Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Novhuon

Page contents not supported in other languages.
បន្ថែម​ប្រធានបទ​
ពីវិគីភីឌា

ពិធីរើសគូស្រករ

[កែប្រែ]

ក្នុងពិធីរើសគូស្រករ ក៏គេយកចិត្តទុកដាក់ទៅតាមសម្ពងស្សនាមរបស់កូនប្រុស-ស្រីនោះផងដែរ។ លោកឲ្យយកលេខរៀងនៃតួអក្សរខាងដើម(ប្រុស)+លេខរៀងនៃតួខាងចុង(ស្រី)ទៅគុណនឹង១២ រួចចែកនឹង៧។ បើឃើញសំណល់តួលេខប៉ុន្មាន នោះទំនាយមានដូចតទៅៈ -សេស១ ទាយថា អ្នកមានទ្រព្យច្រើន។ -សេស២ ទាយថា អ្នកមានទ្រព្យមធ្យម។ -សេស៣ ទាយថា ស្រលាញគ្នាណាស់ តែកើតរោគាព្យាធិច្រើន។ -សេស៤ ទាយថា រកទ្រព្យបាន តែទុកមិនគង់។ -សេស៥-៦ ទាយថា មានទ្រព្យសម្បត្តិណាស់ ហើយស្រលាញ់គ្នាពន់ពេកក្រៃ។ -សេស២ ទាយថា ខ្សត់ទ្រព្យមែនទែន។ ឧទាហរណ៍ៈ កូនប្រុសឈ្មោះ ខន និង កូនស្រីឈ្មោះ សុគង់ បើសិនផ្សំផ្គុំគ្នា តើមានជោគជតារាសីបែបណា? តួអក្សរដើមនៃឈ្មោះកូនប្រុសគឺ ខ មានលេខរៀងទី២ ក្នុងលំដាប់តួព្យញ្ជនៈខ្មែរ តួអក្សរដើមនៃឈ្មោះកូនស្រីគឺ ង មានលេខរៀងទី៥ ក្នុងលំដាប់តួព្យញ្ជនៈខ្មែរ

យើងយកលេខ ២ បូកនឹង ៥=៧ យក ៧ គុណនឹង ១២ = ៨៤ យក ៨៤ ចែកនឹង ៧ = ១២ មានសំណល់០។ ដូចនេះ ទំទាយទាយថា អ្នកទាំងពីបើបានគ្នាជាប្ដីប្រពន្ធគឺខ្សត់ទ្រព្យមែនទែន។