ការឈ្លានពានរបស់ជប៉ុនទៅលើថៃឡង់

ការឈ្លានពានរបស់ជប៉ុនទៅលើថៃឡង់(ថៃ) ភាសាថៃ( การบุกครองไทยของญี่ปุ่น) គឺជាការប្រយុទ្ធគ្នាដ៏ខ្លីមួយ រវាង ចក្រភពជប៉ុន និង ព្រះរាជណាចក្រថៃ ទោះបីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងខ្លានៅ ភាគខាងត្បូងថៃ ក៏អាប្រយុទ្ធនេះត្រូវបានបញ្ចប់ក្នុងរយៈពេលតែ ៥ម៉ោងតែប៉ុណ្ណោះ បន្ទាប់មក ថៃ និងជប៉ុនបានចងសម្ព័ន្ធមិត្តដែលធ្វើឲ្យប្រទេសថៃជាសមាជិកនៃសម្ព័ន្ធមិត្តពួក អ័ក្ស(Axis) រហូតដល់ចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពី។ វាបានកើតឡើងមុនពេល ជប៉ុនវាយប្រហារផែរហាប៊ើ ប្រហែល២ម៉ោងមុន។
ប្រវត្តិនៅពីក្រោយការឈ្លានពាន
[កែប្រែ]ការឈ្លានពានរបស់ជប៉ុន បានចាប់ផ្ដើមដោយសារតែ ទ្រីស្ដីគំនិតរបស់ជប៉ុនមួយ ហៅថា ហាក់កូ អុីសុីអូ ដោយគំនិតនេះត្រូវបានលើកឡើងដោយលោក តាណាកា ឈីហ្គាគូ នៅចុងសតវត្សទី១៨ ដោយវាមានខ្លឹមសារថា ជប៉ុនមានថាមពលនៃព្រះហើយមានបេសកកម្មក្នុងការរួបរួមជនជាតិនៅលើពិភពលោកទាំងអស់ក្រោមការត្រួតត្រារបស់អធិរាជជប៉ុន ក្រោយមក ពួកជាតិនិយមជប៉ុនបានផ្លាស់ប្ដូរគំនិតនេះ ដោយដូរមកត្រួតត្រាជនជាតិអាសុីទាំងអស់វិញហើយរំដោះពួកគេពីពួកអាណានិគមលោកខាងលិច គំនិតនេះក្រោយមកបានត្រូវគេស្គាល់ថា បទបញ្ជានៅអាសុីខាងលិច។ នៅឆ្នាំ១៩៤០ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីម៉ារ៉ូ គូណេ បានពង្រីកគំនិតនេះ ដែលគាត់បានហៅថា ស្វ៊ែរសហវិបុលភាពអាស៊ីបូព៌ាដ៏ធំ បើយោងតាមសេចក្ដីឃាសនាជប៉ុន វាត្រូវបានបង្កើតក្នុងន័យ បង្កើតអាសុីដែលពរពេញទៅដោយសន្តិភាពនិងមានភាពសុីវិល័យ ប៉ុន្តែតាមពិតវាគ្រាន់តែ ចង់ឲ្យជប៉ុនគ្រប់គ្រង់អាសុីទាំងមូលតែប៉ុណ្ណោះ ក្នុងការឈ្លានពានថៃឡង់ ជប៉ុនបានបង្កើតក្រុមសម្ងាត់ហៅថា ក្រុមលេខ៨២ ឬគេស្គាល់ថា កងកម្លាំងស្រាវជ្រាវកងទ័ពតៃវ៉ាន់ នៅប្រហែលឆ្នាំ១៩៣៩ដល់១៩៤០ ដោយមានផែនការឈ្លានពានយកអាសុីអាគ្នេយ៍ទាំងមូល
