កឋិនក្ខន្ធកៈ

ដោយវិគីភីឌា

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

សូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

កឋិនក្ខន្ធកំ

[១] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន តឹសមត្តា បាឋេយ្យកា [បាវេយ្យកាតិបិ បាឋោ] ភិក្ខូ សព្វេ អារញ្ញិកា សព្វេ បិណ្ឌបាតិកា សព្វេ បំសុកូលិកា សព្វេ តេចីវរិកា សាវត្ថឹ គច្ឆន្តា ភគវន្តំ ទស្សនាយ ឧបកដ្ឋាយ វស្សូបនាយិកាយ នាសក្ខឹសុ សាវត្ថិយំ វស្សូបនាយិកំ សម្ភាវេតុំ អន្តរាមគ្គេ សាកេតេ វស្សំ ឧបគច្ឆឹសុ។ តេ ឧក្កណ្ឋិតរូបា វស្សំ វសឹសុ អាសន្នេ វ នោ ភគវា វិហរតិ ឥតោ ឆសុ យោជនេសុ ន ច មយំ លភាម ភគវន្តំ ទស្សនាយាតិ។ អថខោ តេ ភិក្ខូ វស្សំ វុត្ថា តេមាសច្ចយេន កតាយ បវារណាយ ទេវេ វស្សន្តេ ឧទកសង្គហេ ឧទកចិក្ខល្លេ ឱកបុណ្ណេហិ ចីវរេហិ កិលន្តរូបា យេន សាវត្ថី ជេតវនំ អនាថបិណ្ឌិកស្ស អារាមោ យេន ភគវា តេនុបសង្កមឹសុ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទឹសុ។ អាចិណ្ណំ ខោ បនេតំ ពុទ្ធានំ ភគវន្តានំ អាគន្តុកេហិ ភិក្ខូហិ សទ្ធឹ បដិសម្មោទិតុំ។ អថខោ ភគវា តេ ភិក្ខូ ឯតទវោច កច្ចិ ភិក្ខវេ ខមនីយំ កច្ចិ យាបនីយំ កច្ចិ សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិត្ថ ន ច បិណ្ឌកេន កិលមិត្ថាតិ។ ខមនីយំ ភគវា យាបនីយំ ភគវា សមគ្គា ច មយំ ភន្តេ សម្មោទមានា អវិវទមានា វស្សំ វសិម្ហា ន ច បិណ្ឌកេន កិលមិម្ហា។ ឥធ មយំ ភន្តេ តឹសមត្តា បាឋេយ្យកា ភិក្ខូ សាវត្ថឹ អាគច្ឆន្តា ភគវន្តំ ទស្សនាយ ឧបកដ្ឋាយ វស្សូបនាយិកាយ នាសក្ខិម្ហា សាវត្ថិយំ វស្សូបនាយិកំ សម្ភាវេតុំ អន្តរាមគ្គេ សាកេតេ វស្សំ ឧបគច្ឆិម្ហា តេ មយំ ភន្តេ ឧក្កណ្ឋិតរូបា វស្សំ វសិម្ហា អាសន្នេ វ នោ ភគវា វិហរតិ ឥតោ ឆសុ យោជនេសុ ន ច មយំ លភាម ភគវន្តំ ទស្សនាយាតិ អថខោ មយំ ភន្តេ វស្សំ វុត្ថា តេមាសច្ចយេន កតាយ បវារណាយ ទេវេ វស្សន្តេ ឧទកសង្គហេ ឧទកចិក្ខល្លេ ឱកបុណ្ណេហិ ចីវរេហិ កិលន្តរូបា អទ្ធានំ អាគតាតិ។

[១] សម័យនោះ ព្រះពុទ្ធមានព្រះភាគគង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនបាឋា [យោជនាថា នៅក្នុងដែនបាវាដូច្នេះក៏មាន។] ប្រមាណ៣០រូប សុទ្ធតែជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ជាអ្នកប្រព្រឹត្តបិណ្ឌបាត ជាអ្នកប្រព្រឹត្តប្រើសំពត់បង្សុកូល ជាអ្នកប្រព្រឹត្តប្រើតែចីវរ៣ គ្រប់រូបទាំងអស់ នាំគ្នាទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ កាលបើតិថី ដែលចូលវស្សាជិតណាស់មកហើយ ក៏មិនអាចនឹងទៅឲ្យទាន់ចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ ហើយនាំគ្នាចូលទៅចាំវស្សាក្នុងក្រុងសាកេត នាពាក់កណ្តាលផ្លូវ។ ភិក្ខុទាំងនោះ នៅចាំវស្សាទាំងមានសេចក្តីអផ្សុក ព្រោះគិតថា ព្រះមានព្រះភាគ ព្រះអង្គ គង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ៦យោជន៍អំពីទីនេះទៅ យើងទាំងឡាយ មិនសមបើមិនបានទៅគាល់ព្រះអង្គសោះ។ គ្រានោះ ពួកភិក្ខុទាំងនោះ នៅចាំវស្សាអស់ត្រៃមាស [បីខែ] រួចហើយក៏នាំគ្នាធ្វើបវារណា (រដូវនោះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ (ភិក្ខុទាំងនោះ) ក៏មានចីវរទាំងឡាយទទឹកជោក បានសេចក្តីលំបាកកាយ នាំគ្នាដើរសំដៅទៅកាន់ក្រុងសាវត្ថី ហើយចូលទៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ ការស្រុសស្រួល ទទួលជាមួយនឹងពួកភិក្ខុអាគន្តុកៈនេះ ជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់ព្រះអង្គ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា ល្មមអត់ទ្រាំបានទេឬ អ្នករាល់គ្នា ល្មមប្រព្រឹត្តទៅ បានស្រួលទេឬ អ្នកទាំងឡាយ មានសេចក្តីសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួល មិនលំបាក ដោយអាហារបិណ្ឌបាតទេឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នា ល្មមអត់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នា ល្មមប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងអស់គ្នា សាមគ្គីស្មោះសរ ឥតវិវាទទាស់ទែងគ្នាទេ នៅចាំវស្សាក៏ស្រួលបួល មិនលំបាក ដោយអាហារបិណ្ឌបាតទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ នៅក្នុងដែនបាឋា ប្រមាណ៣០រូប មកកាន់ក្រុងសាវត្ថីនេះ ដើម្បីគាល់ព្រះអង្គ កាលបើតិថីចូលវស្សាជិតណាស់ហើយ ក៏មិនអាចនឹងមកទាន់ពេលចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ ក៏នៅចាំវស្សា ក្នុងក្រុងសាកេត នាពាក់កណ្តាលផ្លូវ (នោះទៅ) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងនោះ នៅចាំវស្សាទាំងមានសេចក្តីអផ្សុក ព្រោះគិតថា ព្រះដ៏មានព្រះភាគ ព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ៦យោជន៍ អំពីទីនេះទៅ យើងទាំងឡាយ មិនសមបើមិនបានទៅគាល់ព្រះអង្គសោះ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គទាំងអស់គ្នា នៅចាំវស្សាអស់ត្រៃមាសហើយ ក៏នាំគ្នាធ្វើបវារណា (ព្រោះរដូវនេះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ ទើបខ្ញុំព្រះអង្គទាំងអស់គ្នា មានចីវរទាំងឡាយទទឹកជោក បានសេចក្តីលំបាកកាយ មកតាមផ្លូវឆ្ងាយ។

កឋិនក្ខន្ធកេ បញ្ចានិសំសកថា អានិសង្សកឋិន៥យ៉ាង

[២] អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខូនំ កឋិនំ អត្ថរិតុំ។ អត្ថតកឋិនានំ វោ ភិក្ខវេ បញ្ច [បញ្ចានិសំសានីតិ ទិស្សតិ] កប្បិស្សន្តិ អនាមន្តចារោ អសមាទានចារោ គណភោជនំ យាវទត្ថចីវរំ យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតីតិ។អត្ថតកឋិនានំ វោ ភិក្ខវេ ឥមានិ បញ្ច [បញ្ចានិសំសានីតិ ទិស្សតិ] កប្បិស្សន្តិ។ ឯវញ្ច បន ភិក្ខវេ កឋិនំ អត្ថរិតព្វំ។ ព្យត្តេន ភិក្ខុនា បដិពលេន សង្ឃោ ញាបេតព្វោ សុណាតុ មេ ភន្តេ សង្ឃោ ឥទំ សង្ឃស្ស កឋិនទុស្សំ ឧប្បន្នំ។ យទិ សង្ឃស្ស បត្តកល្លំ សង្ឃោ ឥមំ កឋិនទុស្សំ ឥត្ថន្នាមស្ស ភិក្ខុនោ ទទេយ្យ កឋិនំ អត្ថរិតុំ។ ឯសា ញត្តិ។ សុណាតុ មេ ភន្តេ សង្ឃោ ឥទំ សង្ឃស្ស កឋិនទុស្សំ ឧប្បន្នំ។ សង្ឃោ ឥមំ កឋិនទុស្សំ ឥត្ថន្នាមស្ស ភិក្ខុនោ ទេតិ កឋិនំ អត្ថរិតុំ។ យស្សាយស្មតោ ខមតិ ឥមស្ស កឋិនទុស្សស្ស ឥត្ថន្នាមស្ស ភិក្ខុនោ ទានំ កឋិនំ អត្ថរិតុំ សោ តុណ្ហស្ស យស្ស នក្ខមតិ សោ ភាសេយ្យ។ ទិន្នំ ឥទំ សង្ឃេន កឋិនទុស្សំ ឥត្ថន្នាមស្ស ភិក្ខុនោ កឋិនំ អត្ថរិតុំ។ ខមតិ សង្ឃស្ស តស្មា តុណ្ហី។ ឯវមេតំ ធារយាមីតិ។ ឯវំ ខោ ភិក្ខវេ អត្ថតំ ហោតិ កឋិនំ ឯវំ អនត្ថតំ។

[២] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យពួកភិក្ខុ ដែលនៅចាំវស្សារួចហើយ ក្រាលកឋិនបាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បានក្រាលកឋិនហើយ នឹងសម្រេចអានិសង្ស៥យ៉ាង គឺត្រាច់ទៅ (ណា) មិនបាច់លា (ភិក្ខុផងគ្នា)១ ត្រាច់ទៅ (ណា) មិនបាច់យកត្រៃចីវរ (គ្រប់ប្រដាប់)១ (ឆាន់) គណភោជនបាន១ (ទុកដាក់) អតិរេកចីវរបានតាមត្រូវការ១ ចីវរណា ដែលកើតឡើង ក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង៥នេះ នឹងសម្រេចដល់អ្នកទាំងឡាយដែលបានក្រាលកឋិន។ ម្នាលភិក្ខុទាំងឡាយ ក៏ឯកឋិន (នោះ) ត្រូវអ្នកទាំងឡាយ ក្រាលយ៉ាងនេះ។ គឺត្រូវឲ្យភិក្ខុអ្នកឆ្លាស ប្រតិពល ប្តឹងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះ កើតឡើងដល់សង្ឃហើយ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ គួរសង្ឃឲ្យសំពត់កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះ កើតឡើងដល់សង្ឃហើយ។ (ឥឡូវ) សង្ឃឲ្យសំពត់កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន។ ការឲ្យសំពត់កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន (បើ) គួរដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះស្ងៀម (បើ) មិនគួរ ដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុអង្គនោះនិយាយឡើង។ សំពត់កឋិននេះ សង្ឃឲ្យដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិនហើយ។ ការឲ្យសំពត់កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ទំនងជាគួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវការនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ឯកឋិនដែលភិក្ខុក្រាលឡើងបែបនេះ ក្រាលមិនឡើងបែបនេះ។

អនត្ថតកឋិនកថា កឋិនដែលក្រាលមិនឡើង

[៣] កថញ្ច បន ភិក្ខវេ អនត្ថតំ ហោតិ កឋិនំ។ ន ឧល្លិខិតមត្តេន អត្ថតំ ហោតិ កឋិនំ។ ន ធោវនមត្តេន អត្ថតំ ហោតិ កឋិនំ។ ន ចីវរវិចារណមត្តេន អត្ថតំ ហោតិ កឋិនំ។ ន ឆេទនមត្តេន អត្ថតំ ហោតិ កឋិនំ។ ន ពន្ធនមត្តេន អត្ថតំ ហោតិ កឋិនំ។ ន ឱវដ្ដិកករណមត្តេន អត្ថតំ ហោតិ កឋិនំ។ ន កណ្ឌូសករណមត្តេន អត្ថតំ ហោតិ កឋិនំ។ ន ទឡ្ហីកម្មករណមត្តេន អត្ថតំ ហោតិ កឋិនំ។ ន អនុវាតករណមត្តេន អត្ថតំ ហោតិ កឋិនំ។ ន បរិភណ្ឌករណមត្តេន អត្ថតំ ហោតិ កឋិនំ។ ន ឱវដ្តយ្យករណមត្តេន អត្ថតំ ហោតិ កឋិនំ។ ន កម្ពលមទ្ទនមត្តេន អត្ថតំ ហោតិ កឋិនំ។ ន និមិត្តកតេន អត្ថតំ ហោតិ កឋិនំ។ ន បរិកថាកតេន អត្ថតំ ហោតិ កឋិនំ។ ន កុក្កុកតេន អត្ថតំ ហោតិ កឋិនំ។ ន សន្និធិកតេន អត្ថតំ ហោតិ កឋិនំ។ ន និស្សគ្គិយេន អត្ថតំ ហោតិ កឋិនំ។ ន អកប្បកតេន អត្ថតំ ហោតិ កឋិនំ។ ន អញ្ញត្រ សង្ឃាដិយា អត្ថតំ ហោតិ កឋិនំ។ ន អញ្ញត្រ ឧត្តរាសង្គេន អត្ថតំ ហោតិ កឋិនំ។ ន អញ្ញត្រ អន្តរវាសកេន អត្ថតំ ហោតិ កឋិនំ។ ន អញ្ញត្រ បញ្ចកេន វា អតិរេកបញ្ចកេន វា តទហេវ សញ្ឆិន្នេន សមណ្ឌលីកតេន អត្ថតំ ហោតិ កឋិនំ។ ន អញ្ញត្រ បុគ្គលស្ស អត្ថារា អត្ថតំ ហោតិ កឋិនំ។ ន សម្មា ចេវ អត្ថតំ ហោតិ កឋិនំ។ តញ្ចេ និស្សីមដ្ឋោ អនុមោទតិ ឯវំបិ អនត្ថតំ ហោតិ កឋិនំ។ ឯវំ ខោ ភិក្ខវេ អនត្ថតំ ហោតិ កឋិនំ។

[៣] ម្នាលភិក្ខុទាំងឡាយ ចំណែកកឋិនដែលភិក្ខុក្រាលមិនឡើង តើដូចម្តេច។ (ឯកឋិនដែលភិក្ខុក្រាលមិនឡើងនោះគឺ) សំពត់ដែលគ្រាន់តែវាស់គូសក្រិតចំណាំ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែបោកគក់លាង ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែចាត់ចែងលៃលកជាចីវរ (ជាខ័ណ្ឌមានបញ្ចខ័ណ្ឌជាដើម) ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែកាត់ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែដានភ្ជាប់គ្នា ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែដេរ (មានដេរបណ្តោយជាដើម) ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែភ្ជាប់កណ្ឌុំ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែថែមសំពត់ឲ្យមាំ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែប្រក់អនុវាត ខាងខ្នង ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែប្រក់អនុវាតខាងពោះ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែដេរគួបគ្នា ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលគ្រាន់តែជ្រលក់ម្តង មានពណ៌ដូចភ្លុកដំរី ឬដូចស្លឹកឈើទុំ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលបានមក ព្រោះធ្វើនិមិត្ត ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលបានមក ព្រោះនិយាយបញ្ចុះបញ្ចូលគេ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលខ្ចីគេមកក្រាល មិនឡើងជាកឋិន។ សំពត់ដែលមិនបានធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលធ្វើឲ្យកន្លងរាត្រី គឺឲ្យអរុណរះឡើងទាន់ ហើយក្រាល មិនឡើងជាកឋិន។ សំពត់ដែលមិនបានធ្វើពិន្ទុកប្ប ហើយក្រាល មិនឡើងជាកឋិន។ វៀរចាកសង្ឃាដី ហើយក្រាល មិនឡើងជាកឋិន។ វៀរចាកឧត្តរាសង្គ ហើយក្រាល មិនឡើងជាកឋិន។ វៀរចាកអន្តរវាសក ហើយក្រាល មិនឡើងជាកឋិន។ វៀរចាកចីវរមានមណ្ឌលគ្រប់គ្រាន់ ដែលកាត់ដាច់ជាបញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី ក្នុងថ្ងៃនោះឯង ហើយក្រាល ក៏មិនឡើងជាកឋិន។ មិនឲ្យបុគ្គលក្រាល (ទៅឲ្យសង្ឃ ឬគណៈក្រាលវិញ) មិនឡើងជាកឋិន។ ការក្រាលមិនត្រឹមត្រូវ ក៏មិនឡើងជាកឋិន។ បើភិក្ខុនៅក្រៅសីមា ហើយអនុមោទនាកឋិននោះ ការក្រាលបែបនេះ មិនឡើងជាកឋិនឡើយ។ ម្នាលភិក្ខុទាំងឡាយ ការក្រាលកឋិនដូចន័យ ដែលតថាគតពោលមកនេះឯង មិនឡើងជាកឋិនទេ។

អត្ថតកឋិនកថា កឋិនដែលក្រាលឡើង

[៤] កថញ្ច ភិក្ខវេ អត្ថតំ ហោតិ កឋិនំ។ អហតេន អត្ថតំ ហោតិ កឋិនំ។ អហតកប្បេន អត្ថតំ ហោតិ កឋិនំ។ បិលោតិកាយ អត្ថតំ ហោតិ កឋិនំ។ បំសុកូលេន អត្ថតំ ហោតិ កឋិនំ។ បាបណិកេន អត្ថតំ ហោតិ កឋិនំ។ អនិមិត្តកតេន អត្ថតំ ហោតិ កឋិនំ។ អបរិកថាកតេន អត្ថតំ ហោតិ កឋិនំ។ អកុក្កុកតេន អត្ថតំ ហោតិ កឋិនំ។ អសន្និធិកតេន អត្ថតំ ហោតិ កឋិនំ។ អនិស្សគ្គិយេន អត្ថតំ ហោតិ កឋិនំ។ កប្បកតេន អត្ថតំ ហោតិ កឋិនំ។ សង្ឃាដិយា អត្ថតំ ហោតិ កឋិនំ។ ឧត្តរាសង្គេន អត្ថតំ ហោតិ កឋិនំ។ អន្តរវាសកេន អត្ថតំ ហោតិ កឋិនំ។ បញ្ចកេន វា អតិរេកបញ្ចកេន វា តទហេវ សញ្ឆិន្នេន សមណ្ឌលីកតេន អត្ថតំ ហោតិ កឋិនំ។ បុគ្គលស្ស អត្ថារា អត្ថតំ ហោតិ កឋិនំ។ សម្មា ចេ អត្ថតំ ហោតិ កឋិនំ។ តញ្ចេ សីមដ្ឋោ អនុមោទតិ ឯវំបិ អត្ថតំ ហោតិ កឋិនំ។ ឯវំ ខោ ភិក្ខវេ អត្ថតំ ហោតិ កឋិនំ។

