កតិកាសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធសេដ្ឋកិច្ច សេដ្ឋកិច្ច និង វប្បធម៌

ពីវិគីភីឌា

កតិកាសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌

អនុម័តនិងបើកឲ្យចុះហត្ថលេខា ឲ្យសច្ចាបន័និង ឲ្យចូលជាសមាជិក ដោយសេចក្ដី សម្រេច ចិត្តរបស់ មហាសន្និបាត អង្គការសហប្រជាជាតិ លេខ ២២០០A(XXI) ចុះថ្ងៃទី១៦ ខែធ្នូ ១៩៦៦​ចូលជាធរមាននៅថ្ងៃទី៣ ខែមករាឆ្នាំ១៩៧៦ ស្របតាមបទបញ្ញតិ្ដ នៃមាត្រ២៧

បុព្វកថា រដ្ឋភាគីនៃកតិកាសញ្ញានេះ យល់ឃើញថា ស្របតាមគោលការណ៏ដែលបានចែងក្នុងធម្មនុញ្ញសហប្រជាជាតិ ការទទួលស្គាល់សេចក្ដីថ្លៃថ្នូរ ជាប់ពីកំណើត និការទទួលស្គាល់សិទ្ធិស្មើគ្នា និងមិនអាចលក់ដូរ ផ្ទេរឬដកហូតបានរបស់សមាជិកទាំងអស់ នៃគ្រួសារមនុស្ស គឺជាគ្រឹះ នៃ សេរីភាព យុត្តិធម៌ និង សន្ដិភាពក្នុងពិភពលោក។ ទទួលស្គាល់ថាសិទ្ធិទាំងនេះកើតចេញពីសេចក្ដីថ្លៃថ្នូរ ជាប់ពីកំណើត របស់ មនុស្ស។ ទទួលស្គាល់ថា ស្របតាមសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ឧត្ដមគតិនៃ មនុស្ស សេរី រួចផុត ពីការភយ័ ខ្លាចនិង ទុគិតភាព អាចសម្រាចជោគជយ័ ទៅបានលុះត្រាតែបង្កើត បានលក្ខខណ្ឌ ដែលឲ្យមនុស្សម្នាក់ៗ អាចប្រើប្រាស់បាននូវសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ព្រមទាំង ពលរដ្ឋ និង នយោបាយរបស់ខ្លួន។ យល់ឃើញថា ធម្មនុញ្ញសហប្រជាជាតិ តម្រូវអោយរដ្ឋនានានូវកាតព្វកិច្ច លើកស្ទួយ ការគោរពជាសកល និងកាប្រតិបត្តិនូវសិទ្ធិនិង សេតីភាពរបស់មនុស្ស។ យល់ថាបុគ្គលម្នាក់ៗ មានករណីយកិច្ចចំពោះអ្នកដទៃ និងសហគមន៏ដែលខ្លួនរស់ នៅ មានការទទួលខុសត្រូវក្នុងការខិតខំលើកស្ទួយ និង ធ្វើឲ្យមានការប្រតិបត្ដិសិទ្ធិ ដែលទទួលស្គាល់ក្នុងកតិកាសញ្ញានេះ។ ព្រមព្រៀងលើមាត្រាទាំងឡាយដូចតទៅៈ

ផ្នែកទី១

មាត្រា១ ១. ប្រជាជាតិទាំអអស់ មានស្វ័យសម្រេច។ ដោយអាស្រយ័ នូវនៃសិទ្ធិ នេះប្រជាជាតិ ទាំងនោះកំណត់ដោយសេរីនូវឋានះនយោបាយ និង ខិតខំអភិវឌ្ឍន៏ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ខ្លួនដោយសេរី។ ២. ដើម្បីសម្រេចគោលដៅរបស់ខ្លួន ប្រជាជាតិទាំងអស់អាចចាត់ចែង ដោយសេរីនូវ ភោគទ្រព្យ និង ធនធានធម្មជាតិរបស់ខ្លួន ដោយមិនធ្វើអោយប៉ះពាល់ ដល់កាតព្វកិច្ច ដែលចេញមកពីសហប្រតិបត្តិការសេដ្ឋកិច្ច អន្ដរជាតិ ដែលផ្អែកលើ គោលការណ៏ នៃផលប្រយោជន៏ ទៅវិញទៅមក និង គោលការណ៏ នៃច្បាប់អន្ដរជាតិ។ តែក្នុង ណាក៏ដោយ ក៏ប្រជាជាតិនីមួយៗ មិនត្រូវបានដកហូតមធ្យោបាយ ផ្ទាល់របស់ខ្លួន សំរាប់ចិញចិមជីវិតឡើយ។ ៣. រដ្ឋភាគីនៃកតិកាសញ្ញានេះ រួមទាំង រដ្ឋនានា ដែលមានការទទួលខុសត្រូវ គ្រប់គ្រងទឹកដីអស្វយ័ត និង ទឹកដី អាណាព្យាបាល ត្រូវលើកស្ទួយធ្វើឲ្យបានសម្រេចនូវសិទ្ធិស្វ័យតនិង ត្រូបគោរពសិទ្ធិនេះ ស្របតាមបទបញ្ញាតិ ទាំងឡាយនៃធម្មនុញ្ញសហប្រជាជាតិ។

