Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Bethborin

Page contents not supported in other languages.
ពីវិគីភីឌា

បទ៖ លើក​ទង់ជ័យសាសនា

[កែប្រែ]

ជាបទ​សម្រាប់​សូធ្យ​លើក​ទង់​សាសនា​ ក្នុង​សំណាក់​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ហើយ​បទ​នេះ​ផង​ដែរ​ត្រូវ​បាន​ពុទ្ធសាសនិក​សូធ្យ​​នៅក្នុង​កម្មវិធី​បុណ្យ​ធំៗផ្សេង​ក្នុង​ពុទ្ធ​សាសនា មាន​ដូចជា​៖ បុណ្យមាឃបូជា វិសាខបូជា និង អាសាឡ្ហបូជា​ ជា​ដើម​ផង​នោះ ។ បទ​នេះ​សូធ្យ​ពុទ្ធ​សាសនិក​សូធ្យ​ដើម្បី​រលឹក​នឹក​ដល់ពុទ្ធ​សាសានិក​ទូទាំង​ពី​ភព​លោក​បាន​ប្រជុំគ្នា​ជាច្រើន​សែន​លាន​នាក់​ដែល​បាន​រួបរួម​គ្នា​ក្នុង​ការ​បង្កើត​ទង់​ជ័យសម្រាប់​សម្គាល់សាសនាពុទ្ធ​ ។ ហើយ​អត្ត​ន័យ​នៅ​ក្នុង​បទ​លើក​ទង់​នេះ​ផង​ដែរ​គឺ​បាន​អប់​រំ​ឲ្យ​ប្រទេស​ និង​អ្នក​កាន់​ពុទ្ធសាសនា​ទាំងអស់​ចេះ​ប្រព្រឹត្ត​នូវ​តែ​អណពើ​ល្អ​ និង​ប្រ​ព្រឹត្ត​នូវ​សុចិរិត​ធម៌​ទើប​នាំ​ខ្លួន​ទៅ​កាន់​សេចក្ដី​សុខ​ ។


បើ​តាម​ប្រ​វត្ត​ដែល​ខ្ញុំបាន​ដឹង​ខ្លះ​ៗ​ បទ​នេះ​ផង​ដែរ​គឺ ត្រូវ​បាន​និពន្ធ​ដោយ​សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត ដែល​កាល​នោះ​សម្ដេច​ព្រះ​សង្ឃរាជ​ទ្រង់បាន​ទៅ​ចូល​រួម​ក្នុង​ការ​បង្កើត​ទង់​ជា​និមិត្តសញ្ញា សម្រាប់​សម្គាល់​ជាទង់​សាសនា​ នៅ​ប្រទេស​ឥណ្ឌា ។ ដូច្នេះ​យើង​ជា​អ្នក​កាន់​ពុទ្ធសាសនា​ត្រូវ​ដឹង​ទាំងអស់គ្នា​ថា​ទង់​មាន​កំណើត​យ៉ាង​ណា​មាន​អត្ថ​ន័យ​យ៉ាង​ក្នុង​ការ​​បង្កើត​វា​ឡើង ។ អាច​ចូលស្ដាប់ទាំងអស់គ្នា​នៅលើ​ ប្លក់នេះ ៖ ប្លក់ បេត្យ​បុរិន្ទ្រ សូធ្យដោយ​ សិស្ស និស្សិត វត្ត​ចាក់អង្រែក្រោម


ពិធី​ច្រៀង​បទ​លើក​ទង់ជ័យ​ព្រះ​ពុទ្ធ​សាសនា ពិធី​នេះ ទើប​មាន​នៅ​សម័យ​ទសវត្សរ៍ ៧០ សតវត្ស​ទី ២០ ដោយ​ការ​ណែនាំ​ពី​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សង្ឃ​នាយក​គណៈ​មហានិកាយ ។ សម្ដេច​បាន​បង្ហាត់​ក្មេង ៗ ឲ្យ​ស្លៀកពាក់​ឯកសណ្ឋាន​ជាង ១០០ នាក់​ល្អ ស្អាត​ហើយ​រៀប​ជា​ជួរ​ហែ​រួច​តាំង​ច្រៀង​បទ​លើក​ទង់ជ័យ​ដូច​ខាង​ក្រោម : (សម្រាប់​សូត្រ​លើក​ទង់​សាសនា1) សូម​មើល​ទង់ជ័យឆព្វណ្ណរង្សី ដែល​មាន​រស្មី​ភ្លឺ​ស្រស់​ល្អ ខៀវ​លឿង​ក្រហម​ព្រម​ទាំង​ពណ៌​ស ហង្សបាទ​ជា​ពណ៌​ដ៏​ភ្លឺ​ផ្លេក ។ ប្រទេស​តូច​ធំ​បាន​ស្ម័គ្រ​ស្វាគមន៍ ជំនុំ​គ្នា​ច្រើន​អនេក ព្រម​យក​រស្មី​ព្រះ​ពុទ្ធ​គួរ​ត្រេក ប្រសើរ​ពន់​ពេក​ក្រៃ​កន្លង ។ ធ្វើ​ជា​សញ្ញា​ទង់ជ័យ​សាសនា នៃ​សម្ពុទ្ធ​ធំ​ចម្បង ចូរ​យើង​រាល់​គ្នា​យក​ចិត្ត​ចាំ​ចង នឹក​ដល់​ព្រះ​អង្គ​ជា​អម្ចាស់ ។ ទោះ​ជាតិ​ផ្សេង​គ្នា​ក៏​ត្រូវ​ដឹង​ថា សុទ្ធ​សឹង​តែ​ជា​ពុទ្ធ​សាសន៍ ត្រូវ​មាន​សាមគ្គី​ទាំង​ក្មេង​ទាំង​ចាស់ ប្រឹងប្រែង​ឲ្យ​ណាស់​គ្រប់ ៗ​គ្នា ។ សូម​សាសនា​ពុទ្ធ​ថ្កុំថ្កើង​ខ្ពស់​ផុត រុងរឿង​វិសុទ្ធ​ថ្លៃថ្លា ហើយ​មាន​ជោគជ័យ ផ្សាយ​ពេញ​លោកា ដោយ​ជន​ជ្រះ​ថ្លា​រាប់​ច្រើន​លាន ។ មាន​ចិត្ត​ស្នេហា​គោរព​បូជា ចំពោះ​ព្រះ​ធម៌​ដ៏​កល្យាណ ទាំង​មនុស្ស​ទេវតា​ស្នេហា​គ្រប់​ប្រាណ ប្រាថ្នា​ចង់​បាន​សេចក្ដី​សុខ ។ យើង​ខេមរជាតិ​នាំ​គ្នា​ខ្មីឃ្មាត កាន់​ធម៌​នឹង​បាន​ផុត​ទុក្ខ រួបរួម​សាមគ្គី​ពី​នេះ​ទៅ​មុខ យើង​នឹង​បាន​សុខ​ក្សេម​សាន្ត​ត្រាណ ព្រមព្រៀង​ប្រព្រឹត្ត​តាម​ធម៌​សុចរិត ឆ្ពោះ​ទៅ​កាន់​ស្ថាន​និព្វាន ជា​ទី​ផុត​ទុក្ខ​បាន​សុខ​ក្សេមក្សាន្ត ជាតិ​យើង​នឹង​បាន​សោយ​សុខា ។