យុទ្ធសាស្រ្តរបស់ជប៉ុននិងតួរនាទីរបស់ថៃ
[កែប្រែ]ជប៉ុនចង់គ្រប់គ្រង់ដែនដី ម៉ាឡេ និង ភូមា ប៉ុន្តែក្នុងការធ្វើវាបានជប៉ុនត្រូវតែឆ្លងកាត់ថៃ ជប៉ុនមិនចង់បើកការវាយប្រហារទៅលើថៃទេ ព្រោះវានិងបន្ថយលឿនជប៉ុនក្នុងការឈ្លានពានដែនដីទាំងនោះ អាល្លឺម៉ង់ពេលនោះបានគាំទ្រគំរាងនេះ ដោយសារវាអាចរំខានកងទ័ពអង់គ្លេសនៅអាសុី ហើយពេលនោះទាហានថៃក៏មិនអន់ដែល ដោយសារថៃមានទាហានដែលចេះស្ដាប់វិន័យស្មើរនិងទាហានលោកខាងលិច ហើយនៅឆ្នាំ១៩៤០ ថៃឡង់ក៏បានប្រយុទ្ធប្រឆាំងនិងបារាំងដើម្បីដណ្ដើមដែនដីដែលបានបាត់មកវិញ ជប៉ុនក៏បានជួយបង្កើតកិច្ចសន្យាសន្តិភាពរវាងបារាំងនិងជប៉ុន ហើយក៏បានលួចសុំនាយករដ្ឋមន្រ្តីថៃលោក ប្លែក វិបុលសង្គ្រាម ក្នុងការឲ្យជប៉ុនឆ្លងកាត់ដីថៃ លោកវិបុលហាក់ដូចជាយល់ព្រមក៏ប៉ុន្តែលោកគ្មានភាពប្រាកជប្រជាទេ ដោយសារលោក បានចុះសន្ធិសញ្ញា មិនវាយប្រហារជាមួយអង់គ្លេសដោយថា ថៃឡង់និងមិនវាយប្រហារអង់គ្លេសឡើយ ដោយនៅឆ្នាំ១៩៤១ អង់គ្លេសបានសង្ស័យថាជប៉ុននិងវាយប្រហារដែនអាណានិគមរបស់ខ្លួននៅអាសុីអាគ្លេសហើយប្រហែលជាប្រើដែនដីថៃឡង់ជាបន្ទាយ
ជំហរថៃឡង់
[កែប្រែ]លោកវិបុល បានជួបនិងស្ថានការណ៍ដ៍ពិបាកដោយមិនដឹងថារើសយកខាងណា ព្រោះបារាំងក៏បានចាញ់អាល្លឺម៉ង់ អង់គ្លេសកំពុងរវល់ច្បាំងនៅអុឺរ៉ុប សហរដ្ឋអាមេរិចប្រកាន់ជំហរអព្យាក្រឹតជប៉ុនកំពុងរីកធំនៅអាសុីជាមួយនិងទាហានដ៏ច្រើនជាប់ព្រំដែនថៃឡង់ លោកវិបុលបានដឹងច្បាស់ថាថៃមិនអាចយកឈ្នះជប៉ុនបានទេ ដោយថៃធ្លាប់ឈ្លានពានបារាំងនៅឆ្នាំ១៩៤០ សហរដ្ឋអាមេរិចប្រាកជជាមិនជួយថៃ ដោយនៅពាក់កណ្ដាលឆ្នាំ១៩៤១ លោកវិបុលបានសុំអង់គ្លេសនិងសហរដ្ឋអាមេរិចឲ្យជួយ ប៉ុន្តែគ្មាននរណា បានសន្យាថៃឡង់ថាពួកគេនិងជួយថៃឡង់ទេ ដោយនៅឆ្នាំ១៩៤១ ខែសីហា អាមេរិចនិងអង់គ្លេសបាន ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើជប៉ុន ជប៉ុនបានព្យាយាមធ្វើការកិច្ចសន្យាដោយសុំឲ្យអាមេរិចឈប់ជួយចិន ប៉ុន្តែអង់គ្លេសនិងអាមេរិចបដិសេព
