កឋិន

ពីវិគីភីឌា
Jump to navigation Jump to search

(ន). ឈ្មោះបុណ្យមួយដែលពុទ្ធបរិស័ទវេរសំពត់​ថ្វាយ​ដល់ព្រះសង្ឃ ក្នុងរយៈពេល​២៩ថ្ងៃ​ ឬ​សំពត់​ពិសេស​ដែល​​ព្រះសាស្តា​ទ្រង់​អនុញ្ញាត​ដល់​ភិក្ខុសង្ឃ​ចំពេល​ទេស​កាល​កឋិន។ ពាក្យ​ថា​កឋិន​នេះ​នៅ​ក្នុង​គម្ពីរ​បរិវារៈ​លោក​សម្តែង​ថា : (ធម៌​ទាំង​ប៉ុន្មាន​​ដែល​តាំង​នៅ​ក្នុង​កំលុង​កឋិនត្ថារ​កិច្ច​​រាប់​តាំងពី​ភិក្ខុ​ដែល​បាន​ចូល​​បុរិមិកា​វស្សា​ជាដើម ដរាប​ដល់​ការ​ដែល​ភិក្ខុ​​ក្រាល​អនុមោទ​នា​ត្រឹមត្រូវ ប្រកប​ដោយ​ធម៌​ជាទីបំផុត, ជា​នាម​ធម៌​ខ្លះ ជា​រូប​ធម៌​ខ្លះ)។ ការ​រួបរួម​ដំណើរ​ដែល​ប្រព្រឹត្ត​ទៅ​ស្មើគ្នា, ឈ្មោះ​អំពើ​ដែល​ឱ្យ​ឈ្មោះ, ពាក្យ​ដែល​ហៅ​តាម​ឈ្មោះ, សម្តី​និយាយ​ចេញ​ឈ្មោះ, រូបព្យញ្ជនៈ, ពាក្យ​ពោល​ចំពោះ​ធម៌​ទាំង​អស់​ហៅថា​កឋិន (សរសេរកថិន ក៏បាន)។