ស៊ីសេរ៉ូ

ពីវិគីភីឌា
ស៊ីសេរ៉ូ
Cicero
A mid-first century AD bust of Cicero in the Capitoline Museums, Rome
កើត3 January 106 BC
Arpinum, Roman Republic
(modern-day Arpino, Lazio, Italy)
ស្លាប់7 December 43 BC (aged 63)
Formia, Roman Republic
អាជីពPolitician, lawyer, orator and philosopher
សញ្ជាតិAncient Roman
ប្រធានបទPolitics, law, philosophy, rhetoric
ចលនាអក្សរសិល្ប៍Golden Age Latin
ស្នាដៃចំបងៗOrations: In Verrem, In Catilinam I-IV, Philippicae
Philosophy: De Oratore, De Re Publica, De Legibus, De Finibus, De Natura Deorum, De Officiis


ជីវប្រវត្តិរបស់ស៊ីសេរ៉ូ Marcus Tullius Cicero ស៊ីសេរ៉ូ​ គឺជាទស្សនៈទូ​ ជារដ្ឋបុរស​ ជាអ្នកច្បាប់​ ជាអ្នកទ្រឹស្តីនយោបាយ​ ទីក្រុងរ៉ូមម្នាក់ និងជាអ្នកធម្មនុញ្ញនិយម (គោរពច្បាប់)​ ផងដែរ (Constitutionalist) ។ ​​គាត់កើតនៅថ្ងៃទី​ ៣ ខែមករា​​ ១០៦ មុនគ្រឹះសករាជ ក្នុងទីក្រុងរ៉ូម​ ប្រទេសអ៊ីតាលី​ ។ ​ហើយបានទទួលមរណកាល នៅថ្ងៃទី​ ៧​ ខែធ្នូរ ៤៣ មុនគ្រឹះសករាជ ក្នុងជន្មាយុ ៦៣ ឆ្នាំ ​​នៅទីក្រុងរ៉ូម​ ប្រទេសអ៊ីតាលី ។​

ទម្រង់គ្រប់គ្រងរដ្ឋតាមទស្សនៈរបស់ស៊ីសេរ៉ូ​[កែប្រែ]

ទស្សនៈរបស់ស៊ីសេរ៉ូ ស៊ីសេរ៉ូន​ បានបង្ហាញថា​ «រដ្ឋមិនមែនគ្រាន់តែបានសម្តែង នូវផលប្រយោជន៍រួម របស់សមាជិក​ដែលមានសេរីភាពរ បស់ខ្លួនប៉ុណ្ណោះទេ​ ថែមទាំងកើតឡើង ដោយកិច្ចព្រមព្រៀង ទៅតាមផ្លូវច្បាប់ផងដែរ» ​។ បើសិនច្បាប់ធម្មជាតិ របស់ផ្លាតូ​ និងអារីស្តូត ​ជាច្បាប់សច្ចៈ ​និងរចនាសម្ព័ន្ធរដ្ឋ​ មិនអាចកាត់ផ្តាច់ធម្មជាតិបានទេ ​ពេលនោះ​ស៊ីសេរ៉ូ បានបញ្ជាក់ថា​ «ច្បាប់ធម្មជាតិ​ កើតតាំងពីនៅក្នុងសភាពធម្មជាតិម៉្លេះ​ ពេលដែលច្បាប់រដ្ឋ ពុំទាន់សរសេរ​តាក់តែង ​ពោលគឺតាំងពីរដ្ឋ​ ពុំទាន់បានចាប់បដិសន្ធិមកម៉្លេះ​» ។ ​នៅក្នុងស្នាដៃរបស់ខ្លួន ​«ការពិភាក្សាអំពីរដ្ឋ​ និងអំពីច្បាប់» ​ស៊ីសេរ៉ូ​និយាយអំពីរដ្ឋ​ដែលមានលក្ខណៈជាធម្មជាតិ របស់ខ្លួន ​គឺយុត្តិធម៌​ និងច្បាប់​ ។ ​ដូចបាននិយាយខាងលើនេះ​ អាចឲ្យយើងកំណត់បានថា​ ស៊ីសេរ៉ូ​ មានគោលជំហររបស់ខ្លួន ឈរលើទស្សនៈ នីតិរដ្ឋ​ គឺរដ្ឋ បែបនេះហើយ​ ដែលក្នុងនោះ ​តួនាទីសំខាន់​ មិនមែនអគ្គមគ្គុទេ្ទសក៍ទេ ​គឺច្បាប់​ ប៉ុន្តែច្បាប់នោះ​ មិនបង្កផលវិបាក ឲ្យពលរដ្ឋ​ និងជាឆន្ទៈរួម​ របស់ពលរដ្ឋ​ ។ ក្នុងនាមជាអ្នកនយោបាយប្រចាំចក្រភពរ៉ូម​ និងជាអ្នកទទួលឥទ្ធិពលទស្សននយោបាយពីខាងក្រៅ ​លោកបានប្រឹងប្រែងធ្វើយ៉ាងណា​ ដើម្បីឲ្យវប្បធម៌នយោបាយទាំងពីរនេះ ​អាចបង្រួមចូលគ្នា ​និងឈានទៅដល់ការបង្កើតទស្សននយោបាយ​ និងច្បាប់ថ្មីមួយ សម្រាប់សង្គមរបស់ខ្លួន​ ។

