ទូរស័ព្ទ

ពីវិគីភីឌា
Touch Tone® ទូស័ព្ទខ្សែ១
ទូរស័ព្ទឆ្នាំ ១៨៩៦ (ស៊ុយអែត)

ទូរស័ព្ទ ជាឧបករណ៍ទូរគមនាគមន៍​ដែលត្រូវបានប្រើសំរាប់​បញ្ជូន​និងទទួលសំលេង​នៃការសន្ទនារវាងមនុស្ស២នាក់​រឺច្រើនជាងនោះ។ ទូរស័ព្ទបានក្លាយជា​ឧបករណ៍សាមញ្ញដែល​មនុស្សលើ​ពិភពលោក​មិនអាចខ្វះបាន​នាពេលបច្ចុប្បន្ននេះ។ ទូរស័ព្ទភាគច្រើន​ប្រតិបត្តិការ​ក្នុងរូបភាពជា​ការបញ្ជូនស៊ីញ៉ាល់អគ្គីសនី តាមរយៈបណ្តាញទូរស័ព្ទ។

គោលការណ៍គ្រឹះ[កែប្រែ]

ទូរស័ព្ទ​ធ្វើ​ការ​លើ​ព័ត៌មាន​២​ប្រភេទ​ផ្សេង​គ្នា (ស៊ីញ៉ាល់ និង សំឡេង) នៅ​ពេល​ផ្សេង​គ្នា លើ​ខ្សែ​រមួល​មួយ​គូ ។ ឧបករណ៍​ធ្វើ​ការ​លើ​ស៊ីញ៉ាល់​ចែក​ចេញ​ជា កណ្ដឹង (សម្រាប់​រំឮក​ដល់​អ្នក​ប្រើ​ពេល​មាន​​ការ​ហៅ​ចូល) និង ផ្ទាំង​ប៊ូតុង (សម្រាប់​បញ្ចូល​លេខ​ទូរស័ព្ទ​ពេល​ធ្វើ​ការ​ហៅ​ចេញ) ។ អ្នក​ទទួល​ទូរស័ព្ទ​នៅ​ចុង​ម្ខាង​ទៀត នឹង​លើក​ឧបករណ៍​ទទួល​សំឡេងង ដែល​ដូច​ជា​ការ​បើក​កុងតាក់​​អោយ​ដំនើរ​ការ។ ...(មិន​អាច​រក​ពាក្យ​បក​ប្រែ​ពី​ភាសា​អង់គ្លេស​ត​ទៅ​ទៀត)

ប្រវត្តិទូរស័ព្ទ[កែប្រែ]

នៅតែមិនមានភាពច្បាស់លាស់ថាតើនរណាជាអ្នកបង្កើតទូរស័ព្ទអគ្គីសនីមុនគេនោះ។ ដូចជារបកគំហើញធំៗដូចជា វិទ្យុ ទូរទស្សន៍ អំពូលភ្លើង និង កុំព្យូទ័រ ដែរ។ មានអ្នកប្រាជ្ញជាច្រើនដែលបាន​ផ្តួចផ្ដើមធ្វើការពិសោធន៍អំពីការបញ្ជូនសំលេងតាមខ្សែ ហើយពួកគេបានជួយគ្នាក្នុងការធ្វើអោយគំនិតកាន់តែល្អឡើង។ លោក អង់តូនីញ៉ូ មើស៊ី (Antonio Meucci) លោក ចូហាន ហ្វីលីព រ៉េស ( Johann Philip Reis) លោក អេលីស្សា ហ្គ្រេយ (Elisha Gray) លោក អាឡិចសេនដឺរ ហ្គ្រាហាម បែល (Alexander Graham Bell) លោក ថូម៉ាស់ អេឌីសុន ()Thomas Edison)​ គឺជាបុគ្គល​ក្នុងចំនោម​អ្នកដែលបានផ្តួចផ្ដើមការបង្កើតទូរស័ព្ទ។

ការអភិវឌ្ឍន៍ដំបូង[កែប្រែ]