ផ្នែកទី២ មាត្រា២

១. រដ្ឋភាគីនីមួយៗ នៃកតិកាសញ្ញានេះ ដោយការប្រឹងប្រែងរបស់ខ្លួនឯង ផ្ទាល់និងតាមរយះ ជំនួយនិង សហប្រតិបត្តិការអន្ដរជាតិ ជាពិសេស ខាងសេដ្ឋកិច្ច និងបច្ចេកទេស សន្យាចាត់វិធានការ ប្រើប្រាស់ជាអតិបរមានូវធនធានដែល ខ្លួនមានសម្រាប់ ការធ្វើការឲ្យមានកររីកចំរើនជាលំដាប់ នូវការសម្រេចបានដោយ ពេញលេញ នូវសិទ្ធិទាំងអស់ ក្នុងកតិកាសញ្ញានេះ តាមគ្រប់មធ្យោបាយ សមស្រប រួមមាន ជាជិសេស ការអនុមត័ វិធានការ ខាងច្បាប់ផង។ ២. រដ្ឋភាគី នៃកតិកាសញ្ញានេះ សន្យាធានាថា សិទ្ធិទាំងឡាយ ដែលចែងក្នុង កតិកាសញ្ញានេះ និងប្រើប្រាស់ ដោយគ្មានការរើសអើង ណាមួយ ផ្អែកលើពូជ សាសន៏ ពណ៌សម្បុរ ភេទ សាសនា ភាសា មតិនយោបាយ ឬ មតិផ្សេងៗ ទៀត ដើមកំណើតជាតិ ឬ សង្គម ទ្រព្យសម្បាត្ដិ កំណើត ឬ ស្ថានភាពដ៏ទៃទៀយឡើយ។ ៣. ប្រទេសកំពុងអភិវឌ្ឍន៏ ទាំងឡាយ ដោយគិតគួរឲ្យបានត្រឹមត្រូវ ដល់សិទ្ធិ មនុស្ស និង សេដ្ឋកិច្ច ជាតិរបស់ខ្លួន អាចកំណត់ដល់កម្រិតត្រឹមត្រូវ ណាមួយ ដែលខ្លួន ធានាសិទ្ធិសេដ្ឋកិច្ច ដែលទទួលស្គាល់ក្នុងកតិកាសញ្ញានេះ ដល់អ្នកដែលពុំមែន ជាប្រជាពលរដ្ឋខ្លួន។

មាត្រា៣

រដ្ឋភាគី នៃកតិកាសញ្ញានេះ សន្យាធានានូវសិទ្ធិស្មើគ្នារវាងបុរសនិងស្រ្ដី ក្នុងការអាស្រ័យផល សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ទាំង អស់ ដែលមានចែងនៅក្នុងកតិកាសញ្ញានេះ។ មាត្រា៤

រដ្ឋភាគីនៃកតិកាសញ្ញានេះ ទទួលស្គាល់ថា ក្នុងការទទួលបានសិទ្ធិទាំងឡាយ ដែលធានា ដោយរដ្ឋ ស្របតាមកតិកាសញ្ញនេះ រដ្ឋអាចដាក់សិទ្ធិទាំង នេះឲ្យមានព្រំដែនដែល កំណត់ដោយច្បាប់ តែប៉ុណ្ណោះ ដោយឲ្យស្របទៅនឹងប្រភេទ នៃសិទ្ធិទាំងនេះ និងសម្រាប់តែដើម្បីលើកស្ទួយសុខមាលភាពទូទៅប៉ណ្ណោះ នៅក្នុងសង្គមប្រជាធិបតេយ្យ។ មាត្រា៥

១. គ្មានបទបញ្ញាតិណាមួយ នៃកតិកាសញ្ញានេះ អាចត្រូវបានគេបកស្រាយ តម្រូវ ថារដ្ឋណាមួយ ក្រុមណាមួយ សំដៅទៅបំផ្លិចបំផ្លាញសិទ្ធិ មានសិទ្ធិណាមួយ ធ្វើសកម្មភាព ណាមួយឬ ប្រព្រឹត្តិអំពើណាមួយសំដៅទៅបំផ្លិចបំផ្លាញសិទ្ធិ ឬ សេរីភាព ដែលទទួលស្គាល់ ដោយកតិកាសញ្ញានេះ ឬ សំដៅទៅដាក់កម្រិត ដែលមានវិសាលភាព ធំជាងកម្រិតដែលបានចែងនៅក្នុងកតិកាសញ្ញានេះ។ ២. មិនត្រូវធ្វើការរិតត្បិត ឬ ធ្វើបដិបញ្ញាត្តិណាមួយ ទៅលើសិទ្ធិ មនុស្សមូល ដ្ឋានដែលត្រូវ បានទទួលស្គាល់ ឬ នៅជាធរមាននៅក្នុងរដ្ឋភាគី ទាំងឡាយនៃ កតិកាសញ្ញានេះ ដោយអនុលោមទៅតាមច្បាប់ អនុសញ្ញា បទបញ្ជា ឬ ទំនៀមទំលាប់ទាំងឡាយ ដោយយកកលេសថា កតិកាសញ្ញានេះ មិនទទួលស្គាល ឬ ទទួល ស្គាល់សិទ្ធិ ទំាង នោះនៅក្នុងកម្រិតតិចជាង។ ផ្នែកទី៣ មាត្រា៦

១. រដ្ឋភាគី នៃកតិកាសញ្ញានេះ ទទួលស្គាល់សិទ្ធី ធ្វើការងារ រួមមានសិទ្ធិ របស់មនុស្ស គ្រប់រូប មានលទ្ធភាពចិញ្ចិមជីវិតដោយការងារ ដែលជ្រើសរើស ឬ ព្រមទទួលយកដោយសេរី និង ចាត់វិធានការសម និង ស្របដើម្បីការពាសិទ្ធិ នេះ ។ ២. វិធានការ ដែលរដ្ឋភាគី នៃកតិកាសញ្ញានេះ ប្រកាន់យក ដើម្បីធានាការ ប្រើប្រាស់ ពេញលេញ នូវសិទ្ធិនេះ ត្រូវរួមបញ្ចូលការតម្រង់ទិសខាងបច្ចេកទេស និង វិជ្ជាជីវះ និងកម្មចិធីការបណ្ដុះបណ្ដាល គោលនយោបាយ និង បច្ចេកទេស ដើម្បីធានាឲ្យមានការអភិវឌ្ឍន៏ ថេរខាងវិសយ័សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ និង ការងារពេញ លេញដែលមានផលប្រយោជន៏ ក្នុងលក្ខណការពារសេរីភាព មូលដ្ឋានខាងនយោបាយ និង សេដ្ឋកិច្ច ចំពោះបុគ្គលគ្រប់រូប។