[៤] ម្នាលភិក្ខុទាំងឡាយ ចំណែកកឋិនដែលភិក្ខុក្រាលឡើង(នោះ) តើដូចម្តេច។ (ឯកឋិនដែលភិក្ខុក្រាលឡើងនោះគឺ) សំពត់ថ្មី ក្រាលឡើងជាកឋិន។ សំពត់ជំនំ ក្រាលឡើងជាកឋិន។ សំពត់ចាស់ ក្រាលឡើងជាកឋិន។ សំពត់បង្សុកូល ក្រាលឡើងជាកឋិន។ សំពត់ដែលធ្លាក់ទៀបរានផ្សារ ក្រាលឡើងជាកឋិន។ សំពត់ដែលបានមកដោយមិនបានធ្វើនិមិត្ត ក្រាលឡើងជាកឋិន។ សំពត់ដែលបានមក ដោយមិនបាននិយាយបញ្ចុះបញ្ចូល ក្រាលឡើងជាកឋិន។ សំពត់ដែលមិនខ្ចីគេ ក្រាលឡើងជាកឋិន។ សំពត់ដែលបានធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ក្រាលឡើងជាកឋិន។ សំពត់ដែលមិនធ្វើឲ្យកន្លងរាត្រី គឺមិនឲ្យអរុណរះឡើងទាន់ ក្រាលឡើងជាកឋិន។ សំពត់ដែលបានធ្វើពិន្ទុកប្បហើយ ក្រាលឡើងជាកឋិន។ សង្ឃាដិ ក្រាលឡើងជាកឋិន។ ឧត្តរាសង្គ ក្រាលឡើងជាកឋិន។ អន្តរវាសក ក្រាលឡើងជាកឋិន។ សំពត់ដែលមានមណ្ឌលគ្រប់គ្រាន់ កាត់ដាច់ត្រឹមត្រូវជាបញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី ក្នុងថ្ងៃនោះឯង ហើយក្រាល ឡើងជាកឋិន។ ឲ្យបុគ្គលក្រាល ទើបឡើងជាកឋិន។ ការក្រាលដោយត្រឹមត្រូវ ទើបបានឡើងជាកឋិន។ បើភិក្ខុនៅក្នុងសីមា ហើយអនុមោទនាកឋិននោះ ការក្រាលបែបនេះ ទើបឡើងជាកឋិន។ ម្នាលភិក្ខុទាំងឡាយ ការក្រាលកឋិនដូចន័យដែលតថាគតពោលមកនេះឯង ទើបឡើងជាកឋិនបាន។

ឧព្ភតកឋិនកថាយ អដ្ឋមាតិកា កឋិនដោះ មាតិកា៨យ៉ាង

[៥] កថញ្ច ភិក្ខវេ ឧព្ភតំ ហោតិ កឋិនំ។ អដ្ឋិមា ភិក្ខវេ មាតិកា កឋិនស្ស ឧព្ភារាយ បក្កមនន្តិកា និដ្ឋានន្តិកា សន្និដ្ឋានន្តិកា នាសនន្តិកា សវនន្តិកា អាសាវច្ឆេទិកា សីមាតិក្កន្តិកា សហុព្ភារាតិ។

[៥] ម្នាលភិក្ខុទាំងឡាយ ឯកឋិននឹងដោះ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មាតិកាទាំង៨ប្រការនេះ នាំឲ្យកឋិនដោះ គឺ មានការចៀសចេញទៅជាកំណត់១ មានការធ្វើចីវរសម្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានចីវរវិនាសទៅ ជាកំណត់១ មានការឮដំណឹង ជាកំណត់១ អស់សេចក្តីសង្ឃឹម១ មានការកន្លងខេត្តកឋិន ជាកំណត់១ សង្ឃព្រមព្រៀងគ្នាដោះកឋិន១។

[៦] ភិក្ខុ អត្ថតកឋិនោ កតចីវរំ អាទាយ បក្កមតិ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ បក្កមនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ សុណាតិ ឧព្ភតំ កិរ តស្មឹ អាវាសេ កឋិនន្តិ។ តស្ស ភិក្ខុនោ សវនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ ពហិទ្ធា កឋិនុទ្ធារំ វីតិនាមេតិ។ តស្ស ភិក្ខុនោ សីមាតិក្កន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ សម្ភុណាតិ កឋិនុទ្ធារំ។ តស្ស ភិក្ខុនោ សហ ភិក្ខូហិ កឋិនុទ្ធារោ។

[៦] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលខ្លួនធ្វើស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ការដែលចៀសចេញទៅ ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យស្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរឲ្យស្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះធ្វើចីវរស្រេចហើយ ឮដំណឹងថា សង្ឃបានដកកឋិនក្នុងអាវាសនោះហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់បានឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះធ្វើចីវរស្រេចហើយ ក៏នៅតែគិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។

អាទាយសត្តកំ និដ្ឋិតំ បឋមំ។ ចប់ អាទាយសត្តកៈ ជាបឋម។

[៧] ភិក្ខុ អត្ថតកឋិនោ កតចីវរំ សមាទាយ បក្កមតិ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ បក្កមនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ សមាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ សមាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ សមាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ សមាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ សុណាតិ ឧព្ភតំ កិរ តស្មឹ អាវាសេ កឋិនន្តិ។ តស្ស ភិក្ខុនោ សវនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ សមាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ ពហិទ្ធា កឋិនុទ្ធារំ វីតិនាមេតិ។ តស្ស ភិក្ខុនោ សីមាតិក្កន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ សមាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ សម្ភុណាតិ កឋិនុទ្ធារំ។ តស្ស ភិក្ខុនោ សហ ភិក្ខូហិ កឋិនុទ្ធារោ។

[៧] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើហើយចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ការដែលចៀសចេញទៅ ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យស្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរឲ្យស្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួច ក៏បានឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃបានព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់បានឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវរស្រេចហើយ ក៏នៅតែគិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។

សមាទាយសត្តកំ និដ្ឋិតំ ទុតិយំ។ ចប់ សមាទាយសត្តកៈទី២។

[៨] ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ អាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ អាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ អាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្សំ តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ អាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ សុណាតិ ឧព្ភតំ កិរ តស្មឹ អាវាសេ កឋិនន្តិ។ តស្ស ភិក្ខុនោ សវនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ អាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ ពហិទ្ធា កឋិនុទ្ធារំ វីតិនាមេតិ។ តស្ស ភិក្ខុនោ សីមាតិក្កន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ អាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ សម្ភុណាតិ កឋិនុទ្ធារំ។ តស្ស ភិក្ខុនោ សហ ភិក្ខូហិ កឋិនុទ្ធារោ។

[៨] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះ កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ ក៏ស្រាប់តែឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់បានឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ ក៏គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។

អាទាយឆក្កំ និដ្ឋិតំ តតិយំ។ ចប់ អាទាយឆក្កៈ ទី៣។

[៩] ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ សុណាតិ ឧព្ភតំ កិរ តស្មឹ អាវាសេ កឋិនន្តិ។ តស្ស ភិក្ខុនោ សវនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ ពហិទ្ធា កឋិនុទ្ធារំ វីតិនាមេតិ។ តស្ស ភិក្ខុនោ សីមាតិក្កន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ សម្ភុណាតិ កឋិនុទ្ធារំ។ តស្ស ភិក្ខុនោ សហ ភិក្ខូហិ កឋិនុទ្ធារោ។

[៩] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីតាំងចិត្តយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរឲ្យសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីតាំងចិត្តយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវររបស់ភិក្ខុនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវរហើយ ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃបានព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះធ្វើចីវរហើយ ក៏នៅគិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវរហើយ តាំងចិត្តថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។

សមាទាយឆក្កំ និដ្ឋិតំ ចតុត្ថំ។ ចប់ សមាទាយឆក្កៈទី៤។

[១០] ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។

[១០] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១១] ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។

[១១] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញនឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញនឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះឡើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញនឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១២] ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។

[១២] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញនឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញនឹងមិនត្រឡប់វិញ ក៏គ្មានដែរ [ភិក្ខុនោះមានគំនិតជាកណ្តាល នឹងគិតថាត្រឡប់វិញ ឬមិនត្រឡប់វិញជាដាច់ខាត ក៏ទេ។]។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញនឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញនឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញនឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញនឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញនឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១៣] ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ សុណាតិ ឧព្ភតំ កិរ តស្មឹ អាវាសេ កឋិនន្តិ។ តស្ស ភិក្ខុនោ សវនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ ពហិទ្ធា កឋិនុទ្ធារំ វីតិនាមេតិ។ តស្ស ភិក្ខុនោ សីមាតិក្កន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរំ អាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ សម្ភុណាតិ កឋិនុទ្ធារំ។ តស្ស ភិក្ខុនោ សហ ភិក្ខូហិ កឋិនុទ្ធារោ។

[១៣] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវររួចហើយ ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះធ្វើចីវរស្រេចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ លុះភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវរនោះស្រេចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។

[១៤] ភិក្ខុ អត្ថតកឋិនោ ចីវរំ សមាទាយ បក្កមតិ។ (អាទាយវារសទិសំ ឯវំ វិត្ថារេតព្វំ)។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ អាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ (សមាទាយវារសទិសំ ឯវំ វិត្ថារេតព្វំ។)។

