ការពិភាក្សារបស់អ្នកប្រើប្រាស់:កូយ អាបៅ
បន្ថែមប្រធានបទការរចនា
Latest comment: ៥ ឆ្នាំមុន by កូយ អាបៅ in topic វិចិត្រនារី ភាគទី២
វិចិត្រនារី ភាគទី១
[កែប្រែ] កាលនោះ និស្សិតមួយក្រុមនៃសកលវិទ្យាល័យមួយកន្លែងផ្នែកមហាវិទ្យាល័យស្ថាបត្យកម្មត្រូវបានចុះពិនិត្យប្រាសាទបុរាណនាខេត្តសៀមរាប ។ យុវនិស្សិតដែលមានគ្នាប្រមាណ១០នាក់មានស្រី៤ប្រុស៦បានធ្វើដំណើរតាមរថយន្តក្រុងឆ្ពោះទៅកាន់ខេត្តសៀមរាប ។ រថយន្តក្រុងបានចេញដំណើរពីរាជធានីភ្នំពេញដោយឆ្លងកាត់តាមខេត្តកណ្ដាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ និងទីបញ្ចប់គឺខេត្តសៀមរាបនោះឯង ។ លុះដល់ទីរួមខេត្តសៀមរាបជាក្រុងសៀមរាប យុវនិស្សិតស្រីឈ្មោះ ជាតា បានលាន់មាត់ឡើង ៖
. យី ! យើងមកដល់ខេត្តសៀមរាបហើយទេតើ !
. ពិតមែនហើយជាតា ! ( យុវនិស្សិតប្រុសម្នាក់ឈ្មោះឧត្តមបានពោលស្រប )
. កុំអាល័យនិយាយគ្នាច្រើនពេក ! រថយន្តក្រុងរកកលឈប់ហើយមើលឥវ៉ាន់យើងផងមើល៍ ! តើមានបាត់អ្វីទេ ?
. ពិតមែនហើយជាតា ! រង្សីនិយាយស្ដីត្រូវហើយ ! ឈប់ជជែកគ្នាទៅ ! មក៍យើងទៅ !
. អ៊ើ ! តោះយើង !
លុះស្រុះស្រួលគ្ហាហើយ ក៏បានប្រមូលឥវ់ាន់របស់ពួកគេចេញពីឃ្លប់រថយន្តក្រុងចេញពីនោះមក ។ រង្សីសម្លឹងរំពៃមើលរកផ្ទះសំណាក់ឬសណ្ឋាគារណាមួយដែលទំនុកចិត្ត ។ ហេតុនេះ នាងបានកេះឧត្តមបណ្ដើរ កាបូបខោអាវ និងសម្ភារៈចាំបាច់ដែលយកមកតាមខ្លួនបាន ។ រង្សីបានពោល ៖
. ឧត្តម ! យើងគិតសម្រាកនៅឯណាយប់នេះ ?
. អ៎ ! បន្តិចទៀត ខ្ញុំមានមិត្តម្នាក់មកទទួលពួកយើងហើយ !
. អេ ! ឧត្តម !
. ណ៎ ! និយាយមិនទាន់ចប់ មកដល់ល្មម !
. សម្លាញ់ឆ្លងមកនេះទាំងអស់គ្នាមក !
. រាងធូរចិត្តបន្តិច !
. គ្នាឯងច្រើននាក់គ្រាន់បើវ៉ី !
. អើ ! យ៉ាងម៉េចទទួលបានទេ ?
. បាន ! ច្រើនជាងនេះក៏បានដែរ !
. អាវិច្ឆិកា ! ជួយកាន់រង្សីផង ឃើញធ្វើមុខប្លែកៗមិនដឹងទេ !
. ឧត្តម ! ហ៊ានមកឌឺដងហុចផ្លែហុចផ្កាឲ្យខ្ញុំទៀត ! ឆាប់ដើរទៅ !
. គ្រាន់ចម្អន់លេងសោះ ! ងភ្លាម !
. ងឆ្កួត ! គ្នាហត់ទេតើ !
. អ៊ើ ! ឈប់ជជែកគ្នាទៅ ! ម្នាក់ៗសោហើយ ! ឆាប់ឡើងលើរថយន្តខ្ញុំមកមក៍ ! ខ្ញុំសុំទោសដោយរថយន្តរាងតូចបន្តិចហើយ ព្រោះមិនដឹងថាមកគ្នាច្រើនបែបនេះ !
. អរគុណលោកបងហើយ !
. សុធា ! ម៉េចអ្នកទាំងពីរស្គាល់គ្នាដែរ ?
. ខ្ញុំស្គាល់ដោយសារជាម្ចាស់ចម្ការជាប់គ្នា ! តោះឡើងរថយន្តមក៍ចាំខ្ញុំនិយាយតាមក្រោយទៀត !
