| (១) ជីកកកោះ ចោះកកាយ ចាយកកាត |
រឿងសង្វាត រ៉ាត់សង្វិត រិតសង្វែង |
| ភក្រ្ត័ប្រិមប្រិយ ភ័យប្រុងប្រៀប ភាពប្រឹងប្រែង |
លើកសម្ដែង លែងសម្ដី លៃសំដៅ។ |
| (២) សូរសំនៀង សៀងសំនួន សួនសំណព្វ |
ចែងអោយសព្វ ចប់ឧស្សាហ៍ ចារអស់សៅ |
| ថ្នមសំនេរ ថ្នេរសំណា ថ្នាលសំណៅ |
ចាំតទៅ ចៅតែងទែង ចែងតុទៀន។ |
| (៣) ពាក្យរំលេច ពេជន៍រលូន ពូនរលេញ |
ដ៏ពោរពេញ ដេញពពាក់ ដាក់ពពាន |
| ដំាចិត្តស្ម័គ្រ ដាក់ចិត្តស្មោះ ដោះចិត្តស្មៀន |
មិនប្រឹងរៀន មានប្រែរោទ៍ មោហៈប្រៀបរោច។ |
| និពន្ធដោយ រដ្ឋា ចាន់ថន |
| ០៧ តុលា ២០២២ |