មាត្រា៧

រដ្ឋភាគីនៃកតិកាសញ្ញានេះ ទទួលស្គាល់សិទ្ធិរបស់បុគ្គលគ្រប់រូប ដើម្បីទទួលបាននូវ លក្ខណការងារត្រឹមត្រូវ និង ប្រកបដោយអំណោយផល ដែលធានាជាពិសេសនូវៈ (ក) ប្រាក់កម្រៃ ដែលផ្ដល់ជាអប្បរមាឲ្យអ្នកធ្វើការនូវៈ ១. បៀវត្សរ៏ ប្រកបដោយសមធម៌ និង ប្រាក់កម្រៃស្មើគ្នាចំពោះការងារ ដែលមានតម្លៃស្មើគ្នា ដោយមិនមានការបែងចែកណាមួយជាពិសេស ស្រ្ដីត្រូវតែ មានការធានា នូវលក្ខណ្ឌ ការងាដែលផ្ដល់ឲ្យពួកគេមិនតចជាងលក្ខណ្ឌ ដែលបុរសបានទទួល ដោយត្រូវបានប្រាក់កម្រៃស្មើគ្នាចំពោះការងារដូចគ្នា។ ២. ជីវភាព រស់នៅសមរម្យសម្រាប់ខ្លួនផ្ទាល់ និង គ្រួសារស្របតាម បទបញ្ញាតិ្ដនៃ កតិកាសញ្ញានេះ។ (ខ) លក្ខ័ខណ្ឌ័ ការងារប្រកបដោយសុវត្ដិភាព និង អនាម័យ។ (គ) ឳកាសដូចគ្នាសម្រាប់បុគ្គលគ្រប់រូប ដើម្បីបានឡើងឋានៈ ក្នុងការងាទៅកម្រិត ខ្ពស់សមស្របដោយមិនពិចារណាទៅលើអ្វីផ្សេងពីអតីតភាពការងារ និង សមត្ថភាព។ (ឃ) ការសម្រាក ការលំហែ ការកម្រិតម៉ោងធ្វើការសមរម្យ និង ការឈប់សម្រាកតាមកាលកំណត់ទៀងទាត់ ដោយមានប្រាក់បៀវត្សរ៏ និង កម្រៃសម្រាប់បុណ្យជាតិ។

មាត្រា៨

១. រដ្ឋភាគី នៃកតិកាសញ្ញានេះសន្យាធានាឲ្យបាននូវៈ (ក) សិទ្ធិសម្រាប់ជនគ្រប់រូប បង្កើតសហជីពនិងចូលរួមសហជីពតាមការ ជ្រើសរើស របស់ខ្លួន ដោយស្ថិតក្រោមវិធានទាំឡាយដែលកំណត់ដោយអង្គារ ពាក់ពន្ធ័ ដើម្បីលើកស្ទួយ និងការការផល ប្រយោជន៏ សេដ្ឋកិច្ច និង សង្គមកិច្ច របស់ខ្លួន។ ការប្រើប្រាស់ សិទ្ធិ នេះ មិនអាចរិតត្បិតបានទេ លើកលែងតែការរឹត ត្បិតនោះ មានចែងនៅក្នុង ច្បាប់និង ជាវិធានការចំាបាច់ ក្នុងសង្គម ប្រជាធិបតេយ្យ ជាផលប្រយោជន៏ ដល់សន្ដិសុខជាតិ ឬ សណ្ដាប់ធ្នាប់ សាធារណះ ទ ដើម្បីការពារ សិទ្ធិ និង សេរីភាព របស់អ្នកដទៃ។ (ខ) សិទ្ធិរបស់សហជីព បង្កើតសហពន្ធន៏ ឬ សម្ព័ន្ធជាតិ និង សិទ្ធិរងស់ សហពន្ធ័ និងសម្ពន្ធ័ជាតិ បង្កើត ឬ ចូលរួមក្នុងអង្គារសហជីពអន្ដរជាតិ។ (គ) សិទ្ធិរបស់សហជីព ធ្វើសកម្មភាព ដោយសេរីដោយគ្មានកម្រិតព្រំដែន លើកលែងតែកម្រិត ព្រំដែននោះ មានចែកក្នុងច្បាប់ និង ជាវិធានការចំបាច់ ក្នុង សង្គមប្រជាធិតេយ្យ សំរាប់ជាផលប្រយោជន៏ ដល់សន្ដិសុខជាតិ ឬ សណ្ដាប់ធ្នាប់ សាធារណះ ឬ ដើម្បីការពាសិទ្ធិនិង សេរីភាពរបស់អ្នកដទៃ។ (ឃ) សិទ្ធិធ្វើកូដកម្ម ដែលត្រូវប្រើប្រាស់ឲ្យស្របតាមច្បាប់របស់ប្រទេសនិមួយៗ។ ២. មាត្រានេះ មិនរារាំង ដល់ការដាក់ការរឹតត្បិតស្របច្បាប់លើការប្រើប្រាស់សិទ្ធិទាំងនេះ ដោយសមាជិកកងកម្លាំងប្រដាប់អាវុធ ឬ នគរបាល ឬ មុខងារ សាធារណៈ ឡើយ។ ៣. គ្មានបទបញ្ញាតិណាមួយនៃមាត្រានេះ អនុញ្ញាតឲ្យរដ្ឋភាគី ទាំអស់ អនុសញ្ញាឆ្នាំ១៩៤៨ នៃអង្គការពលកម្មអន្ដរជាតិ ស្ដីពីសេរីភាពខាងសហជីព និងការការពារ សិទ្ធិ សហជីព ចាត់វិធានការខាង ផ្លូវច្បាប់ដែលប៉ះពាល់ ឬ អនុវត្ដ ច្បាប់តាមបែបដែល ប៉ះ ពាល់ឬ អនុវត្ត ច្បាប់តាមបែបដែលធ្វើឲ្យ ប៉ះពាល់ដល់ការធានាទំាងឡាយ ដែលមានចែង ក្នុង អនុសញ្ញានោះ។

