អ្នកប្រើប្រាស់:សេន ចាន់ដារ៉ា

ពីវិគីភីឌា

​​​​ នាងខ្ញុំឈ្មោះ សេន ចាន់ដារ៉ា មានស្រុកកំណើតនៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សព្វថ្ងៃជាសិស្សរៀននៅសាលាបច្ចេកទេស ​​​ដុនបូស្កូខេត្តកែប​ ផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន ឆ្នាំទី១ ជំនាន់ទី៣។ ខ្ញុំបានសម្រេចចិត្តចូលជាសមាជិកវិគីភីឌាខ្មែរ ព្រោះតែចង់ចូលរួមចំនែកលើកស្ទួយភាសាខ្មែរឲ្យកាន់ តែល្បីល្បាញ មានគេទទួលស្គាល់ច្រើន។

បុណ្យភ្ជុំបិណ្ឌ[កែប្រែ]

ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដ៏សំខាន់បំផុតនៅប្រទេសកម្ពុជាក្នុងចំណោមពិធីបុណ្យមួយចំនួនដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែជាដើម។ ប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យនេះពីមួយជំនាន់ទៅមួយជំនាន់មិនដែលភ្លេចទេ។ភ្ជុំបិណ្ឌគឺមានរយះពេល១៥ថ្ងៃនៃសាសនាកម្ពុជា។ ចាប់តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃទី១៤ ពួកយើងហៅថាដាក់បិណ្ឌឫក៏កាន់បិណ្ឌ មាន ដូចជាបិណ្ឌ១ បិណ្ឌ២-ល- ហើយនៅថ្ងៃទី១៥ពួកយើងហៅថាភ្ជុំបិណ្ឌ វាគឺជាថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្យ។ បើតាមភាសា ខ្មែរពាក្យភ្ជុំមានន័យថា​"ជួបជុំឫការប្រជុំ ហើយពាក្យបិណ្ឌ មានន័យថាដុំនៃអ្វីមួយដូចជាបាយឫក៏សាច់។ ដូច្នេះភ្ជុំបិណ្ឌមាន ន័យថា ការប្រជុំនៃគ្រាប់បាយ ឫគេហៅខ្លីថា បាយបិណ្ឌ។ ប្រជាជនខ្មែរជឿថា ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌគឺធ្វើឡើងដើម្បីផ្ដល់ ជូននូវបាយបិណ្ឌទៅដល់សាច់ញាត្តិដែលសា្លប់និងបុព្វបុរសដោយមិនដឹងថាពួកគេត្រូវបានដោះលែងឲ្យទៅចាប់ជាតិហើយឫនៅទេ។

ដើមកំណើតបុណ្យភ្ជុំបិណ្ឌ[កែប្រែ]

