រេស៊ីស្ទ័រ
Resistor | |
---|---|
A typical axial-lead resistor | |
ប្រភេទ | Passive |
គោលការណ៍ធ្វើការ | រេស៊ីស្តង់អគ្គិសនី |
សញ្ញាអេឡិចត្រូនិច | |
1. គំរូអាមេរិក 2. គំរូ IEC |
រេស៊ីស្ទ័រ (ឡាតាំង៖ Resistor) គឺជាគ្រឿងទប់ចរន្តអគ្គិសនីដែលឆ្លង់កាត់សៀគ្វី។ រេស៊ីស្តង់គឺជាកម្រិតថាមពលនៃរេស៊ីស្ទ័រ។ រាល់ពេលដែលអេឡិចត្រុងឆ្លងកាត់រេស៊ីស្ទ័រ វានឹងត្រូវបានប្ដូរទៅជាប្រភេទថាមពលផ្សេងៗ។ ទម្រង់ថាមពលទូទៅដែលអេឡិចត្រុងបំប្លែងទៅគឺកម្ដៅនិងពន្លឺ។ ជាឧទាហរណ៍ នៅក្នុងអំពូលភ្លើងមានរេស្ទ័រមួយធ្វើពីតង់ស្តែន ដែលបំប្លែងអេឡិចត្រុងទៅជាពន្លឺ។
រេស៊ីស្ទ័រមានទំនាក់ទំនងទៅនឹងច្បាប់អូម (ចរន្តអគ្គិសនី) ដែលមានរូបមន្ត
ដែល I ជាចរន្តអគ្គិសនីមានឯកតាជា អំពែរ, V ជាតង់ស្យុងមានឯកតាជា វ៉ុល, និង R ជារេស៊ីស្តង់មានឯកតាជា អូម (មាននិមិត្តសញ្ញា៖ Ω)។
ឯកតា
[កែប្រែ]អូម (និមិត្តសញ្ញា៖ Ω) គឺជាឯកតារេស៊ីស្តង់ដែលមានចែងនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ ហើយពាក្យថា អូម នេះមកពីឈ្មោះខាងចុងរបស់លោក ហ្សក ស៊ីម៉ុងអូម។ មួយអូមស្មើទៅនឹង មួយវ៉ុលក្នុងមួយអំពែរ។ ដោយសាររេស៊ីស្ទ័រត្រូវបានកំណត់និងផលិតឡើងជាច្រើនប្រភេទតម្លៃ គេបានជ្រើសយកខ្នាតកម្លាយ មីល្លីអូម (1 mΩ = 10−3 Ω), គីឡូអូម (1 kΩ = 103 Ω), និងមេហ្គាអូម (1 MΩ = 106Ω) សម្រាប់ការប្រើប្រាស់ជាទូទៅ។
ចម្រាស់នៃរេស៊ីស្តង់ R ហៅថាកុងឌុចតង់ G = 1/R ហើយវាមានខ្នាតជាស៊ីមិន (siemens) ហើយពេលខ្លះវាមានខ្នាតជា mho វិញ។ ដូច្នេះ ស៊ីមិនគឺជាចម្រាស់នៃអូម៖ ។ បើទោះបីជាគោលការណ៍កុងឌុចតង់ត្រូវបានប្រើជាញឹកញាប់នៅក្នុងការវិភាគសៀគ្វីក៏ដោយ ក៏រេស៊ីស្ទ័រជាក់ស្ដែងនៅតែត្រូវកំណត់ក្រោមច្បាប់រេស៊ីស្តង់របស់វាជាងកុងឌុចតង់។
និមិត្តសញ្ញា
[កែប្រែ]និមិត្តសញ្ញានៃរេស៊ីស្ទ័រនៅក្នុងគំនូសសៀគ្វី មានការប្រើប្រាស់ផ្សេងពីគ្នាតាមប្រទេសនិមួយៗ ប៉ុន្តែនៅក្នុងនោះមាននិមិត្តសញ្ញាចំនួនពីរដែលគេប្រើជាទូទៅ។
-
និមិត្តសញ្ញាតាមអាមេរិក។ (a) រេស៊ីស្ទ័រ, (b) រេអូស្តាត, និង (c) ប៉ូតង់ស្យូម៉ែត្រ
-
និមិត្តសញ្ញារេស៊ីស្ទ័រតាម IEC
បង្គុំរេស៊ីស្ទ័រ
