អ្នកប្រើប្រាស់:ង៉ុង សាន់

ពីវិគីភីឌា
     ង៉ុង សាន់ ជានិស្សិតរៀននៅសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប ផ្នែកទំនាក់ទំនងសង្គម និង សារពត័មាន។ 

មានស្រុកកំណើតនៅ ភូមិ អង្កោល ឃុំ អង្កោល ស្រុក ដំណាក់ចង្អើរ ខេត្ត កែប។ ក្នុងក្រុមគ្រួសារ មានបងប្អូន ០៩ នាក់ ប្រុស ៦នាក់ ស្រី ៣នាក់ ជាកូនទី ៧។

តំបន់ទេសចរណ៍នៃប្រទេសកម្ពុជា[កែប្រែ]

    ប្រទេសកម្ពុជាគឺ ជាប្រទេសមួយដែលមានវប្បធម៏ និង អរិយធម៏ចាស់ជាងគេក្នុងទ្វីបអាស៊ីអាគ្នេយ៍។   ទោះបីជាប្រទេសកម្ពុជាមានប្រវត្តិស្ថិតនៅក្រោមអាណានិគមន៍នៃប្រទេសមួយចំនួន និង មានសង្រ្គាមស៊ីវិលអស់ជាច្រើនឆ្នាំក៏ដោយ តែបច្ចុប្បន្ននេះកម្ពុជាមានសុខសន្តិភាពពេញបរិបូរ ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរអន្តរជាតិ អាចធ្វើតំណើរកម្សាន្តបានគ្រប់ទីកន្លែង ជាមួយនិងហេដ្ឋារចនាសម្ព័ន្ធ ដ៏ ស្រស់ស្អាត តំបន់ទេសចរណ៍ដ៏សម្បូរបែប ទាំងតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៏ និង តំបន់ទេសរណ៍កែច្នៃរាប់រយកន្លែង។   ចំណុចដ៏មានសក្តានុពលទាំងអស់ខាងលើនេះហើយ ដែលជំរុញឱ្យវិស័យទេសចរណ៍ នៅប្រទេសចរបាន ដើរតួនាទីយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប្រជាពលក្នុងកម្ពុជាគួរបង្វែរចាប់អារម្មណ៍អំពីការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស មកធ្វើដំណើរកម្សាន្តក្នុងស្រុក ដែលចំណាយអស់តិច និង អាច

ជួយសេដ្ឋកិច្ចកម្ពុជាបានយ៉ាយច្រើន តាមរយៈការបង់សេវាកម្សាន្ត ជួយផ្តល់ការងារសម្រាប់ប្រជារដ្ឋមូលដ្ឋាន (លក់អាហារ លក់វត្ថុអនុស្សវរីយ៍សម្រាប់តំបន់ ។ល។) និង ជួយក្នុងការប្រើប្រាស់សេវាផ្សេងៗ របស់រដ្ឋ។ យើងងាកមកមើលអំពីវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាយើងវិញ ឃើញថាប្រទេសយើងពិតជាមានធនធានធម្មជាតិ និង មានសម្បត្តិបេតិកភ័ណ្ឌជាតិជាច្រើនដែលអាចទាក់ទាញ ភ្ញៀវជាតិ និង អន្តរជាតិឱ្យចូលទស្សនាឥតគណនា។ ក្នុងទំព័រយើងខ្ញុំនឹងនាំអារម្មណ៍លោកអ្នកទៅទស្សនាតំបន់ទេសចរណ៍នៅក្នុងប្រទេសម្ពុជាយើង។

​រាជធានីភ្នំពេញ[កែប្រែ]

ព្រះបរមរាជាវាំង[កែប្រែ]

​​​​​​ព្រះបរមរាជវាំង មានទីតាំងស្ថិតនៅតាមបណ្តោយព្រះមហាវិថីសុធារស សាងសង់ឡើងនៅឆ្នាំ ១៨៦៦ នៅក្នុងរាជកាល ព្រះបាទនរោត្តម​។​ នៅក្នុងព្រះបរមរាជវាំងមាន៖