. តោះយើងទៅ !
. ទ្រាំអង្គុយចង្អៀតគ្នាបន្តិចហើយ !
. មិនអីទេ ! លោកសុធា ! ពួកខ្ញុំបានស៊ាំនឹងអង្គុយចង្អៀតគ្នានេះហើយ ! លោកកុំបារម្ភថ្វី !
សន្ទនាបណ្ដើរ បើកបរបណ្ដើរ សុធាបានដឹកជញ្ជូនពួកគេទៅកាន់ផ្ទះរបស់ខ្លួន ។ សុធាជាកូនអ្នកមានរកស៊ីលក់ផ្លែឈើផ្សេងៗ ហើយថ្ងៃនេះគេបានប្រាប់ម្ដាយឪពុកគេថាមានភ្ញៀវមកពីភ្នំពេញ ។ គ្រានោះ ម្ដាយឪពុករបស់សុធាបានរៀបចំទទួលភ្ញៀវយ៉ាងរាក់ទាក់ជាទីបំផុត ។ រង្សីដោយសារការនឿយណាយហត់អស់កម្លាំងមកពីការធ្វ់ដំណើរអស់រយៈពេលយូរទបបណ្ដាលឲ្យនាងមានអាការៈហេវហត់បែបនេះ ។ រង្សីបានលើកហត្ថផ្គងប្រណម្យក្នុងមាត់ទន្ទេញនូវាថា 'ពុទ្ធំ សរណំ គច្ឆាមិ ធម្មំ សរណំ គច្ឆាមិ សង្ឃំ សរណំ គច្ឆាមិ ។ ខណៈនោះ សូត្រគាថានោះចប់ ក៏ឱនក្រាបសំពះហាក់មានព្រះពុទ្ធរូបនៅចំពោះមុខអញ្ចឹង ។ នាងបានស្រស់ស្រូបអាហារពរលល្ងាចហើយ ក៏ផ្លាស់សម្លៀកបំពាក់ដំណេកតាមទំលាប់ជាកូនអ្នកមានរបៀបរស់នៅនារាជធានីភ្នំពេញទៅ ។ រង្សីបានប្រះខ្លួនដេកជាមួយមិត្តភក្តិស្រីៗដូចគ្នាបីនាក់ទៀត ។
វិចិត្រនារី ភាគទី២
[កែប្រែ]ដោយហេតុតែ មេឃនិងអាកាសធាតុនៅខេត្តសៀមរាបមានសភាពត្រជាក់ ទើបធ្វើឲ្យយុវនិស្សិតស្រីទាំងបួននាក់ដេកក្រវៀនរុំឃ្លុំភួយជិតទាំងអស់គ្នា ។
មេឃភ្លឺស្រលះប្រាស់ចាកពពក រង្សីបានងើបមុនគេ នាងលុបមុខដុសសម្អាតធ្មេញខ្ពុរមាត់ ហើយស្លៀកពាក់សម្លៀកបំពាក់យ៉ាងសមរម្យជានិស្សិត ។ ឯដទៃទៀតបានងើបទាំងល្វើយទ្រមក់ទម្រន់ទាល់តែរង្សីបានស្រែកឡូឡាតម្លង់ទើបព្រមងើប ។ រង្សិបានចុះពីបន្ទប់សម្រាកសំដៅបន្ទប់ទទួលភ្ញៀវបានជួបនឹងម្តាយឪពុករបស់សុធាដោយអាស្រ័យសីលធម៌ខ្ជាប់ខ្ជួនផង រង្សីបានគំនាប់ដល់លោកទាំងពីរជាមួយវាចាយ៉ាងផ្អែមល្ហែម ៖
. ជំរាបសួរអ៊ំទាំងពីរ !
. លើកដៃថ្វាយព្រះក្មួយ ! អីក៏ភ្ញាក់ពីព្រលឹមម្ល៉េះ !
. ចាស៎ ! វាជាទម្លាប់ខ្ញុំទៅហើយ !
. សុធាហាក៎ ! មើលឲ្យគេរៀបចំបាយទឹកពេលព្រឹកដល់ក្មួយៗទាំងអស់គ្នាទៅ ! កុំឲ្យធ្វើដំណើរទៅអង្គរវត្តឃ្លានណា៎ !
. បាទ៎ ! ម៉ែ !
. រកញ៉ាំអីបន្តិចសិនទៅណា៎ ! ក្មួយទាំងអស់គ្នា !
. បាទ៎ ! ចាស៎ ! អរគុណអ៊ំទាំងពីរ !
. ល្អណាស់ !
