ការពិភាក្សារបស់អ្នកប្រើប្រាស់:222.123.40.175
បន្ថែមប្រធានបទខ្ញុំព្រះករុណាមានសេចក្ដីត្រេកអរជាខ្លាំងដែលព្រះតេជគុណចូលរួមជាមួយវិគីភីឌាភាសាខ្មែរ។ ខ្ញុំព្រះករុណាសូមនិមន្តព្រះតេជគុណចុះឈ្មោះ(Create user account) ដើម្បីងាយស្រួលបញ្ជាក់ពីភាពជាម្ចាស់ចំពោះអត្ថបទដែលព្រះតេជគុណបានសរសេរ។ សូមអរព្រះគុណ។
ភិក្ខុមង្គលរក្ខិតោ ឃឹម សាលីម
អាត្មាភាពសូមអរគុណចំពោះការនិមន្តឲ្យចូលជាសមាជិករបស់លោកគឹមស្រ៊ុនយ៉ាងជ្រាលជ្រៅបំផុត។ អាត្មាភាពតាមពិតទៅក៏មិនមានចំនេះដឹងអ្វីជ្រៅជ្រះនោះទេ សព្វថ្ងៃកំពុងតែបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅប្រទេសថែនៃមហាវិទ្យាល័យព្រះពុទ្ធសាសនាផ្នែកភាសាអង់គ្លេស។ ការសិក្សាត្រូវការស្រាវជ្រាវឯវសារតាមអ៊ីនទើនែតខ្លះៗជាភាសាអង់គ្លេស បានឃើញថាមានភាពសម្បូរណ៍ណាស់ ប៉ុន្តែគួរឲ្យស្តាយដែលមិនជាភាសាខ្មែរឲ្យខ្មែរដែលអានភាសាបរទេសពុំបានបានសិក្សារៀនសូត្រផង។ ម្យ៉ាងវិញទៀត អាត្មាបានឃើញតាមវែបសាយដែលមានសំនេរជាខេមរភាសាហើយតែសរសេរពាក្យពុំត្រឹមត្រូវកាតក្បួនវេយ្យាករណ៍ខ្មែរដែលមានប្រភពពីភាសាបាលី និងសំស្រ្កឹតជាឫសគល់។ ជាពិសេសរឿងព្រះពុទ្ធសាសនា មិនសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានដែរហើយបើបានឃើញមកប្រែខ្លះ មិនថាភាសាថែមកជាភាសាខ្មែររបស់សំណាក់បដិបត្តិធម៌នៅក្នុងស្រុកក៏ដូចជាប្រែឈ្មោះពីភាសាអង់គ្លេសជាភាសាខ្មែរដូចជា៖
Theravada ថា ថេរ៉ាវ៉ាដា មិនត្រឹមត្រូវទេ ត្រូវប្រែថា ថេរវាទ
Prince Siddhartha ថា សិតថាតថា ឬអ្វីក៏ដោយដែលមិនមែនជា សិទ្ធត្ថ ខុសទាំងអស់ សូមកុំគិតថារឿងឈ្មោះមិនអីនោះ
Buddha ប៊ុតដា មិនត្រូវ ប្រែថា ពុទ្ធ
Mahayana ម៉ាហាយ៉ាណា មិនត្រូវ ប្រែថា មហាយាន។ល។ និង។ល។
អាត្មាសូមអភ័យដែលថាដូច្នេះព្រោះចង់ឲ្យភាសានិងវប្បធម៌ខ្មែរមានសោភណភាពនិងតម្រូវភាពគង់វង់តទៅ។ ដោយបំណង់ល្អ។