      * ប្រាសាទទេវាវិនិច្ច័យ ជាកន្លែងដែលសម្រាប់ដែលព្រហមហាក្សត្រឡើងគ្រងរាជ្យ
      * ប្រាសាទខេមរិន្ទ ជាកន្លែងដែលព្រះមហាក្សត្រ និង អគ្គមហេសីគង់នៅ

​​​​ * ប្រាសាទសំរានភិរម្យ ជាកន្លែងដែលព្រះមហាក្សត្រឡើងគ្រងរាជ្យ

      * ហោរបាគូ ឬ ហោរព្រះខ័នជាកន្លែងទុកដាក់វត្ថុសម្រាប់សោយរាជ្យ

​ * ច័ន្ទឆាយា ជាកន្លែងដែលគេហាត់រាំ របាំព្រះរាជ្យទ្រព្យ និង របាំថ្វាយព្រះមហាក្សត្រ ព្រះញ្ញាិវង្សានុវង្ស និង ពួកមន្រ្តីជាន់ខ្ពស់ ។ នៅពីមុខច័ន្ទឆាយាមានទិវា

  សម្រាប់ព្រះមហាាក្សត្រធ្វើសាវនាការជាមួយ ប្រជារាស្រ្ត និង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់​ ។

សារៈមន្ទីរជាតិ[កែប្រែ]

     ​ សារៈមន្ទីរជាតិ មានទីតាំងស្ថិតនៅខាងជើងព្រះបរមរាជវាំង ។ សារៈមន្ទីរនេះជាស្ថាបតយកម្មទំនើបមួយ  ដែលរចនាឡើងយកលំនាំតាមស្ថាបត្យកម្មខ្មែរបុរាណ

កសាងនៅ ១៩១៧ និង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ដោយ ព្រះបាទស៊ីសុវត្ថិ នៅក្នុងឆ្នាំ ១៩២០ ។ សារៈមន្ទីរជាតិជាកន្លែងដែលដាក់វត្ថុបុរាណជាច្រើន និង មានតម្លៃ ទាក់ទងទៅនឺង ស្នាដៃស្ថាបត្យកម្ម ខាងសាសនា និង សិល្បៈខ្មែរ ។ ភាគច្រើននៃវត្ថុបុរាណ ទាំងនោះគឺ ស្ថិតនៅសម័យអង្គរ។ ក្រោពីនេះនៅមានវត្ថុខ្លះសល់ពី សម័យបុរេប្រវត្តិ ដូចជា នៅសម័យនគរភ្នំ ចេនឡា និង សម័យក្រោយអង្គរ ។ សារៈមន្ទីរជាតិមានការទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិជាច្រើន បន្ទាប់ពីព្រះបរមរាជវាំង។

វត្តភ្នំ[កែប្រែ]

វត្តភ្នំ គឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះដល់ទីក្រុងនេះ។ វត្តភ្នំជាកន្លែងទេសចរន៍មួយដ៏សំខាន់ វាមានកម្ពស់ ២៧ម ។

ប្រវត្តិនៃវត្តភ្នំ[កែប្រែ]
      មានរឿងតំណាលមួយថាៈ មានស្រ្តីមេមាយម្នាក់ឈ្មោះ ពេញ ថ្ងៃមួយគាត់បានដើរលេងតាមដងទន្លេ ក៏បានឃើញដើមគគីមួួយអណ្តែតជិតច្រាំងទន្លេ គាត់ក៏បាន

ហៅអ្នកជិតខាងឱ្យមកជួួយទាញយកដើមគគីនោះ ។ នៅក្នុងដើមគគីនោះ គាត់ឃើញពុទ្ធបដិមាករដ៏មានតម្លៃ ៤ អង្គ។ ក្នុងឆ្នាំ ១៤៣៤ ព្រះបាទ ពញាយ៉ាត ពានមកដល់ទីនោះ ហើយបានសាងសង់ទីក្រុងមួយដោយយកឈ្មោះ តាមកន្លែងនេះ។ និយាយរួមទៅវត្តភ្នំ ជាកន្លែងទេសចរណ៍មួួយនៅក្នុងរាជធានី ដែលមានប្រជាប្រិយភាពជាងគេ ដែលអាចទាក់ ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើន ជាពិសេសពេេលចូលឆ្នាំខ្មែរ ភ្ញៀវជាតិជាច្រើនចូលចិត្តមកជួបជុំគ្នាលេងល្បែងប្រជាប្រិយ​នៅទីនោះ។

