កន្ថឹក
កន្ថឹក - Northern treeshrew | |
---|---|
Tupaia belangeri | |
ស្ថានភាពអភិរក្ស | |
Scientific classification | |
រជ្ជៈ: | |
Phylum: | |
Class: | |
លំដាប់: | |
អំបូរ: | |
Genus: | |
ប្រភេទ: | T. belangeri
|
Binomial name | |
Tupaia belangeri (Wagner, 1841)
| |
![]() | |
Northern treeshrew range |
ភិនភាគ
[កែប្រែ]ប្រភេទនេះមានប្រវែងក្បាល-ដងខ្លួន ១៣៥-២០៥ម.ម កន្ទុយមានប្រវែងពី ១២៥-១៩៥ម.ម និងមានទម្ងន់ពី ៨៣-១៨៥ក្រាម។ វាមានរូបរាងដូចកំប្រុកដោយមានកន្ទុយវែងសំពោង និងមានច្រមុះវែងហើយស្រួច។ ខ្នងនិងកន្ទុយមានពណ៌ត្នោតចាស់ ចំណែកឯពោះមានពណ៌ត្នោតស្រាល។ ដូចគ្នានឹងប្រភេទផ្សេងទៀតដែរ នៅក្នុងអំបូរនេះ វាមានឆ្នូតតូចពណ៌លឿងស្រាលនៅលើស្មា។
ជីវសាស្ត្រ
[កែប្រែ]ប្រភេទនេះត្រូវបានប្រទះឃើញនៅតាមទីជំរកផ្សេងៗជាច្រើន ចាប់ពីព្រៃស្រោង ព្រៃរបោះ ចុល្លព្រឹក្ស រហូតដល់ចំការ។ វាភាគច្រើនរស់នៅលើដើមឈើ តែវារកចំណីនៅលើដី។ វាជាសត្វទិវាចរ (រកស៊ីនៅពេលថ្ងៃ) ហើយចំណីអាហាររបស់វារួមមានសត្វល្អិត ពីងពាង ជន្លេន និងផ្លែឈើ។
== រប៉ាយរស់នៅ == គួរជាពាក្យ របាយ ប្រភេទនេះមានវត្តមាននៅគ្រប់ទីកន្លែងនៅក្នុងព្រៃប្រទេសកម្ពុជា។ ហើយពួកវាក៏មានត្រូវគេប្រទះឃើញផងដែរនៅប្រទេស បង់ក្លាដេស ភូមា ថៃ ឥណ្ឌូចិន ចិនភាគខាងត្បូងនិង អាសាម។
ស្ថានភាពអភិរក្ស
[កែប្រែ]ស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ។
ឯកសារយោង
[កែប្រែ]- សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨
- ↑ Han, K. H., Duckworth, J. W. & Molur, S. (2008). Tupaia belangeri. In: IUCN 2008. IUCN Red List of Threatened Species. Downloaded on 30 December 2008.
![]() |
អត្ថបទនេះអំពីថនិកសត្វគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |