ព្រះបាទធម្មាសោករាជា

ពីវិគីភីឌា
ទំព័របញ្ជូនបន្ត

បញ្ជូនបន្តទៅ៖

ព្រះបាទធម្មាសោករាជា (ឆ្នាំ១៣៧៣-ឆ្នាំ១៣៩៤នៃគ.ស)[កែប្រែ]

ព្រះអង្គជាបុត្ររបស់ព្រះបាទលំពង្សរាជា។ ព្រះអង្គបានវាយទប់ទល់និងទ័ពសៀមឈ្លានពានចូលរាជធានីអង្គរ។ នៅឆ្នាំ១៣៩៤ សៀមបានត្រួតត្រារាជធានីអង្គរលើកទី២។ សៀមត្រួតត្រារាជធានីអង្គរលើកទី២នៅឆ្នាំ១៣៩៤-១៤០១ ដោយស្តេចសៀមពញាព្រែក(ឥន្ទ្ររាជា ដែលជាបុត្រស្តេចសៀមរាមាសូរ)។ ស្តេចសៀមនាមរាមាសូរមានការអាក់អន់ព្រះទ័យដោយចាញ់ទ័ពខ្មែរ ក៏រៀបចំដែនការវាយលុកយកក្រុងអង្គរម្តងទៀត។ នៅក្នុងឆ្នាំ១៣៩៣ ព្រះបាទធម្មាសោករាជាបានបញ្ជាមេទ័ព ពញាកែវ ពញាតី ពញាយ៉ាត ឱ្យនាំទ័ពទប់ទល់នឹងទ័ពសៀម តែដោយទ័ពសៀមមានច្រើន និងខ្លាំង បានឡើមព័ទ្ធរាជធានីអង្គរអស់រយៈពេល ៧ខែ តែវាយមិនបែក។ សៀមបានប្រើល្បិចឱ្យទាហានសៀមចំនួន ១៣នាក់ចុះចូលជាមួយទ័ពខ្មែរ។ ទ័ពខ្មែរមិនបានយល់ពីកលល្បិចសៀម ដូចនាំសត្រូវចូលផ្ទះ។ ជាឱកាសសៀមបើកទ្វារក្រុងអង្គរពីខាងលិចឱ្យទ័ពសៀមសម្រុកចូលយកក្រុងអង្គរបាន។ ស្តេចសៀមរាមាសូរបានចាត់តាំងឱ្យកូនឈ្មោះពញាព្រែក ឬឥន្ទ្ររាជាត្រួតត្រាក្រុងអង្គរចាប់ពីឆ្នាំ១៣៩៤ ដល់ឆ្នាំ១៤០១។ សៀមបានកៀរប្រជារាស្រ្តខ្មែរ ៧០ពាន់នាក់ និងប្រមូលទ្រព្យសម្បត្តិមានតម្លៃយកទៅស្រុកសៀមអស់។ សៀមបានធ្វើបាបប្រជារាស្រ្តខ្មែរយ៉ាងព្រៃផ្សៃ។ ពួកសៀមបានចាប់តាំងចៅហ្វាយខេត្តសៀមឱ្យត្រួតត្រាខ្មែរ និងគាប់សង្កត់ធ្វើបាបខ្មែរ។ នៅឆ្នាំ១៤០១ ព្រះបាទស្រីសុរិយោវង្សទី២ បានប្រមូលទ័ពពីទួលបាសាន ទៅរំដោះយកក្រុងអង្គរពីសៀមពញាព្រែក។ ព្រះអង្គបានរៀបចំក្រុងអង្គរឱ្យមានសណ្តាប់ធ្នាប់ឡើងវិញ។[១]

ឯកសារយោង[កែប្រែ]

  1. សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជននិងកីឡា ទំព័រទី១៦៨