សារៈមន្ទីរប្រល័យពូជសាសន៍ទូលស្លែង[កែប្រែ]

សារៈមន្ទីរនេះ ជាអតីត វិទ្យាល័យ ទូលស្លែង ។ នៅក្នុងឆ្នាំ ១៩៧៥ សាលានេះបានក្លាយជាមន្ទីរឃុំឃាំង ធ្វើទារុណកម្មដល់ប្រជាពលរដ្ឋខ្មែររាប់មឺុននាក់ (មន្ទីរ ស២១)​ ដែលធ្វើទារុណកម្មមានច្រើនបែបយ៉ាង រហូតដល់អ្នកជាប់ចោទនោេះស្លាប់យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ។ សព្វថ្ងៃនេះសារៈមន្ទីរទួលស្លែង គឺមាននៅសល់វត្ថុភ័ស្តុតាងជាច្រើន រួមមានគ្រោងឆ្ងឹងលលាដ៏ក្បាល និង ប្រដាប់ប្រដាធ្វើទារុណកម្មជាច្រើនទៀត ។

វាលពិឃាត ជើងឯក​[កែប្រែ]

ក្រៅពីទួលស្លែងនេះ នៅមានកន្លែងមួយទៀត ដែលជាកន្លែងធ្វើឃាតមនុស្សក្នុងសម័យ ប៉ុល ពត នេះផងដែរ ។ ទីនោះមានទីតាំងស្តិតនៅ ឃុំ ជើងឯក​ ស្រុក ដង្កោរ ។ គេសង្កេតឃើញមានរណ្តៅសាកស​ព ជាភ័ស្តុតាងធំៗចំនួន ៣កន្លែង គឺ រណ្តោទីមួួយ ដាក់សាកសពមនុស្សប្រុសគ្មានក្បាល រណ្តៅទី២ ដាក់សាកសពមនុស្សប្រុស មានក្បាល និង​ រណ្តៅទីបី ដាក់សាកសព កុមារ និង ស្រ្តី ។ ក្នុងតំបន់នេះ តាមតួរលេខមាន​ ៨៦ រណ្តៅ ដែកសាកសពចំនួន ៨៩៨៥ នាក់។ (ដកស្រង់ចេញពី សៀវភៅរបស់លោក កែវ ភួង)

ខេត្តសៀមរាប[កែប្រែ]

ប្រាសាទអង្គរវត្ត[កែប្រែ]
  1. ធាតុរបស់បញ្ជីផ្ដើមដោយលេខរៀង
   ប្រាសាទអង្ករវត្តមាន ទីតាំងស្ថិតនៅភាគខាងជើងនៃក្រុង សៀមរៀប ក្នុងស្រុកសៀមរៀបមានចំងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬ ផ្លូលសាល់ដឺហ្គោល។ 

ប្រាសាទនេះសាងសង់នៅដើម ស.វ​ ទី១២ ដោយព្រះបាទ សួរ្យវរ្ម័នទី២ (១១១៣-១១៥០) ដើម្បីឩទ្តិសថ្វាយ ព្រះវិស្ណុ ក្នុងព្រហ្មមញ្ញសាសនា ។ ប្រាសាទនេះជា កន្លែងទេសចរណ៍បែបចប្បធម៏មួយដែលល្បីល្បាញជុមវិញពិភពលោក។ រមណីដ្ឋាននេះមានភ្ញៀវជាតិ និង អន្តរជាតិចូលមកទស្សនាកម្សាន្តយ៉ាងច្រើន កុះករដើម្បី បានដឹងទីកេរដំណែលនៃមរតករបស់បុព្វបុរសជំនាន់ដើមដែលបានបន្សល់ទុក។ អច្ចរិយវត្ថុមួយនេះត្រូវបានបញ្ជូលក្នុងតំណែងបេតិកភ័ណ្ឌពិភពលោក ថែមទៀតផង។ ម្យ៉ាងវិញទៀតតំបន់ទេសចរណ៍មួយនេះពិតជាបានផ្តល់នូវភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ទាំងកន្លែងហូប និង កន្លែងស្នាក់នៅ ។​ ជាមួយនឹងទេសភាពដែលស្រស់បំព្រងនៃដើមឈើត្រជាក់ក្នុងដំណើរកម្សាន្តរបស់គេ។ ​

ប្រាសាទបាយ័ន[កែប្រែ]

   ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំ ចំណុចកណ្តាលនៃក្រុងអង្ករធំ។ ប្រាសាទនេះកសាងនៅក្នុង ស.វ ទី១២ និង ដើមស.វ ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧

ប្រាសាទនេះមានតួប៉មនីមួយៗ ប្រកបដោយព្រហ្មមុខបួនដែនមានកំពូល ៤៩ និងក្លោងទ្វាចូល ៥ ទៀតគឺសរុបទាំងអស់ ៥៤ កំពូលដែលតំណាងឱ្យ ខេត្តក្រុងទាំង ៥៤ របស់ខ្មែរក្នុងសម័យនោះ។​ មានអ្នកប្រាជ្ញមួួយចំនួនគិតថាមុខទាំងបួននេះតំណាងឱ្យព្រះពោធិសត្វ លោកេស្វរៈ អ្នកខ្លះគិតថាជារូបរបស់ ព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានចម្លាក់ដ៏ល្អប្រណិត ដែលរៀបរាប់ពី រឿងតំណាលទេវកថានៅថែវខាងក្នុង និងខាងក្រៅរៀបរាប់ពីជីវភាពរស់នៅរបស់ ប្រជាជននៅសម័យអង្គរមាន ទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែង ប្រដាល់ ជុលមាន់ ។ល។ និង ថែមទាំងមានរៀបរាប់ពីប្រវត្តិសាស្រ្ត ចម្បាំង និង ព្យុះហយាត្រាជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅ ជាងនៅប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពចម្លាក់ដោយបង្ហាញដោយផ្ទាំងតាមជួរដេក ពីរឬបីជួរ។ អ្នកទេសចរណ៍គួរចាប់ផ្តើមមើលចម្លាក់ពីជួរខាងកើត ។ ម្យ៉ាងទៀតមុខនៃប្រាសាទនីមួួយ មានលក្ខណៈខុសគ្នា ហើយធ្វើឱ្យភ្ញៀវជាប់ចិត្តនិងកំពូលទាំងនេះណាស់។ ជាងនេះទៅទៀតប្រាសាទមួយនេះបានបិតបាំងដោយដើមឈើធំៗជាច្រើន។ ដែលបានបង្កើតបានជាខ្យល និង ម្លប់ត្រជាក់ត្រជុំជួនភ្ញៀវទេសចរណ៍។

ភ្នំគូលេន[កែប្រែ]