និស្សិតទាំង១០នាក់បានត្រូវសុធានាំគ្នាជួលកង់ម្នាក់មួយៗជិះសំដៅទៅលេងប្រាសាទអង្គរវត្តផ្អែកនៅកន្លែងសុវត្ថិភាព ។ រង្សីបានដើរចូលគោបុរៈទី១ ដោយគយគន់មើលផ្ទាំងចម្លាក់នៅរោងទងធ្វើឲ្យនាងរំភើប ។ ដោយចំណាយពេលអស់ពេលមួយថ្ងៃទើបសម្រេចរួចរាល់ការងារ ។ ខណៈនោះ រង្សីបានគន់រំពៃពីផ្ទាំងចម្លាក់មួយទៅផ្ទាំងចម្លាក់មួយរហូតអស់ដោយមិត្តភក្តិនាងបានថតជារូបនិងវីដេអូ ។ រង្សីបានឡើងដល់ជាន់បាកានដែលជាថ្នាក់ខ្ពស់ជាងគេបង្អស់ ។ យុវតីយើងបានស្គាល់ហើយ ប្រាសាទអង្គរវត្តក្នុងដួងចិត្តស្រឡាញ់ និងជាប់ចិត្តដិតអារម្មណ៍ ។ លុះបានទស្សនាប្រាសាទអង្គរវត្តរួច រង្សីបានជិះកង់ជាមួយនឹងមិត្តភក្តិ ។ ដោយជិះកង់លឿនជាងគេ រង្សីបានមកដល់ប្រាសាទបាយ័នមុនគេបង្អស់ រង្សីបានផ្ដេកកង់ចោល ហើយអង្គុយផ្អែកដើមឈើមួយដោយសេចក្ដីនឿយហត់ ។ ក្នុងដំណេកដ៏សែនលង់លក់ វិញ្ញាណហាក់ត្រូវអ្វីមួយនាំទៅកាន់សម័យកាលដ៏យូរលង់ប្រមាណ៨០០ឆ្នាំមុន ។
ដោយព្រលឹងវិញ្ញាណជាប់ដិតនឹងប្រាសាទអង្គរវត្ត នាងបានទៅដល់សម័យកាលដ៏រុងរឿងថ្កើងថ្កានឧត្តុង្គឧត្តមក្រៃលែង ។ ព្រលឹងវិញ្ញាណរបស់រង្សីបានទម្លុះកាលទៅកាន់សម័យកាលដ៏អស្ចារ្យ ។ រង្សីបានដើរកាត់មាគ៌ាដ៏វែងអន្លាយឆ្ពោះទៅកាន់បុរាណដ្ឋានដែលមានសម្រស់ដ៏ស្រស់ត្រកាលគួរឲ្យចង់គយគន់ក្រៃលែង ។ រង្សីបានឃើញការតុបតែងដោយដំបូងពាសដោយសន្លឹកមាសដល់ក្បាច់ក្បាលសសរ និងគល់សសរ ។ លើផ្ទាំងចម្លាក់នីមួយៗបានពាសទៅដោយសន្លឹកមាស ។ នៅជាន់បាកាន គេមានលម្អដោយគ្រឿងបូជាបែបព្រហ្មញ្ញសាសនាចំពោះបដិមាព្រះវិស្ណុធ្វើអំពីមាស ។ ប្រាសាទនេះ នាងបានស្គាល់ច្បាស់គឺប្រាសាទអង្គរវត្តនេះឯង ។ នាងហាក់ដូចជាតក់ស្លុតចំពោះហាយនភាពពីសំណាក់ពួកចោរសៀមអន្យតិរ្ថិយដុតបំផ្លាញ ។ នាងបានស្រែកទ្រហោយំយ៉ាងខ្លាំងៗរំពងប្រាសាទបាយ័នធ្វើឲ្យមិត្តភក្តិនាងបានមកចោមរោមជុំជិតរង្សី ។
. រង្សី ! ឯងយ៉ាងម៉េចហើយ ?
. គ្នាបានឃើញប្រាសាទអង្គរវត្តកាលពីពេលដែលឋិតនៅក្នុងសម័យអង្គរ និងវិនាសកម្មនៃអង្គរវត្តពីសំណាក់ចោរសៀម ៕ ខ្ញុំយំដោយឈឺចាប់ចំពោះទង្វើឃោរឃៅអមនុស្សធម៌របស់សៀមមកលើខ្មែរ ។ ឱ ! ខ្មែរអើយខ្មែរ ! ខ្ញុំសូមសច្ចាថា នឹងថែរក្សាសម្បត្តិស្នាដៃ និងផ្ដិតយករូបភាពដែលខ្ញុំបានឃើញយកទៅរចនាលើផ្ទាំងកញ្ចក់កុំព្យូទ័រតាមបច្ចេកទេសទំនើបឲ្យល្អដូចសម័យមហានគរវិញ ៕
--កូយ អាបៅ (ការពិភាក្សា) ម៉ោង០៩:១២ ថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ (UTC)