[កែប្រែ]បង្គុំរេស៊ីស្ទ័រមានពីរគឺ ស៊េរី និង ខ្នែង។
ស៊េរី
[កែប្រែ]- រេស៊ីស្តង់សមមូល R ស្មើនឹងផលបូកនៃរេស៊ីស្តង់និមួយៗ។
- ចរន្តអគ្គិសនីដែលឆ្លងកាត់រេស៊ីស្ទ័រនិមួយៗមានតម្លៃស្មើគ្នា និងស្មើនឹងចរន្តអគ្គិសនី I ដែលផ្ដល់ដោយប្រភព។
- ផលសងប៉ូតង់ស្យែល V របស់ប្រភពស្មើនឹងផលបូកផលសងប៉ូតង់ស្យែលរវាងគោលទាំងពីរនៃរេស៊ីស្ទ័រនិមួយៗ។
- បន្ទុកអគ្គិសនីដែលឆ្លងកាត់រេស៊ីស្ទ័រនិមួយៗមានតម្លៃស្មើគ្នា និងស្មើនឹងបន្ទុកអគ្គិសនី Q ផ្ដល់ដោយប្រភព។
ខ្នែង
[កែប្រែ]- ចម្រាស់នៃរេស៊ីស្តង់សមមូល ស្មើនឹងផលបូកចម្រាស់នៃរេស៊ីស្តង់និមួយៗ។
- ចរន្តអគ្គិសនីដែលផ្ដល់ដោយប្រភពស្មើនឹងផលបូកនៃចរន្តអគ្គិសនី I ដែលឆ្លងកាត់រេស៊ីស្ទ័រនិមួយៗ។
- ផលសងប៉ូតង់ស្យែលរវាងគោលទាំងពីរនៃរេស៊ីស្ទ័រនិមួយៗមានតម្លៃស្មើគ្នា និងស្មើនឹងផលបូកផលសងប៉ូតង់ស្យែល V របស់ប្រភព។
- បរិមាណបន្ទុកអគ្គិសនី Q ដែលផ្ដល់ដោយប្រភពស្មើនឹងផលបូកនៃបរិមាណបន្ទុកអគ្គិសនីដែលឆ្លងកាត់រេស៊ីស្ទ័រនិមួយៗ។
អត្ថបទកូនចំណងជើង
[កែប្រែ]រង្វាស់
[កែប្រែ]គេអាចវាស់តម្លៃរេស៊ីស្តង់បានដោយប្រើឧបករណ៍មួយឈ្មោះថា អូមម៉ែត្រ ដែលជាមុខងារមួយនៃពហុម៉ែត្រ (multimeter) ។
ពណ៌រេស៊ីស្ទ័រ
[កែប្រែ]នៅលើរេស៊ីស្ទ័រនិមួយៗ គេអាចដឹងអំពីតម្លៃនិងកម្រិតល្អៀងរបស់វាតាមរយៈពណ៌ដែលមាននៅលើរេស៊ីស្ទ័រទាំងនោះ។ ខាងក្រោមនេះគឺជាតារាតម្លៃនិងកម្រិតល្អៀងនៃពណ៌និមួយៗ។
ពណ៌ | ពណ៌ទី១ (ជាលេខ) |
ពណ៌ទី២ (ជាលេខ) |
ពណ៌ទី៣ (ស្វ័យគុណ) |
ពណ៌ទី៤ (កម្រិតល្អៀង ) |
មេគុណសីតុណ្ហភាព |
---|---|---|---|---|---|
ខ្មៅ | គ្មាន | 0 | 100 | - | - |
ត្នោត | 1 | 1 | 101 | ± 1% | 100 |
ក្រហម | 2 | 2 | 102 | ± 2% | 50 |
ទឹកក្រូច | 3 | 3 | 103 | - | 15 |
លឿង | 4 | 4 | 104 | - | 25 |
បៃតង | 5 | 5 | 105 | ± 0.5% | 0.5 |
ខៀវ | 6 | 6 | 106 | ± 0.25% | 0.25 |
ស្វាយ | 7 | 7 | 107 | ± 0.10% | 0.1 |
ប្រផេះ | 8 | 8 | 108 | - | - |
ស | 9 | 9 | 109 | - | - |
ទឹកប្រាក់ | - | - | 10-2 | ± 10% | - |
មាស | - | - | 10-1 | ± 5% | - |
ឧទាហរណ៍៖ ទឹកក្រូច ក្រហម លឿង មាស ដូច្នេះវាមានតម្លៃ 32×104±5% = 320000±5% ។