ភ្នំគូលេនជារម្មណីដ្ឋានធម្មជាតិ​ និងប្រវត្តិសាស្រ្តដែលមានទីកន្លែងជាច្រើនដូចជា តំបន់ទឹកធា្លក់ ព្រះអង្គធំ វាលស្តេចគំលង់ វាលព្រះសព្វ ព្រះក្រាល និងមានប្រាសាទតូចៗ ធ្វើអំពី ឥដ្ឋជាច្រើនទៀតដែលជាស្នាព្រះហស្ថ ព្រះបាទជ័យវរ្មន័ទ២បានកសាងឡើង។ តំបន់ទឹកធ្លាក់ គឺជាប្រភពដើមរបស់ស្ទឹងសៀមរាប ហូរកាត់កណ្តាលទីរួមខេត្តឆ្ពោះទៅកាន់បឹងទន្លេរសាប ដែលមានទឹកថ្លាយង់ជាទីពេលនិយម របស់អ្នកដំណើរកំសាន្តក្នុងការមុជទឹកជ្រោះធ្លាក់ទៅប៉ះនិងថ្មបែកផ្កាតែ្រង។ នៅក្បែរទឹកជ្រោះមានប្រាសាទពីដធ្វើអំពីថ្មបាយក្រៀម សង់អមសងខាងមាត់អូរដែលគេឲ្យឈ្មោះថា "ក្រាលរមាស" ប៉ុន្តែប៉ែកខាងលិចត្រូវបានដួលរលំនិងបាត់ថ្មអស់មួយចំនួនធំ នៅសល់តែខឿនជញ្ជាំងបន្តិចបន្តួចប៉ុណ្ណោះ។ ​​ ភ្នំគូលេនគឺជាអតិតរាជធានីខ្មែរក្នុងសវ.ទី៩ មានឈ្មោះថា"មហេន្រ្ទបុរៈ" ដូចនេះហើយបានជាភ្ញៀវទេសចរណ៍ភាគច្រើនចង់ទៅទស្សនាទីនោះ។ ម្យ៉ាងវិញទៀតវាស្ថិតនៅក្នុងភាពអាថ៍កំបាំង នៃជុំនឿរបស់ប្រជាពលរដ្ឋគ្រប់រូប។ វាមានទីតាំងប៉ែកខាងកើតឆៀងខាងជើងទីរួមខេត្តសៀមរាប មានចំងាយ ៥៣គមពីទីរួមខេត្ត ភ្នំនេះមានរយៈកំពស់ ៤៩៣ម៉ែត្រ គេអាចឡើងទៅលើភ្នំបានយ៉ាងងាយតាមរយះ រថយន្ត ឬថ្មើជើង ពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញមានផ្ទាំងថ្មធំហាក់បីដូចជាជញ្ជាំងនៃនាវា ដ៏ធំមួយនៅកណ្តាលទីស្មសានរំលេចដោយ សម្រស់ស្រស់ត្រកាល និង​បង្កប់នូវអាថ៍កំបាំងដ៏សន្ធឹកសន្ធាប់ នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយក្នុងចំណោមរមណីដ្ឋាន ជាច្រើននៅខេត្តសៀមរាប។ តំបន់ភ្នំគូលេនមិនត្រឹមតែ ជាតំបន់ទេសចរណ៍ប៉ុនណ្ណោះទេ តែវាជាតំបន់ កសិកម្ម ដ៏មានជីវជាតិអាចដាំដំណាំបានគ្រប់ប្រភេទដូចជាៈ ចេក ខ្នុរ ដំឡូង ត្រាវ.....ប្រកបដោយទិន្នផលខ្ពស់។ ហេតុដោយឃើញពីភាព អំណោយផលបែបនេះ ហើយបានជាមានប្រជាពលរដ្ឋមកពីទីជិតឆ្ងាយ មកតាំងទីលំនៅដ្ឋានប្រកបអាជីវកម្ម កសិកម្ម យ៉ាងច្រើនកុះករ។ (ដកស្រង់ចេញពី សៀវភៅរប់ក្រុមហ៊ុន Online)

ប្រាសាទបន្ទាយស្រី[កែប្រែ]