[១៤] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ។ (ពាក្យយ៉ាងនេះ ប្រហែលនឹងអាទាយវារៈ បណ្ឌិតគប្បីសំដែងឲ្យពិស្តារចុះ)។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ (ពាក្យយ៉ាងនេះ ប្រហែលនឹងសមាទាយវារៈ បណ្ឌិតគប្បីសំដែងឲ្យពិស្តារចុះ)។

[១៥] ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។

[១៥] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១៦] ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។

[១៦] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១៧] ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។

[១៧] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញនឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១៨] ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ សុណាតិ ឧព្ភតំ កិរ តស្មឹ អាវាសេ កឋិនន្តិ។ តស្ស ភិក្ខុនោ សវនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ ពហិទ្ធា កឋិនុទ្ធារំ វីតិនាមេតិ។ តស្ស ភិក្ខុនោ សីមាតិក្កន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ វិប្បកតចីវរំ សមាទាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ សម្ភុណាតិ កឋិនុទ្ធារំ។ តស្ស ភិក្ខុនោ សហ ភិក្ខូហិ កឋិនុទ្ធារោ។

[១៨] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរ ដែលធ្វើមិនទាន់សម្រេច ចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះ ធ្វើចីវរសម្រេចហើយ ក៏ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់បានឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវរស្រេចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេច ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះ ធ្វើចីវរនោះសម្រេចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។

សមាទាយភាណវារំ និដ្ឋិតំ។ ចប់ សមាទាយភាណវារៈ។

[១៩] ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរាសំ បយិរូបាសិស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរាសំ បយិរូបាសតិ។ តស្ស សា ចីវរាសា ឧបច្ឆិជ្ជតិ។ តស្ស ភិក្ខុនោ អាសាវច្ឆេទិកោ កឋិនុទ្ធារោ។

[១៩] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ លុះភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។

[២០] ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ ន បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ ន បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ ន បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរាសំ បយិរូបាសិស្សន្តិ។ សោ តំ ចីវរាសំ បយិរូបាសតិ ។ តស្ស សា ចីវរាសា ឧបច្ឆិជ្ជតិ។ តស្ស ភិក្ខុនោ អាសាវច្ឆេទិកោ កឋិនុទ្ធារោ។

[២០] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ហើយចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។

[២១] ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរាសំ បយិរូបាសិស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរាសំ បយិរូបាសតិ។ តស្ស សា ចីវរាសា ឧបច្ឆិជ្ជតិ។ តស្ស ភិក្ខុនោ អាសាវច្ឆេទិកោ កឋិនុទ្ធារោ។

[២១] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។

អនាសាទោឡសកំ និដ្ឋិតំ។ ចប់ (ការបានចីវរ) ខុសបំណង១២ប្រការ។

[២២] ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អាសាយ លភតិ អនាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អាសាយ លភតិ អនាសាយ ន លភតិ។ តស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អាសាយ លភតិ អនាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរាសំ បយិរូបាសិស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរាសំ បយិរូបាសតិ។ តស្ស សា ចីវរាសា ឧបច្ឆិជ្ជតិ។ តស្ស ភិក្ខុនោ អាសាវច្ឆេទិកោ កឋិនុទ្ធារោ។

[២២] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមាហើយ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមាហើយ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ហើយមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។

[២៣] ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ សុណាតិ ឧព្ភតំ កិរ តស្មឹ អាវាសេ កឋិនន្តិ។ តស្ស ឯវំ ហោតិ យតោ តស្មឹ អាវាសេ ឧព្ភតំ កឋិនំ ឥធេវិមំ ចីវរាសំ បយិរូបាសិស្សន្តិ។ សោ តំ ចីវរាសំ បយិរូបាសតិ អាសាយ លភតិ អនាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ សុណាតិ ឧព្ភតំ កិរ តស្មឹ អាវាសេ កឋិនន្តិ។ តស្ស ឯវំ ហោតិ យតោ តស្មឹ អាវាសេ ឧព្ភតំ កឋិនំ ឥធេវិមំ ចីវរាសំ បយិរូបាសិស្សន្តិ។ សោ តំ ចីវរាសំ បយិរូបាសតិ អាសាយ លភតិ អនាសាយ ន លភតិ។ តស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ សុណាតិ ឧព្ភតំ កិរ តស្មឹ អាវាសេ កឋិនន្តិ។ តស្ស ឯវំ ហោតិ យតោ តស្មឹ អាវាសេ ឧព្ភតំ កឋិនំ ឥធេវិមំ ចីវរាសំ បយិរូបាសិស្សន្តិ។ សោ តំ ចីវរាសំ បយិរូបាសតិ អាសាយ លភតិ អនាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ សុណាតិ ឧព្ភតំ កិរ តស្មឹ អាវាសេ កឋិនន្តិ។ តស្ស ឯវំ ហោតិ យតោ តស្មឹ អាវាសេ ឧព្ភតំ កឋិនំ ឥធេវិមំ ចីវរាសំ បយិរូបាសិស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរាសំ បយិរូបាសតិ។ តស្ស សា ចីវរាសា ឧបច្ឆិជ្ជតិ។ តស្ស ភិក្ខុនោ អាសាវច្ឆេទិកោ កឋិនុទ្ធារោ។

[២៣] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ កាលណាបើសង្ឃព្រមគ្នាដកហើយ អាត្មាអញនឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ កាលណាបើសង្ឃព្រមគ្នាដកហើយ អាត្មាអញ នឹងចូលទៅកាន់ទី ដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ កាលណាបើសង្ឃព្រមគ្នាដកហើយ អាត្មាអញនឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ កាលណាបើសង្ឃព្រមគ្នាដកហើយ អាត្មាអញនឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវរនោះរបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។

[២៤] ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អាសាយ លភតិ អនាសាយ ន លភតិ។ សោ តំ ចីវរំ ការេតិ។ សោ កតចីវរោ សុណាតិ ឧព្ភតំ កិរ តស្មឹ អាវាសេ កឋិនន្តិ។ តស្ស ភិក្ខុនោ សវនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរាសំ បយិរូបាសិស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរាសំ បយិរូបាសតិ។ តស្ស សា ចីវរាសា ឧបច្ឆិជ្ជតិ។ តស្ស ភិក្ខុនោ អាសាវច្ឆេទិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អាសាយ លភតិ អនាសាយ ន លភតិ។ សោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ ពហិទ្ធា កឋិនុទ្ធារំ វីតិនាមេតិ។ តស្ស ភិក្ខុនោ សីមាតិក្កន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ចីវរាសាយ បក្កមតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរាសំ បយិរូបាសតិ អាសាយ លភតិ អនាសាយ ន លភតិ។ សោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ សម្ភុណាតិ កឋិនុទ្ធារំ។ តស្ស ភិក្ខុនោ សហ ភិក្ខូហិ កឋិនុទ្ធារោ។

[២៤] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។លុះភិក្ខុនោះ ធ្វើចីវររួចហើយ ក៏ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវររួចហើយ ក៏គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ)ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវររួចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញ ហើយក៏មកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។

អាសាទោឡសកំ និដ្ឋិតំ។ ចប់ (ការបានចីវរ) ត្រូវតាមបំណង១២ប្រការ។

[២៥] ភិក្ខុ អត្ថតកឋិនោ កេនចិទេវ ករណីយេន បក្កមតិ។ តស្ស ពហិសីមគតស្ស ចីវរាសា ឧប្បជ្ជតិ។ សោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ កេនចិទេវ ករណីយេន បក្កមតិ។ តស្ស ពហិសីមគតស្ស ចីវរាសា ឧប្បជ្ជតិ។ សោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ កេនចិទេវ ករណីយេន បក្កមតិ។ តស្ស ពហិសីមគតស្ស ចីវរាសា ឧប្បជ្ជតិ។ សោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ កេនចិទេវ ករណីយេន បក្កមតិ។ តស្ស ពហិសីមគតស្ស ចីវរាសា ឧប្បជ្ជតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរាសំ បយិរូបាសិស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរាសំ បយិរូបាសតិ។ តស្ស សា ចីវរាសា ឧបច្ឆិជ្ជតិ។ តស្ស ភិក្ខុនោ អាសាវច្ឆេទិកោ កឋិនុទ្ធារោ។

[២៥] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ភិក្ខុនោះ ទៅដល់ក្រៅសីមាហើយ សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះ កំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទី ដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ចូលទៅកាន់ទី ដែលខ្លួនអញចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវរនោះ របស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។

[២៦] ភិក្ខុ អត្ថតកឋិនោ កេនចិទេវ ករណីយេន បក្កមតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ចីវរាសា ឧប្បជ្ជតិ។ សោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ កេនចិទេវ ករណីយេន បក្កមតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ចីវរាសា ឧប្បជ្ជតិ។ សោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ កេនចិទេវ ករណីយេន បក្កមតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ចីវរាសា ឧប្បជ្ជតិ។ សោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ កេនចិទេវ ករណីយេន បក្កមតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ចីវរាសា ឧប្បជ្ជតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរាសំ បយិរូបាសិស្សន្តិ។ សោ តំ ចីវរាសំ បយិរូបាសតិ។ តស្ស សា ចីវរាសា ឧបច្ឆិជ្ជតិ។ តស្ស ភិក្ខុនោ អាសាវច្ឆេទិកោ កឋិនុទ្ធារោ។

[២៦] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទី ដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ)ខុស បំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញនឹងចូលទៅកាន់ទី ដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ចូលទៅកាន់ទី ដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវរ របស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។