ការ​យល់​ឃើញ[កែប្រែ]

លោកយល់ថា​ «រដ្ឋ​​ កើតចេញអំពីធម្មជាតិ»​ ។ ​លោកបានអះអាងថា​ «សង្គមស៊ីវិល ​កើតឡើង មិនមែនការបង្កើត​ ឬតាមការកំណត់របស់មនុស្សឡើយ​ ។ ​តែជាសង្គម ដែលកើតចេញពីធម្មជាតិ ​ហើយមនុស្ស ត្រូវបានកំណត់ ដោយសភាវគតិ ដែលជាឆន្ទៈរួមមួយ ​គឺការចង់រួមរស់ជាមួយគ្នា ​។ ធម្មជាតិ​កំណើតរដ្ឋ ចេញអំពីគ្រួសារ​ ។ ​គ្រួសារ​ជាកោសិកាសង្គម ​ហើយចេញអំពីសង្គម ​ហើសង្គមបានជារដ្ឋ​ ។ ​រដ្ឋ​ គឺមិនមែនត្រឹមតែជាបណ្តុំនៃប្រភេទមនុស្សគ្រប់ជំពូកទាំងអស់​ ដែលត្រូវបានចងសម្ព័ន្ធគ្នា​ ដោយការឯកភាពលើបញ្ហាច្បាប់​ និងផលប្រយោជន៍រួម​ ។ ​លោកទទូច​ចង់ឲ្យអំណាចរដ្ឋ ​ត្រូវបានប្រគល់ទៅឲ្យពួកប្រភេទមនុស្សដែលមានប្រាជ្ញា​ គឺជាមនុស្សដែលមានការប៉ិនប្រសប់​ ក្នុងការធ្វើឲ្យស្មារតី របស់ពួកគេ​ខិតជិតឆន្ទៈរដ្ឋគំរូរបស់អារីស្តូត​ ។​ គោលបំណងសំខាន់បំផុតរបស់រដ្ឋ​ គឺ​ការពារទ្រព្យសម្បត្តិពលរដ្ឋទាំងអស់​ ។​

ច្បាប់​ធម្មជាតិ[កែប្រែ]