ប្រាសទបន្ទាយស្រីស្ថិតនៅក្នុង ភូមិបន្ទាយស្រី ឃុំ បន្ទាយស្រី ស្រុក បន្ទាយស្រី ចំងាយ ៣៩ គ.ម ភាគខាងជើង ទីរួមខេត្តសៀមរាប។ ប្រាសាទនេះធ្វើអំពីថ្មភក់ពណ៌ស៊ីជម្ពួ និង រំលេចដោយ ដោយទេពអប្សរចំនួន ១៥០០ ដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នា ហើយលើសពិនេះទៅទៀត សិលាចារឹកផ្កាភ្ញី នៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើប្រាសាទ អង្គរវត្តទៅទៀត គឹដូចជាដែលគេឆ្លាក់លើប្រាក់ស្ពាន់ដូចនេះដែរ។ ហើយប្រាសាទនេះជាប្រាសាទមួយដែលមានក្បាច់រចនាយ៉ាងបញ្ចង់ល្អឆើតឆាយមានសន្លឹកភ្ញីវល្លិវិលវង់ល្អិតឆ្មា ស្រស់រស់ រវើកដែលមើលទៅគួរឲនឹកគិតឥតមានក្តីសង្ស័យថា​ " ទេពនិម្មិត " ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធ ៣ជាន់ មានទីលានក្រាលថ្មវែងទៅទិសខាងកើតមានគោបុរៈប្រកបដោយក្បាច់ វិចិត្រនៅចំកណ្តាលទីលានមានរោងទងខ្វាត់ខ្វែង ក្រឡាចត្រង្គចេញទៅខាងជើងមួយចេញទៅខាងត្បូង បីសុទ្ធសឹងតែប្រកបដោយក្បាច់រចនាល្អវិចិត្រ។ សព្វថ្ងៃនេះចាក់ធ្លាក់អស់ហើយសល់តែ សរសេរច្រូងច្រាងគួរឲស្តាយ ។

ទោះបីជាប្រាសាទនេះមានចម្ងាយឆ្ងាយគួរសមពីប្រទេសដ៏ទៃ ក៏ប៉ុន្តែភ្ញៀវដែលមកកម្សាន្តនៅខេត្ត សៀម រាប មិនអាចបំភ្លេចកន្លែងមួយនេះបានឡើយ។ ក្រៅពីនេះទៀតប្រាសាទប្រាសាទមួយ នេះរំលេចខ្លូនជាមួូយនិង ធម្មជាតិដ៏ស្រស់បំព្រង និង​ផ្តល់នូវភាពត្រជាក់ជាមួយនិង ខ្យល់បក់ធ្វើឲភ្ញៀវធូរស្បើយក្នុងចិត្ត និង បំបាត់នូវភាពនឿយហត់ទាំងពួងដែលកើតឡើងពីការធ្វើដំណើរ។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចស្វែងរកនៅវត្ថុអនុស្សាវរីយ៍ដើម្បីជូនអ្នកដេលជាទីស្រលាញ់របស់អ្នកថែមទៀតផង៕

ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ)[កែប្រែ]

ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅលើជួរភ្នំដងរ៉ែក ជាប់ព្រំប្រទល់ប្រទេសថៃ និងមានចម្ងាយ​ ១០៨ ម៉ែត្រពីទីរួមខេត្តព្រះវិហារ​ ក្នុងភូមិ ស្វាយជ្រុំ ឃុំកន្ទូត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះគឺ ជាតំបន់ប្រវត្តិសាស្រ្តមួយដែលមានឈ្មោះថា សេការីស្វារៈ ដែលមានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងកំឡុងចុង ស.វទី៩ និង ដើមស.វទី១០ ដោយ ព្រះបាទ យសោវរ្ម័នទី១ (សាងសង់ក្មុងគ.ស ១០០២ - ១០៥០) ​​ព្រះបាទ សូរ្យវរ្ម័នទី២ (សាងសង់ឡើងក្នុង គ.ស ១០៨០-១១០៩) ។ ប្រាសទនេះមានទំហំ ៨០០ x ៤០០ ម៉ែត្រស្ថិតនៅកំពូល ភ្នំព្រះវិហារ តែម្តងដែលមានកម្ពស់ ៦២៥ម៉ែត្រ នៅតាមជួរភ្នំដងរែក។

ប្រាសាទនេះមានច្រកចូលចំនួន ៣​ ៖ ​​​​ - ច្រកចូលតាម ស្វាយជ្រុំ ដែលជាផ្លូវចាស់មានកាំជណ្តើរឡើងទៅកាន់ប្រាសាទកំពូលភ្នំ ដងរ៉ែកនៃប្រាសាទព្រះវិហារ ។ ​​ - ច្រកចូលតាមផ្លូវ គ១ ដែលជាផ្លូវបេតុងសម្រាប់ឡើងទៅកាន់ប្រាសាទព្រះវិហារតែម្តង។