សូមថ្លែងអំណរព្រះគុណព្រះតេជគុណម្ដងទៀត។ ខ្ញុំព្រះករុណាគាំទ្រចំពោះការប្រើប្រាស់ខេមរភាសាលើអ៊ីនធឺណិត។ ហេតុនេះទើបខ្ញុំព្រះករុណាខិតខំសរសេរអត្ថបទជាភាសាខ្មែរក្នុងវិគីភីឌាភាសាខ្មែរនេះ។ ភាសាខ្មែរខ្ញុំព្រះករុណាមិនទាន់មានភាពត្រឹមត្រូវ១០០%ទេ ជាពិសេសពាក្យបាលីនិងសំស្ក្រឹត។ ហេតុនេះទើបខ្ញុំព្រះករុណាមិនហ៊ានបកប្រែអត្ថបទទាក់ទងនឹងព្រះពុទ្ឋសាសនាពីភាសាបរទេស។ ម្យ៉ាងវិញទៀតប្រទេសខ្មែរយើងកាន់ព្រះពុទ្ឋសាសនា ម៉្លោះហើយខ្ញុំព្រះករុណាតែងសង្ឃឹមមានការជួយសរសេរអំពីព្រះពុទ្ឋសាសនាពីសំនាក់អ្នកចេះដឹងច្រើនផ្នែក ព្រះពុទ្ឋសាសនានេះ ដូចព្រះតេជគុណជាដើម។ ខ្ញុំព្រះករុណាសូមកោតសរសើតចំពោះការរួមចំនែករបស់ព្រះតេជគុណ។
អំពីការប្រើភាសាខ្មែរនៅក្នុងវិគីភីឌាភាសាខ្មែរនេះ នៅមានការប្រើអក្ខរាវិរុទ្ឋច្រើន។ នេះដោយសារអ្នកបកប្រែមុននេះដែលជាសាស្ត្រាចារ្យខ្មែរម្នាក់ដែលកំពុងបំរើការងារនៅប្រទេសបារាំង រៀនភាសាបរទេសជ្រុលរហូតដល់ភ្លេចរបៀបសរសេរអក្សរខ្មែរអោយបានត្រឹមត្រូវ ហើយចង់ធ្វើបដិវត្តន៍ភាសាខ្មែរ ដោយសរសេរពាក្យឧបករណ៍ដោយគ្មាន ណ៍ ជាដើម។ ហេតុនេះបើព្រះតេជគុណប្រទះឃើញកំហុសអក្ខរាវិរុទ្ឋណាមួយ សូមព្រះតេជគុណអភ័យទោស និងរាយការណ៍ដល់ខ្ញុំព្រះករុណា។ ខ្ញុំព្រះករុណានឹងកែប្រែកំហុសទាំងនោះក្នុងពេលឆាប់ៗតាមដែលអាចធ្វើបាន។ --គីមស៊្រុន ០៩:៥០, ៣០ មិនា ២០០៨ (UTC)
Welcome to this talk page
Talk pages are where people discuss how to make content on វិគីភីឌា the best that it can be. Use this page to start a discussion about the edits made from this IP address. What you say here will be public for others to see. Many IP addresses change periodically, and are often shared by several people.
| នេះជាទំព័រសំរាប់ពិភាក្សាចំពោះអ្នកប្រើប្រាស់ជាអនាមិកជន ដែលមានអត្តសញ្ញាណបង្ហាញជាអាសយដ្ឋានIP (IP Address)។ អាសយដ្ឋានIP មួយចំនួនផ្លាស់ប្តូរយូរៗម្តង និងប្រហែលជាអាចចែកចាយទៅ អោយអ្នកប្រើប្រាស់ដ៏ទៃផ្សេងទៀត។ ប្រសិនបើអ្នកជាអនាមិកជន អ្នកគួរតែ កត់ឈ្មោះចូលឬបង្កើតគណនី ដើម្បីជៀសវាងការភាន់ច្រលំជាមួយនឹងអនាមិកជនផ្សេងៗនៅពេលខាងមុខ។ ការចុះឈ្មោះក៏អាចលាក់ អាសយដ្ឋានIP របស់អ្នកមិនឲបង្ហាញបានដែរ។ [WHOIS • RDNS • RBLs • Traceroute • TOR check] · [RIRs: America · Europe · Africa · Asia-Pacific · Latin America/Caribbean] |