មាត្រា៩

រដ្ឋភាគីនៃកតិកាសញ្ញានេះ ទទួលស្គាល់សិទ្ធិរបស់ជនគ្រប់រូបដែលមានចែងក្នុង សន្ដិសុខសង្គម រួមទាំងការធានារ៉ាប់រងសង្គមផង។ មាត្រា១០ រដ្ឋភាគីនៃកតិកាសញ្ញានេះ ទទួលស្គាល់ថាៈ ១. កិច្ចគាំពារ និងជំនួយ ដ៏ទូលំទូលាយ បំផុតដែលអាចធ្វើទៅបាន ត្រូវតែផ្ដល់ ឲ្យគ្រួសារ ដែជាអង្គភាពធម្មជាតិ និង អង្គភាពមូលដ្ឋានរបស់សង្គម ជាពិសេសសម្រាប់ការកសាង គ្រួសារ និង នៅពេលដែលគ្រួសារ មានករទទួលខុសត្រូវ ចំពោះការថែរក្សា និង អប់រំបុត្រធីតាក្នុង បន្ទុក។ អាពាហ៏ពិពាហ៏ ត្រូវតែធ្វើឡើងដោយ មានការ យល់ព្រមដោយសេរីពីអនាគត់ប្ដីប្រពន្ធ។ ២. កិច្ចគាំពារពិសេស មួយត្រូវផ្ដល់ឲ្យម្ដាយទាំងឡាយសម្រាករយះពេលសមរម្យមួយ នៅមុន និង ក្រោយសំរាលកូន។ ក្នុងរយះពេលនេះម្ដាយជានយោជិតត្រូវបានទទួលនូវការសម្រាកមានប្រាក់ខែ ឬ ការសម្រាកដែលមានការ ផ្ដល់សន្ដិសុខសង្គមគ្រប់គ្រាន់។ ៣. វិធានការការពារ និង ជំនួយពិសេស ត្រូវធ្វើឡើងជាគុណប្រយោជន៏ ដល់កុមារ និង យុវជនទាំងអស់ ដោយគ្ាមនការរើសអើងណាមួយឡើយ ដោយមូលហេតុ ខ្សែលោហិត ឬ លក្ខខណ្ឌអ្វីផ្សេងទៀតឡើយ។ កុមារនិង យុវជនទាំងអស់ ត្រូវ ទទួលបាននូវការការពារ ប្រ ឆាំង នឹងអាជីវកម្មសេដ្ឋកិច្ច និងសង្គមកិច្ច។ ការជួលកុមារ និង យុវជន ឲ្យធ្វើការ ដែលធ្វើអោយខូចដល់ការលូតលាស់ធម្មតារបស់ពូកគេ ត្រូវផ្ដន្ទាទោសតាមច្បាប់។ រដ្ឋត្រូវ កំណត់អាយុជួលឲ្យធ្វើការ ហើយការជួលកុមារឲ្យធ្វើការងារ ក្រោមអាយុកំណត់នេះ ត្រូវហាមឃាត់ និងផ្ដន្ទាទោសតាម ច្បាប់។

មាត្រា១១

១. រដ្ឋភាគី នៃកតិកាសញ្ញានេះ ទទួលស្គាល់សិទ្ធិ របស់ប្រជាជនគ្រប់រូប ក្នុងការទទួលកម្រិតជីវភាពគ្រប់គ្រន់ សម្រាប់ខ្លួនផ្ទាល់និង សម្រាប់គ្រួសារ ខ្លួន រួមមានចំណីអាហារ សំលៀកបំពាក់ និង ទីលំនៅគ្រប់គ្រាន់ ព្រមទាំង ការរើកចម្រើន ជាលំដាប់នៃលក្ខណរស់នៅរបស់គេ។ រដ្ឋភាគី ត្រូវចាត់វិធានការការសមស្រប ដើម្បីធានាឲ្យ សម្រេចការនូវសិទ្ធិនេះ និង ទទួលស្គាល់សារៈ សំខាន់ចាំបាច់នៃសហប្រតិបត្តិការអន្ដរជាតិ តាមការយល់ព្រមគ្នាដោយសេរី។ ២. ដោយទទួលស្គាល់សិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប រូចចាកផុតពីសេចក្ដី ស្រេចឃ្លាន រដ្ឋភាគី នៃកតិកាសញ្ញានេះ ដោយម្នាក់ៗឯង និង តាមរយះសហការ អន្ដរជាតិ ត្រូវចាត់វិធានការ រួមមានកម្មវិធីពិសេសៗ ជាក់លាក់ដែលចាំបាច់ ដូចតទៅៈ (ក) ដើម្បីធ្វើអោយប្រសើដល់វិធីនៃការផលិត ការរកស្សាទុក និង ការចែក ចាយម្ហូបអាហារ ដោយការប្រើប្រាស់ ពេញលេញនូវចំណេះដឹងខាងបច្ចេកទេស និង វិទ្យាសាស្រ្ដ ដោយការផ្សព្វផ្សាយគោលការណ៏ នៃការអប់រំស្ដីពីអាហាររូបត្ថម្ភ និង ដោយការអភិវឌ្ឍន៏ ទ ការកែឬទម្រង់បរបដីធ្លី កើម្បីសម្រេចបាននូវការ អភិវឌ្ឍន៏ និង ការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយ ប្រសិទ្ធិភាព ខ្ពស់បំផុត។ (ខ) ដើម្បីធានាកការបែងចែកដោយសមធម៌ នូវធនធានស្បៀងអាហារ ពិភពលោក ទៅតាមសេចក្ដីត្រូវការ ដោយគិតទៅដល់បញ្ហាទាំងឡាយដែលចោទឡើង ចំពោះប្រទេសនាំចូល ក៏ដូចជាប្រទេសនាំចេញ ស្បៀងអាហារ។

មាត្រា១២

១. រដ្ឋភាគីនៃកតកាសញ្ញានេះ ទទួលស្គាល់សិទ្ធិរបស់បុគ្គលគ្រប់រូបមាន កម្រិតសុខភាព ទាំងខាងរាងកាយ និង ខាងស្មារតី ខ្ពស់បំផុត តាមដែលអាចធ្វើទៅបាន។ ២. វិធានការនានា ដែលរដ្ឋភាគី នៃកតិកាសញ្ញានេះចាត់ ដើម្បីធានាការប្រើសិទ្ធិនេះ ឲ្យបានពេញលេញ ត្រូវបញ្ជូលវិធានការដែលចាំបាច់ដើម្បី ធានា។ (ក) វិធានការសម្រាប់ការការកាត់បន្ថយអត្រាមរណះនៃទារកក្នុងពោះម្ដាយ និង មរណៈ នៃកុមារ និង សម្រាប់ការរីកលូតលាស់ប្រកបដោយសុខភាព របស់កុមារ។ (ខ) ការធ្វើឲ្យប្រសើរគ្រប់ទិដ្ឋិភាព នៃអនាមយ័ ខាងផ្នែកបរិស្ដាន និង ឧស្សាហកម្ម។ (គ) វិធីបង្ការកាព្យាបាល និង ការត្រួតពិនិត្យ ជំងឺឆ្លង ជំងឺ រាតត្បាត ជំងឺ បណ្ដាលមកពីវិជ្ជាជីវះ និង ដទៃទៀត ព្រមទាំង ប្រយុទ្ធប្រឆាំង នឹង ជំងឺទាំងនេះផង។ (ឃ) ការបង្កើតលក្ខខណ្ឌសម្រាប់ធានាដល់ជនគ្រប់រូប នូវសេវាសុខាភិបាលគ្រប់ផ្នែក និង ជំនួយផ្នែកសុខាភិបាលក្នុងពេលមានជំងឺ។