     - ច្រកចូលតាម ប្រទេសថៃ ដែលមានភ្ញៀវអន្តរជាតិចូលចិត្តធ្វើដំណើរតាមច្រកនេះ។

ប្រាសាទព្រះវិហារនេះ មិនត្រឹមតែជាតំបន់ទេសចរណ៍ដែលផ្តល់ភាពរីករាយ និង ស្ញប់ស្ញែងអំពីទឹកដៃនៃបុព្វបុរសប៉ុណ្ណោះទេ វាថែមទាំងផ្តល់ឲលោកអ្នកនូវអារម្មណ៍ស្រស់ថ្លា ជាមួយនឹង ខ្យល់ធម្មជាតិដ៏ត្រជាក់ និង អាចមើលពីផ្ទៃខេត្តព្រះវិហារថែមទៀតផង។ ជាក់ស្តែងពេលនេះ ថ្វិត្បិតតែមានពេលនេះមានភ្លៀងធ្លាក់ក៏ពិតម៉ែនប៉ន្តែនៅលើប្រាសាទព្រះវិហារមានចំនួនភ្ញៀវ ទេសចរណ៍ជាតិ និង អន្តរជាតិនៅតេកើនឡើងទស្សនាដ៏ដែល ដូចជានៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្ត ប្រាសាទព្រហវិហារ ក្នុងមួយថ្ងៃមានភ្ញៀវចាប់ពី ១០០ ទៅ ១៥០នាក់។ គេសង្កេតឃើញថា​ ភ្ញៀវទេសចរណ៍មិនត្រឹមតែទៅកម្សាន្តនោះទេ ពួកគេថែមទាំងឡើងទៅទទួលពិធីបុណ្យ ទាននៅវត្ត កែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ។

កំពង់សោម(ខេត្តព្រះសីហនុ)[កែប្រែ]

កំពង់សោម ជាកន្លែងសម្រាកលំហែកាយ និងកម្សាន្តដ៏មានប្រជាប្រិយភាពរបស់កម្ពុជាទាំងភ្ញៀវជាតិនិង អន្តរជាតិ ដែលមានទេសភាពខៀវស្រងាត់ អមដោយកោះ តូចធំជាច្រើន នៅជាប់ នឹង ផ្ទៃសមុទ្រពណ៌ខៀវដ៏ធំល្វឹងល្វើយ ។ យើងអាចដើរកម្សាន្តតាមឆ្នេរខ្សាច់ដែលមានពណ៌សក្បុស ព្រមទាំងអាចហែលទឹកសមុទ្រដែលមានពណ៌ខៀវស្រងាត់ ព្រមជាមួយគ្នាផងនោះ យើងក៏អាចញ្ញុាំគ្រឿងសមុទ្រដែលមានរសជាតិឆ្ងុយឆ្ងាញ់ដែលមានលក់នៅតាមឆ្មេរសមុទ្រនោះស្រាប់។ តំបន់ទេសចរណ៍មួយនេះក៏ដូចជាឆ្នេរ អូរឈើទាល ដែលមានសក្ខណៈល្អជាងគេ ព្រមទាំងមានឆ្មេរខ្សាច់លាតសន្ធឹងដ៏វែង និង ជម្រៅទឹករាក់ សភាពទឹកសមុទ្រមានលក្ខណៈស្ងប់ស្ងាត់ដែលជាកត្តាមួយសមប្រកប សម្រាប់ភ្ញៀវទេចរណ៍ភ្ញៀវទេសចរណ៍លេងកម្សាន្ត។ ចំណែកចំណីអាហារនៅតំបន់នោះ មាកដាក់លក់ជាហូរហែរនៅតាមឆ្នេរតែម្តង ។ ​ ក្រៅពីនេះក៏មានឆ្នេរមួយទៀតដែលមានភ្ញៀវទេសចរណ៍ទៅទស្សនាផងដែរ គឺ ឆ្នេរសុខា ។ ឆ្នេរនេះមាន កម្រិតទឹកជ្រៅ ប៉ុន្តែមានភាពអ៊ូអរទៅដោយភ្ញៀវជាតិ និង អន្តរជាតិ ទៅទស្សនានឹង ងូតទឹកលេងកម្សាន្ត។ ឆ្នេរមួយនេះត្រូវបានក្រុមហ៊ុន សុខាអូរតែលរបស់លោក ឩញ្ញ៉ា សុខ គង់ កែច្នៃឲ ទៅជាកន្លែងមួយដែលមានភាពទាក់ទាញ និង​ ពេញនិយម។ ជាមួយគ្នានេះផងដែរលោកអ្នកក៏អាចធ្វើទំណើរទៅកោះពស់ដែលនៅជិតនោះហើយអាចធ្វើតំណើរកម្សាន្តតាមលើស្ពាន៕