ពិធីបុណ្យភ្ជុំបិណ្ឌ មានដើមកំណើតនៅសម័យអង្គរ នៅពេលដែលប្រជាជនធ្វើតាមសត្វ មុនព្រះព្រហ្មឫព្រះពុទ្ធសាសនា។ ប្រសិន បើយោងទៅតាមព្រះគម្ពីរដែលទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌគឺមានភាពស្មុគស្មាញច្រើន ប៉ុន្តែព្រះគម្ពីរដំបូងពាក់ព័ន្ធមានព្រះ សង្ឃ៥អង្គបានចរចាជាមួយព្រលឹងខ្មោច។ ក្នុងព្រះគម្ពីរទី២​ មន្រ្តីរាជការនិងទាហានជាច្រើនបានទទួលបញ្ជារបស់ស្ដេចឲ្យទៅធ្វើ សង្គ្រាម។ នៅលើសំពៅនៅពេលយប់ពួកគេបានជួបជាមួយនឹងព្រលឹងខ្មោចអត់ឃា្លន។ មន្ត្រីរាជការនិងទាហានបានសួរថា"តើពួក យើងអាចឲ្យចំណីអាហារទៅឲ្យអ្នកដោយរបៀបណា?"​ ព្រលឹងខ្មោចបានឆ្លើយ"អ្នកអាចឲ្យចំណីអាហារទៅមនុស្សមា្នក់ក្នុងចំណោម អ្នកទាំងអស់ដែលចេះសិល្ប៍៥ឫសិល្ប៍៨ហើយហៅឈ្មោះរបស់ពួកយើង"។ បើយោងទៅតាមព្រះតេជគុណ អ៊ុំ​ សាម បានឲ្យដឹងថា ជាយូរណាស់មកហើយព្រះសង្ឃពុទ្ធសាសនា​ បានដើរគ្រប់ទីកន្លែងដើម្បីបិណ្ឌបាត្រ មិនថាជួបនឹងអាកាសធាតុអាក្រក់យ៉ាងណា នោះទេ។ ក្រោយមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នដែលជាអ្នកតស៊ូដ៏ខ្លាំងនៃព្រះពុទ្ធសាសនាបានគាំទ្រនឹងផ្ដល់ឲ្យព្រះសង្ឃពុទ្ធ សាសនានូវរបស់ចាំបាច់ចំនួន៤គឺ សំលៀកបំពាក់ អាហារ ជំរក និងថ្នាំពេទ្យ។ ស្ដេចដឹងថានៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត្រ ក្នុងរដូវវស្សានេះជួបប្រទះនឹងភ្លៀងផ្គរយ៉ាងខ្លាំង។ ស្ដេចមានចិត្តអាណិតអា​​សូរដល់ព្រះសង្ឃយ៉ាងខ្លាំង ដូច្នេះបានស្នើរសុំមិនឲ្យ ព្រះសង្ឃដើរបិណ្ឌបាត្ររយះពេល៣ខែរៀងរាល់រដូវវស្សា។ ដូច្នេះស្ដេចក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យផ្ដល់ជូននូវអាហារ និងតំរូវការមូលដ្ឋានផ្សេងទៀតសម្រាប់ព្រះសង្ឃក្នុងរយះពេលនេះ។ អ្នកដើរតាមព្រះពុទ្ធនឹងទទួលបានកុសលផលបុណ្យជាច្រើន។ ជាលទ្ធផលមានមនុស្សកាន់តែច្រើនបានផ្ដល់ជូននូវតំរូវការចាំបាច់ទាំង៤ដល់ព្រះសង្ឃ។ និន្នាការនេះបានបង្កើតឲ្យមានគម្ពីរមួយ ទៀតស្ដីអំពីពិធីបុណ្យភ្ជុំបិណ្ឌ។ តាមការអានគម្ពីរនិយាយថាមានព្រះសង្ឃមួយអង្គជាន់ខ្ពស់មានអានុភាពខ្លាំងក្លាអាចចុះទៅឋាននរក បាន។ គាត់អាចហោះហើរនៅឋាននរកដោយគ្មាន ទទួលរងនូវគ្រោះភ័យ។ អ្នកដែលស្លាប់នៅឋាននរកនោះមានការចាប់អារម្មណ៍ យ៉ាងខ្លាំងនូវដំណើរទស្សនកិច្ចរបស់គាត់ ហើយធ្វើឲ្យគាត់គាត់ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយគាត់បានទេសនា ទៅឲ្យពួកគេស្ដាប់។ មុនពេលដែលគាត់ត្រឡប់មកវិញវិញាណទាំងនោះបានសុំឲ្យគាត់ជំរាបជូនសាច់ញាត្តិរបស់ពួកគេថាការរស់នៅ របស់ពួកគេទទួលរងនូវភ្លើងនរក ការអត់ឃ្លាន​ និងជំងឺយ៉ាងខ្លាំង។ ដូចនេះសាច់ញាត្តិដែលរស់នៅគួរតែផ្ដល់ជូនព្រះសង្ឃនូវរបស់ចាំ បាច់ទាំង៤ដើម្បីដោះលែងពួកគេពីការរងទុក្ខនេះ។ ព្រះមហាក្សត្របានបញ្ជាឲ្យមនុស្សទាំងអស់ប្រារព្ធពិធីបុណ្យកាន់បិណ្ឌដែលមាន រយះពេល១៥ថ្ងៃដើម្បីឧទ្ទិសកុសលទៅឲ្យអ្នកដែលស្លាប់ក្នុងអំឡុងពេលរដូវវស្សានេះ។ ដូចនេះពិធីបុណ្យភ្ជុំបិណ្ឌបាន កើតមាន ចាប់តាំងពីពេលនោះមក។

មូលហេតុនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ[កែប្រែ]

ប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដោយសារតែពួកគេបានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗដែលពោលណែនាំនិងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក។ គេជឿថាសាច់ញាត្តិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង៧សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត​ កើតជាអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋាន មនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ។ លុះដល់រដូវបុណ្យគេដោះលែងឲ្យមក ទទួលផល្លានិសង្ឃដែលសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ។ ប្រជាជនខ្មែរជឿថាព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាមហើយ ទទួលការផ្ដល់ជូនពីសាច់ញាត្តិឫកូនចៅរបស់ពួកគេតាមរយះការអធិដ្ឋានដោយព្រះសង្ឃ។ ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដា សាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាត្តិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀតគេសង្ឃឹមថាកុសល ផលបុណ្យដែលគេបានធ្វើនៅជាតិនេះ នឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើនរហូតដល់ជាតិក្រោយ។

អំឡុងពេលបុណ្យភ្ជុំបិណ្ឌ[កែប្រែ]

