មីហ្គេល អ៊ីដាលហ្គោ អ៊ី កុស្ទីយ៉ា

ពីវិគីភីឌា
នាយអគ្គសេនាធិការម៉ិចស៊ិក

បង្កើតជា «មីហ្គេល ក្រេហ្គោរ្យោ អាន់ទោន្យោ អ៊ីហ្គ៏ណាស្យ៊ោ អ៊ីដាលហ្គោ អ៊ី កុស្ទីយ៉ា ហ្គាយ៉ាហ្គា ម៉ាន់ដារ៏តេ ប៊ីយ៉ាសេញោរ៏» (Miguel Gregorio Antonio Ignacio Hidalgo y Costilla Gallaga Mandarte Villaseñor) នៅចំការ កុរ៉ាឡេហ៊ោ (Corralejo) ជិតទីក្រុង ប៉េនហាមោ (Pénjamo) ដែលទីក្រុងហ្គ័រណាហ៊័រទោ នៅបច្ចុប្បន្ន ថ្ងៃទី៨ ខែឧសភា ឆ្នាំ១៧៥៣ ស្លាប់នៅទីក្រុងឈីវ៉ាវ៉ា ទីរួមរដ្ឋរបស់រដ្ឋឈីវ៉ាវ៉ា ថ្ងៃ៣០ ខែកក្កដា ឆ្នាំ១៨១១។ លោកអ៊ីដាលហ្គោជាលោក​អាចារ្យ​កាតូលិក និងសកម្មប្រយុទ្ធនៃអេស្ប៉ាញថ្មីម្នាក់ដែលបង្ករដំណាក់ទីមួយរបស់ឯករាជ្យម៉ិចស៊ិក ចាប់ផ្ដើមនិងសកម្មភាពមួយដែលត្រូវបានស្គាល់នៅប្រវត្តិសាស្ត្រម៉ិចស៊ិកថា សម្រែកនៃដុលោរ៉េស៏។ លោកអ៊ីដាលហ្គោ ដឹកនាំដំណាក់ទីមួយរបស់បដិវត្តន៍ ប៉ុន្តែក្រោយចាញ់ប្រយុទ្ធជាលំដាប់ ត្រូវបានចាប់ ថ្ងៃ២១ ខែមិនា ឆ្នាំ១៨១១ ជាប់គុកនៅទីគ្រោងឈីវ៉ាវ៉ា នៅដែលត្រូវបានវិនិច្ឆយ ហើយប្រហារជីវិតដោយបាញ់​កម្មនៅ ថ្ងៃ៣០ ខែកក្កដា ឆ្នាំ១៨១១។