  • ២៨ ធ្នូ ១៨៧១ Antonio Meucci បានដាក់ពាក្យសុំទៅការិយាល័យអាជ្ញាប័ណ្ឌអាមេរិក នូវអាជ្ញាប័ណ្ឌដែលមានចំនងជើងថា «ទូរសារសំលេង» ដែលពិពណ៌នាអំពីការទំនាក់ទំនងដោយ សំលេង​របស់មនុស្ស២នាក់ដោយប្រើខ្សែ។
  • ១៨៧៤ Antonio Meucci បន្ទាប់ពីបានបន្តអាជ្ញប័ណ្ឌបាន២ឆ្នាំ ក៏គ្មានប្រាក់ក្នុងការបន្តម្តងទៀត។ អាជ្ញាប័ណ្ឌនោះត្រូវបានចាត់ទុកជាមោឃៈ។
  • ៦ មេសា ១៨៧៥ Alexander Graham Bell បានទទួលអាជ្ញាប័ណ្ឌអាមេរិកលេខ 161,739 ស្ដីអំពី «ឧបករណ៍បញ្ជូននិងទទួលទូរសារអគ្គីសនី»។
  • ១១ កុម្ភៈ ១៨៧៦ Elisha Gray បានបង្កើតឧបករណ៍បញ្ជូនធ្វើពីសន្ទនីយ៍សំរាប់ប្រើក្នុងទូរស័ព្ទ
  • ១៤ កុម្ភៈ ១៨៧៦ Elisha Gray បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌស្តីពី «ការបញ្ជូនសំលេងមនុស្សតាមរយៈសៀគ្វីទូរសារ»។ នៅថ្ងៃដដែលAlexander Graham Bell បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌ​ស្ដីអំពី «ការរីកចំរើននៃប្រព័ន្ឋទូរសារ» សំរាប់ទូរស័ព្ទដែលប្រើលំយោលចរន្ត។
  • ១៩ កុម្ភៈ ១៨៧៦ Elisha Gray ត្រូវបានគេផ្តល់ដំនឹងថា ការសុំអាជ្ញាប័ណ្ឌរបស់គាត់ជាន់គ្នានឹងការសុំរបស់​Alexander Graham Bell។ គាត់ក៏សំរេចចិត្តផ្អាកការសុំរបស់គាត់។
  • ៧ មិនា ១៨៧៦ Alexander Graham Bell បានទទូលអាជ្ញាប័ណ្ឌលេខ 174,465 ស្ដីអំពី «ការរីកចំរើននៃប្រព័ន្ឋទូរសារ» ដែលក្នុងនោះរួមមាន វិធីនិងបរិក្ខារបញ្ជូនសំលេងតាមរយៈទូរសារ ដោយ​ប្រើគោលការណ៍លំយោលអគ្គីសនី ស្រដៀងគ្នានិងលំយោលរបស់ខ្យល់ពេលមានសំលេង។
  • ១០ មិនា ១៨៧៦ ជោគជ័យដំបូងនៃការបញ្ជូនសំលេងតាមរយៈទូរស័ព្ទ។ ឃ្លាដំបូងដែលត្រូវបាននិយាយតាមទូរស័ព្ទមុនគេគឺ “Mr. Watson, come here, I want to see you.” (លោកវ៉ាត់សុនមកទីនេះមក។ ខ្ញុំចង់ជួបលោក។) ដែលAlexander Graham Bell​ បាននិយាយទៅកាន់សហការីរបស់លោកគឺលោកវ៉ាត់សុន។
  • ៣០ មករា ១៨៧៧ Alexander Graham Bell បានទទួលអាជ្ញាប័ណ្ឌលេខ 186,787 សំរាប់ទូរស័ព្ទអេឡិចត្រូម៉ាញ៉េទិច ដែលប្រើមេដែកអចិន្ត្រៃយ៍ បន្ទះដែកស្ដើង និង កណ្ដឹងហៅ។
  • ២៧ មេសា ១៨៧៧ Edison បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌឧបករណ៍បញ្ជូនធ្វើពីកាបូន(ហ្គ្រាហ្វីត)។ អាជ្ញាប័ណ្ឌលេខ 474,230 ត្រូវបានផ្ដល់១៥ឆ្នាំក្រោយមក(៣ ឧសភា ១៨៩២)។ Edison បានទទួលអាជ្ញាប័ណ្ឌលេខ 222,390 សំរាប់ឧបករណ៏បញ្ជូនធ្វើពីគ្រាប់កាបូន នៅឆ្នាំ ១៨៩៧។


