ហិរញ្ញវត្ថុ

ពីវិគីភីឌា

I. រូបិយវត្ថុ រូបិយវត្ថុជាចំណែកមួយនៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើង ដែលប្រព្រឹត្តទៅឥតឈប់ឈរនេះ ហើយគេចាត់ទុកមុខងារចំបាច់របស់វាជា ប្រេងរំអិល នៃសកម្មភាពសេដ្ឋកិច្ច ។ ការសិក្សាសេដ្ឋកិច្ចនៃរូបិយវត្ថុ គឺជាការពិចារណាស៊ីជុំរៅ ពីមុខងាររបស់សេដ្ឋកិច្ចទីផ្សារបែបទំនើប និងមាគា៏ដែលរដ្ឋាភិបាលអាចត្រួតពិនិត្យផលិតផលភាពគ្មានការធ្វើ (និកម្មញភាព) និងអតិផរណា ។ នៅពេលដែលរូបិយវត្ថុរៀបចំបានល្អផលិតផលអាចកើតឡើងសន្សឹមៗដោយគ្មានការរអាក់រអួល ទន្ទឹមនឹងថ្លៃមានស្ថេរភាព ។ ប៉ុន្តែពេលខ្លះ មេការនិចរូបិយវត្ថុក៍មានការរអាក់រអួលដែរដែលបណ្តាលឲ្យបរិមាណរូបិយវត្ថុកើនឡើងយ៉ាងឆាប់រហ័ស ឬ ក៍ត្រូវថយចុះច្រើនដែរ ហើយអតិផរណា ឬការធ្លាក់ថ្លៃ ប្រាកដជានិងកើតឡើង តាមគន្លងនៃការប្រែប្រួលរបស់រូបិយវត្ថុនេះជាមិនខាន ។ ការស្ទាបស្ទង់បញ្ហារបស់សេដ្ឋកិច្ចបច្ចុប្បន្ន ចាប់តាំងពីអតិផរណាកំរិតធ្ងន់នៅអាមេរិចខាងត្បូង រហូតដល់ភាពច្របូកច្របល់នៃសេដ្ឋកិច្ចសហភាពសូវៀត ដល់ការបរាជ័យការសន្សំ និងការខ្ចីរបស់សហរដ្ឋ ដែលជានិច្ចកាលគេរកឃើញវិបត្តិនេះនៅក្នុងការគ្រប់គ្រង ចាត់ចែងរូបិយវត្ថុ និងហិរញ្ញប្បទាន ។ 1. សារប្រយោជន៍ និងអត្រាការប្រាក់របស់រូបិយវត្ថុ a) ការវិវត្តន៍របស់រូបិយវត្ថុ៖ ប្រព័ន្ធហិរញ្ញវត្ថុទំនើបយើងបច្ចុប្បន្ន មានសាច់ប្រាក់ផ្ទាល់ មូលប្បទានប័ត្រ ម៉ាស៊ីនទូទាត់ស្វ័យប្រវត្តិ និងឧបករណ៍ហិរញ្ញវត្ថុដ៍ស្មុកស្មាញមួយចំនួនទៀត គឺមិនមែនកើតឡើងត្រឹមតែមួយថ្ងៃមួយយប់ឯណាឡើយ ។ ពពួកដូចបានរៀបរាប់ខាងលើបានវិវត្តន៍ជាច្រើនសតវត្សមកហើយ ។ ក៍ប៉ុន្តែក្នុងបេះដូងរបស់ប្រព័ន្ធហិរញ្ញវត្ថុ គឺរូបិយដែលមានអត្ថន័យដូចតទៅ៖ រូបិយវត្ថុៈ គឺជាអ្វីមួយដែលជាមធ្យោបាយដោះដូរ គឺជាមធ្យោបាយទូរទាត់ ។ រូបិយវត្ថុទំនិញ គឺជាប្រភេទរូបិយវត្ថុដំបូងបំផុត ក៍ប៉ុន្តែឆ្លងកាត់រយៈពេលដ៦យូរមក រូបិយវត្ថុទំនិញបានវិវត្តន៍ទៅជាក្រដាស់ប្រាក់ និងខ្ទង់គណនីមូលប្បទានប័ត្រ ។ ក្រដាស់ប្រាក់និងខ្ទង់គណនី មូលប្បាទានប័ត្រ មានសារប្រយោជន៍ដូចគ្នាៈ គឺពួកវាមានមធ្យោបាយទូរទាត់ទំនិញ និងសេវាកម្ម។ ការដូរទំនិញដុល ដោយមិនប្រើរូបិយវត្ថុ (បារទ័រ=Barter) ។ ក្នុងផ្នែកដំបូងបង្អស់នៃអត្តបទ ស្តីពីហិរញ្ញវត្ថុ ដោយចង់បង្ហាញពីសារជាតិរបស់បារទៀ លោក Stanley jevons បានប្រើឧទាហរណ៍ដូចតទៅ៖ <<.....