ការពិភាក្សារបស់អ្នកប្រើប្រាស់:Ek chantha bosco

Page contents not supported in other languages.
ពីវិគីភីឌា
ទង់ជាតិកម្ពុជា
សូមស្វាគម៏ការមកកាន់វិគីភីឌារបស់ខ្ញុំ
ឯក ចាន់ថា

.

ថៃ្ងនេះ ថ្ងៃព្រហស្បតិ៍,​ទី​១៨​ខែមេសា ឆ្នាំ ២០២៤
ម៉ោងអន្តរជាតិ ម៉ោង១៤:២៥ វីគីភីឌាជាភាសាខ្មែរ មាន ១០៤៣៨អត្ថបទ។
ឯកសារ:Bosros.jpg

ភូមិ ដំណាក់កន្ទួត

ឃុំដំណាក់កន្ទួតខាងត្បូង

គឹឃុំមួយដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាចខេត្តកំពតដែលមានទីតាំងស្ថិតនៅប៉ែកខាងកើតនៃទីរួមខេត្តកំពត​​​​ ​​ ​​​ហើយប្រជាជនរស់នៅទីនោះភាគច្រើនជាកសិករពួកគាត់ប្រកបរបរ

កសិកម្ម ហើយខ្លះទៀតជាអ្នកជំនួញ ជាអ្នកលក់ដូរ។ ឃុំដំណាក់កន្ទួត ជាឃុំមួយដែលកំពុងអភិវឌ្ឍរាល់គ្រប់វិស័យដូចជាផ្លូវគមនាគមន៍ និង សាលារៀនជាដើម។ ហើយឃុំនេះរួមមានភូមិចំនួនប្រាំ ៖


ភូមិ[កែប្រែ]

​* អង្គជ័​យទីមួយ

==

សត្វឆ្កែ

==

សត្វឆ្កែគឺជាថនិកសត្វមួយប្រភេទដែលចេញ​មកពី​អំបូរ​ Canidae។ សត្វឆ្កែត្រូវបានផ្សាំងដោយមនុស្ស​អស់រយៈកាលដ៏យូរណាស់​មក​ហើយ​។​ វាគឺជាសត្វដំបូងបំផុតដែលត្រូវបានផ្សាំង។ ឆ្កែត្រូវបានប្រើប្រាស់​ដោយ​​​មនុស្សសម្រាប់មុខងារខុសៗគ្នាជាច្រើន ដូចជា​ធ្វើ​ការ​ងារ​​ និងធ្វើជា​សត្វ​ចិញ្ចឹម​​។ ពួកវាគឺជាសត្វចិញ្ចឹមដ៏ពេញ​និយមពី​ព្រោះ​ពួកវាតែងតែចូលចិត្តលេង រាក់​ទាក់ ហើយ​និងចេះស្ដាប់មនុស្ស។ សត្វឆ្កែសាមសិបលានក្បាល​នៅ​សហរដ្ឋ​អាមេរិក​​ត្រូវបានចុះឈ្មោះជាសត្វចិញ្ចឹម។ សត្វឆ្កែស៊ីទាំងសាច់ និងបន្លែ​ដែល​ជានិច្ច​​​ជា​កាល​​ត្រូវ​បានគេលាយបញ្ចូលគ្នា ហើយដាក់លក់នៅតាម​ទីផ្សារជា​អា​ហារ​​​សត្វ​ឆ្កែ​។ ជាញឹកញាប់ សត្វឆ្កែតែងតែមានការងារ ដូចជាឆ្កែប៉ូលីស ឆ្កែទា​ហ៊ាន ឆ្កែនាំផ្លូវជនពិការ ឆ្កែពន្លត់អគ្គីភ័យ ឆ្កែនាំសារ ឆ្កែប្រម៉ាញ់ និងឆ្កែគង្វាល។

ដើមកំណើតសត្វឆ្កែ[កែប្រែ]

សត្វឆ្កែទាំងអស់គឺជាប់ពូជមកពីសត្វឆ្កែចចក​ ដែលបានកើតឡើងដោយ​សារ​​តែ​ការផ្សាំង​និង ការជ្រើសរើសសិប្បនិមិត្ម។ វាត្រូវបានគេដឹង​ដោយ​សារ​ការវិភាគDNA genome ត្រូវបានធ្វើឡើងដើម្បី​រក​ឲ្យឃើញរឿងទាំងអស់នេះ។ ពួកវាត្រូវបានបង្កាត់ពូជដោយមនុស្ស។ ផូស៊ីល​នៃ​សត្វ​ឆ្កែមុនគេបង្អស់​ដែលត្រូវបាន​គេ​ស្គាល់​​គឺតាំងពី ៣១ ៧០០ ឆ្នាំមុននៅប្រទេសបែលហ្ស៊ិក

រូបរាង​ និងឥរិយាបថ[កែប្រែ]

សត្វឆ្កែអាចហិតក្លិន និងស្ដាប់បានយ៉ាងល្អ ប៉ុន្តែមិន​អាចមើល​ឃើញពណ៌​បាន​​ល្អ​នោះទេ។ ពួកវាងងឹតពណ៌។ សត្វឆ្កែមានជើងបួន ហើយបង្កើតសម្លេង "បាក"​ "វូហ្វ" ឬក៏ "អាហ្វ"។ សត្វឆ្កែតែងតែដេញចាប់សត្វឆ្មា ហើយ​សត្វឆ្កែភាគច្រើនលេង​ចាប់បាល់ និងដំបងឈើ។

ជាធម្មតា សត្វឆ្កែរស់បានប្រហែលដប់ឆ្នាំ ឬក៏អាចច្រើនជាងនេះ។ ទំហំ និង​ពូជ​របស់វាអាចធ្វើឲ្យប្រែប្រួលរយៈពេលដែលពួកវាអាចរស់នៅ។ ជាធម្មតា សត្វ​ឆ្កែ​ពូជតូចៗរស់នៅបានយូរជាងសត្វឆ្កែពូជធំៗ។ ដូចគ្នានឹងសត្វឆ្កែចចកដែរ ឆ្កែព្រៃធ្វើដំណើរទៅណាមកណា​ជាក្រុមហៅ​ថាហ្វូង។ ហ្វូងឆ្កែគឺចាត់ថ្នាក់ដោយឋានៈ ហើយសត្វឆ្កែដែល​មានឋានៈ​ទាប​នឹង​ត្រូវ​ចុះចូលជាមួយសត្វឆ្កែដទៃដែលមានឋានៈខ្ពស់ជាង។ ឆ្កែដែលមាន​ឋានៈ​ខ្ពស់​ជាងគេគឺហៅថា alpha male (សត្វឈ្មោលដែលខ្លាំងលើសគេ)។ សត្វ​ឆ្កែ​ដែល​នៅក្នុងក្រុមជួយ និងមើលថែគ្នាទៅវិញទៅមក។ សត្វឆ្កែ​ស្រុ​ក​តែង​តែ​មើលទៅម្ចាស់របស់​វាថា​ជា​ សត្វឈ្មោល​ដែលខ្លាំងលើសគេ។