Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:ព្រះចន្រ្ទ

Page contents not supported in other languages.
បន្ថែម​ប្រធានបទ​
ពីវិគីភីឌា

កំណាព្យ

[កែប្រែ]

កូនអើយកូនម៉ែ កូនត្រូវតែខំសិក្សា !

បទជាប់ទង

ដំបូកខ្ពស់ ព្រោះកណ្តៀរ វាពូនដី កកើតថ្មី បីកន្លែង កែងផ្ទះចាស់ អែបសសរ តកន្ទុយ រុយសុំខ្មាស់ មីរដេរដាស់ ប៉ះជញ្ជាំង ផ្ទាំងសិលា។


ទឹកស្រក់តត់ ដក់ពេញព្រៀប ជ្រាបបំពង់ ក្ងោកឆោមយង់ លង់សម្ផស្ស គាស់ចិន្តា ស្រមោចពាំ នាំអង្ករ ចរយាត្រា មិនសង្កា ថាមិនអត់ ខ្សត់ទ្រព្យា ។


បុត្រប្រុសស្រី ខ្មីឃ្មាតខំ ដំលត់ខ្លួន កុំលាក់ពួន ស្ងួនម៉ែសុំ កុំរេរា ខំរៀនសូត្រ ស្មូតអានចាប់ ស្តាប់គ្រប់គ្នា រាល់វេលា ជាឱកាស ច្បាស់មិនសូន្យ ។


ពៅមាសម៉ុម សុំតែគិត ស្និទ្ធសិក្សា ត្រូវឧស្សាហ៍ ចារត្រងត្រាប់ ស្តាប់ណាកូន វិជ្ជាទ្រព្យ គាប់ផងគ្នា វាជាក្បូន ដាក់សណ្តូន ប្អូនចំលង ចងជាស្ពាន ។


ចាប់ចំណេះ ចេះនិយាយ ទាយឱ្យច្បាស់ ភ្លឺស្រឡះ ដាស់អារម្មណ៍ ខំខិតរៀន យកពុទ្ធិ រិះគិតស្តាប់ ប្រាប់ជាទាន កើនវាល់លាន មានជាទ្រព្យ គាប់ជានិច្ច ។


ចូរកូនអើយ កើយស្នាលស្និទ្ធ ជិតស្រមោច ទ្រព្យមិនដោច ហោចកណ្តៀរ វារមិនគេច កុំជាន់ស្នាម តាមសត្វរៃ ព្រៃកើតលិច ការណ៍រំលេច ពេជ្រពន្លឺ ភ្លឺចែងចាំង ។

ការណ៍ = ទង្វើ ខិតខំ ព្យាយាម រៀនសូត្រ

ព្រះចន្រ្ទ ១៩ សីហា ២០១៤