ប៉ុន្មានឆ្នាំកន្លងទៅ កញ្ញ Zelie ជាអ្នកចំរៀងនៅរោងល្ខោន Lirifque នៅ Paris ...បានទៅច្រៀងនៅក្នុងប្រជុំកោះមួយ ។ ក្នុងការដោះដូរចំរៀងមួយចំនួន នាងបានទទួល ១ភាគ៣ នៃបង្កាន់ដៃ ។ ពេលបានរាប់ចំណែករបស់នាង នាងត្រូវបានគេរកឃើញថាមានៈ ជ្រូក ៣ក្បាល មាន់បារាំង ២៣ក្បាល មានសម្លរ ៤៤ក្បាល ផ្លែដូងចំនួន ៥០០០ផ្លែ ហើយនិងចេក ក្រូចពោធិ៍សាត់ទៀត ។ នៅប៉ារីស... ចំនួនទាំងអស់នេះរស់នៅក្នុងសន្និធិរួមបន្ថែមទាំងអស់នេះ វាមានតំលៃប្រហែល ៤០០០ហ្រ្វង ដែលជាការតបស្នងមួយពីចំរៀង ៥បទរបស់នាង ។ នៅក្នុងសង្គមនោះទោះជាយ៉ាងណាតំលៃនៃរូបិយវត្ថុ ពុំទាន់មាន ឬកម្រមាននណារដឹងណាស់ នាងកញ្ញយើងពុំបានយកបង្កាន់ដៃដែលនាងបានទទួលបាននោះ យកទៅប្រើប្រាស់ចាយវាយបានឡើយក្នុងពេលនោះ នាងចាំបាច់ត្រូវតែរកផ្លែឈើមកចិញ្ចឹមឲ្យចំណីជ្រូក និងបក្សុបក្សីរបស់នាង ។ ឧទាហរណ៍នេះ៖ បានអធិប្បាយពីបាធ័រ ដែលមានការចេះដោះដូរពីទំនិញមួយទៅទំនិញមួយទៀត បាទៀនបានចារិកផ្ទុយគ្នានិងសេដ្ឋកិច្ចរូបិយវត្ថុ ដែលយករូបិយវត្ថុជាមធ្យោបាយដោះដូរក្នុងការធ្វើជំនួញ ។ បាទៀនគ្មានលក្ខណៈងាយស្រួលក្នុងការដោះដូរជាក់ស្តែងឡើយ (ដូចជាបានបង្ហាញក្នុងឧទាហរណ៍ៈ ចំរៀងមួយបទ ដូរយកសត្វជ្រូក) គឺវាគ្រាន់តែបំពេញកង្វះខាតផ្ទាល់ខ្លួន ។ ជាងនេះទៀត ប្រតតបត្តិការបារទៀ ស្ថិតក្រោមទំងន់ចាញ់ប្រៀប ពីព្រោះការបែងចែកយ៉ាងល្អិតល្អន់នៃពលកម្មអាចនិងមិនគិតដល់ការប្រឌិតឡើងនៃរូបិយវត្ថុ ។ ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រជាជនមិនអាចដោះដូរត្រង់ៗពីទំនិញមួយទៅទំនិញមួយបានឡើយ ។ គេជំនួសការលក់ទំនិញទៅជារូបិយវត្ថុ ហើយបន្ទាប់មកគេប្រើរូបិយវត្ថុនេះ ដើម្បីទិញទំនេញមួយផ្សេងទៀតដែលគេគិតថាជាលក្ខណៈប្រសើរបំផុត ក្រឡេកមើលតំបូងវាហាក់ដូចជាមានការស្មុគ្រស្មាញជាងលក្ខណៈសាមញ្ញដោយជំនួសប្រតិបត្តិការមួយជាពីរ ។