ក្នុងអំឡុងពេលកាន់បិណ្ឌ ប្រជាជនបានយកអំណោយ ម្ហូបអាហារ និងទានធូប ទៅប្រគេនព្រះសង្ឃពុទ្ធសាសនា។ នៅពេលយប់ព្រះសង្ឃពុទ្ធសាសនាបានសូត្រធ៌មការពារនិងអធិឋាន។ វាគឺជាពេលដ៏ល្អមួយសំរាប់ប្រជាជនកម្ពុជា ដើម្បីនាំយកអំណោយរបស់ពួកគេទៅឧទ្ទិសជូនដល់ញាតិកាទាំ៧សន្ដានដែលបានចែកឋានទៅ។ មនុស្សគ្រប់គ្នាទៅ វត្តជារៀងរាល់ឆ្នាំដើម្បីគោរពទៅតាមប្រពៃណីទំនៀមទំលាប់ហើយគ្មាននរណាម្នាក់ត្អូញត្អែរឡើយ។ ពួកគេទៅវត្តដោយ សារតែមិនចង់ឲ្យព្រលឹងនៃសមាជិកគ្រួសារដែលស្លាប់ទៅ ហើយមកស្វែងរកសាច់ញាត្តិនៅវត្តដោយឥតប្រយោជន៍។ នៅពេលដែលសាច់ញាត្តិផ្ដល់នូវអាហារទៅអ្នកដែលសា្លប់ដោយការយកចង្ហាន់ទៅវត្តនិងអធិដ្ឋានដល់អ្នកដែលស្លាប់ នោះវិញាណទាំងនោះនឹងប្រទានពរឲ្យពួកគេមានសុភមង្គល។ ក្នុងកំឡុងពេល ពិធីបុណ្យនេះពួកគេបានកសាងភ្នំខ្សាច់ ដែលតំណាងឲ្យការដោះលែងអំពើនៃបាបដែលពួកគេបានប្ដេជ្ញាចិត្តក្នុងកំឡុងពេលប៉ុន្មានឆ្នាំងកន្លងមកនេះ ហើយមនុស្ស មួយចំនួនបានកសាងទូកតូចទៀន ធូប និងដំបង។ នំអន្សមនិងនំគមត្រូវបានយកទៅវត្តក្នុងអំឡុងពេលបុណ្យ ដើម្បីចែករំលែកដល់អ្នកដែលចូលរួម។ នៅឯវត្តគេនាំគ្មាសំអាតព្រះវិហារនិងបរិវេណជុំវិញវត្ត។

ហេតុអ្វីបានជាមនុស្សបោះដុំបាយទៅក្រោម?[កែប្រែ]

មនុស្សប្រមូលផ្ដុំគ្នានៅម៉ោងប្រហែល4:00ព្រឹកនៅព្រះវិហារនិងដើរជុំវិញព្រះវិហារចំនួន៣ជុំដោយដឹកនាំដោយព្រះសង្ឃ។ ទន្ទឹមនឹងនេះ ដែរពួកគេបានធ្វើការអធិដ្ឋានទៅដល់សាច់ញាត្តិដែលស្លាប់និងបោះបាយបិណ្ឌនៅជុំវិញព្រះវិហារ។ ជាពិសេសពួកគេជឿថាវិញាណទាំង ឡាយណាដែលគ្មានសាច់ញាត្តិត្រូវបានគេដោះលែងពីឋាននរកឲ្យមកកាន់វត្តអារាមដើម្បីទទួលអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេល យប់។ វិញាណពួកគេត្រូវត្រឡប់ទៅឋាននរកវិញនៅមុនពេលព្រះអាទិត្យរះ។ វិញាណអ្នកទាំងនោះគឺមានទំរង់ធំហើយខ្ពស់ដែលពួកគេ អាចបោះជំហាននៅលើប្រាសាទបាន។ ទោះជាយ៉ាងណាពួកគេមិនហានធ្វើដូច្នេះទេដោយខ្លាចថាពួកគេបានប្រព្រឹត្តអំពើបាបបន្ថែមទៀត ។ ពួកគេបានត្រឹមតែឈរយំហើយសុំអាហារ។ វិញាណទាំងនោះនឹងទៅគ្រប់៧វត្តដើម្បីរកមើលសាច់ញាត្តិនិងទទួលអាហារពីពួកគេ។ ប្រសិនបើវិញាណទាំងនោះមិនឃើញសាច់ញាត្តិរបស់ពួកគេមកវត្តទេនោះ ពួកគេនឹងដាក់បណ្ដាសាសាច់ញាត្តិរបស់ពួកគេ។ នេះហើយជា មូលហេតុដែលសាច់ញាត្តិគួរតែយកចង្ហាន់ទៅវត្តទោះបីជាច្រើនឫក៏តិចក៏ដោយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។