អ្នកប្រើប្រាស់:សេងឆាយា

ពីវិគីភីឌា

កាលពីអតិតកាល មានដំរីឈ្មោះឆទ្ទន្ត មានភ្លុក៦ មានកម្លាំងខ្លាំ អាចហោះបាន រស់នៅក្នុងព្រៃហេមព្វាន។ មានដំរីជាបរិវារចំនួន៨,០០០ មានដំរីញី២ជាប្រពន្ធ ដំរីទី ១ ឈ្មោះមហាសុភទ្ធា ទី ២ ឈ្មោះចុល្លសុភទ្ទា ថ្ងៃមួយស្ដេចដំរី ឆទ្ទន្តបានបរិភោគផ្កាព្រៃ ចុល្លសុភទ្ទាបានឈរលើខ្យល់ មែកឈើចាស់ៗ រួមនិងស្រមោចព្រមទាំងអង្រ្កងបានធ្លាក់លើនាង ចំណែកមហាសុភទ្ទាឈរក្រោម ខ្យល់រោយដោយលម្អងផ្កា។ចុល្លសុភទ្ទាមានការអាក់អន់ចិត្តយ៉ាងខ្លាំងគិតថាៈ មើលគេរោយលម្អងផ្កាលើតែប្រពន្ធសម្លាញ់។ ថ្ងៃមួយបន្ទាប់មក ដំរីជាបរិវារបាននាំយកផ្កាឈូកមានត្របក ៧ ស្រទាប់ទៅថ្វាយស្ដេចដំរីឆទ្ទន្តៗបានរោយផ្កាឈូកលើខ្លួនហើយក៏ហុយដល់ដំរីមហាសុភទ្ទា ចុល្លសុភទ្ទាក៏អន់ចិត្តគិតថាៈ មើលគេស្រឡាញ់តែមួយ ហើយក៏ចងគំនុំនិងដំរីឆទ្ទន្តបន្ថែមទៀត។ ថ្ងៃមួយ នាងបានប្រគេនផលាផលដល់ព្រះបច្ចេកពុទ្ធចំនួន៥០០អង្គ ហើយបានប្រាថ្នា ដើម្បីសម្លាប់ដំរីឆទ្ទន្តនោះ ។ក្រោយមកដោយការឈឺចាប់និងភ្លើងប្រច័ណ្ឌ ចុល្លសុភទ្ទាបានស្លាប់ ហើយក៏បានទៅកើតជាបុត្រីស្ដេចក្នុងក្រុងពារាណសីបន្ទាប់មកទៀត នាងបានក្លាយទៅជាមហេសីស្ដេច នាងបានឲ្យព្រានព្រៃឈ្មោះសុណុត្តរទៅសម្លាប់ដំរីឆទ្ទន្ត ព្រានព្រៃនោះក៏បានទៅសម្លាប់ដំរីហើយ កាត់យកភ្លុកទៅថ្វាយព្រះនាងៗគ្រាន់តែបានឃើញភ្លុកភ្លាមក៏ដឹងថាប្ដីរបស់ខ្លួនបានស្លាប់ហើយ ក៏ស្រក់ទឹកភ្នែក យំសោយសោកពន់ពេកក្រៃ ស្រណោះប្តីដោយដឹងខ្លួនថា ខុសហើយ ដោយសាតែភ្លើងប្រច័ណ្ឌរបស់ខ្លួន បានឲ្យគេទៅ សម្លាប់ប្ដីជាទីស្នេហារបស់ខ្លួនចុកណែនក្នុងឱរាហើយក៏ដាច់ខ្យល់ស្លាប់ទៅ។ ។ ចប់សង្ខេប (ចាកបិដកភាគទី៦០ ទំព័រទី១៧១) 'អត្ថបទជាអក្សរដិត'--សេងឆាយា (ការពិភាក្សា) ម៉ោង១៦:០៨ ថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ (UTC)អត្ថបទជាអក្សរដិត--សេងឆាយា (ការពិភាក្សា) ម៉ោង១៦:០៨ ថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ (UTC)

ឯកសារ:ព្រះពុទ្ធ

'