ច្បាប់ធម្មជាតិនេះ​​​ មិនអាចធ្វើការផ្លាស់ប្តូរ​ ​ដោយសម្លងសន្លឹកឆ្នោតរបស់ប្រជាជនបានឡើយ​​ ។ ​លោកយល់ថា «​ច្បាប់ជាសន្ទស្សន៍ដំបូងបង្អស់របស់រដ្ឋ​​»​ ។​ សម្រាប់លោក រដ្ឋស្តែងឡើង ​មិនត្រឹមតែជាការប្រាស្រ័យទាក់ទងបែបសីលធម៌ របស់ពលរដ្ឋសេរីប៉ុណ្ណោះទេ​ ថែមទាំងជាសង្គម​ ដែលប្រកបដោយច្បាប់ទៀតផង​ ។​លោកទទួលស្គាសល់ថា​ «មនុស្សទាំងអស់​ ស្មើៗ គ្នា ចេញពីធម្មជាតិ​ ។ហើយគេម្នាក់ៗ​ សុទ្ធតែ​អាចធ្វើខ្លួនឲ្យក្លាយទៅជាអ្នកចេះដឹងបាន ​​​ប្រសិនបើពួកគេ ឆ្លងកាត់ការអប់រំ​» ។​ ចំពោះវិសមភាព នៅក្នុងសង្គមវិញ ​លោកយល់ថា​ «នេះ មិនមែនកើតចេញពីកំណើតនោះទេ ​តែជាវិសមភាព​​ ដែលកើតឡើង ដោយកម្លាំងទំនាក់ទំនង ក្នុងសង្គម​» ។​ លោកបានប្រកាសថា​ «កម្មសិទិ្ធ​ឯកជន ​​មិនដែលកើតចេញពីធម្មជាតិឡើយ​ ។ ការពិត វាអាចកើតចេញពីការមានបាន​តៗ គ្នា មក​តាំងពីយូរលង់ណាស់មកហើយ​ ឬកើតមកពីការទទួលជ័យជំនះ ​ក្នុងសង្គ្រាម​ ឬក៏បានមកពីច្បាប់​ និងការឯកភាពគ្នា ក្នុងសង្គម​» ​។ ​ចំពោះបញ្ហាទាសករ​ លោកបានបដិសេធចោលនូវទស្សនៈថា​​ ទាសករ ​គឺជាឧបករណ៍ ចេះនិយាយ ​។ លោកបានបញ្ជាក់ច្បាស់ថា​ ​«នៅក្នុង​ទំនាក់ទំនង រវាងមនុស្ស​ និងមនុស្ស​ គឺពុំមានអ្វីខុសគ្នានោះឡើយ​ ។​ មនុស្សទាំងអស់ដូចៗ គ្នា​ ​ស្មើៗ គ្នា​ ហើយមនុស្សទាំងអស់ គឺ​ជាពលរដ្ឋផែនដីទាំងមូលតែម្តង​​» ​។​

ការ​កំណត់​ទម្រង់​គ្រប់គ្រង​រដ្ឋ[កែប្រែ]

