អ្នកប្រើប្រាស់:សេង ស៊ីម

ពីវិគីភីឌា
​​​​   ខ្ញុំបាទ​ ឈ្មោះ ​សេង​  -  ស៊ីម​ ជាសិស្សរៀននៅ​​​សាលា​​​​​​បចេ្ចកទេសដុនបូស្កូខេត្តកែបជាជំនាន់ទី៣​ 

​​ ផ្នែកទំនាក់ទំនងសង្គម។បច្ចុប្បន្ន ខ្ញុំរស់នៅភូមិដំណាក់ចង្អើរ​ សង្កាត់ព្រៃធំ​ ក្រុង​កែប​ ខេត្តកែប។

                                             ប្រវត្តិសាស្រ្តភ្នំវល្លិសម័យខ្មែរក្រហម
ភូមិសាស្រ្តភ្នំវល្លិ៖ 

ភ្នំវល្លិជាភ្នំមួយដែលស្ថិតនៅខេត្តកែបផងដែរ។ ហើយវាសម្បូរទៅដោយព្រៃឈើតូច ធំ និងមានសត្វរស់នៅជាច្រើនដូចជា៖ សត្វស្វា សត្វទោច ខ្លាត្រី ខ្លាឃ្មុំ ចចក មាន់ព្រៃ ដំរី ខ្លា ពស់ អណ្តើក ជ្រូកព្រៃ ពង់រូល កំប្រុក សត្វប្រមា ប្រើស ឈ្លូស…..សត្វទាំងអស់នេះវារស់នៅជួវជុំគ្នាទៅដោយសុខក្សេមក្សាន្តនៅក្នុងព្រៃឈើដ៏ត្រជាក់ត្រជុំគ្មានអ្នកណាមកឆាឆៅឡើយ។ ដើមឈើតូចធំបានផ្តល់សម្រស់យ៉ាងស្រស់ស្អាតដល់ធម្ម​ជាតិ វាបានធ្វើអោយដីមានភាពត្រជាក់ត្រជុំពោរពេញទៅដោយផាសុខភាព។ នៅពេលនោះសត្វដែលរស់នៅក្នុងព្រៃឈើរស់នៅដោយគ្មានការភ័យខ្លាចឬព្រួយបារម្ភអ្វីឡើយ។ នៅសម័យនោះគ្មានប្រជាជនណាម្នាក់ហានចូលទៅព្រៃភ្នំនោះទេ ដោយសារពួកគេខ្លាចសត្វព្រៃ។​ ណាមួយមានពួកខ្មែរក្រហមរស់នៅទីនោះផងដែរ ហើយពួកខ្មែរក្រហមជាមនុស្សអង្គអាចនឹងមិនចេះខ្លាចសត្វព្រៃទើបពួកគេអាចនៅទីនោះបាន ពួកគេរស់នៅទីនោះដោយមានការរួបរួមសាមគ្គីគ្នាមិនអោយមានការបែកបាក់គ្នាឡើយ។​ ពួកគេរស់នៅដោយប្រុងប្រយ័ត្នយ៉ាងខ្លាំងមិនថាពេលយប់ឬពេលថ្ងៃឡើយ​ ការប្រុងប្រយ័ត្នរបស់ពួកគេដោយសារពួកគេបានរៀន នឹងបានហ្វឹកហាត់កន្លងមក។ហើយនៅទីនោះផ្លូវដែលចូលទៅគឺមានផ្លូវតូចជាលក្ខណៈផ្លូវរទេះគោ មានព្រៃស្បូវ ព្រៃសងសម្បងហើយនៅជុំវិញទីនោះគឺមានមនុស្សរស់នៅដោយមានការភ័យខ្លាចនិងប្រុងប្រយ័ត្នមួយចំណែកផងដែរ។ជូនកាលពេលខ្លះមានពួកខ្មែរក្រហមចុះមកសម្លាប់ប្រជាជនដែលរស់នៅតំបន់នោះហើយមានពួកកងទ័ព ឈ្លប ទាហាន នឹងប៉ូលីស មិនងាយចាញ់ពួកទាហានឡើយ ដោយសារពួកវាមានបច្ចេកទេសខ្ពស់និងបានហ្វឹកហាត់ពីមុនមក។​ នៅអំឡុងពេលពួកគេកំពុងបាញ់គ្នាពួគទាហ៊ានបានរត់ចោលបន្ទាយ ហើយបានវិលត្រឡប់ទៅទីកន្លែងដើមវិញគឺផ្ទះរបស់ពួកគេហើយមានការបង្កើតជាក្រុមៗនឹងមានការត្រួតពិនិត្យច្បស់លាស់នៅគ្រប់ទីកន្លែងដែលពួកគេបានធ្វើដំណើរ។​នៅពេលពួកទាហ៊ានបានវិលត្រឡប់មកបន្ទាយវិញដោយដឹងថាពួកសត្រូវបានទៅបាត់អស់ហើយទើបពួកទាហ៊ានមិនភ័យខ្លាចឡើយ។មេដឹកនាំបានណែនាំប្រាប់កូនចៅគ្រប់គ្នាៗអោយចេះប្រុងប្រយ័ត្ន ចេះសាមគ្គីគ្នាជាកម្លាំង ដើម្បីតតាំងទល់ជាមួយពួកខ្មាំងគ្រប់ពេលវេលា។ លុះពេលក្រោយក្រុមរបស់ខ្មែរក្រហមឡើងព័ទ្ធបន្ទារបស់ក្រុមទាហ៊ានបានច្បាំងជាមួយកងទ័ពរបស់ក៏រត់អស់ទៅ។ ក្រុមខ្មែរក្រហមបានចុះតាមភូមិស្រុករ​បស់ប្រជាជនពួកវាបានស្អប់ទាហ៊ាន ឈ្លូប ប៉ូលីស នគរបាលហើយបានគិតថា ពួកទាំងនេះសុទ្ធតែពួកជញ្ជូកឈាមរបស់ប្រជាជន។ វាបានសម្លាប់ មេភូមិ មេឃុំ មានអ្វីផ្សេងទៀតដែលពួកគេមិនចូលចិត្ត។ក្រោយមកប្រពន្ធ​ កូន របស់អ្នកទាំងនោះបានយំសោកស្តាយជាខ្លាំងដោយសារគេសម្លាប់ប្តីរបស់ខ្លួន។ហើយបានដាក់បណ្តាសសាដល់អ្នកដែលបានសម្លាប់ប្តីរបស់គេលុះពេលក្រោយមកមានក្រុមយានបានច្បាំងជាមួយក្រុមពួកខ្មែរក្រហមនៅពេលនោះពួកខ្មែរក្រហមវបានច្បាំងជាមួយចាញ់រត់បាត់អស់ទៅ។ ​​​​ នយោបាយ