[២៧] ភិក្ខុ អត្ថតកឋិនោ កេនចិទេវ ករណីយេន បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ចីវរាសា ឧប្បជ្ជតិ។ សោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ កេនចិទេវ ករណីយេន បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ចីវរាសា ឧប្បជ្ជតិ។ សោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ កេនចិទេវ ករណីយេន បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ចីវរាសា ឧប្បជ្ជតិ។ សោ តំ ចីវរាសំ បយិរូបាសតិ អនាសាយ លភតិ អាសាយ ន លភតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ កេនចិទេវ ករណីយេន បក្កមតិ អនធិដ្ឋិតេន នេវស្ស ហោតិ បច្ចេស្សន្តិ ន បនស្ស ហោតិ ន បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ចីវរាសា ឧប្បជ្ជតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរាសំ បយិរូបាសិស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរាសំ បយិរូបាសតិ។ តស្ស សា ចីវរាសា ឧបច្ឆិជ្ជតិ។ តស្ស ភិក្ខុនោ អាសាវច្ឆេទិកោ កឋិនុទ្ធារោ។

[២៧] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះ គ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះ គ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះ គ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ កាលភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះ។ កាលភិក្ខុកំពុងធ្វើ ចីវរក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះ គ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។

ករណីយទោឡសកំ និដ្ឋិតំ។ ចប់ ករណីយកិច្ច១២ប្រការ។

[២៨] ភិក្ខុ អត្ថតកឋិនោ ទិសង្គមិកោ បក្កមតិ ចីវរប្បដិវិសំ អបវិលាយមានោ [ឱ.អបចិនយមានោ] តមេនំ ទិសង្គតំ ភិក្ខូ បុច្ឆន្តិ កហំ ត្វំ អាវុសោ វស្សំ វុត្ថោ កត្ថ ច តេ ចីវរប្បដិវិសោតិ។ សោ ឯវំ វទេតិ អមុកស្មឹ អាវាសេ វស្សំ វុត្ថោម្ហិ តត្ថ ច មេ ចីវរប្បដិវិសោតិ។ តេ ឯវំ វទេន្តិ គច្ឆាវុសោ តំ ចីវរំ អាហរ មយន្តេ ឥធ ចីវរំ ករិស្សាមាតិ។ សោ តំ អាវាសំ គន្ត្វា ភិក្ខូ បុច្ឆតិ កហំ មេ អាវុសោ ចីវរប្បដិវិសោតិ។ តេ ឯវំ វទេន្តិ អយន្តេ អាវុសោ ចីវរប្បដិវិសោ កហំ គមិស្សតីតិ។ សោ ឯវំ វទេតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ មេ ភិក្ខូ ចីវរំ ករិស្សន្តីតិ។ តេ ឯវំ វទេន្តិ អលំ អាវុសោ មា អគមាសិ មយន្តេ ឥធ ចីវរំ ករិស្សាមាតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ទិសង្គមិកោ បក្កមតិ។បេ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ទិសង្គមិកោ បក្កមតិ។បេ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។

[២៨] ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ ឥតមានសេចក្តីខ្វល់ខ្វាយនឹងចំណែកនៃចីវរ (របស់ខ្លួន) ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា ម្យ៉ាងទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ពោលតបយ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (ក៏មាននៅ) ក្នុងអាវាសនោះដែរ។ ទើបភិក្ខុទាំងនោះ ពោលយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ ទុកក្នុងទីណា។ ភិក្ខុទាំងនោះ ពោលតបយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោកហើយ តើលោកនឹងទៅក្នុងទីណា។ ភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំនឹងទៅកាន់អាវាសឯណោះ ដ្បិតពួកភិក្ខុក្នុងអាវាសនោះ បំរុងនឹងធ្វើចីវរឲ្យខ្ញុំ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោកកុំទៅឡើយ យើងទាំងឡាយនឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ ឯភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ។បេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ។បេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[២៩] ភិក្ខុ អត្ថតកឋិនោ ទិសង្គមិកោ បក្កមតិ ចីវរប្បដិវិសំ អបវិលាយមានោ។ តមេនំ ទិសង្គតំ ភិក្ខូ បុច្ឆន្តិ កហំ ត្វំ អាវុសោ វស្សំ វុត្ថោ កត្ថ ច តេ ចីវរប្បដិវិសោតិ។ សោ ឯវំ វទេតិ អមុកស្មឹ អាវាសេ វស្សំ វុត្ថោម្ហិ តត្ថ ច មេ ចីវរប្បដិវិសោតិ។ តេ ឯវំ វទេន្តិ គច្ឆាវុសោ តំ ចីវរំ អាហរ មយន្តេ ឥធ ចីវរំ ករិស្សាមាតិ។ សោ តំ អាវាសំ គន្ត្វា ភិក្ខូ បុច្ឆតិ កហំ មេ អាវុសោ ចីវរប្បដិវិសោតិ។ តេ ឯវំ វទេន្តិ អយន្តេ អាវុសោ ចីវរប្បដិវិសោតិ។ សោ តំ ចីវរំ អាទាយ តំ អាវាសំ គច្ឆតិ។ តមេនំ អន្តរាមគ្គេ ភិក្ខូ បុច្ឆន្តិ អាវុសោ កហំ គមិស្សសីតិ។ សោ ឯវំ វទេតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ មេ ភិក្ខូ ចីវរំ ករិស្សន្តីតិ។ តេ ឯវំ វទេន្តិ អលំ អាវុសោ មា អគមាសិ មយន្តេ ឥធ ចីវរំ ករិស្សាមាតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ទិសង្គមិកោ បក្កមតិ ចីវរប្បដិវិសំ អបវិលាយមានោ។ តមេនំ ទិសង្គតំ ភិក្ខូ បុច្ឆន្តិ កហំ ត្វំ អាវុសោ វស្សំ វុត្ថោ កត្ថ ច តេ ចីវរប្បដិវិសោតិ។ សោ ឯវំ វទេតិ អមុកស្មឹ អាវាសេ វស្សំ វុត្ថោម្ហិ តត្ថ ច មេ ចីវរប្បដិវិសោតិ។ តេ ឯវំ វទេន្តិ គច្ឆាវុសោ តំ ចីវរំ អាហរ មយន្តេ ឥធ ចីវរំ ករិស្សាមាតិ។ សោ តំ អាវាសំ គន្ត្វា ភិក្ខូ បុច្ឆតិ កហំ មេ អាវុសោ ចីវរប្បដិវិសោតិ។ តេ ឯវំ វទេន្តិ អយន្តេ អាវុសោ ចីវរប្បដិវិសោតិ។ សោ តំ ចីវរំ អាទាយ តំ អាវាសំ គច្ឆតិ។ តមេនំ អន្តរាមគ្គេ ភិក្ខូ បុច្ឆន្តិ អាវុសោ កហំ គមិស្សសីតិ។ សោ ឯវំ វទេតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ មេ ភិក្ខូ ចីវរំ ករិស្សន្តីតិ។ តេ ឯវំ វទេន្តិ អលំ អាវុសោ មា អគមាសិ មយន្តេ ឥធ ចីវរំ ករិស្សាមាតិ។ តស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ទិសង្គមិកោ បក្កមតិ ចីវរប្បដិវិសំ អបវិលាយមានោ។ តមេនំ ទិសង្គតំ ភិក្ខូ បុច្ឆន្តិ កហំ ត្វំ អាវុសោ វស្សំ វុត្ថោ កត្ថ ច តេ ចីវរប្បដិវិសោតិ។ សោ ឯវំ វទេតិ អមុកស្មឹ អាវាសេ វស្សំ វុត្ថោម្ហិ តត្ថ ច មេ ចីវរប្បដិវិសោតិ។ តេ ឯវំ វទេន្តិ គច្ឆាវុសោ តំ ចីវរំ អាហរ មយន្តេ ឥធ ចីវរំ ករិស្សាមាតិ។ សោ តំ អាវាសំ គន្ត្វា ភិក្ខូ បុច្ឆតិ កហំ មេ អាវុសោ ចីវរប្បដិវិសោតិ។ តេ ឯវំ វទេន្តិ អយន្តេ អាវុសោ ចីវរប្បដិវិសោតិ។ សោ តំ ចីវរំ អាទាយ តំ អាវាសំ គច្ឆតិ។ តមេនំ អន្តរាមគ្គេ ភិក្ខូ បុច្ឆន្តិ អាវុសោ កហំ គមិស្សសីតិ។ សោ ឯវំ វទេតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ មេ ភិក្ខូ ចីវរំ ករិស្សន្តីតិ។ តេ ឯវំ វទេន្តិ អលំ អាវុសោ មា អគមាសិ មយន្តេ ឥធ ចីវរំ ករិស្សាមាតិ។ តស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។