មាត្រា១៣

១. រដ្ឋភាគីនៃកតិកាសញ្ញានេះ ទទួលស្គាល់សិទ្ធិបុគ្គលគ្រប់រូប ដើម្បីទទួលបានការ អប់រំ។ រដ្ឋភាគីព្រមព្រៀងគ្នាថា ការអប់រំត្រូវឆ្ពោះទៅរការរីកចម្រើន ពេញលេញនៃបុគ្គលិកលក្ខណះរបស់មនុស្ស និងអត្ថន័យនៃសេចក្ដីថ្លៃថ្នូរ របស់មនុស្ស និងពង្រីកការគោរពសិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាន។ រដ្ឋភាគី ព្រមព្រៀងគ្នាបន្ថែមទៀតថា ការអប់រំ ត្រូវធ្វើអោយមនុស្ស គ្រប់រូប អាចដើតួនាទី មានប្រយោជនូ ក្នុងសង្គមសេរីលើកស្ទួយ ការយោគយល់ការអត់ឲន និងមិត្តភាព រវាងប្រជាជាតិ និង រវាងក្រុមពួជសាសន៏ ក្រុមជាតិពន្ធ ឬ ក្រុមសាសនាទាំងអស់ ព្រមទាំង ជ្រោមជ្រែងសកម្មភាពរបស់អង្គារសហប្រជាជាតិ ដើម្បីរក្សាសន្ដិភាព។ ២. រដ្ឋភាគី នៃកតិកាសញ្ញានេះ ទទួលស្គាល់ថា ដើម្បីសម្រេចបានការប្រើប្រាស់ ពេញលេញនវសិទ្ធិនេះ (ក) ការអប់រំកម្រិតបឋមសិក្សា ត្រូវតែជាកាតព្វកិច្ច ហើយឥតគិតថ្លៃសម្រាប់ទាំង អស់គ្នា។ (ខ) ការអប់រំកម្រិតមធ្យមសិក្សាតាមទ្រង់ទ្រាយផ្សេងៗ រួមទាំងការអប់រំបច្ចេកទេស និង វិជ្ជាជីវះ កម្រិត មធ្យម ត្រូវតែបើកឲ្យមានជាទូទៅ និង ឲ្យមនុស្ស គ្រប់គ្នាចូលរៀនបាន តាមគ្រប់មធ្យោបាយសមស្របទាំងអស់ និង ជាពិសេសតាមការដាក់ឲ្យមានជាលំដាប់នូវកាសិក្សាដោឥតបង់ថ្លៃ។ (គ) ការអប់រំកម្រិតឧត្ដមសិក្សា ត្រូវតែប់កចំហដល់មនុស្ស គ្រប់រូបដោយ ស្មើភាពគ្នា ទាំងអស់ និងជាពិសេស តាមការដាក់ឲ្យមានជាលំដាប់នូវកាសិក្សា ដោយឥតបង់ថ្លៃ។ (ឃ) ការអប់រំមូលដ្ឋាន ត្រូវតែជំរុញែ ពង្រីកតាមគ្រប់មធ្យោបាយដែល អាចធ្វើទៅបាន សម្រាប់អ្នកដែលមិនបានទទួល ឬ មិនបាន បញ្ចប់កម្រិតបឋមសិក្សារបស់ ខ្លួន។ (ង) ត្រូវតែបន្ដយ៉ាងសកម្ម លើការអភិវឌ្ឍន៏ បណ្ដាញសិក្សាធិការ គ្រប់ លំដាប់ បង្កើតប្រពន្ធ័អាហារូបករណ៏អោយបានគ្រប់គ្រាន់ និង បង្កើតជាលំដាប់ នូវលក្ខខណ្ឌ សម្ភារះ របស់បុគ្គលិកសិក្សា។ ៣. រដ្ឋភាគី នៃកតិកាសញ្ញានេះ សន្យាគោរពសេរីភាពរបស់មាតា និង អាណាព្យាបាល ស្របច្បាប់ បើសមស្រប ដើម្បីជ្រើសរើសសាលារៀន ក្រៅពីសាលារៀនសាធារណះ ឲ្យកូន របស់ខ្លួន បន្ដែមត្រូវ ស្របតាមវិធានអប្បបរមា ដែល រដ្ឋអាចកំណត់ ឬ អនុមត័ក្នុងវិស្សយ័ អប់រំ និង រ៉ាប់រងការអប់រំសាសនា និង សីលធម៌ របស់ កូន ស្របតាមជំនឿផ្ទាល់របស់ពួកគេ។ ៤. គ្មានបទបញ្ញាត្ដិណាមួយនៃមាត្រានេះ ត្រូវយកមកបកស្រាយថា ប៉ះពាល់ដល់សេរីភាពនៃ រូបវន្ដបុគ្គល និង នីតិបុគ្គលក្នុង ការបង្កើត និង ដឹកនាំគ្រិះស្ថានសិក្សា លើកលែងតែគោលការណ៏ដែលបានចែងក្នុងកថាខណ្ឌ១ នៃមាត្រា នេះ ត្ូវបានគោរព និង ឲ្យតែការអប់រំដែលផ្ដល់ឲ្យនៅក្នុងគ្រឹះស្ថានទាំងនោះ ស្របទៅនឹងបទដ្ឋានអប្បបរមា ដែលអាចកំណត់ដោយរដ្ឋ។

មាត្រា១៤

នៅពេលក្លាយជាភាគីនៃកតិកាសញ្ញានេះ រដ្ឋភាគី ដែលមិនទាន់អាច ធានាការអប់រំកម្រិតបឋម ជាកតាព្វកិច្ចនិងដោយឥតបង់ថ្លៃនៅក្នុងដែនដីចំណុះ នៃប្រទេស ខ្លួន ឬ ដែនដីដែលខ្លួនរស់នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនសន្យាបង្កើត និង អនុមត័ ក្នុងរយះ ពេល២ឆ្នាំ នូវផែនការលំអិត នៃ វិធានការចាំបាច់ ដើម្បីធ្វើអោយបាន សម្រេច ជាលំដាប់ តាមចំនួនឆ្នាំ សមរម្យដែលកំណត់ក្នុងផែនការនេះ នូវការ អនុវត្ដពេញលេញ នៃគោលការណ៏ អប់រំ កម្រិតបឋម ជាកាតព្វកិច្ច និងដោយឥតបង់ថ្លៃសម្រាប់ទាំងអស់គ្នា។ មាត្រា១៥

