អ្នកប្រើប្រាស់:អាយធីសីហា

ពីវិគីភីឌា

ខ្ញុំបាទឈ្មោះ​​​ញ៉ែម សីហាជាសិស្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ជុំនាន់ទី៥​ ផ្នែកព័ត៌មានវិទ្យានិងភាសា មានស្រុកកំណើតនៅខេត្តកំពត​[កែប្រែ]

ភូមិតារាជ្យ[កែប្រែ]

ភូមិតារាជ្យជាភូមិមួយដែលស្ថិតនៅភាគខាងជើងជ្រុងខាងកើតនៃក្រុងកំពតដែលមានរយះចម្ងាយប្រមាណជា40kmពីក្រុងកំពតដែលស្ថិតនៅក្នុងស្រុកជុំគីរី ។​ ភូមិនេះដែរគឺនៅទិសខាងជើងជាប់ភូមិចំការបុស ខាងកើតជាប់ភូមិត្រពាំងវែង​ ខាងលិចជាប់ភូមិអូរក្រសាំង​ និងខាងត្បូងជាប់ភូមិតាឥន ភូមិតារាជ្យដែលស្ថិតនៅក្នុងស្រុកជុំគីរី តំបូងឡើយមានឈ្មោះថាស្រុកឈូក​ តែត្រូវបានបែងចែកដោយអភិបាលខេត្តហើយដាក់ឈ្មោះអោយស្រុកថ្មីនេះថាស្រុកជុំគីរី។ បច្ចុប្បន្នស្រុកជុំគីរីត្រូវបានបែងចែកជា៧ឃុំ និងមានភូមិជាច្រើនក្នុងនោះក៏មានភូមិតារាជ្យដែរ ហើយភូមិតារាជ្យនេះមានសមាជិកគ្រួសារប្រមាណ50គ្រួសារ បច្ចុប្បន្នកំពុងតែមានការអភិវឌ្ឍន៏ស្ទើតែគ្រប់វិស័យ ។ នៅក្នុងភូមិនេះដែរការធ្វើកសិកម្មមានការអំណោយផងខ្លាំងពីអាកាសធាតុ ហើយនាក់ភូមិមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើការដាំដុះ ដូចជា​ ស្រូវ ដំឡូង ពោត សណ្ដែក អំពៅ៕ល៕ ហើយអ្វីដែលសំបូរជាងគេនោះគឺដើមដូងនិងដើមត្នោតដូចខេត្តតាកែវដែរ ៕អ្វីដែលសំខាន់ក្នុងភូមិតារាជ្យមានខ្យស់អាកាសត្រជាក់ស្រស់ស្រាយ នៅភូមិនេះមានភ្នំព័ទ្ធជុំវិញសប្បូរទៅដោយខ្យល់អាកាសស្រស់ថ្លា​ និងមានទេសភាពគួរអោយទាក់ទាញ ជាពិសេសមានកន្លែលដែលគួរអោយទាក់ទាញជាច្រើន។ នារដូវប្រាំងទោះបីជាមានការជួបនិងគ្រោះរាំងស្ងួតបន្តិចពិតមែនតែនៅក្នុងភូមិតារាជ្យមានស្រះទឹកដ៍ធំមួយដែលដាក់រួមអោយប្រជាជនប្រើប្រាស់នៅក្នុងភូមិ ធ្វើអោយអ្នកភូមិមិនសូវមានការបារម្មណ៍ក្នុងការជួបគ្រោះរាំងស្ងួតឡើយ ហើយស្រះទឹកនេះដែរអ្នកស្រុកដទៃក៍អាចប្រើប្រាស់បានដែរព្រោះតែនាក់នៅភូមិតាជ្យ តែងតែគោរពស្រលាញ់ជាតិមិត្តជិតឆ្ងាយដូចជាបងប្អូនតែមួយអញ្ចឹង៕
នារដូវចូលឆ្នាំវិញអ្នកភូមិតែងតែនាំគ្នាលេងល្បែងប្រជាប្រិយ ដូចជា លាក់កន្សែង ចោលឈូង ទាញព្រ័ទ្ធ ជាដើម៕ល៕ ហើយជាពិសេសនៅពេលរដូវចូលឆ្នាំមានការចំទទួលទេវតាឆ្នាំថ្មី តាមផ្ទះនីមួយៗ រៀបចំយ៉ាងស្រស់ស្អាត និងមានការជួបជុំបងប្អូនយ៉ាងសប្បាយរីករាយ៕ ហើយនាក់ភូមិទាំងអស់ក៍មិនភ្លេចនៅដូនតាដែលបានចែកស្ថានទៅហើយនោះដែរ គឺនាក់ភូមិទាំងអស់តែងនាំគ្នាទៅវត្តគ្រប់គ្នា ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខណ្ឌដូនតាដែលបានចែកស្ថានទៅអោយពួកគាត់ទៅដល់ស្ថានបរមសុខ។