[២៩] ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ខ្វាយនឹងចំណែកចីវរ (របស់ខ្លួន)។ ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ឆ្លើយតបយ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (មាននៅ) ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ និយាយថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ (ទុក)ក្នុងទីណា។ ភិក្ខុទាំងនោះ ឆ្លើយតបយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោក។ ភិក្ខុនោះ ក៏នាំយកចីវរនោះ ហើយដើរទៅកាន់អាវាសនោះ។ ដល់ពាក់កណ្តាលផ្លូវ ភិក្ខុទាំងឡាយ ក៏សួរភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកទៅឯណា។ ភិក្ខុនោះប្រាប់យ៉ាងនេះថា ខ្ញុំនឹងទៅអាវាសឯណោះ (ដ្បិត) ពួកភិក្ខុក្នុងអាវាសនោះ បំរុងនឹងធ្វើចីវរឲ្យខ្ញុំ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោកកុំទៅឡើយ យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោក ក្នុងទីនេះ។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់មកវិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ខ្វាយនឹងចំណែកចីវរ (របស់ខ្លួនទេ)។ ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ឆ្លើយតបយ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (មាននៅ) ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ លោកចូរទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ (ទុក)ក្នុងឯទីណា។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោក។ ភិក្ខុនោះ ក៏នាំយកចីវរនោះ ហើយដើរទៅកាន់អាវាសនោះ។ ដល់ពាក់កណ្តាលផ្លូវ ភិក្ខុទាំងឡាយ ក៏សួរភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកទៅឯណា។ ភិក្ខុនោះឆ្លើយប្រាប់យ៉ាងនេះថា ខ្ញុំទៅកាន់អាវាសឯណោះ (ដ្បិត) ពួកភិក្ខុក្នុងអាវាសនោះ បំរុងនឹងធ្វើចីវរឲ្យខ្ញុំ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោកកុំទៅឡើយ យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោក ក្នុងទីនេះ។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ខ្វាយនឹងចំណែកចីវរ (របស់ខ្លួន)។ ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ប្រាប់យ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (មាននៅ) ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ (ទុក)ក្នុងទីណា។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោក។ ភិក្ខុនោះ ក៏នាំយកចីវរនោះ ហើយទៅកាន់អាវាសនោះ។ ដល់ពាក់កណ្តាលផ្លូវ ភិក្ខុទាំងឡាយ សួរភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកទៅឯណា។ ភិក្ខុនោះតបយ៉ាងនេះថា ខ្ញុំនឹងទៅកាន់អាវាសឯណោះ (ដ្បិត) ភិក្ខុទាំងឡាយ ក្នុងអាវាសនោះ បំរុងនឹងធ្វើចីវរឲ្យខ្ញុំ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោកកុំទៅឡើយ យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោក ក្នុងទីនេះ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[៣០] ភិក្ខុ អត្ថតកឋិនោ ទិសង្គមិកោ បក្កមតិ ចីវរប្បដិវិសំ អបវិលាយមានោ។ តមេនំ ទិសង្គតំ ភិក្ខូ បុច្ឆន្តិ កហំ ត្វំ អាវុសោ វស្សំ វុត្ថោ កត្ថ ច តេ ចីវរប្បដិវិសោតិ។ សោ ឯវំ វទេតិ អមុកស្មឹ អាវាសេ វស្សំ វុត្ថោម្ហិ តត្ថ ច មេ ចីវរប្បដិវិសោតិ។ តេ ឯវំ វទេន្តិ គច្ឆាវុសោ តំ ចីវរំ អាហរ មយន្តេ ឥធ ចីវរំ ករិស្សាមាតិ។ សោ តំ អាវាសំ គន្ត្វា ភិក្ខូ បុច្ឆតិ កហំ មេ អាវុសោ ចីវរប្បដិវិសោតិ។ តេ ឯវំ វទេន្តិ អយន្តេ អាវុសោ ចីវរប្បដិវិសោតិ។ សោ តំ ចីវរំ អាទាយ តំ អាវាសំ គច្ឆតិ។ តស្ស តំ អាវាសំ គតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ទិសង្គមិកោ បក្កមតិ។បេ។ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ទិសង្គមិកោ បក្កមតិ។បេ។ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។

[៣០] ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ខ្វាយនឹងចំណែកចីវរ (របស់ខ្លួន)។ ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ប្រាប់យ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (មាននៅ) ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ (ទុក)ក្នុងទីណា។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោក។ ភិក្ខុនោះ ក៏នាំយកចីវរនោះ ហើយទៅកាន់អាវាសនោះ។ លុះភិក្ខុនោះទៅដល់អាវាសនោះហើយ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

អបវិលាយននវកំ និដ្ឋិតំ។ ចប់ សេចក្តីមិនខ្វល់ខ្វាយ (ក្នុងចីវរ) ៩ប្រការ។

[៣១] ភិក្ខុ អត្ថតកឋិនោ ផាសុវិហារិកោ ចីវរំ អាទាយ បក្កមតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ [ឱ.តត្ថ មេ] ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស ភិក្ខុនោ និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ផាសុវិហារិកោ ចីវរំ អាទាយ បក្កមតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ នេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ តស្ស ភិក្ខុនោ សន្និដ្ឋានន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ផាសុវិហារិកោ ចីវរំ អាទាយ បក្កមតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ បច្ចេស្សន្តិ។ តស្ស ពហិសីមគតស្ស ឯវំ ហោតិ ឥធេវិមំ ចីវរំ ការេស្សំ ន បច្ចេស្សន្តិ។ សោ តំ ចីវរំ ការេតិ។ តស្ស តំ ចីវរំ កយិរមានំ នស្សតិ។ តស្ស ភិក្ខុនោ នាសនន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ផាសុវិហារិកោ ចីវរំ អាទាយ បក្កមតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ ពហិទ្ធា កឋិនុទ្ធារំ វីតិនាមេតិ។ តស្ស ភិក្ខុនោ សីមាតិក្កន្តិកោ កឋិនុទ្ធារោ។ ភិក្ខុ អត្ថតកឋិនោ ផាសុវិហារិកោ ចីវរំ អាទាយ បក្កមតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ អមុកំ នាម អាវាសំ គមិស្សាមិ តត្ថ ចេ មេ ផាសុ ភវិស្សតិ វសិស្សាមិ នោ ចេ មេ ផាសុ ភវិស្សតិ បច្ចេស្សន្តិ។ សោ ពហិសីមគតោ តំ ចីវរំ ការេតិ។ សោ កតចីវរោ បច្ចេស្សំ បច្ចេស្សន្តិ សម្ភុណាតិ កឋិនុទ្ធារំ។ តស្ស ភិក្ខុនោ សហ ភិក្ខូហិ កឋិនុទ្ធារោ។

[៣១] ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើគ្មានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើគ្មានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើគ្មានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើគ្មានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយ ដល់អាត្មាអញ ៗនឹងនៅ បើឥតសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ ដែលមិនទាន់ធ្វើ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កាលភិក្ខុកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ ដែលមិនទាន់ធ្វើ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ធ្វើចីវរនោះ។ ភិក្ខុនោះ ធ្វើចីវររួចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញដែរ (តែមិនទាន់មកនៅឡើយ) កឋិន ក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ ដែលមិនទាន់ធ្វើហើយ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះឲ្យសម្រេច។ ភិក្ខុនោះ ធ្វើចីវររួចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញ ហើយក៏មកទាន់ពេលដោះកឋិននោះមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។

ផាសុវិហារបញ្ចកំ និដ្ឋិតំ។ ចប់ កិរិយានៅជាសុខសប្បាយ ៥ប្រការ។

បលិពោធាបលិពោធកថា

[៣២] ទ្វេមេ ភិក្ខវេ កឋិនស្ស បលិពោធា ទ្វេ អបលិពោធា។ កតមេ ច ភិក្ខវេ ទ្វេ កឋិនស្ស បលិពោធា។ អាវាសបលិពោធោ ច ចីវរបលិពោធោ ច។ កថញ្ច ភិក្ខវេ អាវាសបលិពោធោ ហោតិ។ ឥធ ភិក្ខវេ ភិក្ខុ វសតិ វា តស្មឹ អាវាសេ សាបេក្ខោ វា បក្កមតិ បច្ចេស្សន្តិ។ ឯវំ ខោ ភិក្ខវេ អាវាសបលិពោធោ ហោតិ។ កថញ្ច ភិក្ខវេ ចីវរបលិពោធោ ហោតិ។ ឥធ ភិក្ខវេ ភិក្ខុនោ ចីវរំ អកតំ វា ហោតិ វិប្បកតំ វា ចីវរាសា វា អនុបច្ឆិន្នា។ ឯវំ ខោ ភិក្ខវេ ចីវរបលិពោធោ ហោតិ។ ឥមេ ខោ ភិក្ខវេ ទ្វេ កឋិនស្ស បលិពោធា។ កតមេ ច ភិក្ខវេ ទ្វេ កឋិនស្ស អបលិពោធា។ អាវាសាបលិពោធោ ច ចីវរាបលិពោធោ ច។ កថញ្ច ភិក្ខវេ អាវាសាបលិពោធោ ហោតិ។ ឥធ ភិក្ខវេ ភិក្ខុ បក្កមតិ តម្ហា អាវាសា ចត្តេន វន្តេន មុត្តេន អនបេក្ខេន ន បច្ចេស្សន្តិ។ ឯវំ ខោ ភិក្ខវេ អាវាសាបលិពោធោ ហោតិ។ កថញ្ច ភិក្ខវេ ចីវរាបលិពោធោ ហោតិ។ ឥធ ភិក្ខវេ ភិក្ខុនោ ចីវរំ កតំ វា ហោតិ នដ្ឋំ វា វិនដ្ឋំ វា ទឌ្ឍំ វា ចីវរាសា វា ឧបច្ឆិន្នា។ ឯវំ ខោ ភិក្ខវេ ចីវរាបលិពោធោ ហោតិ។ ឥមេ ខោ ភិក្ខវេ ទ្វេ កឋិនស្ស អបលិពោធាតិ។

