសព្រះបាទ សុរិយវរ្ម័នទី២ ក៏អ៊ីចឹងដែរ លោកនៅតែគាំទ្រគំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ខាត ។ ទីតាំងប្រាសាទភ្នំព្រះវិហារនេះ

   ទីមួយ គឺគេទុកអាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាលគេសរសេរ ខរៈ ស្វារៈ ជួនកាលគេសរសេរ សិខៈ រិស្វារៈ ប៉ុន្តែគឺជាឈ្មោះតែមួយទេ ។ គឺជាកន្លែងដែលគេរក្សាទុក ពីព្រោះអាទិទេពនេះ ដែលមានលិង្គជាតំណាង មានមហិទ្ធិឫទ្ធិធំណាស់ ។ គេជឿថា នាំភោគផល នាំសេចក្តីសុខមកដល់ប្រទេសខ្មែរ ។
   ទី២ ប្រាសាទភ្នំព្រះវិហារ ទីកន្លែងនេះមិនមែនជាទីកន្លែងសម្រាប់ព្រះរាជាគង់នៅទេ ។ មិនមែនមានទីភូមិសម្រាប់ប្រជាពលរដ្ឋទេ ។ គឺមានតែកន្លែងសម្រាប់អ្នកបួស ឲ្យចូលមកតាំងសីល ហើយនិងដើម្បីនឹងជួយបន្តពិធីគោរពបូជានេះ តទៅទៀត ។ បើបានអញ្ជើញទៅ គឺត្រូវពិនិត្យមើលនៅប្រាសាទ ដែលជាប់នឹងខ្លោងទ្វារទី៣ រាប់ពីក្រោមទៅ នៅខ្លោងទ្វារទី៣ ហ្នឹងមានសិលាចារឹកកាលេខ ៣៨១ នោះ គេសង្ស័យថា នៅត្រង់កន្លែងហ្នឹង គឺជាកន្លែងដែលគេបំបួសឲ្យទៅជាព្រាហ្មណ៍ ដើម្បីនឹងបន្តកិច្ចការគោរពនិងថែរក្សាអាទិទេព ស្រីសិខៈ រិស្វារៈ នោះតទៅទៀត ។

ដូច្នេះប្រាសាទភ្នំព្រះវិហារ ខុសពីប្រាសាទឯទៀតៗ។ ដំណាក់កាលនៃការសាងសង់

ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាលធំៗ

   ដែលក្រុមអ្នកប្រវត្តិវិទូគិតសង្ស័យថា កាលពីជំនាន់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺអាស្រមប្រហែលធ្វើអំពីឈើ
   តែមកដល់រជ្ជកាល ព្រះបាទ សុរិយវរ្ម័នទី១ គឺគេឈូសភ្នំយកថ្មភ្នំ ធ្វើជាកាំជណ្តើរធ្វើផ្លូវឡើងទៅលើភ្នំនិងយកថ្មភ្នំ ទៅកសាងជាទីតាំងប្រាសាទផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារ ។
   បន្ទាប់មក គឺក្នុងរជ្ជកាលព្រះបាទ សុរិយវរ្ម័នទី២ ពេលនោះហើយដែលគេគិតថា ប្រាសាទភ្នំព្រះវិហារ គឺបានស្ថាបនាឲ្យកាន់តែល្អឡើង នៅពាក់កណ្តាលសតវត្សរ៍ទី១២ ។ ព្រះបាទ សុរិយវរ្ម័នទី២ នោះហើយ ដែលព្រះអង្គបានសាងប្រាង្គប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុងខេត្តសៀមរាប សព្វថ្ងៃនេះ ។

លក្ខណៈសំណង់ប្រាសាទព្រះវិហារ

បើគិតចាប់ពីដីទំនាប ពីផ្លូវឡើងទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គឺគេត្រូវដើរឡើងតាមជណ្តើរជាច្រើនកាំ ដែលមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ។មុននឹងឡើងពីដីទំនាប ទៅដល់ប្រាង្គប្រាសាទលើកំពូលភ្នំ គេត្រូវឆ្លងកាត់ខ្លោងទ្វារ ៥ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេ មានកម្ពស់ ៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។

ទីមួយ ពីដីយើងធម្មតាហ្នឹង ពីដីគឺជើងភ្នំរបស់ភ្នំដងរែកហ្នឹង យើងឡើងមកហ្នឹង គឺចម្ងាយ ៥៤ម៉ែត្រគេធ្វើជាជណ្តើរៗ ទាំងអស់មាន ១៥៩កាំ ។ យើងឡើងជណ្តើរហ្នឹងមកហើយ បានគេធ្វើរាងជម្រាលបន្តិចចម្ងាយ ២៥ម៉ែត្រ ហ្នឹង ចូលមកខ្លោងទ្វារទី១ ។

   សំគាល់១៖ បើសិនណាអស់លោកមានសៀវភៅ គេសរសេរជាភាសាបារាំង ជាអង់គ្លេស គេរាប់បញ្ច្រាស គេរាប់ពីទីមួយ ប្រាសាទធំបំផុត មកឯខាងដើម ។