១. រដ្ឋភាគី នៃកតិកាសញ្ញានេះ ទទួលស្គាល់សិទ្ធិនៃបុគ្គលគ្រប់រូបដើម្បីៈ (ក) ចូលរួមក្នុងជីវភាពវប្បធម៌។ (ខ) ទទួលអត្ថប្រយោជន៏ពីវឌ្ឍនភាព និង ការអនុវត្ដវិទ្យាសាស្រ្ដ។ (គ) ទទួលអត្ថប្រយោជន៏ ពីការការពារផលប្រយោជន៏ខាងសីលធមឥ និង ខាង សម្ភារះ ដែលកើតពីផលិតកម្មខាងវិទ្យាសាស្រ្ដ អក្សសាស្រ្ដ ឬ សិប្បះ ដែលខ្លួនជាអ្នកបង្កើត។ ២. វិធានការដែលរដ្ឋភាគីនៃ កតិកាសញ្ញានេះ ប្រកាន់យក ដើម្បីធានាដល់ការប្រើប្រាស់ពេញលេញ នូវសិទ្ធិនេះ ត្រូវរួមបញ្ជូលវិធានការចាំបាច់សម្រាប់ ធានាដល់ការថែរក្សា ការអភិវឌ្ឍន៏ និងការផ្សព្វផ្សាយខាងវិទ្យាសាស្រ្ដវប្បធម៌។ ៣. រដ្ឋភាគី នៃកតិការសញ្ញានេះ សន្យាគោរពសេរីភាពដែលមិនអាចខ្វះបាន សម្រាប់កាស្រាវជ្រាវខាងវិទ្យាសាស្រ្ដ និង សកម្មភាព ប្រឌិតញាណ។ ៤. រដ្ឋភាគី នៃកតិកាសញ្ញានេះ ទទួលស្គាល់អត្ថប្រយោជន៏ ដែលបានមកការលើកទឹកចិត្ត និងការអភិវឌ្ឍន៏ នៃសហប្រតិបត្តិការ និង ការទាក់ទងជាអន្ដរជាតិក្នុងវិស្សយ័ វិទ្យាសាស្រ្ដ និង វប្បធម៌។

ផ្នែកទី៤ មាត្រា១៦

១. រដ្ឋភាគី នៃកតិកាសញ្ញានេះ សន្យាដាក់ជូនដោយ អនុលោមទៅតាមបទបញ្ញាត្ដិ នានា នៃផ្នែកនេះ នៃកតិកាសញ្ញានេះ នូវរបាយការស្ដីពីវិធានការដែលខ្លួនបានអនុមត័ និងស្ដីពីការរីកចំរើនដែលសម្រេចបានដើម្បីធានាការដែលខ្លួនបានអនុចត័ និង ស្ដីពីការរីចម្រើន ដែលសម្រេចបាន ដើម្បីធានាករគោរព សិទ្ធិ ដែលបានទទួលស្គាល់ដោយកតិកាសញ្ញានេះ។ ២. (ក) របាយការណ៏ទាំងអស់ត្រូវដាក់ជូនអគ្គលេខាធិការអង្គការ សហប្រជាជាតិ ហើយអគ្គេលខាធិាកា ត្រូវបញ្ជួនច្បាប់ចម្លងនៃរបាយការណ៏ ទាំងនព ទៅ ក្រុមប្រឹក្សា សេដ្ឋកិច្ច និង សង្គមកិច្ច ដើម្បីពិនិត្យស្របតមតទបញ្ញាតិ្ដ នៃ កតិកាសញ្ញានេះ។ (ខ) អគ្គលេខាធិការអង្គារសហប្រជាជាតិ រត្រូវបញ្ជូនផងដែរ នូវច្បាប់ចម្លងនៃរបាយការទាំងនេះទៅឲ្យស្ថាបន័ឯកទេស ឬ ផ្នែកណាក់ពន្ធ័ខ្លះនៃរបាយការណ៏ ដែលផ្ញើមកដោយរដ្ឋភាគីនៃកតិកាសញ្ញានេះ ដែលជសមាជិកនៃស្ថាបន័ឯកទេស តាមដែលរបាយការណ៏ ឬ ផ្នែកនៃរបាយការណ៏មានទាក់ទង នឹងបញ្ហាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ស្ថាបន័ខាងលើ ស្របតាមសាលិខិតជាបតិដ្ឋានបន័រៀងៗខ្លួន។

មាត្រា១៧

១. រដ្ឋភាគី នៃកតិកាសសញ្ញានេះ ត្រូវបង្ហាញរបាយការណ៏របស់ខ្លួនជាដំណាក់ៗ ស្របតាមកម្មវិធីដែលក្រុមប្រឹក្សាសេដ្ឋកិច្ចនិង សង្គមកិច្ច នឹងកំណត់ក្នុង រយះពេល១ឆ្នាំ គិតពីកាលបរិច្ចេទដែកតិកាសញ្ញនេះ ចូលជាធរមាន បន្ទាប់ពីបានពិគ្រោះប្ដូរយោបល់ ជាមួយ រដ្ឋភាគី និងស្ថាបន័ ឯកទេសពាក់ពន្ធ័។ ២. របាយការណ៏អាចប្រាប់ពីកត្តា និង ករលំបាកដែលរារាំង រដ្ឋទាំង នោះក្នុង ការបំផ្លាញ កាតព្វកិច្ចក្រោមកតិការញ្ញានេះ។ ៣. ក្នុងករណីដែលព័ត៌មាន ពាក់ពន្ធ័ ត្រូវ បានដាក់ជូនអង្គការ សហប្រជាជាតិ ឬ ស្ថាបន័ឯកទេសណាមួយ ដោយរដ្ខភាគីណាមួយ នៃកតិកាសញ្ញានេះ ហើយ នោះ មិនចាំបាច់ បង្ហាញពត៌មាន នោះឡើយវិញតៀតទេ គីគ្រាន់តែ យោងឲ្យច្បាស់លាស់លើព័ត៌មាន នោះទៅជាករគ្រប់គ្រាន់ហើយ។ មាត្រា១៨

