Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Chorn chantra

Page contents not supported in other languages.
បន្ថែម​ប្រធានបទ​
ពីវិគីភីឌា

=== ស្រុកថ្មគោល === ស្រុកថ្មគោលជាស្រុកមួយក្នុងចំណោមស្រុកទាំង១៣របស់ ខេត្ត បាត់ដំបង ។ ស្រុកនេះជាស្រុកមួយដែលមានប្រជាជនរស់នៅមធ្យម ដែលប្រជាជនភាគច្រើនជាអ្នកស្រែចំការ ប្រកបមុខរបរ កិសិកម្ម ។ ស្រុកនេះមានចំងាយ ៣៥ គម ពីទីរួមខេត្ត ដែលជាប់នឹងផ្លូវជាតិលេខ ៥ ដែលជាប់នឹងខេត្ត បន្ទាយមានជ័យ ។ ស្រុកថ្មគោលមានឃុំចំនួន ១០​ ឃុំ គឹមាន ឃុំដូចជា៖ ១ ឃុំ អូតាគី ២ ឃុំជ្រៃ ៣ ឃុំ រូងជ្រៃ ៤ ឃុំ តាម៉ឺន ៥ ឃុំ តាពូង ៦ បឹងព្រីង និង ៧ ឃុំ ជ្រោយស្ដៅ ៨ ឃុំ គោកឃុំ ៩ បន្សាត្រែង ១០ អន្លង់រុន ។ ឃុំជ្រោយស្ដៅ មាន​ ប្រជាជនរស់នៅ ប្រហែល ៥០០ គ្រួសារ ប្រជាជនភាគច្រើនជាអ្នកស្រែចំការ ដែលធ្វើស្រែប្រាំង និង វស្សា ។ ឃុំនេះមាន ភូមិចំនួន ៣ គឹ​ ភូមិ ជ្រោយស្ដៅ​ ភូមិ និគមក្រៅ និង ភូមិនិគមក្នុង ។ មានផ្លូវលំមួយខ្សែ ប្រវែង ៦ គីឡូមែត មានសាលារៀនចំនួន២ គឹ សាលាបឋមសិក្សាទួលថ្ងាន់ និង សាលាបឋម-អនុវិទ្យាល័យនិគម ។ មានវត្តចំនួនពីរ និង ព្រះវិហារកាតូលិក មួយ ។ ឃុំតាពូង មានភូមិចំនួន ០៧ គឹ ១ ភូមិ ថ្មគោលត្បូង ២ ភូមិ ប៉ោយង់ ៣ ភូមិ កសិកម្ម ៤ ភូមិ ប៉ោយសំរោង ៥ ភូមិ គោកក្ដួច ៦ ភូមិ អង់ ៧ ភូមិ តាពូង ។ ឃុំអូតាគី មាន ០៧ ភូមិ គឺ ១​ ភូមិ ពពាខែ ២ ភូមិអូតាគី ៣ ភូមិ ត្រស់ ៤ ភូមិ ព្រៃទទឹង ៥ ភូមិ ព្រៃដាច់ ៦ ភូមិ ត្រាង ៧ ភូមិ កកោះ ។ ឃុំអន្លង់រុន មាន ៥ ភូមិ គឺ ១ ភូមិ ចារ ២ ភូមិ ស្លាស្លាក់ ៣ ភូមិ ចបកាប់ ៤ ភូមិ សូភី ៥ ភូមិ គ្រួស ។ ឃុំ គោកឃ្មុំ មាន ០៨ ភូមិ គឺ ១ ភូមិ កៀនកេះ១ ២ ភូមិ កៀនកេះ២ ៣ តាមាឃ ៤ ច្រនៀង ៥​ ភូមិ គោកឃុំ ៦ ភូមិ កណ្ដាលជើង ៧ ភូមិ កណ្ដាលត្បូង ៨ ភូមិ ឆ្កែកូន ។ ឃុំបន្សាយត្រែង មាន ០៨ ភូមិ ១​ ភូមិ បន្សាយត្រែង ២ ភូមិ តាកយ ៣ ភូមិថ្មី ៤ ភូមិ ព្រៃលាវ ៥ ភូមិ កោងកាង ៦​ ភូមិ ឆ្មា ៧​ ភូមិ ស្ពាន ៨ ភូមិ ទួលតាសុខ ។ ឃុំរូងជ្រៃ មាន​ ០៧ ភូមិ គឺ ១ ភូមិ បល្ល័ង ២ ភូមិ ក្រោម ៣ ភូមិ ប្រគាប់ ៤ ភូមិ គោកខ្ពស់ ៥ ភូមិ ប៉ោយរំជៃ ៦ ភូមិ រូងជ្រៃ និង ៧ ភូមិ ទូល ។ ឃុំបឹងព្រីង មាន ០៤ ភូមិ គឺ ១ ភូមិ បឹងព្រីង ២ ភូមិ​ អូញរ ៣ ភូមិ ស្នូលកោង និង​ ៤ ភូមិ ប៉ោយតាសេក ។ ឃុំតាម៊ុ៝ន មាន ១០ ភូមិ គឺ ១ ភូមិ ថ្មគោលជើង​ ២​ ភូមិ គោកត្រប់ ៣ ភូមិ ទំនាប់ ៤ ភូមិ តាសី ៥ ភូមិ ជ្រោយម្តេស ៦ ភូមិ ក្រសាំង ៧ ភូមិ សំរោង ៨ ភូមិ ថ្មី ៩ ភូមិ អង់ជើង និង ១០ ភូមិ ទំពូងជើង ។

Start a discussion with Chorn chantra

Start a discussion