ការប៉ះទង្គិច
[កែប្រែ]នៅចុងខែវិច្ចិកា ឆ្នាំ១៩៤១ អង់គ្លេសបានដឹងថា ជប៉ុនប្រាកជជាឈ្លានពានថៃឡង់ ពីព្រោះជប៉ុនបានដឹកនាំទ័ពឡើងច្រើនមកឥណ្ឌូចិន នៅខែធ្នូរ ទី១ នាយករដ្ឋមន្រ្តីជប៉ុនបានគាត់មិនប្រាកដទេ ថាថៃឡង់និងអនុញ្ញាតឲ្យទាហានជប៉ុនឆ្លងកាត់ថៃឡង់ ប៉ុន្តែថាវានិងគ្មានការប្រយុទ្ធគ្នា ជប៉ុននិងថៃឡង់បាននិយាយគ្នាម្ដងទៀត នៅថ្ងៃទី២ ខែធ្នូរ មេដឹកនាំថៃលោកវិបុល បាននិយាយថាជប៉ុនអាចឆ្លងកាត់តាមច្រកក្រាបាន ប៉ុន្តែគាត់មិនចង់ឲ្យជប៉ុនមកជិតក្រុងបាងកកទេ នៅថ្ងៃទី៣ ខែធ្នូរ លោកវិបុលពីបំផុតអនុញ្ញាតឲ្យជប៉ុនឆ្លងកាត់ថៃឡង់ ប៉ុន្តែជប៉ុនត្រូវតែយកដីដែលថៃបានបាត់ទៅអង់គ្លេសនិងបារាំងឲ្យថៃវិញ ខណៈដែលជប៉ុនកំពុងរៀបចំ អង់គ្លេសនិងអាមេរិចក៏បានរៀបចំដូចគ្នាដែលថាជប៉ុនអាចនិងវាយថៃឡង់ក្នុងពេលណាមួយដែលអាចទៅរួច នៅក្នុងថ្ងៃតែមួយ លោកវិបុលបានចុះកិច្ចសន្យាជាមួយជប៉ុន ហើយអង់គ្លេសបានប្រមានលោកថា *ជប៉ុននិងឈ្លានពានរបស់លោកឆាប់ៗ ប្រសិនបើពួកគេឈ្លានពានអ្នក សូមការពារខ្លួនឯង បើជប៉ុនឈ្លានពានអ្នក វាដូចជាជប៉ុនឈ្លានអង់គ្លេស* នៅថ្ងៃទី៦ ខែធ្នូរ យន្តហោះអូស្រ្តាលីបានរកឃើញទាហានជប៉ុនដ៏ច្រើនបានឆ្លងសមុទ្រចិនខាងត្បូង មេទ័ពអាកាសអង់គ្លេស បានប្រាប់រឿងនេះនៅម៉ោង២ ហើយលោកមិនអាចបើកការវាយប្រហារលើកជប៉ុនបានទេ ព្រោះអង់គ្លេសមិនទាន់ប្រកាសសង្គ្រាមជាមួយជប៉ុននៅឡើយ ហើយជប៉ុនក៏មិនទាន់បើកការវាយប្រហារទៅកាន់នរណាម្នាក់ដែល ហើយលោកក៏បានដាក់បញ្ជាឲ្យទាហានអង់គ្លេសនៅម៉ាឡេមានការប្រុងប្រយ័ត្នខ្ពស់ នៅថ្ងៃទី៧ ខែធ្នូរ នាវាមុជទឹកជប៉ុននិងយន្តហោះជប៉ុនបានល្បតជិតក្បែននាវាជប៉ុន ក្រោយមកនៅពេលព្រឹកនោះយន្តហោះជប៉ុនបានបាញ់ទម្លាប់យន្តហោះល្បតរបស់អង់គ្លេសហើយវាក៏ជាការប៉ះគ្នាលើកទី១នៅសមុទ្រប៉ាសុីហ្វិកប៉ុន្តែអង់គ្លេសមិនទាន់រឿងនេះនៅឡើយទេ ក្រោយមកជប៉ុនបានដាក់ឱសានវាទឲ្យថៃឡង់ក្នុងការបើកផ្លូវឲ្យជប៉ុនឆ្លងកាត់ ហើយឲ្យពេល២ម៉ោងក្នុងការឆ្លើយតប ថៃឡង់មិនបានតបនិងជប៉ុននោះទេ ជប៉ុនបានក៏ឈ្លានពានពីព្រំដែនឥណ្ឌូចិន ហើយឆ្លងមកកាន់ខាងត្បូងក្រុងបាងកកហើយឆ្លងបានច្រកក្រា រាជរដ្ឋថាភិបាលថៃបានចលាចលព្រោះ លោកវិបុលមិនបានដឹងអំពីរឿងជប៉ុនបានដាក់ឱសានវាទឲ្យថៃឡង់នោះទេរហូតដល់ពេលព្រឹក ជប៉ុនបានបើកវាយប្រហារតាមខេត្តបាត់ដំបងហើយឆ្លងទៅក្រុងអារញ្ញ។
ហើយនៅព្រឹក ថ្ងៃទី៨ ខែធ្នូ កងទ័ពជប៉ុនមកពីកងវរសេនាធំលេខ១ កងវរសេនាធំថ្មើរជើងលេខ១៤៦បានចុះចតនៅខេត្តឈុំផុន ពួកគេបានបង្កើតវង្វេងការពារជុំវិញកន្លែងដែលពួកគេបានចុះចតប៉ុន្តែពួកគេត្រូវបានបញ្ឈប់ដោយទាហានថៃនៅតំបន់នោះ ដោយមានកងទ័ពយុវជនថៃ និង កងវរសេនាធំថ្មើរជើងលេខ៣៨ និងប៉ូលីសនៅខេត្តឈុំផុន សង្គ្រាមបានបញ្ចប់ពេលល្ងាចក្រោយ ភាគីខាងថៃបានទទួលបានបញ្ជាឲ្យឈប់ ថៃបានបាត់បង់មេបញ្ជាការ ថាវីន នីយំសេន និងប៉ូលីសប៉ុន្មាននាក់ និង ប្រជាជនស្លូតត្រង់។
រីឯនៅខេត្តនគរស្រីធម្មរាត នៅទីនោះជាកន្លែងដែលមានទីស្នាក់ទាហាននៃកងទ័ពភូមិភាគីទី៦របស់ថៃ ជាមួយនិងកងវរសេនាធំថ្មើរជើងលេខ៣៩ និងកងវរសេនាធំកាំភ្លើងធំលេខ១៤ ពេលនោះនៅថ្ងៃទី៧ ខែធ្នូ ជប៉ុនបានមកដល់ទីនោះជាមួយនាវា៣គ្រឿង ដែលមាន ទាហាន ១៥១០នាក់ ឡានដឹកទំនិញ៥០គ្រឿង ជាមួយនិងកាំភ្លើងប្រឆាំងយន្តហោះ តេឡេបញ្ចេញសញ្ញាទៅយន្តហោះ និង ក្រុមអ្នកជួសជុល ពួកគេបានចតនៅជិត ជំរំវជិរវុឌ្ឍ ជាទីតាំងគោលរបស់ទាហានថៃ ទាហានថៃបានឆ្លើយតបភ្លាមៗដោយបើកការវាយប្រហារ រហូតដល់ថ្ងៃត្រង់ទើបឈប់
នៅខាងខេត្ត ប្រាជប់ គីរីខាន់វិញ ទីនោះមាន កងទ័ពអាកាសភូមិន្ទថៃស្លាបទីប្រាំ ដឹកនាំដោយលោក ប្រាយ៉ាត ឈំសៃ កងទ័ពជប៉ុនបានមកដល់ទីនោះ នៅម៉ោង៣ ហើយបានកាន់កាប់តំបន់នោះក្រោយពីបើកការវាយប្រហារលើប៉ូលីសថៃនៅទីនោះ ហើយទាហានជប៉ុនជាច្រើនបន្តៗបន្ទាប់បានចតក្បែរវាលយន្តហោះ ប៉ូលីសថៃបានការពារវាលយន្តហោះរហូតដល់ថ្ងៃស្អែកពេលរសៀលទើបឈប់ ក្រោយមានបទឈប់បាញ់ ខាងជប៉ុនបានស្លាប់ ១១៥នាក់ ថៃបានស្លាប់ ៣៧នាក់ របួស ២៧នាក់