ស្របតាមការទទួលខុសត្រូវរបស់ខ្លួន នៅក្រោមធម្មនុញ្ញ សហប្រជាជាតិ ក្នុងវិស្សយ័ សិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាន ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច អាចធ្វើការសម្របសម្រួលជាមួយ ស្ថាបន័ឯកទេសនានា ពាក់ពន្ធ័ នឹងការធ្វើរបាយការណ ដែលស្ថាបន័ទាំងនេះ ត្រូវដាក់ជូនក្រុមព្រឹក្សា ហើយដែលទាក់ទង នឹងការីកចម្រើនដែលសម្រេចបាន ក្នុងការអនុវត្តបទបញ្ញាតិ្ដនៃ កតិកាសញ្ញានេះ ដែលលស្ថិតក្នុងក្របខណ្ឌ័នៃ សកម្មភាពរបស់ខ្លួន។ របាយការណ៏ទាំង នេះអាច បញ្ចូលទិន្ននយ័ នៃសេចក្ដី សម្រេចនិង អនុសាសន៏លើការអនុវត្តដែលបានអនុមត័ដោយអង្គារមានសមត្ថកិច្ចនៃស្ថាបន័ឯកទេស។

មាត្រា១៩

ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច អាចផ្ញើជូនគណះកម្មការសិទ្ធិមនុស្ស ដើម្បីធ្វើការ សិក្សា និង ផ្ដល់អនុសាសន៏ទូទៅ ឬ ដើម្បីជាពត៌ាមាន បើសិនជាមាន នូវរបាយការណ៏ស្ដីពីសិទ្ធិមនុស្ស ដែលរដ្ឋនានាបានដាក់ជូន ស្របតាមមាត្រា ១៦ និង មាត្រា ១៧ និង របាយការណ៏ស្ដីពីសិទ្ធិមនុស្ស ដែលស្ថាបន័ឯកទេសបានដាក់ជូនស្របតាមមាត្រា ១៨។

មាត្រា២០

រដ្ឋភាគី នៃកតិកាសញ្ញានេះ និងស្ដាបន្័ឯកទេសពាក់ពន្ធនានា អាចជូន យោបល់ទៅក្រុមព្រឹក្សាសេដ្ឋកិច្ច និង សង្គមកិច្ច លើអនុសាសន៏ ទូទៅស្របតាម មាត្រា១៩ ឬ យោងតាមអនុសាសន៏ ទូទៅ ដែលមានក្នុងរបាយការណ៏របស់គណៈ កម្មការសិទ្ធិមនុស្ស ឬ ក្នុង ឯកសារដែលមានចែងក្នុង របាយការណ៏នោះ។ មាត្រា២១ ក្រុមព្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ច អាចដាក់ជូមហាសន្និបាតអង្គការ សហប្រជាជាតិ ម្ដងម្កាល នូវរបាយការណ៏ភ្ជាប់ជាមួយអនុសាសន៏ ដែលមាន លក្ខណៈ ទូទៅ និង សេចក្ដីសង្ខេប ព័ត៌មាន ដែលទទួលបានពីរដ្ឋភាគីនៃកតិកាសញ្ញានេះ និង ស្ថាបន័ឯកទេស ស្ដីពីវិធានការដែលបានដាក់ចេញ និង ការរីចម្រើន ដែលសម្រេចបាន ដើម្បីធានាការគោរពជាទូទៅនូវសិទ្ធិដែបានទទួលស្គាល់ក្នុង កតិកាសញ្ញានេះ។ មាត្រា២២

ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ច អាចជំរាបជូនអង្គការ ដទៃទៀត នៃអង្គការសហប្រជាជាតិ អង្គការជាសាខា និងស្ថាបន័ឯកទេសពាក់ពន្ធ័ ដែលផ្ដល់ជំនួយ ខាងបច្ចេកទេស នូវបញ្ហាទាំងឡាយដូចបានលើកឡើងក្នុងរបាយការណ៏ ដែលបានបញ្ជាក់ក្នុងផ្នែកនេះ ហើយ អាចជួយអង្គការ ទាំងនេះធ្វើការសម្រេចក្នុងរង្វង់សមត្ថកិច្ច ផ្ទាល់រៀងៗខ្លួន នូវការគួរឲ្យមានវិធានការអន្ដរជាតិ សម្រាប់រួមចំណែកក្នុងការអនុវត្តកិច្ចកាសញ្ញនេះ ឲ្យបានសក្ដិសិទ្ធិនិងជាលំដាប់។

មាត្រា២៣

រដ្ឋភាគីនៃកតកាសញ្ញានេះ ព្រមព្រៀងគ្នាថា វិធានការលំដាប់អន្ដរជាតិ ដើម្បីសម្រេច បាននូវ សិទ្ធិដែលមានចែកងក្នុងកតិកាសញ្ញានេះ មានជាអាទិ៍ ការធ្វើអនុសញ្ញា ការអនុមត័អនុសាសន៏ ការឧត្តម្ភជំនួយបច្ចេកទេស និង កររៀបចំការប្រជុំ ថ្នាក់តំបន់និង ការប្រជុំផ្នែកបច្ចេកទេស សម្រាប់ពិគ្រោះ យោបល់និង សិក្សាជាមួយរដ្ឋាភិបាលពាក់ពន្ធ័។

មាត្រា២៤

គ្មានបទបញ្ញាតិណាមួយក្នុងកតិកាសញ្ញានេះ ត្រូវយកមកបកស្រាយ ធ្វើអោយ ប៉ះពាល់ ដល់បទបញ្ញាតិ្ដ ទាំងឡាយនៃធម្មនុញ្ញ សហប្រជាជាតិ និង ធម្មនុញ្ញនៃ ស្ថាបន័ ឯកទេសដែលកំណត់ការទទួលខុសត្រូវរៀងៗខ្លួនរបស់ស្ថាបន័នានានៃអង្គការសហប្រជាជាតិ និង ស្ថាបន័ដែលពាក់ពន្ធ័ នឹងបញ្ហាដែលដោះស្រាយក្នុងករិកាសញ្ញានេះឡើយ។

មាត្រា២៥

គ្មានបទបញ្ញាតិណាមួយត្រូវយកមកបកស្រាយ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពីកំណើត របស់ប្រជាជាតិ ក្នុងការអាស្រយួផល និង ប្រើប្រាស់ដោយពេញលេញ និង ដោយសេរី នូវភាគទ្រព្យ និង ធនធានធម្មជាតិរបស់ខ្លួនឡើយ។

