ការពិភាក្សារបស់អ្នកប្រើប្រាស់:Hamrithy
បន្ថែមប្រធានបទINTRODUCTION TO PC (ការណែនាំអោយស្គាល់អំពីកុំព្យូទ័រ)
[កែប្រែ]I. Introduction ពាក្យថាកុំព្យូទ័រមកពីពាក្យថា Compute ដែលមានន័យថា គណនា Calculate ដួចនេះម៉ាស៊ីន កុំព្យួទ័រមួយសំរាប់ការគណនា ។ ក្រោយមកមានការអភិវឌ្ឍន៌ និងច្នៃប្រឌិត កុំព្យូទ័រ អាចជួយធ្វើការ បានជាង ៨០% ។ សរុបសេចក្តីមកវិញ ពាក្យថា Computer គឺមានន័យថា ការគណនា ការគ្រប់គ្រង់ ការស្វែងរក ដំនើរការស្វែងរក និងរក្សាទុកទិន្នន័យ ។ II. Definition (និយមន័យ) Computer គឺជាម៉ាស៊ីនអេឡិចត្រូនិចដែលប្រើដោយស្វ័យប្រវត្តិ ។ ហើយយើងប្រើប្រាស់វា ដើម្បីបញ្ចូលពត៌មានរក្សាទុកនៅក្នុងនោះ និងចញ្ចេញនូវពត៌មានទាំងនោះមកក្រៅ។ កុំព្យូទ័រ អាចធ្វើ ការងារផ្សេងៗបានយ៉ាងច្រើន ដូចជាការងាររដ្ឋបាលនៅក្នុងការិយាល័យ ការគណនា ដែលមានភាព សាំញ៉ាំ ការធ្វើទិន្ន័យធំៗ និងការកំសាន្តផងដែរ ។ មិនតែប៉ុណ្ណោះកុំព្យូទ័រត្រូវបានប្រើប្រាស់នៅក្នុង វិស័យពេទ្យ អប់រំ សិល្បៈ នៅលើពិភពលោកក៏ដូចជាលើអវកាសផងដែរ ។ III. How Special Of Computer ? (តើកុំព្យូទ័រមានលក្ខណៈពិសេសយ៉ាងដូចម្តេច?) យោងទៅការសិក្សាស្រាវជ្រាវ ទៅលើលក្ខណៈពិសេសរបស់កុំព្យូទ័រផ្ទាល់ បានកំណត់នូវ លក្ខណៈពិសេសរបស់កុំព្យូទ័រដូចខាងក្រោម៖ ១. ល្បឿនៈ កុំព្យួទ័រគឺជាឧបករណ៍អេឡិចត្រូនិចមួយដែលមានល្បឿនលឿនក្នុងការគណនា។ ល្បឿនក្នុងការគណនាប្រមាណវិធី ៣ ទៅ ៤ លានប្រមាណវិធីក្នុង ១ វិនាទី ។ ២.ភាពធុន និងសុវត្តិភាពៈ Computer អាចជួយការងារមនុស្សបានច្រើនយ៉ាងដោយមិនចេះ នឿយហត់ រឺធុញទ្រាន់ មិនចេះតវ៉ា មិនចេះត្អូនត្អែរ និងមិនចេះរអ៊ូរទាំឡើយ។ ដោយសារតែកុំព្យូទ័រ មានភាពធុនទ្រាំយ៉ាងនេះហើយទើបកុំព្យូទ័រត្រូវបានប្រើប្រាស់សំរាប់រក្សាទុកឯកសារប្រកបដោយ សុវត្តិភាព ... ។ ៣.ភាពច្បាស់លាស់ និងភាពទៀងទាត់ៈ កុំព្យូទ័រគឺជាឧបករណ៍មានល្បឿនលឿន និងទៀង ទាត់ក្នុងការគណនា។ ទោះបីជាកុំព្យូទ័រធ្វើការគណនាបានច្រើនលានប្រមាណវិធី ក្នុង១វិនាទីយ៉ាង ណាក៏ដោយ ក៏កុំព្យូទ័រមានពុំមានភាពខុសឆ្គង ដូចជាឧបករណ៏ដ៏ទៃទៀតឡើយ ។ ៤. ភាពចេះសព្វគ្រប់ៈ ភាពអស្ចារ្យរបស់កុំព្យូទ័រ គឺភាពចេះសព្វគ្រប់របស់វាដូចជា វាអាចបង្កើត អត្ថបទ អាចគ្រប់គ្រង់ទិន្ន័យ ការងារការិយាល័យ ការងារGraphic Design ….. ។ ៥. ការចងចាំៈ កុំព្យួទ័រវាមានភាពចង់ចាំល្អជាងមនុស្សទៅទៀត វាអាចចងចាំ ឬរំលឹកឡើងវិញ នូវអ្វីៗទាំងអស់ពីមុនមកដោយមិនបាត់បង់ឡើយ ។