ដោយសារជ័យជំនះកម្មុយនិស្តខែ មេសា ១៩៧៥ ប៉ុល-ពត និងពួកសហការីជិតស្និទរបស់គាត់បានកាន់កាប់តំណែងសំខាន់ៗបំផុត​នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា(ប.ក.ក.)និងនៅក្នុងឋានានុក្រមរដ្ឋ ។ គាត់ធ្លាប់ជាលេខាប.ក.ក. (អគ្គលេខាធិការ) តាំងពីខែ កុម្ភៈ ១៩៦៣ មកម៉្លេះពួកសហការីរបស់គាត់ធ្លាប់មានតួនាទីជាទីភ្នាក់ងារនយោបាយរបស់បក្ស ហើយពួកគេបានក្ដោបក្ដាប់កៅអីភាគច្រើននៅឯគណៈមជ្ឍិម ។ ពេញមួយទសវត្សឆ្នាំ១៩៧០ និងជាពិសេសបន្ទាប់ពីពាក់កណ្ដាលឆ្នាំ១៩៧៥ បក្សនេះត្រូវរង្គោះរង្គើដោយការដណ្ដើមបក្សពួកគ្នា ។ ថែមទាំងមានការប៉ុនប៉ងប្រដាប់អាវុធដើម្បីផ្ដួលរំលំប៉ុល-ពតថែមទៀតផង ។ បន្សុទ្ធកម្មជាលទ្ធផលបានឈានដល់ចំណុចកំពូលនៅឆ្នាំ១៩៧៧ និង ១៩៧៨ ដែលនៅពេលនោះប្រជាជនរាប់រយពាន់នាក់ រួមទាំងភាគខ្លះនៃពួកមេដឹកនាំប.ក.ក.ដ៏សំខាន់ៗបំផុត ក៏ត្រូវបានគេប្រហារជីវិតដែរ ។

ការបង្កើតឡើងរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ

ពួកកុម្មុយនិស្តបានលុបចោលរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (បានបង្កើតឡើងនៅឆ្នាំ១៩៧០) ។ កម្ពុជាមិនទាន់អោយ មានការបង្កើតនូវរដ្ឋាភិបាលណាមួយ រហូតដល់មានសេចក្ដីប្រកាសរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ថ្ងៃ ៥មករា ១៩៧៦ ។

