Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:113.161.213.35

Page contents not supported in other languages.
បន្ថែម​ប្រធានបទ​
ពីវិគីភីឌា

ឥន្រ្ទិយ ៥

[កែប្រែ]

១. សទ្ធិន្រ្ទិយ សទ្ធាជាធំក្នុងសេចក្តីជ្រះថ្លាជឿវត្ថុដែល គួរ អង្គធម៌បានដល់សទ្ធាចេតសិកក្នុងមហាកុសលចិត្ត ៨ មហាកិរិយាចិត្ត ៨ អប្បនាជវ័ន ២៦ ។ ២. វីរិយិន្រ្ទិ វីរិយៈជាធំក្នុងសេចក្តីចំពោះវត្ថុដែលគួរ អង្គធម៌បានដល់វីរិយចេតសិកក្នុងមហាកុសលចិត្ត ៨ ម- ហាកិរិយាចិត្ត ៨ អប្បនាជវ័ន ២៦ ។ ៣. សតិន្រ្ទិយ សតិជាធំក្នុងការរលឹកដល់វត្ថុដែលគួរ អង្គធម៌បានដល់សតិចេតសិកក្នុងមហាកុសលចិត្ត ៨ ម- ហាកិរិយាចិត្ត ៨ អប្បនាជវ័ន ២៦ ។ ៤. សមាធិន្រ្ទិយ សមាធិជាធំក្នុងការតាំងមាំក្នុងអារម្ម- ណ៍ដែលគួរ អង្គធម៌បានដល់ឯកគ្គតាចេតសិកក្នុងមហា- កុសលចិត្ត ៨ មហាកិរិយាចិត្ត ៨ អប្បនាជវ័ន ២៦ ។ ៥. បញ្ញិន្រ្ទិយបញ្ញាជាធំក្នុងការដឹងតាមពិត អង្គធម៌ បានដល់បញ្ញាចេតសិក ក្នុងមហាកុសលញាណសម្បយុត្ត ចិត្ត ៤ មហាកិរិយាញាណសម្បយុត្តចិត្ត ៤ អប្បនាជវ័ន ២៦ ។