ការអភិវឌ្ឍន៍[កែប្រែ]

ចំពោះការអភិវឌ្ឍន៍វិញកំពុងតែមានការរីកចម្រើនស្ទើគ្រប់វិស័យ។​ ហើយបច្ចុប្បន្នកំពុងតែមានការអភិវឌ្ឍន៍ទៅផ្លូវថ្នល់ដែលធ្វើចាប់ពីផ្សារជុំគីរីទៅដល់ពេជ្យនិលមានចម្ងាយប្រមាណ១០០kmជាង។ ចំណែកនៅតាមផ្លូវចូលទៅកាន់ភូមិវិញប្រជាជនតែងតែចូលរួមក្នុងការថែទាំផ្លូវ ពេលដែលមានផ្លូវខូចតែងតែមានការចូលរួមជុសជុលយ៉ាងសកម្មពីប្រជាពលរដ្ឋនៅក្នុងភូមិ។ ក្នុងនេះដែរក៏មានសាសនាកាតូលិកមួយដែលតែងតែរចូលរួមជួយលុបបំបាត់ភាពក្រីក្ររ និងធ្វើអោយប្រជាជនមានជីវភាពកាន់តែប្រសើឡើង។

ការអប់រំ[កែប្រែ]

ក្នុងការអប់រំក៏មានការកើនឡើងដែរព្រោះតែជីវភាពប្រជាជនក្នុងផ្ទះនីមួយៗសុទ្ធសឹងតែមានរថយន្តរៀងៗខ្លួនមិនពិបាកក្នុងការធ្វើដំណើរទៅសាលារៀនទេ ហើយសាលារៀនក៏មិននៅឆ្ងាយដែរ៕ ហើយនៅក្នុងភូមិនេះដែរជារៀងរាល់ឆ្នាំតែងតែមានអង្គការនិងស្ថាប័នផ្សេងៗ តែងតែចុះមកពន្យល់ពីសិទ្ធក្នុងការរស់នៅ និងណែនាំពីរបៀបចិញ្ចឹមសត្្វ​ ការដាំដុះបន្លែ ក៏ដូចជាការធ្វើកសិកម្មដោយមិនបាច់ប្រើប្រាស់ជីគីមីជាដើម៕ល៕ សម្រាប់ការសិក្សារនាក់បញ្ឈប់ការសិក្សារយ៉ាងតិចក៏ត្រូវចប់ថ្នាក់ទី៩ដែរ បច្ចុប្បន្នអត្រាសិស្សពូកែរក៏កំពុងមានការកើនឡើងដែរ៕ ការអប់រំមានការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងជាមួយលោកអភិបាលខេត្តក៏ដូចជាចាវាយស្រុក លោកតែងតែនែនាំដល់ក្មេងជំនាន់ក្រោយអោយខិតខំរៀនសូត្រដើម្បីក្លាយជាយុវជនល្អមានការងារក្នុងសង្គម និងជាសសរទ្រូងប្រទេសជាតិ៕

ទេសចរណ៍[កែប្រែ]

នៅក្នុងស្រុកជុំគីរីការមានកន្លែងលេងកំសាន្តដូចជាម្លេចគឺជាកន្លែងទេសចរណ៏មួនដែលតែងតែមានទៅលេងច្រើនកុះករ។ នៅទីនោះមានទ្រនប់ទឹកដ៏ធំមួយនិងមានកន្លែងសម្រាប់ញាំអី និងភ្ញៀវទេសចរណ៏អាចងូតទឹកលេង យ៉ាងសប្បាយទៀតផង។ ពកត្របែកក៏តែងតែមានមនុស្សកុះករច្រើនដែរ គឺមានទ្រនប់ទឹកដ៏ធំដូចជាម្លេចដែរ ហើយនៅខាងៗមានកន្លែងញាំអីសម្រាប់ទទួលភ្ញៀវដែលមកលេងមិនថាភ្ញៀវជាតិ រឺអន្តរជាតិទេ។ ព្រៃឈឺក៏ជាប្រភពតំបន់ទេសចរណ៏មួយដែរយើងអាចទៅដើរលេងក្នុងព្រៃនិងទស្សនាចំការម្រេច និង កសិដ្ឋានចិញ្ចឹមជ្រូក ហើយកសិដ្ឋានចិញ្ចឹមគោបានទៀតផង៕