ពួកកុម្មុយនិស្តបានបន្តប្រើប្រាស់ព្រះបាទនរោត្តម-សីហនុជាមេដឹកនាំដែលមានតែឈ្មោះនៃរដ្ឋាភិបាល នេះរហូតដល់ថ្ងៃ ២មេសា ១៩៧៦ នៅពេលនោះព្រះសីហនុក៏បានលាលែងជាប្រមុខរដ្ឋ ។ ព្រះសីហនុបានគង់នៅដោយ មានផាសុខភាព ក៏ប៉ុន្តែគ្មានសន្តិសុខ ដោយការចាប់ឃុំក្នុងព្រះដំណាក់នៅភ្នំពេញ រហូតចុងក្រោយនៅក្នុងសង្គ្រាមជា មួយវៀតណាម​នៅពេលនោះទ្រង់បានយាងចេញទៅដល់សហរដ្ឋដែលជាកន្លែង​ដែលទ្រង់បានប្ដឹងពីករណីរបស់កម្ពុជាប្រជា ធិបតេយ្យ​ចំពោះមុខក្រុមប្រឹក្សាសន្តិសុខ ។ ព្រះអង្គនៅទីបញ្ចប់ក៏បានយាងទៅគង់នៅប្រទេសចិនសាជាថ្មីវិញ ។

សិទ្ធិនិងកាតព្វកិច្ចនៃបុគ្គលម្នាក់ៗត្រូវបានកំណត់ដោយខ្លីនៅក្នុងមាត្រា២ ។ សិទ្ធិនិងកាតព្វកិច្ចនោះរួមគ្មានអ្វីដែលជាទូ ទៅត្រូវបានចាត់ទុកថាជាការធានាសិទ្ធមនុស្ស​ខាងនយោបាយទេ[ត្រូវការអំណះអំណាង] វាលែងតែការថ្លែង ថាបុរសនិងស្ត្រីគឺស្មើគ្នានៅគ្រប់ទិដ្ឋភាព ។ ឯកសារនេះបានប្រកាសហើយ ក៏ប៉ុន្តែថារាល់កម្មករ និងកសិករទាំងអស់ គឺជាម្ចាស់នៃរោងចក្រនិងស្រែចម្ការរបស់ខ្លួន ។ ការអះអាងមួយថា គ្មានការអត់ការងារជាដាច់ខាតនៅក្នុងកម្ពុជាប្រ ជាធិបតេយ្យដែលហាក់បីដូចជាត្រឹមត្រូវចាត់ទុកថា​ជាការប្រើប្រាស់កម្លាំងយ៉ាងសន្ធឹកសន្ធាប់របស់របបនេះ ។

រដ្ឋធម្មនុញ្ញនេះបានបញ្ជាក់នូវគោលនយោបាយការបរទេស​របស់កម្ពុជាប្រជាធិបតេយ្យក្នុងមាត្រា២១ ឯកសារដ៏វែងបំផុត ជា លក្ខ័ណ្ឌនៃឯករាជ្យ សន្តិភាព អព្យាក្រឹតភាព និងការមិនចូលបក្សសម្ព័ន្ធ ។ វាបានធ្វើសច្ចាប័ណការគាំទ្រដល់ការតស៊ូប្រឆាំងចក្រពត្តិនិយម នៅឯតតិយលោក ។ ដោយទាក់ទងនឹងការវាយប្រហារឈ្លានពានរបស់របបនេះប្រឆាំងនឹងទឹកដីវៀតណាម ថៃ និងឡាវ កំឡុងឆ្នាំ១៩៧៧ និង​ ១៩៧៨ ការសន្យានេះដើម្បីថែរក្សាទំនាក់ទំនងជិតស្និទនិងជាមិត្ត​ជាមួយប្រទេសទាំងឡាយណាដែលមានព្រំដែនរួម ដែទទួលយកភាពដូចគ្នាតិចតួចទៅនឹងភាពប្រាកដប្រជា ។

ស្ថាប័នរដ្ឋាភិបាលនានាត្រូវបានពន្យល់​ត្រួសៗខ្លីៗនៅក្នុងរដ្ឋធម្មនុញ្ញនេះ ។ អង្គនីតិបញ្ញត្តិ គឺសភាតំណាងប្រជាជនកម្ពុជា (ស.ត.ប.ក.) ដែលមានសមាជិក២៥០រូប ដែលតំណាងអោយពួកកម្មករ កសិករ និងប្រជាជនធ្វើការផ្សេងៗទៀត ហើយនិងកងទ័ពបដិវត្តន៍កម្ពុជា ។ មួយរយហាសិបអាសនៈទុកអោយអ្នកតំណាងកសិករ ហាសិបទុកអោយពួកកងទ័ព និងហាសិបទៀតសម្រាប់កម្មករនិងពួកអ្នកតំណាងផ្សេងៗទៀត ។ អង្គនីតិបញ្ញត្តិត្រូវបានបោះឆ្នោតដោយប្រជាជនមួយអាណ្ណត្តិប្រាំឆ្នាំ ។ ការបោះឆ្នោដំបូងនិងតែមួយគត់ត្រូវបានធ្វើឡើងនៅថ្ងៃ ២០មីនា ១៩៧៦ ។ ប្រជាជនថ្មីជាក់ស្ដែងមិនត្រូវបានអនុញ្ញាតអោយចូលរួមឡើយ ។