[៣២] ម្នាលភិក្ខុទាំងឡាយ បលិពោធ (កង្វល់) របស់កឋិននេះ មាន២យ៉ាង អបលិពោធ (គ្មានកង្វល់) របស់កឋិននេះ មាន២យ៉ាង។ ម្នាលភិក្ខុទាំងឡាយ បលិពោធរបស់កឋិនទាំង២យ៉ាង (នោះ) ដូចម្តេច។ (ឯបលិពោធរបស់កឋិនទាំង២យ៉ាងនោះ) គឺ អាវាសបលិពោធ (កង្វល់ក្នុងអាវាស)១ ចីវរបលិពោធ (កង្វល់ក្នុងចីវរ)១។ ម្នាលភិក្ខុទាំងឡាយ ឯអាវាសបលិពោធ (នោះ) ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងអាវាសនោះក្តី មានសេចក្តីអាល័យចំពោះអាវាសនោះ ហើយចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញក្តី។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អាវាសបលិពោធ។ ម្នាលភិក្ខុទាំងឡាយ ឯចីវរបលិពោធ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចីវរដែលភិក្ខុក្នុងសាសនានេះ មិនទាន់បានធ្វើឬ ឬថាបានធ្វើហើយ តែមិនទាន់ស្រេច ទាំងសេចក្តីប្រាថ្នាចីវរ ក៏មិនទាន់ដាច់នៅឡើយ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហើយ ដែលហៅថា ចីវរបលិពោធ។ ម្នាលភិក្ខុទាំងឡាយ បលិពោធរបស់កឋិន មាន២យ៉ាងដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ចំណែកអបលិពោធ របស់កឋិន មាន២យ៉ាង (នោះ) ដូចម្តេចខ្លះ។ (ឯអបលិពោធទាំង២យ៉ាងនោះ) គឺ អាវាសាបលិពោធ (គ្មានកង្វល់ក្នុងអាវាស)១ ចីវរាបលិពោធ (គ្មានកង្វល់ក្នុងចីវរ)១។ ម្នាលភិក្ខុទាំងឡាយ អាវាសាបលិពោធ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដើរចៀសចេញ ទៅចាកអាវាសនោះ ដោយលះបង់ចោលស្រឡះ ដាច់អាល័យថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អាវាសាបលិពោធ។ ម្នាលភិក្ខុទាំងឡាយ ឯចីវរាបលិពោធ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចីវរដែលភិក្ខុក្នុងសាសនានេះ បានធ្វើហើយក្តី បាត់ទៅក្តី វិនាសទៅក្តី ភ្លើងឆេះទៅក្តី សេចក្តីប្រាថ្នាចីវរដាច់ទៅក្តី។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា ចីវរាបលិពោធ។ ម្នាលភិក្ខុទាំងឡាយ អបលិពោធ របស់កឋិន មាន២យ៉ាងដូច្នេះឯង។