ស្រុកជុំគីរី[កែប្រែ]

ស្រុកជុំគីរីគឺជាស្រុកមួយដែលតាំងពីដើមតំបូងឡើយគឺជាស្រុកឈូកដោយសារតែស្រុកនេះវាធំទើបរដ្ធបាលខេត្តសម្រេចចិត្តធ្វើការបែងចែងស្រុកជាពីរគឺ ខាងជើងអោយឈ្មោះថាស្រុកជុំគីរី ហើយនិងខាងត្បូងដាក់ឈ្មោះដដែលគឺស្រុកឈូក ដែលស្រុកឈូកតម្រូវអោយមាន១៤ឃុំ រីឯស្រុកជុំគីរីតម្រូវអោយមាន៧ឃុំ និងចែកការគ្រប់គ្រងដាច់ដោយឡែកពីគ្នា ៕​ ទោះបីការបែងចែកឃុំមិនស្នើគ្នារក៏ដោយ ក៏ប៉ន្តែការគ្រប់គ្រងគឺមានភាពយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះលោក ចាវាយស្រុកគឺលោកតែងតែចុះសួរសុខទុក្ខប្រជាជននិងតែងតែជួយណែនាំក្នេងជុំនាន់ក្រោយអោយជៀសអោយឆ្ងាយពីគ្រឿងញៀនទៀតផង ។ ជាពិសេសលោកបានចុះបង្ក្រាបរាល់សកម្មភាពខុសច្បាប់ មិនថាការកាប់ព្រៃឈើ ការជួញដូរគ្រឿងញៀននិងសេពគ្រឿងញៀនជាដើម​​ ការលេងល្បែងស៊ីសង បៀរ អាប៉ោង ជល់មាន់ជាដើម។ល។ ស្រុកជុំគីរីរួមមាន ៧ ឃុំ ៖

  • ឃុំច្រេស
  • ឃុំជំពូវន្ត
  • ឃុំស្នាយអញ្ជិត
  • ឃុំស្រែចែង
  • ឃុំស្រែក្នុង
  • ឃុំស្រែសំរោង
  • ឃុំត្រពាំងរាំង

ឃុំត្រពាំងរាំង[កែប្រែ]

ឃុំត្រពាំងរាំងគឺជាឃុំមួយដែលដាច់ដោយឡែកពីឃុំដទៃ ហើយឃុំនេះដែរសម្បូរទៅដោយដំណាំ

ខេត្តកំពត[កែប្រែ]