Opera omnia, 1566

ស៊ីសេរ៉ូ​ បានកំណត់នូវទំរង់គ្រប់គ្រងរដ្ឋ ​​៣ ​ប្រការ ដូចនេះ​ អំណាចស្តេច (រាជាធិបតេយ្យ) ​អំណាចអភិជន (អភិជនាធិបតេយ្យ) ​និងអំណាចប្រជាជន ​(​ប្រជាធិបតេយ្យ) ​។ ស៊ីសេរ៉ូ​​ បានបង្ហាញថា​ «ស្តេច​ មានប្រជាប្រិយភាព​ ។​ អភិជន មានគតិវិញ្ញូ​ ។ ​ប្រជាជនមានសេរីភាព» ។ ​ក៏ប៉ុន្តែ លោកស៊ីសេរ៉ូ​ មានទំនោរទៅរកប្រព័ន្ធដឹកនាំរួមមួយ ​ដែលបានច្របាច់បញ្ចូលគ្នា​ នូវរាល់គុណសម្បត្តិល្អៗ ​នៅក្នុងរបបរាជាធិបតេយ្យ​ អភិជនាធិបតេយ្យ​ និងប្រជាធិបតេយ្យ​​ ។ ​​ប្រព័ន្ធដឹកនាំរួម ស៊ីសេរ៉ូ​ បានគិតថា​ ជាប្រព័ន្ធមួយប្រកបដោយវិចារណញ្ញាណ ​ឬមួយក៏ដោយសារទ្រង់ទ្រាយនេះ​ បានទទួលនូវគុណសម្បត្តិល្អៗ ​ពីគ្រប់ទម្រង់នៃការគ្រប់គ្រងរដ្ឋទាំង ​៣ ​​(គឺរាជាធិបតេយ្យ អភិជនាធិបតេយ្យ​ និងប្រជាធិបតេយ្យ​) ។ ក្នុងចំណោមទម្រង់ទាំងបីនេះ​ ទម្រង់រដ្ឋ​ ដែលល្អជាងគេ គឺរាជាធិបតេយ្យ ។ ​ប៉ុន្តែបើនិយាយពីទម្រង់គ្រប់គ្រងរដ្ឋ ដែលមានលក្ខណៈ​សុក្រឹតវិញ ​លោកយល់ថា​ មានតែទម្រង់រដ្ឋ​ដែលបានមកពីការបង្រួមចូលគ្នា ​នៃរាជាធិបតេយ្យ​ អភិជនាធិបតេយ្យ​ និងប្រជាធិបតេយ្យទេ​នោះ គឺជារបបសាធារណរដ្ឋ​ បែបអភិជនាធិបតេយ្យ អាស្រ័យសភានិយម ​។ ស្របគ្នាទៅនឹងការពិចារណា​ អំពីទម្រង់រដ្ឋដែលប្រសើរបំផុតនោះ​ លោកបានបញ្ជាក់ថា ​លោកមិនពេញចិត្ត ចំពោះការប្រើប្រាស់អំណាចរដ្ឋ​ ក្នុងរូបភាពជាកម្លាំងផ្តាច់មុខ ។ ​លោកបាន​ប្រឆាំងចំពោះរបបយោធានិយមផ្តាច់ការ ​ប្រឆាំងចំពោះរបបដែលក្រសោបយក​អំណាចឲ្យមូលនៅក្នុងដៃ របស់បុគ្គលតែឯកអង្គ ​។ លោកយល់ថា «​រដ្ឋបុរស​ ឬអ្នកដឹកនាំរដ្ឋ​ គួរតែជាមនុស្ស​ដែលប្រកបដោយភាពឆ្លាតវៃ​ មានគតិវិញ្ញូ​ មានយុត្តិធម៌​ មានពាក្យសម្តីគួរឲ្យកក់ក្តៅ​ ហើយក៏ជាបុគ្គលដែលធ្លាប់ឆ្លងកាត់​ នូវការសិក្សា អំពីបញ្ញាច្បាប់​ និងរដ្ឋផងដែរ» ​​។ លោកបញ្ជាក់យ៉ាងច្បាស់ថា «​បើខ្វះចំណេះដឹង ទាំងនេះ​ នោះក៏គ្មានបុគ្គលណាម្នាក់ អាចស្វែ​ង​រកយុត្តិធម៌ឃើញដែរ» ​។​ តែលោក ក៏ឲ្យតំលៃទៅបុគ្គលដឹកនាំដែលបានប្រើប្រាស់អំណាចផ្តាច់ការ ​ក្នុងការរៀបចំសណ្តាប់ធ្នាប់សង្គមផងដែរ​ ។ បុគ្គលផ្តាច់ការ នេះ​មានតំលៃនៅពេលដែលគេប្រើប្រាស់អំណាច​ ដើម្បីបម្រើផលប្រយោជន៍រួម ​ក្នុងនាមជា​អ្នក​ជួយសង្រ្គោះសាធារណរដ្ឋ​ តែមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ​ ។

តាមទស្សនៈរបស់លោក​ ច្បាប់​ និងយុត្តិធម៌​​​​ គឺមាននៅក្នុងធម្មជាតិ ​។ ​បានន័យថា ​ចេញពីធម្មជាតិ​ អ្វីទាំងអស់ ហាក់ដូចជាត្រូវបានរៀបចំឲ្យមានសណ្តាប់ធ្នាប់រួចជាស្រេច ។ ​លោកមើលឃើញយុត្តិធម៌ ត្រង់ចំណុចថាមិនត្រូវបង្កផលអាក្រក់ដល់អ្នកដទៃ​ និងមិនបំពានលើកម្មសិទ្ធិអ្នកដទៃ​ ។លក្ខណៈជាទូទៅ​ និងជាទិសដៅ នៃគំនិតនយោបាយបុរេក្រិច ​និងរ៉ូម​ដូចជា ផ្លាតូ​ អារីស្តូត និងស៊ីសេរ៉ូន​ បានបន្សល់ទុក នូវគោលការណ៍