បន្ទាប់ពីខ្លោងទ្វារទី១ហ្នឹង ត្រូវធ្វើដំណើរតាមកាំជណ្តើរនោះ ឡើងមកទៀត ចម្ងាយ ២៤៤ម៉ែត្រ ។ ជណ្តើរនេះ គេមានបោះគោលតាមសងខាងផ្លូវ ដើរមកបានចូលខ្លោងទ្វារទី២ ។ នៅខ្លោងទ្វារទី២ នោះមាន ហោជាង គេធ្វើរូបរឿងកូរសមុទ្រទឹកដោះ គឺការដែលបង្កើតលោក ។ នៅពេលដែលឡើងមកហ្នឹង នៅខាងឆ្វេងដៃ មានស្រះមួយ ។ ស្រះនេះគឺមានន័យសំខាន់ណាស់ ព្រោះថា កាលពីពេលដែលព្រះមហាក្សត្រថៃ សព្វថ្ងៃគឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើងគ្រងរាជ្យនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ថៃបានមកយកទឹកពីស្រះនេះទៅ ដើម្បីបំពេញពិធីអភិសេកព្រះមហាក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃ ។

ឡើងមកទៀត ហើយចម្ងាយ ១៥០ម៉ែត្រ មានបោះគោលតាមផ្លូវហ្នឹងរហូត ។ នៅខាងឆ្វេងដៃដដែលហ្នឹង មានតួប្រាសាទតូចៗ ឡើងមកទៀតអ៊ីចឹងមក ១៥០ម៉ែត្រហ្នឹង បានមកដល់ខ្លោងទ្វារទី៣ៗ ហ្នឹងមានសិលាចារឹក ដែលនិយាយអំពីការកសាងប្រាសាទ គឺនៅក្នុងជំនាន់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី១ ប្រហែលជាទីកន្លែងអ្នកចូលទៅបួស គេឲ្យតាំងសីល គេឲ្យរៀនធម៌ នៅហ្នឹងចូលផុតពីខ្លោងទ្វារទីបីមកនេះ ។

នៅចន្លោះពីខ្លោងទ្វារទីបីនិងខ្លោងទ្វារទីបួន មានផ្លូវដើរ ប្រហែល ៤០ម៉ែត្រ ។ ផ្លូវដើរ ៤០ម៉ែត្រនេះឯង ដែលមានធ្វើជាខ្លួននាគ ដូចជាបង្កាន់ដៃ ហើយនិងបោះគោលតាមផ្លូវនេះឯង ។ យើងដើរតាមផ្លូវនាគហ្នឹងមក បានមកដល់ខ្លោងទ្វារទី៤ ។ មកដល់ខ្លោងទ្វារទី៤ ប្រាសាទហ្នឹងបែរមុខទៅទិសខាងជើង ។ នៅទិសខាងលិចឬក៏នៅស្តាំដៃហ្នឹង មានអគារមួយ នៅខាងឆ្វេងដៃអត់មានទេ ។អគារនេះឯងប្រហែលគេទុកឲ្យសម្រាប់ឥសីធំៗសំណាក់ឬក៏តាំងសីល នៅត្រង់កន្លែងហ្នឹង» ។

ចម្ងាយពីខ្លោងទ្វារទី៤ ទៅដល់ខ្លោងទ្វារទី៥នោះ មានប្រមាណពី៤០ ទៅ៥០ម៉ែត្រ ។ គេត្រូវដើរឆ្លងខ្លោងទ្វារទី៥នេះ ទើបទៅដល់ប្រាង្គប្រាសាទចុងក្រោយបង្អស់ ដែលស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងគេ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ មានកំពស់ ៥២៥ម៉ែត្រ ។ កន្លែងនេះឯង គឺជាកន្លែងដែលប្រហែលគេដាក់លិង្គ ដែលគេថា ជាអាទិទេពប្រចាំប្រាសាទព្រះវិហារ បើយើងគិតតែតួប្រាសាទធំចុងក្រោយនេះ គឺមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ តែប៉ុណ្ណោះ ហើយបើយើងដើរទៅខាងក្រោយប្រាសាទហ្នឹង ប្រយ័ត្នព្រោះហ្នឹងដល់ចុងភ្នំហើយ គឺកន្លែងដែលចោទហើយ ផុតត្រឹមប៉ុណ្ណឹង ។ ដូច្នេះចុងខាងក្រោយនេះឯង ប្រហែលជាគេទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។ មកដល់ឆ្នាំ២០០៨ នេះ មានបាត់បង់ក៏ច្រើន បាក់បែកក៏ច្រើន អ្វីដែលនៅឃើញសល់សព្វថ្ងៃនេះ យើងមើលទៅតាំងពីក្បាច់ចម្លាក់ គួរឲ្យស្រលាញ់ជាទីបំផុត ពីព្រោះស្អាតណាស់ ធ្វើហ្នឹង ធ្វើល្អខ្លាំងណាស់» ។


ហេតុអ្វីបានជាប្រាសាទព្រះវិហារមានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ?

លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដី ព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃ នៅឡើយទេ ។

ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀមទាល់តែចុងសតវត្សរ៍ទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។