កឋិនក្ខន្ធកំ និដ្ឋិតំ សត្តមំ។ ចប់ កឋិនក្ខន្ធកៈ ទី៧។

ឥមម្ហិ ខន្ធកេ វត្ថូ ទោឡស បេយ្យាលមុខានិ ឯកំ សតំ អដ្ឋារស។

ក្នុងកឋិនក្ខន្ធកៈនេះ មានរឿង១១៨ មានបេយ្យាល១២ ជាប្រធាន។

តស្សុទ្ទានំ

[៣៣] តឹស បាឋេយ្យកា ភិក្ខូ សាកេតុក្កណ្ឋិតា វសុំ

វស្សំ វុត្ថោកបុណ្ណេហិ អគមុំ ជិនទស្សនំ

ឥទំ វត្ថុ កឋិនស្ស កប្បិស្សន្តិ ច បញ្ចកា

អនាមន្តា អសមាចារា តថេវ គណភោជនំ

យាវទត្ថញ្ច ឧប្បាទោ អត្ថតានំ ភវិស្សតិ។

ញត្តិ ឯវត្ថតញ្ចេវ ឯវញ្ចេវ អនត្ថតំ

ឧល្លិខិ ធោវនា ចេវ វិចារណញ្ច ឆេទនំ

ពន្ធនោវដ្ដិ កណ្ឌូស ទឡ្ហិកម្មានុវាតិកា

បរិភណ្ឌំ ឱវដ្តេយ្យំ មទ្ទនា និមិត្តកថា

កុក្កុ សន្និធិ និស្សគ្គិ ន កប្បញ្ញត្រ តេ តយោ

អញ្ញត្រ បញ្ចាតិរេកេ សញ្ឆិន្នេន សមណ្ឌលី

នាញ្ញត្រ បុគ្គលា សម្មា និស្សីមដ្ឋោនុមោទតិ

កឋិនំ អនត្ថតំ ហោតិ ឯវំ ពុទ្ធេន ទេសិតំ

អហតកប្បបិលោតិ បំសុបាបណិកាយ ច

អនិមិត្តា បរិកថា អកុក្កុ អសន្និធិ ច

អនិស្សគ្គិ កប្បកតេ តថា តិចីវរេន ច

បញ្ចកេ វាតិរេកេ វា ឆិន្នេ សមណ្ឌលីកតេ

បុគ្គលស្សត្ថរា សម្មា សីមដ្ឋោ អនុមោទតិ

ឯវំ កឋិនត្ថរណំ ឧព្ភារស្សដ្ឋមាតិកា

បក្កមនន្តិ និដ្ឋានំ សន្និដ្ឋានញ្ច នាសនំ

សវនំ អាសាវច្ឆេទិ សីមាសឧព្ភរដ្ឋមី

កតចីវរមាទាយ ន បច្ចេស្សន្តិ គច្ឆតិ

តស្ស តំ កឋិនុទ្ធារោ ហោតិ បក្កមនន្តិកោ

អាទាយ ចីវរំ យាតិ និស្សីមេ ឥធ ចិន្តយិ

ការេស្សំ ន បច្ចេស្សន្តិ និដ្ឋានេ កឋិនុទ្ធារោ។

អាទាយ និស្សីមំ នេវ ន បច្ចេស្សន្តិ មានសោ

តស្ស តំ កឋិនុទ្ធារោ សន្និដ្ឋានន្តិកោ ភវេ

អាទាយ ចីវរំ យាតិ និស្សីមេ ឥធ ចិន្តយិ

ការេស្សំ ន បច្ចេស្សន្តិ កយិរន្តស្ស នស្សតិ

តស្ស តំ កឋិនុទ្ធារោ ភវតិ នាសនន្តិកោ

អាទាយ យាតិ បច្ចេស្សំ ពហិ ការេតិ ចីវរំ

កតចីវរោ សុណាតិ ឧព្ភតំ កឋិនំ តហឹ

តស្ស តំ កឋិនុទ្ធារោ ភវតិ សវនន្តិកោ

អាទាយ យាតិ បច្ចេស្សំ ពហិ ការេតិ ចីវរំ

កតចីវរោ ពហិទ្ធា នាមេតិ កឋិនុទ្ធរំ

តស្ស តំ កឋិនុទ្ធារោ សីមាតិក្កន្តិកោ ភវេ

អាទាយ យាតិ បច្ចេស្សំ ពហិ ការេតិ ចីវរំ

កតចីវរោ បច្ចេស្សំ សម្ភោតិ កឋិនុទ្ធរំ

តស្ស តំ កឋិនុទ្ធារោ សហ ភិក្ខូហិ ជាយតិ

អាទាយ ច សមាទាយ សត្ត សត្ត វិធី ភវេ

បក្កមនន្តិកា នត្ថិ ឆក្កេ វិប្បកតេ [ឱ.ឆច្ចា វិប្បកតា] គតិ

អាទាយ និស្សីមគតំ ការេស្សំ ឥតិ ជាយតិ

និដ្ឋានំ សន្និដ្ឋានញ្ច នាសនញ្ច ឥមេ តយោ

អាទាយ ន បច្ចេស្សន្តិ ពហិសីមេ ករោមិតិ

និដ្ឋានំ សន្និដ្ឋានម្បិ នាសនម្បិ ឥទន្តយោ

អនធិដ្ឋិតេន នេវស្ស ហេដ្ឋា តីណិ នយា វិធី

អាទាយ យាតិ បច្ចេស្សំ ពហិសីមេ ករោមិតិ

ន បច្ចេស្សន្តិ ការេតិ និដ្ឋានេ កឋិនុទ្ធារោ

សន្និដ្ឋានំ នាសនញ្ច សវនំ សីមតិក្កមា

សហ ភិក្ខូហិ ជាយេថ ឯវំ បណ្ណរសំ គតិ

សមាទាយ វិប្បកតា សមាទាយ បុនា តថា

ឥមេ តេ ចតុរោ វារា សព្វេ បណ្ណរសវិធី

អនាសាយ ច អាសាយ ករណីយោ ច តេ តយោ

នយតោ តំ វិជានេយ្យ តយោ ទ្វាទស ទ្វាទស

អបវិលាយមានេវ [ឱ.អបចិននា នវេត្ថ] ផាសុ បញ្ចវិធី តហឹ

បលិពោធាបលិពោធា ឧទ្ទានំ នយតោ កតន្តិ។

ឧទ្ទាននៃកឋិនក្ខន្ធកៈនោះគឺ

[៣៣] រឿងបាថេយ្យកភិក្ខុ៣០រូប មានសេចក្តីអផ្សុក នៅក្នុងស្រុកសាកេត លុះនៅចាំវស្សារួចហើយ ក៏មានចីវរទទឹកជោក មកគាល់ព្រះជិនស្រី នេះជារឿង (ខាងដើម) នៃកឋិន១ រឿងអានិសង្សទាំង៥ សម្រេចដល់ភិក្ខុដែលបានក្រាលកឋិនហើយ គឺ ភិក្ខុចេញទៅណា មិនបាច់លាភិក្ខុផងគ្នា ត្រាច់ទៅណា មិនបាច់យកត្រៃចីវរគ្រប់ប្រដាប់បាន ឆាន់គណភោជនបាន ទុកដាក់អតិរេកចីវរបានតាមត្រូវការ និងចីវរដែលកើតឡើងដល់សង្ឃ គួរបានដល់ពួកភិក្ខុដែលបានក្រាលកឋិនហើយ១។ រឿងសូត្រញត្តិ១ រឿងក្រាលកឋិនឡើងបែបយ៉ាងនេះ និងក្រាលកឋិនមិនឡើងបែបយ៉ាងនេះ (ឯការក្រាលកឋិនមិនឡើងនោះ) គឺ (ក្រាលដោយសំពត់គ្រាន់តែ) គូសក្រិតចំណាំ១ គ្រាន់តែបោកគក់លាង១ គ្រាន់តែចាត់ចែងលៃលក១ គ្រាន់តែកាត់១ គ្រាន់តែដានភ្ជាប់គ្នា១ គ្រាន់តែដេរ១ គ្រាន់តែភ្ជាប់កណ្ឌុំ១ គ្រាន់តែថែមសំពត់ឲ្យមាំ១ គ្រាន់តែប្រក់អនុវាត (ខាងខ្នង)១ គ្រាន់តែប្រក់អនុវាត (ខាងពោះ)១ គ្រាន់តែដេរគួបគ្នាជាពីរ១ គ្រាន់តែជ្រលក់ឲ្យមានពណ៌ដូចភ្លុកដំរី ឬដូចស្លឹកឈើទុំ១ សំពត់ដែលបានមក ព្រោះធ្វើនិមិត្រ១ សំពត់ដែលបានមក ព្រោះនិយាយបញ្ចុះបញ្ចូលគេ១ សំពត់ដែលខ្ចីគេ១ សំពត់ដែលមិនបានធ្វើឲ្យសម្រេចថ្ងៃនោះ១ សំពត់ដែលធ្វើឲ្យកន្លងរាត្រី គឺឲ្យអរុណរះឡើងទាន់១ សំពត់ដែលមិនបានធ្វើពិន្ទុកប្ប១ វៀរចាកចីវរទាំងបី១ វៀរចាកចីវរមានមណ្ឌលគ្រប់គ្រាន់ ដែលកាត់ដាច់ជាបញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី១ មិនឲ្យបុគ្គលក្រាល (ទៅឲ្យសង្ឃ ឬគណៈក្រាលវិញ)១ ការក្រាលមិនត្រឹមត្រូវ ឬភិក្ខុនៅក្រៅសីមាអនុមោទនា១ កឋិនដែលក្រាលមិនឡើង ព្រះពុទ្ធជាម្ចាស់ ទ្រង់សំដែងហើយ យ៉ាងនេះឯង (ឯការក្រាលកឋិនឡើងនោះគឺ) ក្រាលដោយសំពត់ថ្មី១ សំពត់ជំនំ១ សំពត់ចាស់១ សំពត់បង្សុកូល១ សំពត់ធ្លាក់ចុះទៀបរានផ្សារ១ សំពត់ដែលបានមកដោយមិនបានធ្វើនិមិត្ត១ សំពត់ដែលបានមកដោយមិនបាននិយាយបញ្ចុះបញ្ចូល១ សំពត់ដែលមិនខ្ចីគេ១ សំពត់ដែលបានធ្វើសម្រេចក្នុងថ្ងៃនោះ១ សំពត់ដែលមិនធ្វើឲ្យកន្លងរាត្រី គឺមិនឲ្យអរុណរះឡើងទាន់១ សំពត់ដែលបានធ្វើពិន្ទុកប្ប១ ក្រាលដោយចីវរទាំង៣ (ចីវរណាមួយក៏បាន)១ សំពត់ដែលធ្វើឲ្យមានមណ្ឌលគ្រប់គ្រាន់ កាត់ដាច់ត្រឹមត្រូវជាបញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី១ ឲ្យបុគ្គលក្រាល១ ការក្រាលដោយត្រឹមត្រូវ ឬភិក្ខុក្នុងសីមាអនុមោទនា១ ការក្រាលឡើងជាកឋិន ដោយអាការយ៉ាងនេះឯង មាតិកានាំឲ្យកឋិនដោះ មាន៨យ៉ាង គឺ មានការចៀសចេញទៅ ជាកំណត់១ មានការធ្វើចីវរសម្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានចីវរវិនាស ជាកំណត់១ មានការឮដំណឹង ជាកំណត់១ អស់សេចក្តីសង្ឃឹម១ មានការកន្លងខេត្តកឋិន ជាកំណត់១ សង្ឃព្រមព្រៀងគ្នាដោះកឋិនមួយទៀត ជាគំរប់ប្រាំបី១ (អធិប្បាយថា) ភិក្ខុនាំយកចីវរ ដែលធ្វើហើយ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ កឋិននោះ របស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចៀសចេញទៅ ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ លុះទៅដល់ក្រៅសីមា ក៏មានគំនិតថា អាត្មាអញ នឹងធ្វើចីវរក្នុងទីនេះ អាត្មាអញ នឹងមិនត្រឡប់វិញទេ កឋិន (របស់ភិក្ខុនោះ) ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុនាំយកចីវរ ចៀសចេញទៅ លុះទៅដល់ក្រៅសីមា ក៏មានគំនិតថា អាត្មាអញ នឹងមិនធ្វើ (ចីវរនេះ) អាត្មាអញ នឹងមិនត្រឡប់វិញទេ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ លុះទៅដល់ក្រៅសីមា ក៏មានគំនិតថា អាត្មាអញ នឹងធ្វើចីវរក្នុងទីនេះ អាត្មាអញនឹងមិនត្រឡប់វិញទេ កាលភិក្ខុនោះកំពុងធ្វើ ចីវរក៏វិនាសទៅ កឋិននោះ របស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ ក៏ធ្វើចីវរ (នោះ) ខាងក្រៅសីមា លុះធ្វើចីវរស្រេច ស្រាប់តែឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ កឋិននោះរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ឮដំណឹង ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ ក៏ធ្វើចីវរ (នោះ) ខាងក្រៅសីមា លុះធ្វើចីវរហើយ ក៏បង្អង់ឲ្យការដោះកឋិន (នោះ) កន្លងហួសទៅខាងក្រៅសីមា កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ ក៏ធ្វើចីវរ (នោះ) ខាងក្រៅសីមា លុះធ្វើចីវរស្រេចហើយ ក៏មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ ក្នុងរឿងអាទាយ និងសមាទាយ (ទាំង២នេះ) មានប្រការប្រាំពីរៗ ដំណើរក្នុងរឿង ដែលភិក្ខុធ្វើចីវរមិនទាន់ស្រេច ៦ប្រការ គ្មានការដោះកឋិន ត្រង់ចៀសចេញទៅ ជាកំណត់ទេ ការដោះកឋិន ត្រង់ធ្វើចីវរសម្រេច១ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់១ ត្រង់ចីវរវិនាស ជាកំណត់១ ទាំង៣នេះ កើតដោយភិក្ខុនាំយក (ចីវរចៀសចេញទៅ) ខាងក្រៅសីមា ហើយមានគំនិតថា អាត្មាអញ នឹងធ្វើ (ចីវរ) ក្នុងទីនេះ និដ្ឋានន្តិកាក្តី សន្និដ្ឋានន្តិកាក្តី នាសនន្តិកាក្តី ទាំង៣នេះថា ភិក្ខុនាំយក (ចីវរចៀសចេញទៅ) ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញ អាត្មាអញ នឹងទៅធ្វើខាងក្រៅសីមា រឿងន័យវិធីទាំង៣ ដែលមានតទៅខាងក្រោយថា (ភិក្ខុនាំយកចីវរចៀសចេញទៅ) ដោយមិនបានតាំងចិត្ត គឺភិក្ខុគ្មានគំនិតថា (អាត្មាអញ នឹងត្រឡប់វិញ ឬមិនត្រឡប់វិញទេ) ការដោះកឋិនត្រង់ធ្វើចីវរសម្រេច ជាកំណត់១ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់១ ត្រង់ចីវរវិនាស ជាកំណត់១ ត្រង់ឮដំណឹង ជាកំណត់១ ត្រង់កន្លងខេត្តកឋិន ជាកំណត់១ ដោះជាមួយនឹងភិក្ខុទាំងឡាយ១ (ទាំង៦នេះ) ថា ភិក្ខុកាន់យក (ចីវរ) ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងទៅធ្វើខាងក្រៅសីមា (លុះកំពុងធ្វើ) ក៏គិតថា អាត្មាអញ នឹងមិនត្រឡប់វិញ ហើយក៏ធ្វើចីវរឲ្យសម្រេច យ៉ាងនេះ ជាគតិមាន១៥ប្រការ រឿងភិក្ខុប្រមូលយកចីវរ ដែលធ្វើមិនទាន់ស្រេច និងប្រមូលយកចីវរ ដែលធ្វើស្រេចដូចគ្នា វារៈទាំង៤នេះ រួមទាំងអស់ត្រូវជា ១៥ប្រការ រឿងទាំង៣នោះ គឺបានចីវរខុសបំណង១ បានចីវរត្រូវបំណង១ កិច្ចដែលត្រូវធ្វើ១ បណ្ឌិតគប្បីដឹងរឿងនោះ ដោយន័យថា មានដប់ពីរ៣ដង រឿងសេចក្តីមិនខ្វល់ខ្វាយ (ក្នុងចីវរ) មាន៩ប្រការ រឿងភិក្ខុនៅជាសុខសប្បាយ មាន៥ប្រការ រឿងបលិពោធ និងអបលិពោធ ក្នុងអាវាស និងចីវរនោះ១ ឯឧទ្ទាន (នៃកឋិនក្ខន្ធកៈនេះ) យើងបានធ្វើហើយ ដោយន័យ (ដូចពោលមកយ៉ាងនេះឯង)។


ឯកសារ​យោង[កែប្រែ]

  1. ព្រះត្រៃបិដក > វិន័យបិដក > មហាវគ្គ