អង្គនីតិប្រតិបត្តិនៃរដ្ឋាភិបាលក៏ត្រូវបានជ្រើសរើសផងដែរដោយស.ត.ប.ក. ។ វាមានគណៈប្រធានរដ្ឋដែលទទួលខុសត្រូវសម្រាប់ការតំណាង អោយរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យនៅខាងក្នុងនិងខាងក្រៅប្រទេស ។ វាបម្រើអោយអាណ្ណត្តិប្រាំឆ្នាំម្ដង ហើយប្រធានរបស់គណៈនេះគឺជាប្រមុខរដ្ឋ ។ ខៀវ-សំផនគឺជាបុគ្គលតែម្នាក់គត់ដែលបម្រើការនៅក្នុងការិយាល័យនេះ ដែលគាត់បានក្ដោបក្ដាប់បន្ទាប់ពីការលាលែងរបស់ព្រះសីហនុ ។ ប្រព័ន្ធតុលាការត្រូវបានចងក្រងឡើងដោយតុលាការប្រជាជន ចៅក្រមនៃតុលាការទាំងនោះត្រូវបានតែងតាំងដោយស.ត.ប.ក. ដែលជាអង្គនីតិប្រតិបត្តិ ។

រដ្ឋធម្មនុញ្ញមិនបានវែកញែកស្ថាប័នរដ្ឋាភិបាលដែនដី រឺ តំបន់ទេ ។ បន្ទាប់ពីការក្ដោបក្ដាប់អំណាចបានហើយ ពួកខ្មែរក្រហមបានលុបចោលខេត្តចាស់ៗ ហើយបានជំនួសមកវិញនូវខេត្តទាំងនោះជាមួយនិងប្រាំពីរភូមិភាគ ភូមិភាគឧត្តរ ភូមិភាគឦសាន ភូមិភាគពាយ័ព្យ ភូមិភាគកណ្ដាល ភូមិភាគបូព៌ា ភូមិភាគបស្ចិម និងភូមិភាគនិរតី ។ មានអង្គភាពថ្នាក់តំបន់ពីរផ្សេងទៀត: តំបន់ពិសេសក្រចេះលេខ៥០៥ និងរហូតដល់ឆ្នាំ១៩៧៧ តំបន់ពិសេសសៀមរាបលេខ១០៦ ។

ភូមិភាគត្រូវបែងចែកជា តំបន់ ដែលត្រូវដាក់ជាចំនួនលេខ ។ លេខមួយ ដោយសាកសមបានហ៊ុំព័ទ្ធតំបន់សំឡូតនៃភូមិភាគពាយ័ព្យ (រួមមានខេត្តបាត់ដំបង) ដែលបដិកម្បនា (ការបះបោរ) ប្រឆាំងព្រះសីហនុបានផ្ទុះឡើងនៅដើមឆ្នាំ១៩៦៧ ។ ដោយមានការលើកលែងនេះ តំបន់នេះដែលលេចឡើងត្រូវគេដាក់លេខតាមទំនើងចិត្ត ។

តំបន់ ត្រូវបានបែងចែកជា ស្រុក ឃុំ និង ភូមិ ចុងក្រោយនេះជាធម្មតាមានប្រជាជនច្រើនរយនាក់ ។ ទម្រង់នេះប្រហែលជាស្រដៀងទៅនឹងអ្វី​ដែលមានក្រោមការគ្រប់គ្រងរបស់ព្រះសីហនុ និងសាធារណរដ្ឋខ្មែរដែរ ក៏ប៉ុន្តែពួកអ្នកស្រុកនៅក្នុងភូមិនានាត្រូវបានរៀបចំទៅជា ក្រុម ដែលផ្សំឡើងពីដប់ទៅដប់ប្រាំគ្រួសារ ។ ក្នុងកម្រិតមួយៗ រដ្ឋបាលត្រូវបានដឹកនាំដោយ គណៈមួយដែលមានមនុស្សបីនាក់ ។

សមាជិកប.ក.ក.បានកាន់កាប់តំណែងគណៈនៅថ្នាក់ខ្ពស់ៗ ។ គណៈឃុំ និងភូមិជារឿយត្រូវបានកាន់ការដោយពួកកសិករក្រីក្រនៅឯមូលដ្ឋាន និង ពិតជាកម្រមែនទែនដោយប្រជាជនថ្មី ។ សហករណ៍ស្រដៀងគ្នានៅក្នុងតំបន់ដែនសមត្ថកិច្ចឃុំដែរ ដែលបានក្ដោបក្ដាប់ទំនួលខុសត្រូវរដ្ឋាភិបាលដែនដីនៅតំបន់ខ្លះ ។ ​