ខេត្តកំពតគឺ ជា​ខេត្ត​លំដាប់​លេខ​បី​របស់​ប្រទេស​កម្ពុជា​ដែលមាន​ឆ្នេរសមុទ្រ​ស្រស់ស្អាតជាងគេ ហើយ​មាន​ព្រំប្រទល់​ខាងកើត​ជាប់ទៅ​ប្រទេស​វៀតណាម​រហូតដល់​ខាងត្បូង​ជាប់ ឈូង​សមុទ្រ​ថៃ​។ ខេត្ត​នេះ​មាន​ស្ថាបត្យកម្ម​បន្សល់​ពី​អាណានិគម​គួរអោយ​ចាប់អារម្មណ៍ ការទាក់ទាញ​ពី​ទេសភាព​ធម្មជាតិ និង​វាល​ជនបទ​ដ៏​ស្រស់ស្អាតនិងមានខ្យល់អាកាសបរិសុទ្ធ​ដែល​ធ្វើអោយ​ខេត្ត​នេះ​ជា​ខេត្ត​ដែល​គេ ចូលចិត្ត​ទៅ​ទស្សនាកំសាន្ត​បំផុត ពី​ប្រជាជន​ក្នុងប្រទេស ជនបរទេសជាច្រើនអ្នក និង​ថ្មីៗកំពុងតែ​នេះ​មាន​ទេសចរ​ផងដែរ​។​ ​ខេត្តកំពត មាន​បរិយាកាស​ស្ងប់ស្ងាត់ និង​ទាក់ទាញ ជាទី​ក្រុងដ៏​តូចមួយ​ដែល​ងាយស្រួល​នឹង​ចូលចិត្តដើរលេងកំសាន្តហើយមានផ្លូវដ៏ធំដែលកំពុងសាងសង់ដើម្បីងាយស្រួលក្នងការធ្វើដំណើររបស់ភ្ញៀវជាតិនិងអន្តរជាតិ ទេសចរ​ជាច្រើន​ដែល​ស្នាក់​នៅក្នុង​ខេត្ត​នេះ​សម្រាក​តាម​មាត់ឆ្នេរ និងនៅលើភ្នំនិងមានរីសតជាច្រើនកន្លែងដែលអាចសម្រាក់ស្រូបយកខ្យល់អាកាសដ៏ស្រស់ស្រាយ ហើយ​គេ​ក៏អាច​ហែល​ទឹកលេងកំសាន្ត​ដែល​ពោរពេញ​ដោយ​ភាព​ត្រជាក់ស្រស់ស្រាយ ឬ​អាច​ជិះទូក​លេង​ក្នុងទឹកសមុទ្រដ៏ធំល្វឹងល្វើយ​។​ ខេត្តកំពត មាន​អ្វី​លេងច្រើនហើយ ខេត្ត​នេះ​មាន​ទីកន្លែង​អស្ចារ្យ​បែប​ប្រវត្តិសាស្ត្រតាំងពីសម័យបុរាណ្យ​និង​ធម្មជាតិ​ជាច្រើន​ដែល​អាច​ទៅ​ទស្សនា​បានគ្រប់ពេលវេលា ដូចជា​ច្រកចូល​ឆ្ពោះទៅកាន់​ឧទ្យាន​ជាតិ​បូកគោ​, ឆ្នេរសមុទ្រ​កែប​, ទឹកឈូ​ដែលមាន​ទឹក​ហូរ​ខ្លាំង និងទឹកធ្លាក់តាដាដែលស្រស់ស្អាត​និងមានភាពទាក់ទាញ និង​កន្លែង​គួរអោយ​ទាក់ទាញ​ផ្សេងទៀត​នៅ​ភាគ​និរតី​ប្រទេស​កម្ពុជា​។​​ឧទ្យាន​ជាតិ​បូកគោ​មាន​ប្រជាប្រិយ​ខ្លាំង ដោយសារ​មាន​អាកាសធាតុ​ត្រជាក់​ព្រោះវាជាតំបន់ភ្នំ និង​ជា​កន្លែង​ដែល​គេ​ចូលចិត្ត​ទៅលេង​ពេញ​មួយឆ្នាំ​ក្នុងចំណោម​ប្រជាជន ក្នុងប្រទេស​ក៏ដូចជា​ជនបរទេស​។ ទេសភាព​នៅលើ​កំពូលភ្នំ​មានការ​ទាក់ទាញ​បំផុត ជាពិសេស​នៅពេល​ព្រឹក​នៅពេលដែល​គេ​អាច​ប៉ះ​ពពក និង​មាន​កម្លាំង​ពី​ខ្យល់អាកាស​តំបន់ភ្នំ​ដែលធ្វើអោយត្រជាក់ស្រស់ស្រាយ។ ​​ការទាក់ទាញ​ផ្សេងទៀត​បូករួម​ទាំង​ទឹក ជ្រោះ ពពក​វិល និងមានព្រះវិហារកាតូលិកដ៏បុរាណ្យមួយនៅលើកំពូលភ្នំបូកគោ ហើយក៏មាន​ទឹកធ្លាក់​យ៉ាងខ្លាំង​ផ្ដល់នូវ​ភាព​ត្រជាក់​និង​ស្រស់ស្រាយ​ដល់​ទឹក ដែល​អាច​មុជ​បាន​ហើយវាក៏ជាកន្លែងទេសចរណ៏មួយដែលទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរណ៏មកទស្សនា។ ឆ្លងកាត់​ផ្លូវ​មិន​ឆ្ងាយ​ប៉ុន្មាន តំបន់​ទឹកឈូ​ក៏​ជា​កន្លែង​ទាក់ទាញ​ទេសចរ​ដ៏​មាន​ប្រជាប្រិយ​មួយទៀត​ដែរ​។ រមណីយដ្ឋាន​ព្រែ​កអំ​ប៉ាល់ រមណីយដ្ឋាន​កំពង់ត្រាច និង​តំបន់​អភិរក្ស​បក្សី​អន្លង់​ព្រីង ក៏​ធ្វើអោយ​ទេសចរ​ឈប់​ទស្សនា​បាន ហើយមានសួនសត្វមួយកន្លែងដែលមានសត្វចម្រុះ សម្រាប់អោយយើងចូលទស្សនា​។ល។






រង្វង់មូលធូរេនជាកន្លែងដែលខ្ញុំអង្គុយលេងពេលអផ្សុក
រង្វង់មូល២០០០ជាកន្លែលដែលខ្ញុំដើរកាត់