តាតៃ​(ខេត្ត​ កោះកុង)[កែប្រែ]

រមណីដ្ឋាន​ តាតៃ កំពុងតែមានភាពភាពពេញនិយមពីភ្ញៀវជាតិនឹង អន្តរជាតិ ទៅទស្សនាកម្សាន្តនៅក្នុងពេលសម្រាកកាយរបស់ពួកគេ។​ វាមិនត្រឹមតែបានផ្តល់នូវភាពរីករាយប់ុណ្ណោះទេ ហើយវាបានធ្វើឲភ្ញៀវទេសចរណ៍ជាប់ចិត្ត និង ចងចាំទុកក្នុងចិត្តមិនអាចបំភ្លេចបាន។ រមណីយដ្ឋានមានទីតាំងស្ថិតនៅក្នុង ឃុំ ត្រពាំងរូង នៃស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយ ប្រមាណ ៥០គ.ម ពិទីរួមខេត្ត។ ដោយសារភាពអំណោយទានពីធម្មជាតិដែលមានរុក្ខជាតិ និង សត្វព្រៃធ្វើអោយតំបន់នេះសម្បូរទៅដោយ ភ្ញៀវទេសចរណ៍ទៅទស្សនាឥតឈប់ឈរ។ លោកអ្នកក៏អាចទៅទស្សនាពីតំបន់ទឹកធ្លាក់ដ៏ស្រស់ស្អាត នៃធម្មជាតិដែលមានពណ៌បៃតង ព្រមទាំងលាយឡំជាមួយនឹង សម្លេងសត្វយំ ផ្តល់នូវភាពរមនាដល់ដំណើរកម្សាន្តនៅទីនោះ ជាក់ជាមិនខាន។ មិនត្រឹមតែប៉ុណ្ណោះទេ លោកអ្នកក៏អាចជិះទូកទស្សនា ព្រៃកោងកាង និង សម្រស់ធម្មជាតិនៅក្នុងតំបន់នោះផងដែរ។

នៅក្នុងរមណីយដ្ឋានពិតជាមិនផ្តល់ការលំបាកដល់លោកអ្នកឡើយ ពីព្រោះនៅទីនោះមានកន្លែងស្នាក់នៅដែលគេឲឈ្មោះថា ផ្ទះអណ្តែតទឹក ។ ផ្ទះអណ្តែតទឹកនេះមានតម្លៃកំណត់ ផ្សេងៗគ្នា តាមតម្រូវការរបស់ភ្ញៀវទេសចរ។ ក្រៅពីនេះការកម្សាន្តនៅផ្ទះអណ្តែតទឹកនេះ ភ្ញៀវទេសចរណ៍នឹងទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់អ្នកភូមិ នៅទីនេោះ ជាមួយនឹង ទឹកដូងក៏ផ្អែមត្រជាក់ផងដែរ៕

ឯកសារយោង​[កែប្រែ]

  1. Online in Touch with your Word (ចំនុចតំបន់ទេសចរណ៍នៃប្រទេសកម្ពុជា)
  2. តំបន់ទេសចរណ៍នៃប្រទេសកម្ពុជា បោះពុម្ពលើកទី២​ របស់អ្នកនិពន្ធ ""កែវ ភួង""