ផ្នែកទី៥ មាត្រា២៦

១. កិតិកាសញ្ញានេះ ត្រូវបើកចំហរឲ្យចុះហត្ថលេខាសម្រាប់រដ្ឋសមាជិក សហប្រជាជាតិ ឬ សមាជិកនៃស្ថាបន័ឯកទេសណាមួយ ឬ ជាភាគី នៃ លក្ខន្ដិកៈ របស់តុលាការ យុត្ដិធម៌ អន្ដរជាតិ ឬ ជារដ្ឋផ្សេងទៀត ដែលត្រូវបាន អញ្ជើញ ដោយមហាសន្និបាតសហប្រជាជាតិ ឲ្យក្លាយជាភាគីនៃកតិកាសញ្ញានេះ។ ២. កតិកាសញ្ញានេះ ជាកម្មវត្ថុនៃការឲ្យសច្ចាបន័។ លិខិតុករណ៏ឲ្យសច្ចបន័ត្រូវ តំកល់ទុកនៅ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ៣. កតិកាសញ្ញានេះ ត្រូវបើកចំហរឲ្យចូលជាសមាជិកដោយរដ្ឋណាមួយ ដែមានយោងក្នុងកថាខណ្ឌ១នៃមាត្រានេះ។ ៤. ការចូលជាសមាជិក ត្រូវធ្វើឡើងដោយការតំកល់លិខិតុនករណ៏ សុំចូល ជា សមាជិក នៅ នឹង អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ៥. អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវជូនដំណឹងដល់រដ្ឋទាំងអស់ដែលបានចុះហត្ថលេខាលើកតិកាសញ្ញានេះ ឬ ដែលបានចូលជាសមាជិកនៃ កតិកាសញ្ញានេះ អំពីការតំកល់លិខិតុបករណ៏ឲ្យសច្ចាបន័ ឬ លិខិតុបរណ៏សុំ ចូលជាសមាជិក។

មាត្រា២៧

១. កតិកាសញ្ញានេះ ចូលជាធរមានក្នុងរយះពេល៣ខែ ក្រោយពីបរិច្ឆេទ នៃការតំកល់លិខិតុបករណ៏ ឲ្យសច្ចាបន័ ឬ លិខិតុបករណ៏ សុំចូលជាសមាជិកទី៣៥ នៅនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ២. ចំពោះរដ្ឋណាមួយដែលឲ្យសច្ចាប័ន ឬ សុំចូលជាសមាជិកនៃកតិការញ្ញានេះ បន្ទាប់ពីសមាជិកទី៣៥ កតិកាសញ្ញានេះ នឹងចូលជាធរមានក្នុងរយះពេល៣ខែ ក្រោយពីបរិច្ចេទ នៃការតំកល់លិខិតុបរកណ៏ ឲ្យសច្ចាបន័ ឬ លិខិតុបករណ៏សុំចូលជាសមាជិករបស់រដ្ឋនោះ។

មាត្រា២៨

បទបញ្ញាតិ្ដ នៃកតិកាសញ្ញានេះ ត្រូវអនុវត្តលើគ្រប់ផ្នែកទាំងអស់ នៃរដ្ឋ សហពន្ធ័ ដោយគ្នានការដាក់កម្រិតព្រំដែន ឬ ការលើកលែងឡើយ។

មាត្រា២៩

១. រដ្ឋភាគី ណាមួយនៃកតិកាសញ្ញានេះ អាចស្មើរសុំអោយធ្វើវិសាធនកម្ម និង ដាក់ សេចក្ដីស្នើនោះ ជូនទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ។ អគ្គលេខាធិការអង្គការ សហប្រជាជាតិ ត្រូវបញ្ជូនសេចក្ដីស្នើសុំធ្វើវិសោធកម្មនេះ ទៅរដ្ឋភាគី នៃកតិកាសញ្ញានេះ ដោយសុំឲ្យរដ្ឋភាគីបញ្ជាក់ថាតើយល់ព្រមឲ្យមានសន្និសីទនៃ រដ្ឋភាគីទាំងអស់ដើម្បីពិនិត្យនិង បោះឆ្នោតលើសេចក្ដីស្នើសុំធ្វើវិសោធនកម្មឬ ទេ។ ក្នុងករណីមានសម្លេង ១ភាគ៣ យ៉ាងតិចនៃរដ្ឋភាគីទាំងអស់ ប្រកាសយល់ព្រមឲ្យមានសន្និសិទ អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវកោះប្រជុំសន្និសិទ ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។ គ្រប់វិសោធនកម្ម ដែលបាន អនុមត័ដោយមតិភាគច្រើននៃរដ្ឋភាគីវត្តមាន និង បោះឆ្នោតក្នុងសន្និសីទត្រូវដាក់ ជូនមហាសន្និបាទ នៃអង្គការសហប្រជាជាតិ ដើម្បីសុំការយល់ព្រម។ ២. វិសោធនកម្មទាំងនេះ នឹងចូលជាធរមាននៅពេលទទួលបានការយល់ព្រមពី មហាសន្និបាទ អង្គការសហប្រជាជាតិ និងទទួលបានការអនុមត័ដោយមតិ ភាគច្រើន២ភាគ៣ នៃរដ្ឋភាគី នៃកតិកាសញ្ញានេះ ស្របតាមបទបញ្ញាតិនៃរដ្ឋធមនុញ្ញរបស់ រដ្ឋនិមួយៗ។ ៣. នៅពេលដែលវិសោធនកម្មទាំងនោះចូលជាធរមានហើយ វិសោធនកម្មទាំងនោះ នឹងក្លាយជាកាតព្វកិច្ច សម្រាប់រដ្ឋភាគីដែលបានទទួលយល់ព្រមយក វិសោធនកម្មទាំងនោះ ឯរដ្ឋភាគីផ្សេងៗ ទៀត ដែលមិបានទទួលយល់ព្រមត្រូវ ស្ថិតនៅក្រោម បទបញ្ញាតិ្ដ នៃកតិកាសញ្ញានេះ និង វិសោធនកម្មមុនៗ ដែលខ្លួនបានយល់ព្រមរួចហើយ។

មាត្រា៣០

១. កតិកាសញ្ញានេះ ដែលមានអត្ថបទជាភាសាចិន អង់គ្លេស បារាំង និង អេស្បាញ៉ុល មានតម្លែស្មើគ្នា និង ត្រូវតំកល់ទុកបណ្ណាសារដ្ឋានរបស់ អង្គការ សហប្រជាជាតិ។ ២. អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវបញ្ជូនច្បាប់ចម្លងនៃ កតិកាសញ្ញានេះ ដោយមានបញ្ជាក់ការចម្លងតាមច្បាប់ដើម ទៅរដ្ឋទាំងឡាយ យោងតាមមាត្រា២៦។