រីឯខេត្តសមុទ្រប្រាកានវិញ កងវរសេនាធំថ្មើរជើងឆ្មាំទី៤ របស់ជប៉ុនបានចុះចតនៅដើមថ្ងៃទី៨ ខែធ្នូ ពួកគេមានគោលបំណងក្នុងការចូលបាងកកប៉ុន្តែភាគីទាំងសងខាងមិនបានបើកការវាយប្រហារឡើយ ដោយពួកគេចាំការព្រមព្រៀងសិន
នៅឯរាជធានីបាងកក ជប៉ុនបានទម្លាក់គ្រាប់បែកដាក់ទីស្នាក់ការគោលរបស់ប៉ូលីសថៃប៉ុន្តែមិនបានផ្ទុះ ក្រោយមកប៉ូលីសថៃបានចាប់ជនជាតិជប៉ុនដែលបានរស់នៅទីក្រុងបាងកក ហើយរដ្ឋាភិបាលថៃបានឈ្លោះប្រកែកគ្នាដោយអ្នកខ្លះចង់ឲ្យនៅប្រយុទ្ធ តែលោកវិបុលបានសម្រេចតាមបំណងជប៉ុន ជប៉ុនបានចូលមក ភូមិចិនហើយបានដាក់បញ្ជាការដ្ឋាននៅទីនោះ
នៅខាង ដនមឿង វិញជប៉ុនបានកម្ទេចយន្តហោះចម្បាំងថៃ អស់៦គ្រឿង នៅឯប្រលានយន្តហោះដនមឿង
នៅឯ ស៊ូរ៉ាត ថានី កងទ័ពថ្មើជើងជប៉ុនបានចុះចតនៅ បានដុងនៅដើមថ្ងៃទី៨ ខែធ្នូ ហើយពួកគេបានប្រយុទ្ធជាមួយប៉ូលីសថៃនិងជនស្ម័ត្រចិត្តថៃនៅទីនោះ ពេលនោះក៏មានភ្លៀងធ្លាក់បណ្ដាលឲ្យថៃឈប់ប្រយុទ្ធ ថៃបាត់បង់ មនុស្សប្រហែល ១៧-១៨នាក់
នៅខាងប៉ាតានីវិញ ជាទីតាំងជប៉ុនត្រូវការក្នុងការវាយចូលម៉ាឡេ ជប៉ុនបានចុះចតជាមួយកងវរសេនាធំថ្មើរជើងលេខ៤២ ប៉ុន្តែត្រូវបានកងវរសេនាធំថ្មើរជើងលេខ៤២ និងប៉ូលីសព្រមទាំងទាហានយុវជនថៃ បញ្ឈប់ ក្រោយមកមេបញ្ជាការថៃលោក ខុន អុិនខាយុទ្ធបូរីហាន បានស្លាប់ជាមួយទាហាននិងប្រជាជនស្លូតត្រង់
នៅខាង សុងក្លា ក៏ជាទីតាំងដែលជប៉ុនត្រូវការក្នុងការច្បាំងចូលម៉ាឡេ ដូចនេះ នាវាជប៉ុន១០គ្រឿងបានចុះចត ជាមួយនាវាពិឃាតចាំជួយ ទាហានថៃក៏បានបើកប្រហារនៅទីនោះដែលក៏ប៉ុន្តែត្រូវបានជប៉ុនរុញចេញ ថៃបានស្លាប់អស់ ១៥នាក់ របួស៣០-៥៥នាក់ ហើយវាក៏បានបញ្ឈប់ក្រោយមានបទឈប់បាញ់