ឧបករណ៍សំរាប់លក់ដំបូង[កែប្រែ]

ទូរស័ព្ទដំបូងមានច្រើនប្រភេទតាមបច្ចេកទេសផ្សេងគ្នា។ ខ្លះប្រើឧបករណ៍បញ្ជូនធ្វើពីសន្ទនីយ៍។ ខ្លះប្រើបន្ទះលោហៈស្ដើងដែលបង្កើតចរន្តអាំងឌ្វីនៅក្នុងរបុំអេឡិចត្រូម៉ាញ៉េទិចដែលរុំជុំវិញ​មេដែក​អចិន្ត្រៃយ៍មួយ។ ហើយខ្លះទៀតប្រើគោលការណ៍ឌីណាមិច​ បន្ទះស្ដើងដែលយោលរបុំខ្សែក្នុងដែនម៉ាញ៉េទិចអចិន្ត្រៃយ៍ ឬច្រាស់មកវិញ។ តែគោលការណ័ដែលគេប្រើ​ច្រើនជាងគេ គឺគោលការណ៍​ឧបករណ័បញ្ជូនធ្វើពីកាបូនរបស់​Edison/Berliner ដែលផ្ដល់នូវសំលេងខ្លាំងជាងគេ។

ទូរស័ព្ទនៅសម័យដំបូងឡើយ ត្រូវការផ្គត់ផ្គល់ថាមពលអគ្គីសនីដោយខ្លួនឯង។ នៅពេលនោះត្រូវការមានអ្នកមកត្រួតពិនិត្យនិងប្តូរថ្មជាទៀងទាត់។ នៅសតវត្សរ៍ទី២០ ថ្មរួមត្រូវបានដាក់អោយប្រើ ដោយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទផ្គត់ផ្គង់ថាមពលអោយ តាមរយៈខ្សែតែមួយជាមួយនឹងខ្សែដែលបញ្ជូនស៊ីញ៉ាល់សំលេង។ នៅចុងសតវត្សរ៍ទី២០ ការបង្កើតទូរស័ព្ទឥតខ្សែ​ធ្វើអោយរស់ឡើងវិញ​នូវការផ្គត់ផ្គង់ថាមពលដោយប្រើថ្ម។

ទូរស័ព្ទនៅសម័យដំបូងដូចទូរសារដែរគឺមានខ្សែ២៖ ១សំរាប់ទទួលនិងបញ្ជូនស៊ីញ៉ាល់សំលេង និង១ទៀតជាខ្សែដី។ ទូរស័ព្ទប្រើគោលការណ៍ឌីណាមិច ដំបូងឡើយមានតែប្រហោង១ ហើយ​អ្នកសន្ទនាឆ្លាស់គ្នាស្តាប់និងនិយាយម្ដងម្នាក់។ ក្រោយមកក៏មានការបង្កើតអោយមានប្រហោង២នៅចុងម្ខាងៗ ដើម្បីងាយស្រួលក្នុងការសន្ទនា តែវាមានតំលៃថ្លៃ។

ដំបូងឡើយ ការប្រើទូរស័ព្ទមិនត្រូវគេយកកំរៃទេ។ ជាធម្មតាទូរស័ព្ទ១គូតែងតែមានភ្ជាប់ស្រាប់ដល់​អ្នកណាដែលបានចុះកុងត្រាប្រើទូរសារ។ ក្រុមហ៊ុននឹងតខ្សែរវាងកន្លែង២អោយ ឧទាហរណ៍ រវាងគេហដ្ឋាននិងកន្លែងធ្វើការ។ បើអ្នកណាចង់និយាយទាក់ទងទៅច្រើនកន្លែង ត្រូវតែតំលើងទូរស័ព្ទច្រើនគូទៅតាមនោះដែរ។