ការបដិវត្តន៍អក្សរសាស្ត្រ

ពីវិគីភីឌា

ក្នុងករណីមានការប្រែប្រួលធំដុំបំផុតជាប្រវត្តិសាស្ត្រខាងអង្គការនយោបាយ, អង្គការសេដ្ឋកិច្ចនឹងវប្បធម៌សង្គមកិច្ចម្តងៗ…ការប្រែប្រួលខាងអក្សរសាស្រ្តក៏គេ ឃើញមានលេចឡើងដែរ។

នៅប្រទេសបារាំង ការបដិវត្តន៍អក្សរសាស្ត្រមានកើនឡើងនៅក្នុងសម័យ​វុឌ្ឍនិវត្តន៍ ក្នុងសតវត្សរ៍ទី១៤,១៥ បន្ទាប់មកទៀតដល់ការកែប្រែសាសនាដល់ការចលនាអក្សរសាស្ត្រមហាវិជ្ជា សមោធានជំនាន់ Diderot.

នៅប្រទេសចិន ការបដិវត្តន៍អក្សរសាស្ត្រមានលេចឡើងបន្ទាប់ពីការបដិវត្តន៍ នយោបាយឆ្នាំ១៩១២ រំលំពួក ទ្រៀវ ម៉ាន ថាន់។ បន្ទាប់មកមានអស់លោក ទី–នឹង​គួប ម៉ាកញឿក ធ្វើបដិវត្តន៍អក្សរសាស្រ្ត​​​ នឹងពង្រីកពង្រឹងថែមបន្តបន្ទាប់​គ្នា..។

នៅសូវៀត បន្ទាប់ពីបដិវត្តន៍ខែ១០ កម នៅប្រទេសម៉ាឡេយូ បន្ទាប់ពីឆ្នាំ ១៨៩០ នៅវៀតណាមក្នុងកម្លុងឆ្នាំ១៩១៨ នឹងនៅប្រទេសខ្មែរយើង បន្ទាប់ពី សង្គ្រាមលោកលើកទី២មក។

លក្ខណៈពិសេសនៃការបដិវត្តន៍

បដិវត្តន៍អក្សរសាស្ត្រមិនមានន័យថាបង្កើតចលនា អក្សរសាស្ត្រក្តុងក្តាំង ក្នងមួយពេល ហើយមានចរិតឯកជនទាំងពួកទាំងក្រុមនេះទេ និយាយដល់ការ បដិវត្តន៍អក្សរសាស្ត្រ គឺយើងត្រូវនិយាយដល់មហាជនទាំងអស់គ្នា មានគំនិត​កែប្រែក្នុងរយៈមួយយ៉ាងវែង ធ្វើឲ្យអក្សរសាស្ត្រលក្ខណៈស្រប់នឹងការទាមទា​របស់មុស្ស ស្រប់នឹងសមត្ថភាពរបស់ប្រជាករ ។ល។ មានសតិអារម្មណ៍ជឿន លឿន មានគំនិតដឹកនាំទៅរកសុភមង្គល នឹងវិធីប្រើពាក្យពេចន៍ ងាយៗ​មាន ចរិតប្រជាមានិត។ ទីដៅនៃការបដិវត្តន៍ = ទីដៅនៃការបដិវត្តន៍អក្សរសាស្រ្តនៅពេលកន្លងទៅ ជិតៗនេះគឺៈ

- ដើម្បីវាយបំបាក់វិធីចាស់ បំបាត់របៀបសរសេរវែងបានសេចក្តីតិច រិតរួតពាក្យ សំដីតាមពួកអភិជន។

- ដើម្បីពង្រីកការសរសេរនិពន្ធមានចរិតប្រជាមានិត បំរើមហាជនទូទៅ…។

- ដើម្បីវាយបំបាក់គំនិតលាតត្រដាងការពិត តែមិនហ៊ាននិយាយចំៗ (និយាយ វិលវង់) តាមរបៀបបូរាណចរិត…។

- ដើម្បីពង្រីកខឿនអក្សរសាស្ត្រលោកីយស្ចៈ និយាយការពិត ដោយរបៀបសរ សេរថ្មី វោហាច្បាស់ជឿនលឿនហើយស្មោះត្រង់….។

- ដើម្បីវាយបំបាត់គំនិតការងាយធ្វើឲ្យលំបាក (មានការប្រើពាក្យពិបាកយល់ ដល់មហាជន) ពិបាកយល់ដោយប្រើពាក្យមិនទូទៅ។

- ដើម្បីពង្រឹងខឿនអក្សរសាស្រ្តជាតិ មានចរិតសង្គមនិយម មានលក្ខណៈទូទៅ ហើយភ្លឺស្វាង…។

និយាយរួមទៅគឺថាៈ បែបនិយម របៀបសរសេរតាមវិធីកែប្រែថ្មី គឺថាងាយ យល់, ច្បាស់លាស់, មិនសូវមានពាក្យពិបាក ងាយជ្រួតជ្រាបស៊ីជម្រៅទៅដល់ មហាជនពលករ…។ កាលណាមានការប្រែប្រួល ក្នុងសង្គមម្តងៗ ការប្រែប្រួល នេះវាមានគុណភាពធ្វើឲ្យសតិអារម្ម្មណ៍របស់មហាជនបានលូតលាស់ចេះដឹង ថែមនូវព្រឹត្តិការណ៍ផ្សេងៗ, ចលនាបាននូវគំនិតចង់ចេះដឹងខាងវិស័យនយោបាយ ដែលជាកត្តាមួយជួយជម្រុញខឿនអក្សរសាស្រ្តឲ្យបានជឿនលឿនថែម ដែលជាហេតុនាំឲ្យខ្លួនកាន់តែភ្ញាក់រឭកនូវផលប្រយោជន៍ជាតិបានច្រើនឡើង។